-
ក្រិកបណ្តេញមន្រ្តីការទូតរុស្ស៊ីចំនួន២រូបចេញពីប្រទេស ក្រោមហេតុផលសន្តិសុខ
ក្រិច៖ រដ្ឋាភិបាលក្រិកត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តបណ្តេញមន្រ្តីការទូតរុស្ស៊ីចំនួន២រូប ហើយថែមទំាងដាក់បម្រាមហាមឃាត់ជនជាតិរុស្ស៊ីពីរនាក់ផ្សេងទៀតចូលមកកាន់ប្រទេសខ្លួនផងដែរ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ មន្រ្តីការទូតរុស្ស៊ីទំាង៤រូបនេះ ត្រូវបានចោទប្រកាន់ពីបទរំលោភលើកិច្ចការក្នុងស្រុករបស់ក្រិក និងសកម្មភាពខុសច្បាប់ប្រឆាំងនឹងសន្ដិសុខជាតិរបស់ប្រទេសនេះ៕ម.ន
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកនិយាយថា ជំនួបរវាងលោក ពូទីន នឹងអាចដំណើរការទៅបានយ៉ាងរលូន ដែលជាផ្នែកមួយនៃការបំពេញទស្សនកិច្ចនៅអឺរ៉ុប
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបជាមួយសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ទំនងជានឹងដំណើរការទៅបានយ៉ាងរលូន ដែលជាផ្នែកមួយនៃដំណើរបំពេញទស្សនកិច្ចរបស់លោកនាពេលឆាប់ៗនេះទៅកាន់តំបន់អឺរ៉ុប ខណៈរូបលោកផ្ទាល់បានប៉ះទង្គិចគ្នាជាមួយបណ្តាប្រទេសនៅអឺរ៉ុប មុនពេលចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ។
-
ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះរាជទានព្រះរាជទ្រព្យ ១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តកិច្ចការមនុស្សធម៌ ជួយព្យាបាលកុមារ
ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិង សុភមង្គល បាន ព្រះបរមរាជាអនុញ្ញាត ឲ្យលោកអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា ចូលក្រាបបង្គំគាល់ និងទទួលតង្វាយជាព្រះរាជទ្រព្យ សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃ១០កក្កដាម្សិលមិញ។ ក្នុងឱកាសនោះ ព្រះករុណាព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន៥សែនដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន៥សែនដុល្លារ សរុប១លានដុល្លារ ជាព្រះរាជឧបត្ថម្ភជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីបន្តកិច្ចការមនុស្សធម៌ជួយព្យាបាលកុមារកម្ពុជា៕
-
សម្ដេចតេជោហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខប្រជាជនជប៉ុនដែលរងគ្រោះធម្មជាតិ
-
ខ្សែការពារ Samuel Umtiti បានជួយ បារាំង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះបែលហ្ស៊ិក ១-០ នៅ World Cup 2018
ខ្សែការពារ Samuel Umtiti បានជួយ បារាំង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយឈ្នះបែលហ្ស៊ិក ១-០ នៅ World Cup 2018
-
ផ្សារទំនើបសូរិយា នឹងរៀបចំការដើរម៉ូតសម្លៀកបំពាក់ខ្មែរ ចាប់ពីសម័យមហានគរ រហូតមកដល់បច្ចុប្បន្ន នារាត្រីថ្ងៃទី១៥ ខែកក្កដា ខាងមុខ
ភ្នំពេញ៖ កម្ពុជា គឺជាប្រទេសដែលល្បីល្បាញ ផ្នែកសីលធម៌អរិយធម៌ និងវប្បធម៌ ដែលពិភពលោកទទួលស្គាល់ថា កម្ពុជា គឺជាប្រទេសមហានគរ និងមានក្បួនក្បាច់រចនានៅ លើប្រាង្គប្រាសាទរាប់ពាន់។ ជាមួយគ្នានេះដែរ ប្រវត្ដិសាស្រ្ត គឺជាឬសគល់នៃមនុស្សជាតិ ប្រៀបបានសំលៀកបំពាក់ខ្មែរ គឺជាដួងព្រលឹង នៃប្រពៃណីខ្មែរដ៏ផូរផង់។ សម្លៀកបំពាក់ខ្មែរ តាមសម័យកាលចាប់ពីសម័យមហានគរ រហូតមកដល់បច្ចុប្បន្ន នឹងផុសឡើងនៅចំកណ្តាល រាជធានីភ្នំពេញ តាមរយៈការដើរម៉ូតសម្លៀកបំពាក់ខ្មែរ នៅរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង៧យប់ នៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៌ ចាប់ពីជាន់ផ្ទាល់ដី រហូតដល់ជាន់ទី៤ នៃផ្សារទេសចរណ៍ដែលជាកន្លែងប្រមូលផ្តុំនូវសំណង ស្ថាបត្យកម្មល្បីៗ របស់ខ្មែរ ជាមួយនឹងគំនិតឆ្នៃប្រឌិត។ សូមអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងស្វែងយល់អំពី អរិយធម៌ និង វប្បធម៌ខ្មែរដ៏ត្រចះត្រចង់ ថែមទាំងជាចំណែកគាំទ្រ និងលើកស្ទួយដួងព្រលឹងជាតិខ្មែរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ទាំងអស់គ្នា។
