Category: ព័ត៌មាន

  • នគរបាលឃាត់ខ្លួនជនសង្ស័យ៣ដកហូតសម្ភារៈប្រើប្រាស់និងគ្រឿងញៀន១ចំនួន

     ភ្នំពេញ៖ ជនសង្ស័យ៣ថ្នាំញៀន១កញ្ចប់និងសម្ភារៈប្រើប្រាស១ចំនួនត្រូវបានកម្លាំងនគរបាលការិយាលយ័ប្រឆាំបទល្មើសគ្រឿងញឿន​ការឃាត់ខ្លួនបន្ទាប់ពីឆែករកឃើញថ្នាំញៀននៅជាប់ខ្លួន។កាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០១៨​នៅចំណុចផ្ទះលេខ៩៨តាមបណ្តោយផ្លូវបេតុង ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ជនសង្សយ័ដែត្រូវសមត្ថកិច្ចឃាត់ខ្លួនត្រូវបានបញ្ជូនទៅកាន់ការិយាលយ័ប្រឆាំបទល្មើស​គ្រឿងញឿនដើម្បីសួរនាំ។  

  • អភិបាលខេត្ដសៀមរាប បានណែនាំអោយក្រុមកាងារចុះជួយមូលដ្ឋាន ត្រូវបន្ដយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋ

    សៀមរាប៖ អភិបាលខេត្ដសៀមរាប បានណែនាំអោយក្រុមកាងារចុះជួយមូលដ្ឋាន ត្រូវបន្ដយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅក្នុងឃុំសង្កាត់ អោយបន្ដយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋ និងពង្រឹកកិច្ចការងារទាំងនោះអោយជាប់ជាប្រចាំ ដើម្បីអោយពលរដ្ឋមានជំនឿទៅលើគណបក្សប្រជាជនកម្ពុជា ជាពិសេសធ្វើយ៉ាងណាអោយពួកគាត់មានភាពងាយស្រួលទៅចូលរួមបោះឆ្នោតនិតិកាលទី៦ឆ្នាំ២០១៨នេះ។        ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្ដ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តសៀមរាប បានមានប្រសាសន៍នៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារចុះជួយមូលដ្ឋាន របស់គណបក្សប្រជាជននៅមន្ទីរបក្សខេត្ដសៀមរាប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះថា៖ នាពេលបច្ចុប្បន្ននេះ នៅតាមមូលដ្ឋានឃុំសង្កាត់ ក៍ដូចជានៅទីក្រុងសៀមរាបទាំងមូល កំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់ នៅលើគ្រប់វិស័យទាំងផ្លូវថ្នល់និងប្រព័ន្ធធារាស្ដ្រ ដែលសមិទ្ធិផលទាំងនេះ បានកើតឡើងដោយសារស្នារដៃ នៃការដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចហ៊ុន សែន ជាប្រធាន គណបក្ស ដូចនេះ ក្រុមកាងារចុះជួយតាមមូលដ្ឋានត្រូវបន្ដយកចិត្ដទុកដាក់បន្ថែមទៀត។ ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋនៅមូលដ្ឋាន យល់ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើអោយពួកគាត់មានជីវភាពធូរធា។        ឯកឧត្ដមបានរំឭកក៏ដូចជាផ្តាំផ្ញើរដល់ក្រុមការងារបក្សត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាជំរុញការត្រួតពិនិត្យឯកសារបញ្ជាក់សញ្ញាណបម្រើឱ្យការបោះឆ្នោតជូនសមាជិកបក្សដែលគ្មាន ឬបាត់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីឱ្យពួកគាត់មានឯកសារគ្រប់គ្រាន់ក្នុងការបោះឆ្នោត។ ឯកឧត្ដម បានបន្ដថា៖ មានប្រជាពលរដ្ឋមួយចំនួនបាត់បង់អត្ដសញ្ញាណបណ្ណ ដែលធ្វើអោយពួកគាត់បាត់បង់សិទ្ធិបោះឆ្នោត និងមួយចំនួនទៀត មិនទាន់ទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រោះអត្តសញ្ញាណបណ្ណជាវត្ថុដ៏សំខាន់បំផុត បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។…

