Category: ព័ត៌មាន

  • ក្រុមយុវជនគឺជាសរសរទ្រូង ជួយថែរក្សាកេរដំណែល និងបេតិភណ្ឌជាតិ និងការចូលរួមជាមួយសង្គម

    (ខេត្តកណ្តាល) ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  បានលើកឡើងថា  យុវជនគឺជាទំពាងស្នងឫស្សី និងជាសរសរទ្រូងយ៉ាងសំខាន់ ដើម្បីជួយថែរក្សាកេរ្តិ៍ដំណែល អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ស្នាដៃបេតិភណ្ឌជាតិ ការចូល រួមជាមួយចលនាសង្គម និងអភិវឌ្ឍន៍ ។ឯកឧត្តម បានថ្លែងលើកឡើងបែបនេះ ខណៈជួបសំណេះសំណាលជាមួយ យុវជន សិស្ស និស្សិត ក្រុមអាជីវករ កសិករ និងសមាជិកសមាជិការបក្ស ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ។ ឯកឧត្តម ជាប ដាវុធ បន្តថា យុវជននៅក្នុងតេជោ ជាយុវជនដែលមានសក្តានុពល តាមរយៈការចូលរួមជាមួយសង្គម ការពារសង្គម និង ការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ ក្នុងនោះយុវជនក៏ត្រូវចូលរួមលើកកម្ពស់នូវកេដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរ ជាពិសេសជួយជម្រុញជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅតាមតំបន់ផ្សេងៗគ្នា ដើម្បីរួមគ្នាកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។ឯកឧត្តម បន្តថា ពាក់ព័ន្ធបញ្ហានេះ…

  • ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយគ្រឿងបន្ថែមទៀតក្នុង ខេត្តកណ្តាល ដើម្បីលើកកម្ពស់ការទទួលទានទឹកស្អាត

    ខេត្តកណ្តាល៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរួមគ្នា ដំឡើង និងសម្ពោធប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែងថ្មីទៀតនៅថ្ងៃទី២២ ខែមិថុនានេះ ស្ថិតក្នុងបរិវេណវិទ្យាល័យសិរីមង្គល ខេត្តកណ្តាល ដោយប៉មចម្រោះទឹកស្អាតនេះនឹងផ្តល់ទឹកស្អាត សម្រាប់ទទួលទានដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង១.៨០០នាក់ និងប្រជា សហគមន៏ប្រមាណជាង ២.០០០នាក់ដែលរស់នៅក្នុងសហគមន៍ក្បែរនោះផងដែរ ។ នេះគឺជាប៉មចម្រោះទឹកស្អាតទី៦ ហើយ ដែលបានដំឡើងដោយក្រុមហ៊ុន កូកា-កូឡា  នៅក្នុងឆ្នាំ២០១៨នេះ និងជាចំនួនប៉មបន្ថែមលើប៉មចម្រោះទឹកស្អាតចំនួន ៧ ផ្សេងទៀត ដែលក្រុម ហ៊ុនបានដំឡើងនៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ។ ក្រុមហ៊ុនកូកា-កូឡាបានឲ្យដឹងថា  ប៉មចម្រោះទឹកស្អាតចំនួន២ បន្ថែមទៀត នឹងត្រូវដំឡើងនៅទូទាំងប្រទេសក្នុងឆ្នាំ២០១៨នេះ  ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងត្រូវដំឡើងបន្ថែមជាបន្តបន្ទាប់ក្នុងឆ្នាំបន្តបន្ទាប់ទៀត ។ លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុន ភេសជ្ជៈកម្ពុជា កូកា-កូឡា មានប្រសាសន៍ថា កូកា-កូឡាមានមោទនភាពដែលជាផ្នែកមួយនៃ សង្គមកម្ពុជាអស់រយៈពេលជាង20ឆ្នាំមកហើយ  ហើយកូកា-កូឡាប្តេជ្ញាចិត្តចូលរួមកសាងសហ គមន៍មួយនេះប្រកបដោយនិរន្តភាព តាមរយៈគំនិតផ្តួចផ្តើមគំរោងទឹកស្អាត ។ ប៉មចម្រោះទឹកស្អាតនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធសាស្រ្តនិរន្តភាពនេះ ។លោកបន្តថា…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសួនសត្វដំបូងគេក្នុងរាជធានីភ្នំពេញ តម្លៃជាង ១០លានដុល្លារ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសួនសត្វដំបូងគេក្នុងរាជធានីភ្នំពេញ តម្លៃជាង ១០លានដុល្លារ    នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ។   តាមរបាយការណ៍បានឱ្យដឹងថា សួនសត្វភ្នំពេញសាហ្វារី គឺជា​ព្រៃកម្សាន្ដ​ភ្នំពេញ​ទី១ដ៏ធំជាងគេបង្អស់​​នៅក្នុងប្រទេសកម្ពុជា វិនិយោគសាងសង់ដោយអ្នក​ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​​ក្រុមប្រឹក្សា​ភិបាល និង​ជា​​អគ្គនាយក​​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ​ស្ថិត​​នៅ​ក្នុង​​តំបន់​អភិវឌ្ឍន៍​​ទីក្រុង​រណប​ថ្មី របស់​អ្នក​​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​​ព្រែក​​តាសេក ខណ្ឌ​​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូ​ម៉ែត្រ​​ពី​រាជ​ធានី​​ភ្នំពេញ។ សួនសត្វនេះ វិនិយោគអស់ទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក។   សួន​សត្វ​ដ៏​ធំ​ជាង​គេ​មួយ​នេះ…

  • អ្នករៀបចំ ជឿជាក់ថា ព្រឹត្តិការណ៍កង់ភ្នំនៅកែប នឹងមានអ្នកចូលរួមច្រើនពី ពីព្រោះទីលានថ្មី កម្រិតស្តង់ដា និងជាតំបន់អេកូទេសចរដ៏គួរអោយទាក់ទាញ

    អ្នករៀបចំ ជឿជាក់ថា ព្រឹត្តិការណ៍កង់ភ្នំនៅកែប នឹងមានអ្នកចូលរួមច្រើនពី ពីព្រោះទីលានថ្មី កម្រិតស្តង់ដា និងជាតំបន់អេកូទេសចរដ៏គួរអោយទាក់ទាញ

  • ក្រុមប្រទេសម្ចាស់ជំនួយវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល របស់សាលាក្តីខ្មែរក្រហមក្នុងដំណើរស្វែងរកយុត្តិធម៌ និងការពិតជូនប្រជាជនកម្ពុជា

    នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី      ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការនៃ អ.វ.ត.ក. បានអនុញ្ញាត្តិឲ្យតំណាងក្រុមបណ្តាប្រទេសផ្តល់ជំនួយសំខាន់ៗ (Principal Donors Group-PDG) ទទួលបន្ទុកការងាររបស់អ.វ.ត.ក. ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប.) ទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក ដែលរួមមានសមាសភាព ១០ ប្រទេស (អូស្រ្តាលី បារាំង អាល្លឺម៉ង់ ជប៉ុន ស៊ុយអ៊ែដ ហ្វាំងឡង់ ណ័រវេស អង់គ្លេស អាមេរិក កូរ៉េខាងត្បូង)  និងសហភាពអឺរ៉ុប ហើយក៏មានការចូលរួមផងដែរពីសំណាក់ឯកឧត្តម David Scheffer អ្នកជំនាញការពិសេសរបស់ឯកឧត្តមអគ្គលេខាធិការ អ.ស.ប. ដើម្បីចូលសំដែងការគួរសម និងពិភាក្សាការងារស្តីពីវឌ្ឍនភាពការងារ និងសមិទ្ធិផលសម្រេចបានរបស់អ.វ.ត.ក ចាប់តាំងពីឆ្នាំ២០០៦ រហូតមកទល់ពេលបច្ចុប្បន្ននេះ។    ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានស្វាគមន៍ចំពោះគណៈប្រតិភូ និងបានជម្រាបជូនពីសមិទ្ធផលសំខាន់ៗរបស់សាលាក្តីរួមមាន សំណុំរឿង ០០១ និងសំណុំរឿង ០០២ ដំណាក់កាលទី១ ត្រូវបានបញ្ចប់ជាស្ថាពរ…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគេនទេយ្យទាន និង ទៀនព្រះវស្សា ដល់ព្រះសង្ឃតម្កល់ទុកនៅភ្នំសន្ទុក និងសំពៅត្រៃលោក ត្រៃលក្ខណ៍

