Category: ព័ត៌មាន

  • ឯកឧត្តម សាយ សំអាល់បញ្ជាក់ថា ទំរាំយើងរកបានសន្តិភាព កម្ពុជាឆ្លងកាត់ប្រវត្តិសាស្រ្តវែងឆ្ងាយ

    ខេត្តត្បូងឃ្មុំ៖ នៅចំពោះមុខប្រជាពលរដ្ឋក្នុងឃុំទួលសូភី ស្រុកអូររាំងឪ ខេត្បូងឃ្មុំ នៅថ្ងៃសៅរិ៍ ១១កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កម្ពុជាឆ្លងកាត់ប្រវត្តិសាស្រ្តវែងឆ្ងាយ ទំរាំមានសន្តិភាពដូចសព្វថ្ងៃ។ ឯកឧត្តម បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃធំធេង ដែលយើងត្រូវតែរួបរួមគ្នាថែរក្សា ព្រោះកម្ពុជា បានឆ្លងកាត់សង្គ្រាមកាលពីអតីតកាល ទំរាំយើងរកបានសន្តិភាព និងអាចបញ្ចប់សង្គ្រាមបានកាលពីឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។ ថ្លែងក្នុងពិធីខាងលើនេះ ឯកឧត្តម សាយ សំអាល់ បានជម្រាបជូនពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដោយផ្តោតសំខាន់ទៅលើការកសាង និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយស្ថេរភាព សន្តិភាព សុខដុមរមនា ជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរ។ទន្ទឹមគ្នានោះដែរ ឯកឧត្តម សាយ…

  • អង់គ្លេស​ បំបាក់ប៉ាណាម៉ា​ ៦-១​ នៅ​ World Cup 2018 ប៉ុន្តែ ប៉ាណាម៉ា នៅតែរីករាយ

    (ម៉ូស្គូ)៖​ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស​ បានសាងភាពខ្លាំងជាថ្មីរបស់ខ្លួន ដោយបំបាក់ក្រុមឡើងមក World Cup លើកដំបូងពីតំបន់អាមេរិកខាងជើង​ ប៉ាណាម៉ា​ ៦-១​ នៅ World Cup 2018 ស្របពេលកីឡាករខ្សែប្រយុទ្ធ​ Harry Kane រកបាន ៣គ្រាប់ម្នាក់ឯង។ ៣ពិន្ទុបន្ថែមនេះ បានធ្វើអង់គ្លេសក្លាយជាក្រុមទី៧​ ដែលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៅ​ World Cup 2018 ដោយឈរនៅលេខ២​ ប្រចាំពូល​ G រកបាន៦ពិន្ទុពេញក្នុង២ប្រកួត។ ការធ្វើបានហែតទ្រីក​នេះ​ (ស៊ុតចូល៣គ្រាប់) បានធ្វើឲ្យកីឡាករមកពីក្លឹបមាន់ខ្នាយមាស​ Tottenham Hotspur, Harry Kane រកបាន ៥គ្រាប់ច្រើនជាងគេ​ នាំមុខ​ Cristiano Ronaldo របស់ព័រទុយហ្គាល់​ និង​ Romelu Lukaku របស់ប៊ែលហ្ស៊ិក​ រកបាន៤គ្រាប់ដូចគ្នា៕

  • ការដ្ឋានសង់ស្ពានម៉ាឡេមួយកន្លែង​ ក្នុងតំបន់ដាច់ស្រយ៉ាល​ នាស្រុកកោះញែក ត្រូវបានបើកហើយ