  • ហាយឡែនឌ័រ អ្នកបើកបរស្រវឹងសល់ បើកបុករះម៉ូតូ២គ្រឿង របួសធ្ងន់ស្ត្រី៤នាក់

    ភ្នំពេញ ៖ ស្រ្តីចំនួន៤នាក់ រងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តហាឡែនឌ័រមួយគ្រឿង អ្នកបើកបរ ដាក់ជ្រុលស្រវឹងសល់ពីយប់ មកបើកបុករះម៉ូតូ២គ្រឿងជាបន្តបន្ទាប់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅ តាមផ្លូវសម្តេច ជា ស៊ីម មុខផ្សារបឹងបៃតង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Y-7321 បើកបរដោយបុរសម្នាក់ឈ្មោះ រស់ វណ្ណា អាយុ៣៣ឆ្នាំ មានអាស្រ័យដ្ឋាន ផ្ទះលេខ៦០អាហ្សិត ផ្លូវ១៣៤ ភូមិ៧ សង្កសត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ជនខាងលើនៅមានជាតិស្រវឹងសល់ បានបើកបោះពួយល្បឿនលឿន ពីកើតទៅលិច តាមបណ្តោយផ្លូវសម្តេច ជា ស៊ីម ដល់ចំណុចខាងលើ បានបុករះម៉ូតូ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FH-8313 ជិះដោយស្រ្តីម្នាក់ឈ្មោះ  ពុធ ម៉ារីតា អាយុ១៨ឆ្នាំ…

  • តំណាងអង្គការសហប្រជាជាតិកោតសរសើរកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងបរិស្ថាន

    ក្នុងជំនួបជាមួយ ឯកឧត្តម  សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត អេរីច សូលហេម (Erik Solheim) នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) បានបង្ហាញពីការសាទរចំពោះកម្ពុជា ក្នុងការងារគ្រប់គ្រងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អេរីច សូលហេម (Erik Solheim) បានបង្ហាញពីទំនុកចិត្តថែមទៀតដល់ដល់ការអនុវត្តរបស់កម្ពុជា លើកិច្ចព្រមព្រាង និងគោលនយោបាយបរិស្ថាន ស្របទៅនឹងនិនាការអនុវត្តន៍ការងារបរិស្ថានក្នុងតំបន់ និងពិភពលោក។ ជាមួយគ្នានេះដែរ ឯកឧត្តម បានកោតសរសើរកម្ពុជា និងបានវាយតម្លៃខ្ពស់ការងាររបស់ក្រសួងបរិស្ថាន លើការងារកែទម្រង់ក្នុងវិស័យបរិស្ថាន ដែលក្នុងនោះការប្តេជ្ញាចិត្តរបស់កម្ព្ពុជាក្នុងការពង្រឹង ការងារពាក់ព័ន្ឋកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម លើកទឹកចិត្តផងដែរ ឱ្យកម្ពុជាបន្តអនុវត្តន៍ការងារមួយចំនួន ជាពិសេសការអភិវឌ្ឍនានា គិតគូលើថាមពលកកើតឡើងវិញ ការគ្រប់គ្រងលើផលិតផលប្លាស្ទិក ការគិតគូលើគោលការណ៍កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការកែឆ្នៃ ប្រប្រាស់ឡើងវិញផលិតផលប្លាស្ទិក។ ឯកឧត្តម បានស្មើឱ្យកម្ពុជាពង្រឹងថែមទៀតការការពារ និងអភិរក្សធនធានធម្មជាតិ ដែលជាអំណោយផលដល់ទេសចរណ៍ធម្មជាតិ ក៏ដូចជាជាចំណូលសម្រាប់ជីវភាពប្រជាសហគមន៍​នៅតាមតំបន់ការពារធម្មជាតិទាំងនោះ។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់…

  • ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ជូនដល់នាយទាហានជាន់ខ្ពស់ ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក

    នាយទាហានជាន់ខ្ពស់កងទ័ពជើងគោកចំនួន៧៧រូប ត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម នឹងមេបញ្ជាការកងទ័ពជើងគោក ឡាយព្រះហស្ថលេខា និងចេញអនុក្រិត្យប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ នឹងតម្លើងឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក ថ្នាក់ឧត្តមសេនីយ៍ទោ ថ្នាក់ឧត្តមសេនីយ៍ត្រី មានមុខជាមេបញ្ជាការរងកងទ័ពជើងគោក ជានាយរងសេនាធិការកងទ័ពជើងគោក និងជាមេបញ្ជាការរងយោធភូមិភាគ កាលពីព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតក្នុងខ័ណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ ។ ពិធីនេះបានប្រព្រឹត្តិទៅស្ថិតក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃ ខ ភ ម មេបញ្ជាការកងទ័ពជើងគោក ។  លោកឧត្តមសេនីយ៍ត្រី ដួង ថ្លា នាយរងការិយាល័យទី១ កងទ័ពជើងគោគនៃ ខ ភ ម បានអាននូវព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រនឹងសេក្តីប្រកាសរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម នឹងកងទ័ពជើងគោក ស្តីពីការតែងតាំងនិងផ្លាស់ប្តូរមុខងារនិងតម្លើងឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ ជូនដល់នាយទាហានជាន់ខ្ពស់ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោកនិងបណ្តាលអង្គភាពចំណុះកងទ័ពជើងគោក ដែលក្នុងព្រះរាជក្រិត្រនិងសេចក្តីប្រកាសបានសម្រេចតម្លើងឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ឯកជូន ឯកឧត្តមឧត្តមសេនីយ៍ទោ…

  • ការផ្សាយ របស់ក្រសួងធនធានទឺក និងឧតុនិយម​​​ អំពីការព្យាករណ៍អាកាសធាតុ

  • ក្រុមហ៊ុន Siemens គ្រោងនឹងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញថាមពលរបស់កម្ពុជា ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងប្រសិទ្ធភាពនៃបណ្តាញតភ្ជាប់អគ្គីសនី

    ក្រុមហ៊ុន Siemens គឺជាក្រុមហ៊ុនខ្នាតអន្តរជាតិខាងផ្នែកវិស្វកម្មអគ្គិសនី ដែលផ្គត់ផ្គង់ថាមពល បណ្តាញបញ្ជូន ការចែកចាយថាមពល និងការតភ្ជាប់បណ្តាញអគ្គិសនីជាតិ ក្នុងគោលបំណងធ្វើឲ្យ ការប្រើប្រាស់ ថាមពលកាន់តែមានប្រសិទ្ធភាព។ ការបង្ហាញពីគម្រោងបណ្ដុះបណ្ដាលនោះ ធ្វើឡើងដោយ នាយកប្រតិបត្តិ ក្រុមហ៊ុន Siemens Pte.Ltd លោក Armin Bruck ក្នុងពេលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងរ៉េ និងថាមពល លោក អ៊ិត ប្រាំង ។ក្នុងជំនួបពិភាក្សានៅព្រឹកថ្អៃ២៥មិថុនានេះ លោក អ៊ិត ប្រាំង បានបញ្ជាក់អំពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យថាមពល នៅប្រទេសសកម្ពុជាដែលមានតម្រូវការបច្ចេកវិទ្យាទំនើប ក្នុងការផលិតថាមពលដោយផ្តោតសំខាន់លើប្រភពថាមពលធ្យូងថ្ម និងថាមពលសូឡា។ ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន Siemens បានន្យាថា ក្រុមហ៊ុននឹងផ្តល់វគ្គបណ្តុះបណ្តាល ដល់មន្រ្តីជំនាញថាមពលរបស់ក្រសួងរ៉ែនិងថាមពល ពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងប្រសិទ្ធភាព នៃបណ្តាញតភ្ជាប់អគ្គីសនី ព្រមទាំងចែករំលែកបទពិសោធន៍ជោគជ័យនៃការ អភិវឌ្ឍវិស័យថាមពល របស់ប្រទេសសមាជិកASEAN ដែលទទួលបានការសហការ វិនិយោគពីក្រុមហ៊ុន Siemens នាអំឡុងខែសីហា និងកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។

  • សមត្ថកិច្ចចម្រុះខេត្តរតនគិរី បានចុះរឹបអូសឈើ៣ប្រភេទមានជាង៤០កំណាត់ និងបើតាមការប៉ាន់ប្រមាណមានមិនក្រោមពី៣០ម៉ែត្រគូបត្រីគុណនោះទេ!

    ខេត្តរតនគិរី៖ ឈើប្រណិតខុសច្បាប់៣ប្រភេទ មានជាង៤០កំណាត់ ដែលគេដឹងថា មានតម្លៃច្រើនពាន់ដុល្លារអាមេរិក ដែលក្រុមឈ្មួញបានធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនយកមកស្តុកទុកក្នុងព្រៃ ត្រៀមដឹកចេញតាមរថយន្តខ្នាតយក្សធុនធំៗ នាំឆ្លងដែនពីកម្ពុជា យកទៅលក់នៅក្នុងប្រទេសវៀតណាមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្ត ចុះបង្ក្រាប និងរឹបអូសយកទៅរក្សាទុកជាសម្បត្តិរដ្ឋ។  ប្រតិបត្តិការចុះរឹបអូសឈើប្រណិតខុសច្បាប់ ដែលមានមុខកាត់ធំៗ និងមានប្រវែង វែងៗនោះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យទី២៤មិថុនាម្សិលមិញ ក្រោមកិច្ចសហការណ៍ រវាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកូនមុំ ដោយមានការសម្របសម្រួលនៅក្នុងការចុះបង្ក្រាបឈើនោះ ពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តរតនគិរីផងនោះដែរ។ រីឯទីតាំងរឹបអូសឈើទាំងនោះ គឺនៅជិតអតីតដីក្រុមហ៊ុន៩៥ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។  មន្ត្រីសមត្ថកិច្ចនៅក្នុងការបង្ក្រាបឈើនោះ បានបង្ហើបឲ្យដឹងថា ឈើជ្រុងទាំងនោះប្រជាពលរដ្ឋបានខ្សឹបប្រាប់ថា មានឈ្មួញ១ក្រុមបានលបលួចធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនចេញពីដែនព្រៃនានា នៅក្នុងដែនព្រៃស្រុកកូនមុំ ហើយបានដឹកយកមកលាក់ទុកក្នុងព្រៃ ចំនួន៣ទីតាំងនៅដាច់ដោយឡែកពីគ្នា នៅក្នុងភូមិសាស្ត្រភូមិ១ ជិតអតីតដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន៩៥។ ហើយបើតាមគេស្មានមិនខុសទេ ក្រុមឈ្មួញអាចនឹងដឹកជញ្ជូនឈើទាំងនោះ នាំឆ្លងដែនពីខេត្តរតនគិរី ប្រទេសកម្ពុជា យកទៅលក់នៅក្នុងប្រទេសវៀតណាម នៅក្នុងពេលាមួយដ៏សមស្របដែលពួកគេអាចធ្វើទៅបាន។ ប៉ុន្តែ ឈើទាំងនេះត្រូវបានបង្ក្រាប និងរឹបអូស ក្រោយពីកម្លាំងសមត្ថកិច្ចមូលដ្ឋាន ទទួលបានបទបញ្ជាពីមន្ត្រីជាន់ខ្ពស់ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្ទាប់ពីទទួលបានការរាយការថា បទល្មើសធនធានធម្មជាតិ កំពុងតែកើតមាននៅក្នុងស្រុកកូនមុំ…

  • លោកស្រី Pauline TAMESIS អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ បានផ្ញើសារលិខិតអបអរសាទរដល់កម្ពុជា ដែលត្រូវបានជ្រើសតាំងនៅក្នុងស្ថាប័នជាន់ខ្ពស់របស់ អង្គការសហប្រជាជាតិ។

    លោកស្រី Pauline TAMESIS អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ បានផ្ញើសារលិខិតអបអរសាទរដល់កម្ពុជា ដែលត្រូវបានជ្រើសតាំងនៅក្នុងស្ថាប័នជាន់ខ្ពស់របស់ អង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

  • រថយន្តដឹកបេតុងបើកបុកម៉ូតូ២គ្រឿង ស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅផ្លូវជាតិលេខ៣

    ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែក២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីរថយន្តដឹកបេតុងបើកបុកម៉ូតូពីក្រោយចំនួន២គ្រឿង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខធនាគារវឌ្ឍនៈ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ងាំ សៀង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ រដ្ឋបាលរោងចក្រ ស្នាក់នៅ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្ដតាកែវ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BU-5070 ។  ចំណែកជនរងគ្រោះ២នាក់ប្ដីប្រពន្ធ មិនបានស្គាល់អត្ដសញ្ញាណ ក្រោយកើតហេតុ ភ្លាមៗ រថយន្តសង្រ្គោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-8551 ។ រីឯរថយន្តបង្កម៉ាក ហុីណូ ពណ៌ស ប្រភេទដឹកបេតុង…