Category: ព័ត៌មាន

  • ៩ប្រទេសធំៗក្នុងសហភាពអឺរ៉ុបគ្រោងចុះហត្ថលេខាបង្កើតកងកម្លាំងអន្តរាគមន៍យោធាអឺរ៉ុប

    បារំាង៖ ប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន៩ នឹងធ្វើការសម្រេចចិត្តលើ គម្រោងបង្កើតកងកម្លាំងអន្តរាគមន៍យោធាអឺរ៉ុបជាផ្លូវការនាពេលឆាប់ៗនេះ ដោយ អង់គ្លេសជាអ្នកគាំទ្រចំណាត់ការនេះបានគូសបញ្ជាក់ថា ផែនការនេះជាមធ្យោបាយ ដើម្បីរក្សាទំនងទំនងយោធាអោយនៅតែរឹងមាំជាមួយសហភាពអឺរ៉ុប បន្ទាប់ពីអង់ គ្លេសចាកចេញពីសហភាពអឺរ៉ុប ។ រដ្ឋមន្រ្តីការពារជាតិបារាំង លោកស្រី ផ្ល័ររែន ផាលី បានគួសបញ្ជាក់ថា លិខិត ប្រកាសពីគោលបំណងមួយនឹងត្រូវចុះហត្ថលេខានៅប្រទេស លុចហ្សំបួរ ក្នុងថ្ងៃ ច័ន្ទ នេះ ដោយប្រទេស បារាំង អាល្លឺម៉ង់ ប៊ែលហ្សិក អង់គ្លេស ដាណឺម៉ាក ហូឡង់ អេស្តូនី អេស៉្បាញ និងព័រទុយហ្គាល់ ។គម្រោងដ៏ធំនេះ ក៏រួមមានទំាងការសហការដើម្បីទប់ទល់នឹងវិបត្តិ ដែលអាចបង្កការ គំរាមកំហែងដល់សន្តិសុខអឺរ៉ុប គ្រោះមហន្តរាយធម្មជាតិ ការធ្វើអន្តរាគមន៍ក្នុងវិបត្តិ អ្វីមួយ ឬការជម្លៀសខ្លួនប្រជាជន ហើយវានឹងដាច់ដោយឡែកពីកិច្ចសហប្រតិបត្តិ ការលើវិស័យការពារជាតិដទៃទៀតរបស់សហភាពអឺរ៉ុប ដែលមានន័យថា អង់គ្លេស នឹងមិនមានបញ្ហាឡើយ ដើម្បីចូលរួមក្រោយពីចាកចេញពីសហភាពអឺរ៉ុប ៕

  • លោក រីសេប តាយយីប អឺដូហ្កាន់ ទទួលជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី សម្រាប់ការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីទួរគី

    ទួរគី៖ លោក រីសេប តាយយីប អឺដូហ្កាន់ បានប្រកាសអំពីជ័យជំនះយ៉ាងភ្លូកទឹកភ្លូក ដីរបស់លោក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទួរគី ក្រោយប្រជាជនបាន នំាគ្នាទៅចូលរួមបោះឆ្នោតនៅក្នុងថ្ងៃ អាទិត្យ សប្តាហ៍មុននេះ ។បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋទួរគី ប្រជាជនទួរគីប្រមាណ៥៦.៣លាននាក់មានសិទ្ធិ ចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភា ដោយក្នុងនោះរាប់ បញ្ចូលទាំងពលរដ្ឋទួរគីប្រហែល៣លាននាក់ ដែលកំពុងរស់នៅឯក្រៅប្រទេស ។ហើយសម្រាប់បេក្ខភាពឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីទួរគីថ្មី នេះ គឺមានចំនួន៦រូប ប៉ុន្តែប្រសិនបើពុំមានបេក្ខភាពណាមួយទទួលបានសំឡេង គាំទ្រលើសពី៥០ភាគរយនៅជុំទីមួយនាថ្ងៃអាទិត្យនេះទេនោះ ការបោះឆ្នោតជុំទីពីរ នឹងត្រូវធ្វើឡើងបន្ទាប់ទៀតនៅថ្ងៃទី៨ ខែកក្កដាខាងមុខ ។សូមជម្រាបថា នៅក្រោយការបោះឆ្នោតនេះ ការផ្លាស់ប្តូរថ្មីមួយចំនួនត្រូវបាន សម្រេចឡើង ដោយការធ្វើប្រជាមតិកាលពីឆ្នាំ២០១៧នឹងចូលជាធរមាន ដែលក្នុង នោះមានទាំងការបន្ថែមអំណាចទៅអោយប្រធានាធិបតីផងដែរ ៕  