    មណ្ឌលគិរី: ស្ពានម៉ាឡេមួយកន្លែង​ ត្រូវបានអភិបាលខេត្តមណ្ឌលគិរី​ ផ្តល់វត្តមានបើកការដ្ឋានឱ្យសាងសង់​ ក្នុងទិសដៅប្រើប្រាស់ដើម្បីកាត់បន្ថយរាល់ការលំបាករបស់ពលរដ្ឋ។ ការបើកការដ្ឋាននេះគឺធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ក្នុងឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ប្រភពពីមន្ត្រីនៃស្រុកកោះញែកបញ្ជាក់ថាស្ពានម៉ាឡេនេះគ្រោងនិងធ្វើឡើងក្នុងទំហំ៦ម៉ែត្រប្រវែង៤០ម៉ែត្រ​ ដើម្បីសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងភូមិចំនួន០៤ក្នុងឃុំណងឃីលឹកនេះ។ អភិបាលខេត្តមណ្ឌលគិរីលោកស្វាយ​ សំអ៊ាង បានលើកឡើងថា ដោយមើលឃើញពីការធ្វើដំណើររបស់ពលរដ្ឋ មានការលំបាកខ្លាំង ជាពិសេស នៅរដូវវស្សា មិនអាចឆ្លងកាត់អូរជីមៀតបាននោះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងមន្រ្តីជំនាញ បានសហការគ្នា ដើម្បីធ្វើយ៉ាងណា កសាងស្ពាននេះជូនពលរដ្ឋប្រើប្រាស់។ លោកអភិបាលបានបន្ថែមថា ការកសាងស្ពានម៉ាឡេ នៅអូរជីមៀតនេះ  ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋក្នុងស្រុកកោះញែក ជាពិសេសប្រជាពលរដ្ឋចំនួន០៤ភូមិ នៅឃុំណងឃីលឹកនេះតែម្តង ក្នុងការធ្វើចរាចរណ៍បានងាយស្រួល។ លោកបន្ថែមថា ការរីកចម្រើននូវបញ្ហាហេដ្ឋានរចនាសម្ព័ន្ធ ទឹក ភ្លើង និងធនធានមនុស្ស គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំដោយសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះ ក៏សូមអោយពលរដ្ឋទាំងអស់ចូលរួមថែរក្សាការពារសុខសន្តិភាព ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើន ជាពិសេស ដើម្បីបង្កើនជីវភាពរស់នៅរបស់ពលរដ្ឋបានល្អប្រសើរ។ គួរបញ្ជាក់ផងដែរ​ ដោយផ្អែកលើការលើកឡើងពីប្រជាពលរដ្ឋនោះ​ គឺចរាចរណ៍ទៅមករបស់អ្នកភូមិដើម្បីឆ្លងកាត់អូរជីមៀតនេះ​ គឺត្រូវជិះក្បូនឈើឬ​ ឬស្សី​…

  • អ្នកជំនាញអារ្យធម៌ខ្មែរចោទសួរថា តើទង្វើស្ថានទូតអាមេរិក បណ្ដេញបុគ្គលិកបង្ហាញភាពជា គំរូដល់សិទ្ធិការងារឬទេ?

    (ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីទង្វើរបស់ស្ថានទូតអាមេរិកដែលបានបណ្ដេញបុគ្គលិកប្រមាណ៣២នាក់ ដែលម្នាក់ៗធ្វើការមិនតិចជាង១០ឆ្នាំ ឬអ្នកខ្លះរហូតដល់២០ឆ្នាំ កាលពីពេលថ្មីៗនេះ ក្រោមលេសចោទប្រកាន់ថា បានចែកចាយរូបភាពកុមារីយ៉ាងអាសអាភាស នៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook Messenger Chat group)នោះ ដោយគ្មានផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗអ្វីទំាងអស់ ដូចយើងទំាងអស់គ្នាបានឃើញនេះ គឺអាមេរិកពុំបានបង្ហាញភាពជាគម្រូដល់សិទ្ធិការងារអ្វីនោះទេ។ បានន័យថាបើអាមេរិកចង់បង្ហាញភាពជាគម្រូដល់សិទ្ធិការងារ ដូចអាមេរិកតែងអួតក្អេងក្អាងថា ប្រទេសខ្លួនជាជើងឯកប្រជាធិបតេយ្យ ឬជើងឯកសិទ្ធិមនុស្ស ឬជើងឯកសិទ្ធិការងារមែននោះ គឺអាមេរិកពុំគួរបណ្ដេញបុគ្គលិកទំាងនេះ យ៉ាងកំរោលដោយពុំបានស៊ើបអង្កេតឲ្យម៉ត់ចត់យ៉ាងដូច្នេះទេ។ ពីព្រោះថា បើអាមេរិកជាប្រទេសប្រកាន់ នីតិរដ្ឋយ៉ាងពិតប្រាកដមែននោះ គឺត្រូវបែងចែកឲ្យច្បាស់រវាងអ្នកទទួលរូបភាព និងអ្នកផ្ញើរូបភាពពីការប្រើប្រាស់ប្រព័ន្ធ (Facebook Messenger Chat group)។ ត្រង់ចំណុចនេះ ត្រូវយើងដឹងថា ឧបមាចំពោះរូបភាពកុមារី ដែលអាមេរិកបានលើកមកជាលេសក្នុងការបណ្ដេញបុគ្គលិកចេញពីការងារនេះ ថាមានលក្ខណៈអាសអាភាសមែនទៅចុះ។ ក្នុងចំណុចនេះដែរ ចំពោះពីការប្រើប្រាស់ប្រព័ន្ធ (Facebook Messenger Chat group) រវាងអ្នកទទួលរូបភាព និងអ្នកផ្ញើមានលក្ខណៈផ្ទុយគ្នាស្រទ្បះ។ មានន័យថា អ្នកទទួលគឺពុំមានចេតនាឬពុំមានបំណងអ្វីនោះទេ…

  • ៣គូសំខាន់ចុងក្រោយនារាត្រីនេះ​ នឹងបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលH​ ជុំទី២នារាត្រីនេះ​ នៅ​ World Cup 2018 នៅទីក្រុងម៉ូស្គូ