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទ្ធជិតឆ្ងាយបានចូលរួមក្នុងពិធី ប្រគេនទេយ្យវត្ថុ និង ទៀនព្រះវស្សាថ្វាយប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សារយៈពេលត្រីមាសនៅវត្តភ្នំសន្ទុក និង សំពៅត្រៃលោកត្រៃលក្ខណ៍  នារសៀលថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។ការដង្ហែរទៀនព្រះវស្សាមកប្រគេន និងតម្កល់នាពេលនេះ ដោយសារតែក្នុងរដូវដង្ហែរទៀនព្រះវស្សាគឺមមាញឹក ក្នុងយុទ្ធនាការបោះឆ្នោត ទើបរៀបចំពិធីមុនបន្តិច។  លោកជំទាវក៏បានជូបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងឧទ្ទិស បួងសួងសុំឲ្យប្រទេសជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន កសិកម្មទទួលបានភោគផលល្អនៅក្នុងឆ្នាំនេះ ឲ្យប្រទេសជាតិ ឲ្យជៀសផុតពីជម្ងឺដង្កាត់ ឬគ្រោះកាចផ្សេងៗ ជាពិសេស សូមឲ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលនឹង ប្រព្រឹត្តទៅនៅពេលខាងមុខ ដំណើរការទៅបានល្អប្រសើរ និងបានទទួលការគាំទ្រពីជាតិ និងអន្តរជាតិ។

  • សហព័ន្ធកីឡាវ៉ូវីណា ត្រៀមបញ្ជូនអត្តលិក ២២នាក់ ចូលរួមប្រកួតព្រឹត្តិការណ៍ជើងឯក អាស៊ីអាគ្នេយ៍ នៅមីយ៉ាន់ម៉ា

    សហព័ន្ធកីឡាវ៉ូវីណា ត្រៀមបញ្ជូនអត្តលិក ២២នាក់ ចូលរួមប្រកួតព្រឹត្តិការណ៍ជើងឯក អាស៊ីអាគ្នេយ៍ នៅមីយ៉ាន់ម៉ា

  • អ្នករៀបចំ ជឿជាក់ថា ព្រឹត្តិការណ៍កង់ភ្នំនៅកែប នឹងមានអ្នកចូលរួមច្រើនពី ពីព្រោះទីលានថ្មី កម្រិតស្តង់ដា និងជាតំបន់អេកូទេសចរដ៏គួរអោយទាក់ទាញ

    អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំកម្ពុជា លោក Pierre  Yves Catry បានបង្ហាញជំនឿចិត្តខ្ពស់ថា ប្រណាំងកង់ភ្នំ នៅ ខេត្តកែប ឆ្នាំ២០១៨នេះ នឹងមានអ្នកចូលរួមប្រមាណ ២០០នាក់ ដែលចំនួននេះច្រើនជាងការប្រកួតទីលានផ្សេងៗ ដោយសារមើលឃើញពីភាពទាក់ទាញ និងស្ថានភាពប្រកួតប្រជែងមានកម្រិតខ្ពស់ អ្នករៀបចំ ព្រឹត្តិការណ៍កង់ភ្នំកម្ពុជា ។    អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ បន្តថា ព្រឹត្តិការណ៍ជុំទី២ នៅខេត្តកែប ដែលជាទីលានថ្មី នឹងអាចទាក់ទាញបានអ្នកចូលរួមកានតែច្រើន ពោលគឺអាចទាក់ទាញបានចន្លោះ ពី១៥០ ទៅ ២០០នាក់ ដ្បិតលោកយល់ថា ទីលានថ្មីនេះ មានកម្រិតប្រកួតប្រជែងខ្ពស់ជាលក្ខណៈស្តង់ដា ទៅតាមវិញ្ញាសា ប្រកួតរបស់ព្រឹត្តការណ៍ ឯបរិកាសក៏ល្អប្រសើរ ពីព្រោះវាជាតំបន់អេកូទេសចរ នៅជាប់មាត់សមុទ្រផងដែរ ។ លោក Pierre Yves Catry  បញ្ជាក់ទៀតថា ចំនួនអ្នកចុះឈ្មោះនាពេលនេះ មិនទាន់ដឹងច្បាស់ថាប៉ុន្មាននាក់នៅឡើយទេ ប៉ុន្តែលោកសង្ឃឹមខ្ពស់ថា អ្នកចូលរួមនិងមានការកើនឡើង  ពីព្រោះតំបន់ថ្មី ទីលានថ្មី ផ្លូវប្រកួតប្រកបដោយភាពទាក់ទាញ។     ជាមួយគ្នានេះគ្រូបង្វឹកជម្រើសជាតិទោចក្រយាន្តកម្ពជា លោក…

  • នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា

    នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា

     ភ្នំពេញ៖ លោកបណ្ឌិត Erik Solheim នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ (UNEP) នឹងមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ ការបំពេញទស្សនៈកិច្ចនេះ ធ្វើឡើង តបតាមការអញ្ជើញរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Erik Solheim នឹងជួបពិភាក្សាការងារជាមួយលោក សាយ សំអាល់ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកម្មវិធីបរិស្ថានសហប្រជាជាតិ។ ជាមួយគ្នានេះ លោក សាយ សំអាល់ និងលោកបណ្ឌិត Erik Solheim នឹងចូលរួមសន្និសីទសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាននេះ នឹងរៀបចមឡើងវេលាម៉ោង១១៖០០នាទីនៅជាន់ផ្ទាល់ដី ទីស្តីការក្រសួងបរិស្ថាន៕

  • ស្ត្រីខ្មែរស៉ីឈ្នួលពពោះ៣៦នាក់ ក្មេង២នាក់ និងជនជាតិចិន និងខ្មែរ២នាក់ផ្សេងទៀត ដែលជាប់សង្ស័យសរុប៤០នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនឃាត់ខ្លួន

    (ភ្នំពេញ)៖ មនុស្សចំនួន៤០នាក់ ក្នុងនោះស្ត្រីពោះធំ៣៦នាក់ ជាអ្នកស៊ីឈ្នួលពរពោះ និងក្មេង២នាក់ រួមជាមួយជនជាតិចិន និងខ្មែរ២នាក់ផ្សេងទៀត ដែលជាប់សង្ស័យ ត្រូវបានម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវលបឆ្មក់បង្ក្រាបឃាត់ខ្លួន ដោយដកហូតរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង នៅក្នុងវីឡាលេខ២ និងវីឡាលេខ៩អា ស្ថិតក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។ ការស្រាវជ្រាវឈានដល់ការលបឆ្មក់បង្ក្រាបឃាត់ខ្លួនមនុស្សចំនួន៤០នាក់ របស់ម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ខាងលើនេះ មានកិច្ចសហការពីអាជ្ញាធរ សមត្ថកិច្ច អាវុធហត្ថខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ទោះបីយ៉ាងណា បន្ទាប់ពីឃាត់ខ្លួនជនជាតិចិន និងខ្មែរ២នាក់ ដែលជាប់សង្ស័យ និងក្មេង២នាក់ រួមជាមួយស្ត្រីពពោះស៉ីឈ្នួល៣៦នាក់ សរុប៤០នាក់ រួមនិងវត្ថុតាងពាក់ព័ន្ធ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី៕