-
អ៊ីរ៉ង់សន្យាចែកចាយប្រេងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន បើទោះបីជា ទទួលរងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក
អ៊ីរ៉ង់៖ អនុប្រធានាធិបតីអ៊ីរ៉ង់លោក អេសាដ ចាហាន់ហ្គីរី បានគូសបញ្ជាក់ក្នុងថ្ងៃអង្គារ៍ ថា ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកបានធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ទទួលរងផល ប៉ះពាល់ក៏ពិតមែន ក៏ប៉ុន្តែទន្ទឹមគ្នានេះ រូបលោកបានសន្យាថា នឹងបង្កើនការចែកចាយប្រេងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក៏ដូចជាចាត់វិធានការការពារប្រព័ន្ធធនាគាររបស់ខ្លួន ។អនុប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននឹងកំពុងព្យាយាមបញ្ឈប់ការនំាចេញគីមីឥន្ធនៈ ដែកថែប និងទង់ដែង ក៏ដូចជាខិតខំប្រឹងប្រែងបង្ទុចបង្អក់ដល់ការចរាចរកំពង់ផែ និងសេវាដឹកជញ្ជូនរបស់ប្រទេសអ៊ីរ៉ង់។ បន្ថែមលើនេះ សហរដ្ឋអាម៉េរិកក៏បានស្វះស្វែងកាត់បន្ថយការចែកចាយប្រេង ដែលជាប្រភពដ៏សំខាន់នៃប្រាក់ចំណូលរបស់អ៊ីរ៉ង់ផងដែរ។ លោក ចាហាន់ ហ្គីរី បានសង្កត់ធ្ងន់ថា ការគាបសង្កត់បែបនេះ វានឹងក្លាយជាកំហុសមួយក្នុងការគិតថា សង្រ្គាមពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់ អាចនឹងមិនមានផលប៉ះពាល់ដល់អ៊ីរ៉ង់នោះឡើយ ហើយថា យើងនឹងធ្វើឲ្យប្រជាជនអាម៉េរិកដឹងនៅ ឆ្នាំនេះថា ពួកគេមិនអាចបញ្ឈប់ការលក់ប្រេងរបស់អ៊ីរ៉ង់បានឡើយ ។សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីខែឧសភា កន្លង ទៅនេះ បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរង់ ព្រមទំាងដាក់ទណ្ឌកម្មរបស់ខ្លួនឡើងវិញ មិនតែប៉ុណ្ណោះ អាម៉េរិកថែមទំាងប្រាប់ដល់បណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ឲ្យបញ្ឈប់ការទិញប្រេងពីអ៊ីរ៉ង់ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ បើមិនដូច្នោះ នឹងប្រឈមមុខជាមួយការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ៕
-
លោក នុត ពុធដារ៉ា ៖ ក្នុងពេលឆាប់ៗខាងមុខផ្លូវដីក្នុងខណ្ឌដង្កោនឹងលែងមានទៀតហើយ ដោយប្រែក្លាយទៅជាផ្លូវបេតុងទាំងអស់
ភ្នំពេញ ៖ លោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបញ្ជាក់ថា ក្នុងពេលឆាប់ៗខាងមុខផ្លូវដីក្នុងខណ្ឌដង្កោនឹងលែងមានទៀតហើយ ដោយប្រែក្លាយទៅជាផ្លូវបេតុងទាំងអស់ បច្ចុប្បន្នយើងឃើញថា នៅក្នុងមូលដ្ឋានខណ្ឌដង្កោទាំងមូល ភាគច្រើនគឺជាផ្លូវបេតុង ដែលអាជ្ញាធរខិតខំស្ថាបនា សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ។ ទន្ទឹមនឹងនេះ ពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ ក៏មានជីវភាពល្អប្រសើរផងដែរ ទាំងនេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
-
សិក្ខាកាមចំនួន១០០នាក់ មកពីកងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក បានញ្ចប់វគ្គបំប៉នគ្រូបង្គោលការងារអប់រំចិត្តសាស្ត្រ ប្រកបដោយជោគជ័យ
នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក មានរៀបចំពិធីបិទវគ្គបំប៉នគ្រូបង្គោលការងារអប់រំចិត្តស្ថិតសាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប វ៉ាន្នី មេបញ្ជាការរងកងទ័ពជើងគោក ។
-
សិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆមាសទី១ ទិសដៅឆមាសទី២ និងប្រកាសមុខងារនាយទាហាន នាយទាហានរង ការិយាល័យទី៥ កងទ័ពជើងគោក
ឯកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយរងសេនាធិការ នាយការិយាល័យទី៥ កងទ័ពជើងគោក ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆមាសទី១ ទិសដៅឆមមាសទី២ ឆ្នាំ២០១៨ និងប្រកាសតែងតាំងមុខងារ នាយទាហាន នាយទាហានរង ចំណុះការិយាល័យទី៥កងទ័ពជើងគោក ស្ថិតនៅខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។