    ម៉ូស្គូ៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស​ នឹងត្រូវក្រុមមកពីតំបន់អាមរិកខាងជើង​ ប៉ាណាម៉ា​ នាម៉ោង៧យប់នេះមុនគេ​ ក្នុងវគ្គន្សំពិន្ទុនៃពូល​ G ក្រោយពេលប៊ែលហ្ស៊ិកបានបំបាក់ទុយនេស៊ី​ ៥-២។ រីឯ២ប្រកួតទៀតនៅក្នុងពូល​ H ចុងក្រោយគេ​ គឺជាការជួបគ្នារវាង​ ក្រុមជម្រើសជាតិជប៉ុន​ ប៉ះសេណេហ្គាល់​ នៅម៉ោង១០យប់​ មុនពេលប៉ូឡូញ​ ជួបកូឡុំប៊ី​ ចាប់ផ្តើមនៅម៉ោង​ ១រំលងអាធ្រាត្រ។ ការប្រកួតវគ្គសន្សំពិន្ទុក្នុង​ពូល​ ដោយមាន៣ប្រកួតក្នុងមួយពូល​ នឹងបញ្ចប់នៅថ្ងៃទី២៨​ ខែមិថិនា​ ស្របពេលរកឃើញ៦ក្រុមកក់កៅអីទៅ​វគ្គ១៦​ និង៧ក្រុមផ្សេងទៀតហាលអាវ​ ទោះនៅសល់១ប្រកួតទៀតក៏ដោយ។ សូមបញ្ជាក់ថា​ ការប្រកួតបាល់ទាត់ពិភពលោក​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី​ នឹងបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល​ ជុំទី២នារាត្រីនេះ​៕

  • ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន ៣៥គ្រួសារនៅខណ្ឌមានជ័យ ទទួលអំណោយកាកបាទក្រហម ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

      ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យកាលពីព្រឹកមិញ ភូមិក្បាលទំនប់៣សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យចំនួន ៣៥គ្រួសារបានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយពីផ្ទះរបស់ពួកគាត់ត្រូវអគ្គីភ័យឆាបឆេះអស់គ្មានសល់នោះ។ ពិធីប្រគល់អំណោយនេះធ្វើឡើង នារសៀលថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការ ភូមិក្បាលទំនប់៣ផ្លូវ៦៥BT ក្រុមទី៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អភិបាលរងនិង អាជ្ញាធរដែនដីជាច្រើនរូបទៀត។ អំណោយដែលត្រូវប្រគល់ជូនក្នុង១គ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម មី១កេស ទឺកសុទ្ធ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ម៉ុង១ ភួយ១ កំសៀវទឹក១ ចានបាយ៥ ចានសម្លរ២ ស្លាបព្រា៥ វែក១ ចានកាធុន១ ធុងទឹកចំណុះ៨០លីត្រ១ តង់ចំនួន១និងថវិកាចំនួន១០ម៉ឺនរៀល ។ បន្ទប់ពីនេះបើខ្វះខាតអ្វីទៀតអាចទៅទំនាក់នៅគណបក្សប្រជាជនកម្ពុជាខណ្ឌ សម្រាប់ការដោះស្រាយប្រចាំថ្ងៃឯកឧត្តម…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធការិយាល័យលក់ នៃអាគារពាណិជ្ជកម្ម​ រ៉ូយ៉ាល់ វ័ន (Royal One) របស់ក្រុមហ៊ុន Royal Group

    ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធការិយាល័យលក់នៃអាគារពាណិជ្ជកម្ម​ រ៉ូយ៉ាល់ វ័ន (Royal One) របស់ក្រុមហ៊ុន  Royal Group នារសៀលថ្ងៃសៅរ៍ ១១រោច ខែបឋមមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសសើរ ចំពោះ លោកឧកញ៉ា គិត ធាង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលមានជំនឿ ទុកចិត្តយ៉ាង មុតមាំលើ​រាជរដ្ឋាភិបាល ​នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំ ដោយសម្ដេច  អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ដោយបានសម្រេច​ចិត្តបណ្តាក់ទុន វិនិយោគសាងសង់​​អាគារពាណិជ្ជកម្មពហុមុខងារ ​មានកំពស់រហូតដល់​ទៅ ​៦២ជាន មានទីតាំង​នៅ ដីឡូត៍លេខ ៩៣ ផ្លូវលេខ១១៤ កែងនឹងមហាវិថីមុនីវង្ស ដោយមានរចនា​ យ៉ាងប្រណិត​ និង​បំពាក់ឧបករណ៍ទំនើបៗ…

  • សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញកាត់ឫសសីមា នៅវត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ

    តាកែវ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារ នៅវត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ។  ពិធីបុណ្យនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អាជ្ញាធរខេត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ ។បើតាមរបាយការណ៍របស់ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអោយដឹងថា ៖ វត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ វត្តនេះចូលតាមផ្លូវជាតិលេខ០២ ចន្លោះគីឡូមែត្រលេខ៩១ និងលេខ៩២ មានផ្លូវចូលពីទិសខាងកើតចម្ងាយ៧០ម៉ែត្រ ។ វត្តនេះកសាងឡើងកំឡុងឆ្នាំ១៧៣៩-១៧៧៣ គិតដល់បច្ចុប្បន្នមានអាយុកាលចំនួន២៤៥ឆ្នាំ។ ដោយព្រះវិហារចាស់ មានការទ្រុតទ្រោមជាខ្លាំង ព្រះចៅអធិការវត្តព្រះនាមធម្មវរិយត្ថេរោ ប៉ាក សំអាត…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌

    ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌ នៅភោជនីយដ្ឋានសូរិយា រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨។ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ  និងសេចក្តីនឹករលឹកពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ប្រធានកិត្តិយសសមាគមនារី ជូនដល់អង្គពិធីទាំងមូលផដែរ។ លោកជំទាវក៏បាន កោតសរសើរចំពោះ លោកជំទាវ លោកស្រី ដែលបានយកអស់ស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចដែលបក្ស និងរាជរដ្ឋាភិបាលបានប្រគល់ជូន បានទទួលលទ្ធផលល្អប្រសើរគួរជាទីមោទន:នាពេលកន្លង ។លោកជំទាវក៏បានអំពាវនា ៖ ថ្ងៃបោះឆ្នោតផ្លូវការកាន់តែខិតជិតមកដល់ហើយ  សូមលោកជំទាវ លោកស្រី នាងកញ្ញាទាំងអស់កុំជឿតាមការឃោសនា កុំចាញ់ឧបាយកលរបស់ជនអគតិមួយចំនួនដែលចង់បំផ្លាញជាតិ ដែលតែងតែរកគ្រប់វិធី…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណេះសំណាលជាមួយនារីជាថ្នាក់ដឹក នាំរាជធានីភ្នំពេញដើម្បីត្រៀម លក្ខណៈឈានទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦

    ថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សំណេះសំណាលជាមួយនារីជាថ្នាក់ដឹកនាំរាជធានីភ្នំពេញដើម្បីត្រៀម លក្ខណៈឈានទៅការបោះឆ្នោតជ្រើស រើសតំណាងរាស្រ្តនីតិកាលទី៦។ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន មានប្រសាសន៏លើកឡើងថា៖រយៈពេល៣៩ឆ្នាំ នៃសករាជថ្មីនេះ​ គណបក្សប្រជាជនកម្ពុជា បានដឹ​ក​នាំក្នុងការការពារជាតិ និងការស្ដារ កសាងប្រទេសជាតិឡើងវិញពីលេខសូន្យនៅ​ក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង ហើយថែមទាំងត្រូវគេហ៊ុមព័​ទ្ធ​ខាងនយោបាយ និងសេដ្ឋកិច្ចពីខាង ក្រៅយ៉ាងអមនុស្សធម៌ និងអយុត្តិធម៌ថែ​ម​ទៀត។លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន មានប្រសាសន៏បញ្ជាក់ទៀតថា;នយោ បាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ប្រធា​ន​គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើឱ្យអង្គការចាត់តាំងរប​ស់ខ្មែរក្រ​ហ​ម​ត្រូវរលំរលាយទាំងស្រុង ទាំងខាងនយោបាយ ទាំងយោធា និង បង្កើ​តបានសុខសន្តិភា​ព និងការអភិវឌ្ឍចាប់តាំងពីចុងឆ្នាំ១៩៩៨មក។ ទោះបីត្រូវឆ្លងកាត់ឧបសគ្គធំៗ និងការលំបាករាប់ម៉ឺនជំពូកក៏គណបក្សប្រជាជនកម្ពុជានូ​វរក្សាបា​ន និងការពារបាននូវបុព្វ ហេតុដ៏ត្រឹមត្រូវរបស់ខ្លួនជានិច្ច ដោយទប់ស្កា​ត់បាននូវរប​ប ប៉ុល ព​ត មិនឱ្យត្រឡប់ មកវិញជាលើកទី២ បានស្ដារ កសាងវិស័យ សេដ្ឋកិ​ច្ច សង្គមកិ​ច្ច​ឱ្យមានការប្រែប្រួល និងរីកចម្រើនជាបន្ដបន្ទាប់។ នេះគឺជាសច្ចធម៌ប្រវ​ត្តិ​សា​ស្រ្ត​​ដែលមិនអាចបំភ្លៃបាន។ លោកជំទាវកិត្តិសង្គហបណ្ឌិត…