  • ឯកឧត្ដម សេង ស៊ីណារិន្ទ បានប្រាប់ ប្រជាជនកម្ពុជា កុំចាញ់បោកការឃោសនារបស់ជនអគតិមួយចំនួនមិនឱ្យទៅបោះឆ្នោត

    ឯកឧត្ដម សេង ស៊ីណារិន្ទ បានប្រាប់សមាជិកសមាជិការគណៈបក្សប្រជាជនកម្ពុជាក្នុងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កុំចាញ់បោកការឃោសនារបស់ជនអគតិមួយចំនួនមិនឱ្យទៅបោះឆ្នោត ការឃោសនានេះជាការបំផ្លាញដំណើរការលទ្ធិប្រជាធិប្បតេយ្យនិងការបំផ្លាញការបោះឆ្នោតនៅកម្ពុជា ឯកឧត្ដម សេង ស៊ីណារិន្ទ ប្រធានក្រុមការងារចុះជួយឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនិងជាសមាជិកគណៈកម្មាធិការកណ្ដាល គណៈបក្សប្រជាជនកម្ពុជា មានប្រសាសន៍​ដូចនេះក្នុងខណៈអញ្ចើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយ សមាជិកសមាជិការគណៈបក្សប្រជាជនកម្ពុជាក្នុងឃុំអំពៅព្រៃចំនួន៣៦៧៤នាក់ ព្រឹកថ្ងៃទី២៤ មិថុនា។ ឯកឧត្ដម បានបញ្ជាក់ថា ការដែលសមាជិកសមាជិការអញ្ចើញទៅបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាក៍ដូចជាបោះឆ្នោតដើម្បីខ្លួនយើងគ្រួសារយើង និងសង្គមជាតិរបស់យើងឱ្យមានសុខដុមរមណី និងការរីកចំរើនការពារសុខសន្តិភាព និងការអភិវឌ្ឍ ដែលមានសព្វថ្ងៃនេះ​ ជាពិសេសឆ្លើយតបនិងគុណបំណាច់ធំធេងរបស់គណៈបក្សប្រជាជនកម្ពុជាដែលបានរំដោះប្រទេសជាតិ និងប្រជាជនឱ្យរួចផុតពីការកាប់សំលាប់ក្នុងរបប ប៉ុលពត។គណៈបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេសដើរលើផ្លូវត្រូវមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យមានការរៀបចំការបោះឆ្នោត (គជប) ដោយត្រឹមត្រូវតាមលទ្ធិប្រជាធិប្បតេយ្យសេរីពហុបក្ស ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចមានសិទ្ធិពេញលេញក្នុងការចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនៅគ្រប់ៗអណត្តិតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ នៅកម្ពុជាដំណើរការបោះឆ្នោតកន្លងមកមិនមានការពន្យាពេលឬផ្អាកការបោះឆ្នោតម្ដងណានោះទេ​សម្រាប់អណត្តិទី៦នេះដំណើរការបោះឆ្នោតប្រព្រឹត្តទៅតាមការគ្រោងទុកតាមប្រតិទិនរបស់ (គជប) នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ មានគណៈបក្សនយោបាយចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត២០បក្ស ដែលឆ្លុះបញ្ចាំងពីដំណើរការលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដនៅកម្ពុជានាបច្ចុប្បន្ននេះ។  ឯកឧត្ដម សេង ស៊ីណារិន្ទ បានអំពាវនាវដល់មន្រ្តីបក្សជួយជម្រុញប្រជាពលរដ្ឋ សូមអញ្ជើញទៅចូលរួម​បោះឆ្នោតជូន​គណៈបក្ស​ប្រជា​ជន​កម្ពុជាឱ្យបានគ្រប់ៗគ្នាដែលមានលេខរៀងទី២០ ដើម្បីបន្តការគាំទ្រ​សម្ដេចតេជោ ហ៊ុន​សែន ជា​នាយក​រដ្ឋមន្រ្តី​ជារៀងរហូត ដើម្បីការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការពារសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ…

  • ឯកឧត្តម អភិបាលខេត្តកណ្តាល ជួុបដំណេះសំណាលជាមួុយមន្ត្រីសង្ឃ ចៅអធិការ និងអាចារ្យ គណះកម្មការវត្តទូទាំងខេត្តកណ្តាល

     ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលអញ្ជើញជួប​សំណេះសំណាល ជាមួយមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ អាចារ្យ គណះកម្មការវត្ត ទូទាំងខេត្តកណ្តាល។        ​កិច្ចសំណេះសំណាលនេះធ្វើនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក៏មានការ​ចូលរួមពីសំណាក់ លោក លោកស្រី​ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រមាណជាង ៦២០អង្គ/នាក់ នៅសាលាខេត្តកណ្តាល។          ​ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានផ្តល់នូវអានុសាសន៍ ត្រូវសាមគ្គីភាព ការស្រឡាញ់រាប់អានគ្នា ការចេះយោគយល់អធ្យាស្រ័យគ្នា និងការគោរពគ្នាទៅវិញទៅមក  និងប្រតិបត្តិនូវជំនឿ សាសនារបស់ខ្លួន ដោយឈរលើគោលការណ៍ នៃការអនុវត្តសិទ្ធិសេរីភាពខាងជំនឿ សាសនា ដែលយើចាត់ទុកថា ជាគន្លឹះដ៏សំខាន់នាំទៅរកសេចក្តីសុខ ស្ថេរភាព និងវិបុលភាពក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការពង្រឹងនូវគោលការណ៍វប្បធម៌សន្តិភាព និងសុខដុមរមនាក្នុងសង្គមកម្ពុជា។         ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដោយគោរពតាមឋានានុក្រម និងត្រូវបន្តធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួន អោយមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។        បន្ថែមពីនេះ ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយព្រះមេគណទាំងពីរគណៈ  និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់  ហើយត្រូវផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស…

  • ប្រធានាធិបតីសហរដ្ឋអាមេរិកចេញបញ្ជាអោយបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីប្រទេសខ្លួនជាបន្ទាន់

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាដោយ ផ្ទាល់អោយអាជ្ញាធរបញ្ជូនជនអន្តោប្រវេសន៍ ដែលបានចូលមកប្រទេសខ្លួនដោយ ខុសច្បាប់ចេញពីទឹកដីមហាអំណាចនេះជាបន្ទាន់ ដោយមិនចាំបាច់ត្រូវដោះស្រាយតាមផ្លូវច្បាប់ ឬប្រព័ន្ធតុលាការអ្វីឡើយ ហើយថា រូបលោកនៅតែគាំទ្រនយោបាយអន្តោប្រវេសន៍កន្លងមក ។ សូមរំលឹកថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃ សៅរ៍ សប្តាហ៍ មុននេះ អំពីផែនការមួយក្នុងការអនុញ្ញាតអោយក្មេងៗអន្តោប្រវេសន៍អាចជួបជុំជាមួយឪពុកម្តាយរបស់ពួកគេវិញ នៅក្នុងមណ្ឌលឃុំឃាំងក្នុងរដ្ឋតិចសាស់ ដែលជាប់ ព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ ។ ក៏ប៉ុន្តែបន្ទាប់មកទៀតក្រសួងសន្តិសុខមាតុភូមិអាមេរិក បានតបទៅប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ វិញថា វាមិនអាចកើតឡើងទៅរួចនោះឡើយ លុះត្រា ណាតែឪពុកម្តាយដែលជាប់ឃុំខ្លួននោះ ត្រូវបញ្ចូនចេញពីសហរដ្ឋអាមេរិករួចរាល់ជាមុនសិន ៕

  • សហរដ្ឋអាមេរិកនឹងផ្តល់ពេលវេលាជាក់លាក់ដល់កូរ៉េខាងជើង បន្ទាប់ពីកិច្ច ប្រជុំកំពូលរវាងមេដឹកនំាប្រទេសទំាងពីរដែលបានស្នើឡើង

    សហរដ្ឋអាមេរិក៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកបានថ្លែងថា ប្រទេស ខ្លួននឹងបង្ហាញពេលវេលាមួយទៅកាន់កូរ៉េខាងជើង ដោយមានការស្នើសុំជាក់លាក់ ពីរដ្ឋកុម្មុយនីស្តមួយនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនពេលធ្វើដំនើរទៅកាន់តំបន់អាស៊ីក្នុងសប្តាហ៍នេះ រដ្ឋ មន្ត្រីការពារជាតិអាមេរិក លោក ចែម ម៉ាត់ទីស មិនបានបញ្ជាក់អ្វីលម្អិតទេ ប៉ុន្តែ លោកបានលើកឡើងថា ការកំណត់ពេលវេលាគឺឆាប់រហ័សគ្រប់គ្រាន់ ដើម្បីបញ្ជាក់ អំពីកម្រិតនៃការប្តេជ្ញាចិត្តរបស់របបដឹកនំាក្រុងព្យុងយ៉ាង ។ សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េ បានថ្លែងកាលពីសប្តាហ៍ មុនថា រូបលោកនឹងវិលត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ មុនពេលដែលលោកបាន ខិតខំប្រឹងប្រែងសម្រាប់កិច្ចចរចា ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា នៅ សិង្ហបុរី រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ។ ប្រមុខការទូតអាមេរិក រូបនេះបានប្រាប់អ្នកសារព័ត៌មាន ក្នុងពេលបំពេញទស្សនៈកិច្ចមួយនៅទីក្រុងសេ អ៊ូល កាលពីដើមខែនេះថា…

  • ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតបានថ្លែងថាប្រទេសមានធនធានមនុស្សប្រកបដោយគុណភាពគឺការកសាងសង្គមអោយកាន់តែរីកចំរើនសំរាប់ប្រទេសជាតិយើង

    ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតបានថ្លែងថាប្រទេសមានធនធានមនុស្សប្រកបដោយគុណភាពគឺការកសាងសង្គមអោយកាន់តែរីកចំរើនសំរាប់ប្រទេសជាតិយើង

    កំពង់ឆ្នាំងៈ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត បានថ្លែងថាៈ ចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីកចម្រើន  លើផ្អែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។ ឯកឧត្តមបណ្ឌិតបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៨នៅសាលានយោបាយខេត្តកំពង់ឆ្នាំង ក្នុងពិធីចុះសាកសួរសុខទុក្ខ និង ជួបសំណេះសំណាលជាមួយមន្រ្តីអប់រំចំនួន១.៣៩៣នាក់នៅខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិតបានថ្លែងបន្តទៀតថាៈ បច្ចុប្បន្នប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី បានធ្វើអោយប្រទេសកម្ពុជា មានសុខសន្តិភាព មានការីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំកំពុងតែបោះជំហានយ៉ាងខ្លាំង ដើម្បីសម្រេចនូវគោលដៅ ក្រសួងអប់រំយុវជននិងកីឡាមានបេសកកម្ម ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យអប់រំ ឱ្យឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច វប្បធម៌របស់កម្ពុជា និងការរីកចម្រើននៅក្នុងតំបន់ និង សកលលោក ។ ពិសេសជាងនេះទៀត បានតំឡើងប្រាក់ បៀវត្សជូនមន្ត្រីរាជការ បុគ្គលិកអប់រំ និង បុគ្គលិកសុខាភិបាល ដែលនេះពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ និងការ ទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកំពស់កម្រិតជីវភាពរស់ នៅរបស់មន្ត្រីរាជការ។ ឯកឧត្តមបណ្ឌិតបានអំពាវនាវ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។…

  • គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ប្រជាធិបតេយ្យ

    (ខេត្តកណ្តាល) ៖ ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានលើកឡើងថា គណបក្ស ប្រជាជនកម្ពុជា បានប្រកាន់យ៉ាងខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្ដមគតិរបស់ខ្លួន ដែលផ្សារភ្ជាប់ទៅនឹង គោលការណ៍ប្រជាធិបតេយ្យ។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម បានលើកឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល ជាច្រើននៅក្នុងឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ថា គណបក្សប្រជាជន កម្ពុជាបានចាប់កំណើត តាំងពីឆ្នាំ១៩៥១ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេលជិត៧០ឆ្នាំមកហើយ ក្នុងនោះទោះបី ត្រូវឆ្លងកាត់ការលំបាក និងបញ្ហាស្មុកស្មាញជាច្រើនយ៉ាងណាក៏ដោយ ក៏គណបក្សបានស្ថិតនៅរួមសុខរួមទុក្ខជាមួយ ប្រជាជនជានិច្ច និងបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៏ជាតិ និងប្រជាជនគ្រប់ដំណាក់កាល។ ឯកឧត្តម ប្រធាន បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការ ថែរក្សាការពារ រាល់សមិទ្ធផលរបស់សង្គមជាតិ ពិសេសសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាសមិទ្ធផលដ៏ធំមិនអាចកាត់ថ្លៃបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានប្រកាន់យ៉ាងខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្ដមគតិរបស់ខ្លួន ដែលផ្សារភ្ជាប់ទៅនឹងគោលការណ៍ប្រជាធិបតេយ្យប្រជាជន។…

  • លោកហ៊ុន ម៉ាណែត បញ្ជាក់ពីសារសំខាន់នៃការបោះឆ្នោត ដែលជាវិធីតែមួយគត់ក្នុងការ ជ្រើសរើសអ្នកដឹកនាំប្រទេសប្រកបដោយសន្តិវិធីនៅប្រទេសកម្ពុជា

    សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកការងារយុវជន លោក ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជន និងបញ្ចូលសមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤មិថុនា ម្សិលមិញ បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យ ហើយមានតែការបោះឆ្នោត តែមួយគត់និងជាវិធីសាស្ត្រតែមួយគត់ដែលជ្រើសរើសអ្នកដឹកនាំប្រទេសប្រកបដោយសន្តិវិធី ដោយយុត្តិធម៌និងបែបលទ្ធិប្រជាធិបតេយ្យ។ លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជាប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលនៅក្នុងនោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចប៉ុន្តែមិនមែនមានតែគណបក្សមួយទេហើយប្រជាជនមានសិទ្ធិសេរីភាពនៅក្នុងការជ្រើសរើសជាមួយគណបក្សនយោបាយណាដែលខ្លួនពេញចិត្ត។ ជាក់ស្ដែងការចូលរួមរបស់យុវជនជាមួយនឹងគណបក្សប្រជាជនកម្ពុជាគឺគ្មានការបង្ខិតបង្ខំណាមួយឡើយ។ លោកថា បើប្រជាពលរដ្ឋស្រលាញ់គណបក្សប្រជាជនកម្ពុជា ត្រូវជួយបក្ស នៅពេលដែលបក្សឈ្នះ គឺបក្សជួយប្រជាជន ជួយដល់គ្រួសារប្រជាពលរដ្ឋជួយផ្ដល់ ឱកាសគ្រប់បែបយ៉ាងដល់យុវជនបន្តទៀត ដែលនោះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ។ ជាមួយគ្នានេះ លោកហ៊ុន ម៉ាណែត ក៍បានអំពាវនាវឲ្យយុវជននិងសមាជិកសមាជិការ ទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្រប់គ្នានិង និងជំរុញប្រជាពលរដ្ឋទៅបោះឆ្នោតគាំទ្រនិងនិងលើកទឹកចិត្តដល់សម្តេចតេជោហ៊ុន សែន ដើម្បីដឹកនាំប្រទេសអោយរីកចម្រើនជា បន្តទៀត។ លោកថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីការពារនីតិរដ្ឋ ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការពារលទ្ធិប្រជាធិបតេយ្យការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋនិងសិទ្ធិដើម្បីបម្រើប្រជាពលរដ្ឋតទៅទៀត  ព្រោះថាអនាគតរបស់ កម្ពុជាគឺពឹងផ្អែកលើរាជរដ្ឋាភិបាលដែលមានបទពិសោធន៍សមត្ថភាព រក្សាសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍទាំងអស់គ្នា។ លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា…

  • គូស្វាមីភរិយាថ្មីសរុប៤៣គូឈ្នះរង្វាន់ម៉ូតូ និងបន្តោងខ្សែកមាសលើកទី២ពី ក្រុមហ៊ុនស្រាបៀរលីអូ ក្នុងកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨

    ភ្នំពេញ៖ តំណាងក្រុមហ៊ុនស្រាបៀរ លីអូ បានប្រគល់រង្វាន់យ៉ាងច្រើនទុកជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មីសរុបចំនួន43គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍របស់ស្រាបៀរ លីអូ សម្រាប់ការចាប់រង្វាន់លើកទី2ក្នុងឆ្នាំ2018 នៅក្នុងកម្មវិធី “Leo Surprise” របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ ក្នុងនោះគូស្វាមីភរិយាថ្មីចំនួន៤គូបានឈ្នះរង្វាន់ធំម៉ូតូ  SCOOPY i និង 15 គូបានឈ្នះបន្តោងខ្សែកមាស 5 ជី  ខណៈ 24 គូផ្សេងទៀតបានឈ្នះបន្តោងខ្សែកមាស 2 ជី ដែលពួកគាត់បានមកពីទូទាំងប្រទេស រួមមានទំាងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ។ លោក រិន សុវណ្ណារ៉ា អ្នកតំណាងផ្នែកទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរ លីអូ បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា “ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងមានកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ ដើម្បីជាកិច្ចថ្លែងអំណរគុណដល់អតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជ្រើសរើសស្រាបៀរលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ ហើយយើងក៏សង្ឃឹមថា អតិថិជននៅតែបន្តគាំទ្រស្រាបៀរលីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែមានភាពសប្បាយរីករាយ” ។ អ្នកតំណាងផ្នែកទីផ្សាររូបនេះបានបន្ថែមទៀតថា នេះជាការចាប់រង្វាន់លើកទី២ហើយ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ឆ្នាំ2018នេះ ហើយសូមជាវស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ដើម្បីទទួលបានចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ…