-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្នបុគ្គល៩រូបដែលជាថ្នាក់ដឹកនាំ គ.ជ.ប.
សេចក្ដីសម្រេចរបស់គជបនៅថ្ងៃទី១០កក្កដា ម្សិលមិញបានសម្រេច ព្យួរសិទ្ធiបោះឆ្នោតបណ្ដោះអាសន្ន ចំពោះប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ ដែលនឹងធ្វើឡើងនៅថ្ងៃ២៩ ខែកក្កដា ឆាំ២០១៨។ បុគ្គទាំង៩រូបមាន ប្រធាន គ.ជ.ប. លោកស៊ិក ប៊ុនហុក អនុប្រធានគជប លោក នុត សុខុម និងសមាជិក មានលោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក ឌុច សុន លោក ហ៊ីង ធីឬទ្ធិ លោកឯម សូផាត លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា។
-
រាជរដ្ឋាភិបាលចេញសារាចរណ៍ហាមលក់ និងទទួលទានគ្រឿងស្រវឹងនៅថ្ងៃស និងថ្ងៃបោះឆ្នោត
-
ក្លឹបស្តេចសរ Real Madrid យល់ព្រមឲ្យ រ៉ូណាល់ដូ ទៅក្លឹប Juventus ក្នុងតម្លៃជាង១៣១ លានដុល្លារ
ក្លឹបស្តេចសរ Real Madrid យល់ព្រមឲ្យ រ៉ូណាល់ដូ ទៅក្លឹប Juventus ក្នុងតម្លៃជាង១៣១ លានដុល្លារ
-
អគ្គលេខាធិការអូឡាំពិកកម្ពុជា អះអាងថា ព្រឹត្តិការណ៍អេស៊ានហ្គេម នៅឥណ្ឌូនេស៊ី ឆ្នាំនេះ កម្ពុជាបញ្ជូន១៣ប្រភេទកីឡាចូលរួម
អគ្គលេខាធិការអូឡាំពិកកម្ពុជា អះអាងថា ព្រឹត្តិការណ៍អេស៊ានហ្គេម នៅឥណ្ឌូនេស៊ី ឆ្នាំនេះ កម្ពុជាបញ្ជូន១៣ប្រភេទកីឡាចូលរួម
-
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ៖ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ប្រាកដនិយម និងគ្រប់ជ្រុងជ្រោយ
ខេត្តកណ្តាល ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល បានថ្លែងថា ប្រវត្តិសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺជាប្រវត្តិនៃការដឹកនាំដោយភាពក្លាហាន មោះមុតឥតរាថយ លើមាគ៌ានយោបាយ ដែលមានគោលដៅច្បាស់លាស់ មានភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយ ។
-
សហភាពអឺរ៉ុបព្រមានប្រធានាធិបតីសហរដ្ឋអាម៉េរិកថា មិនត្រូវបន្ទោសបង្អាប់ប្រទេសសម្ព័ន្ធមិត្ត មុនជំនួបកំពូលអង្គការ NATO ឡើយ
អឺរ៉ុប៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាការងារជាមួយ ក្រុមមេដឹកនាំអង្គការណាតូ សម្រាប់កិច្ចប្រជុំដ៏ផុយស្រួយមួយ នៅឯជំនួបកំពូលក្នុង ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក នៅក្នុងថ្ងៃពុធ នេះ។ មុនដំណើរទស្សនកិច្ចរបស់ខ្លួន លោក ដូណាល់ ត្រាំ បានបង្ហាញនូវប្រតិកម្មយ៉ាងខ្លាំងចំពោះសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្មទៅលើប្រទេសសម្ព័ន្ធមិត្តអង្គការណាតូ សម្រាប់ការខកខានចំណាយលុយគ្រប់គ្រាន់ទៅលើវិស័យការពារជាតិ។
-
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ស្នើសហភាពអឺរ៉ុបបន្តផ្ដល់អនុគ្រោះពន្ធ EBA ដល់ប្រទេសកម្ពុជា
សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលតំណាងឲ្យកម្មករ និយោជិតជាង៤០ម៉ឺននាក់ ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ម្សិលមិញ បានដាក់លិខិតទៅប្រធានសភាសហភាពអឺរ៉ុប។ ក្នុងលិខិតបានលើកឡើងថា តាមរយៈការផ្ដល់ប្រពន្ធ័អនុគ្រោះពន្ធ EBA សហភាពអឺរ៉ុប បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី២របស់កម្ពុជា។ EBA បានបង្កើតការងាររាប់ម៉ឺនកន្លែង និងផ្ដល់ចំណូលរាប់ម៉ឺនកន្លែង និងផ្ដល់ចំណូលរាប់ពាន់លានដុល្លារដល់កម្មកររាប់សែននាក់ និងបានធ្វើឲ្យក្រុមគ្រួសាររបស់កម្មករនៅតាមទីជនបទរាប់លាននាក់បានរួចចាកផុតពីភាពក្រីក្រ។ លិខិតរបស់សភាសម្ពន្ធ័សហជីពជាតិកម្ពុជាបានបន្តថា EBA ក៏បានជួយធ្វើឲ្យលក្ខខណ្ឌ ការងារកាន់តែល្អជាងមុន រោងចក្រមានលទ្ធភាពដំឡើងប្រាក់ឈ្នួលអប្បរមា និង អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ ពលកម្មកុមារក្នុងវិស័យកាត់ដេរ និងស្បែកជើងត្រូវបាន លុបបំបាត់ កម្មករទទួលបានរបបគាំពារសង្គមមួយកាន់តែល្អ មានអង្គការពលកម្មអន្តរជាតិ ILO ឃ្លាំមើលការអនុវត្តលក្ខខណ្ឌការងារសេរីភាពសហជីព និងមានក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដោះស្រាយវិវាទការងារល្អ ដែលអង្គការ ILO និងប្រទេសមួយចំនួនបានយកជាគំរូសម្រាប់ បណ្ដាប្រទេសមួយចំនួនបានយកជាគំរូសម្រាប់បណ្ដារប្រទេសផ្សេងអនុវត្តតាម។ សភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានស្នើដល់សហភាពអឺរ៉ុបពិចារណាឲ្យបានហ្មត់ចត់អំពី ផលប៉ះពាល់នៃការដកប្រពន្ធ័អនុគ្រោះ EBA ពីកម្ពុជា ដែលនឹងជះឥទ្ធិពលអវិជ្ជមានផ្ទាល់ ដល់ការងារ និងជីវភាពរស់នៅរបស់កម្មករ និងក្រុមគ្រួសាររបស់ពួកគេជិត៣លាននាក់។ លិខិតបានបន្តថា កម្មករកម្ពុជាដែលពឹងអាស្រ័យលើការងារ និងមុខរបរដែលពាក់ពន្ធ័នឹងវិស័យកាត់ដេរ និងស្បែកជើងមិនគួររងគ្រោះដោយសារការដក EBA ចេញពីកម្ពុជា…
-
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣គ្រួសារ នៅឃុំព្រែកអញ្ចាញ និងឃុំសំបួរមាស ស្រុកមុខកំពូល បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
កាលពីរសៀលថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខា១ក្រុម អញ្ជើញបានចុះសួរសុខទុក្ខ ព្រមទាំងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំផ្ទះ២ខ្នង និងប៉ើងដំបូលផ្ទះ១ខ្នង សរុបចំនួន៣ខ្នង ស្មើនឹង៣គ្រួសារ មានសមាជិក១៤នាក់ នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ និងភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ។
-
Facebook នឹងត្រូវពិន័យជាប្រាក់ជាង៦០ម៉ឺនដុល្លារអាម៉េរិកពីបទរំលោភបំពាន រឿងលួចទិន្នន័យ
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនបណ្តាញសង្គម Facebook នឹងត្រូវពិន័យជាប្រាក់ចំនួន ៥០០.០០០ផោន ដែលស្មើនឹងប្រមាណ៦៦៣.០០០ដុល្លារអាម៉េរិកលើការរំលោភបំពានលើទិន្នន័យ ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់អង្គភាពទិន្នន័យ Cambridge Analytica ។ រឿងអាស្រូវនេះ បានកើតឡើងមុនពេលច្បាប់ថ្មី ស្តីពីការការពារទិន្នន័យរបស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឲ្យមានការពិន័យកាន់តែច្រើន ។
-
នាយករដ្ឋមន្រ្តីអង់គ្លេសអះអាងថា ដំណើរការដកប្រទេសចេញពីសហភាពអឺរ៉ុប នៅតែបន្ត បើទោះជាមន្ត្រីធំៗចុះចេញពីតំណែងជាបន្តបន្ទាប់
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី ថេរ៉េសា ម៉ាយ បាននិយាយថា លោកស្រីមានសមត្ថភាពអាចសម្រេចគម្រោងដកខ្លួនចេញពីសហភាពអឺរ៉ុបបាន បើទោះជាមន្រ្តីធំៗបានដាក់ពាក្យលាឈប់ជាបន្តបន្ទាប់ ដោយសារបញ្ហាវិវាទនៃការចរចាគម្រោងព្រីហ្ស៊ីតនេះ។ ស្របពេលជាមួយគ្នានោះដែរ អ្នកវិភាគក៏បានធ្វើការទស្សន៍ទាយផងដែរថា មន្រ្តីបក្សអភិរក្សនិយមឯទៀតៗនឹងដើរចេញពីតួនាទីរបស់ខ្លួនថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ។