Category: ព័ត៌មាន

  • រថយន្តចង្កូតស្តាំមួយគ្រឿងត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់បញ្ជូនអោយគយ

    រថយន្តចង្កូតស្តាំមួយគ្រឿងត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់បញ្ជូនអោយគយ

    បន្ទាយមានជ័យ៖ រថយន្តចង្កូតស្តាំមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ស្លាកលេខSR-០៣២៦ ចង្កូតស្តាំ ដែលកំពុងបើកបរនៅតាមបណ្តោយផ្លូវលេខ៥៨ក្រវ៉ាត់ព្រំដែន ត្រូវបានអាវុធហត្ថក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបានធ្វើការ​ស្ទាក់ចាប់យកមកប្រគល់អោយអង្គភាពការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់គេចពន្ធតំបន់៥  នៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ(គយចល័តក្រសួង)នៅល្ងាចថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៨។     លោក យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុង សិរីសោភ័ណបានអោយដឹងថារថយន្តមួយគ្រឿងខាងលើនេះត្រូវ​បានគេលួចនាំចូលពីប្រទេសថៃតាមច្រករបៀង។បន្ទាប់ពីទទួលបានព័ត៌មានពាក់ពន្ធ័នឹងការនាំចូលនេះកម្លាំងអាវុធហត្ថក៏បាន ពួនស្ទាក់ឃាត់ចាប់បាននៅលើកំណាត់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិចំការគរ  ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។រថយន្តត្រូវបានក្រុមឈ្មួញនាំចូលមកចំនុចព្រំដែនរួចបំពាក់ស្លាកលេខក្លែងក្លាយដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។       ទាក់ទងនិងករណីបង្ក្រាបរថយន្តចង្កូតស្តាំនេះ មតិអ្នករិះគន់បាននិយាយថា កម្លាំងកងរាជអាវុធហត្ថក្រុងបង្ក្រាបតែរថយន្តមួយគ្រឿងក្នុងចំណោមរថយន្តរាប់រយគ្រឿងដែលឈ្មួញមានខ្នងបង្អែកគ្រាក់ៗនាំចូលមកក្នុងខេត្តបន្ទាយមានជ័យ។សព្វថ្ងៃនេះរថយន្តចង្កូតស្តាំបាននិងកំពុងពេញនិយមសម្រាប់អ្នកមានលុយនឹងសមត្ថកិច្ចប៉ូលីស ទាហាន ជិះធ្វើចរាចរពាសពេញដងផ្លូវក្នុងខេត្ត បន្ទាយមានជ័យគ្មានការបង្ក្រាប ហើយបើបង្ក្រាបគឺបង្ក្រាប  បានតែអ្នកគ្មានខ្សែ គ្មានខ្នងបង្អែកប៉ុណ្ណោះ៕ដោយ៖ឃិន គន្ធា

  • យប់មិញបុរសម្នាក់ បានស្លាប់ទាំងគួរឲ្យសង្វែក ក្រោយដើរឆ្លងផ្លូវ ត្រូវរថយន្តបើកបុក នៅខណ្ឌជ្រោយចង្វារ

    (ភ្នំពេញ)៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ ទាំងគួរឲ្យសង្វែកណាស់ បន្ទាប់ពីដើរឆ្លងផ្លូវមិនប្រយ័ត្ន ឫយ៉ាងណានោះទេ ស្រាប់តែត្រូវរថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកលឿនមកបុកពេញទំហឹង ហើយរត់គេខ្លួនបាត់ស្រមោល នៅលើកំណាត់ផ្លូវជាតិលេខ៦អា ស្ថិតនៅក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នាវេលាយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។ សាកសពជនរងគ្រោះ និងរថយន្ដបង្ករ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុ និងទទួលបានសេចក្ដីរាយការណ៍ភ្លាមៗ កម្លាំងសមត្ថិកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យស្វែងរកអត្តសញ្ញាណ និងរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ដែលបានដឹកតាមរថយន្ដយកទៅតម្កល់ទុកនៅក្នុងវត្តទឹកថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ៕  

  • អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនបរទេសចំនួន ០៦នាក់​ រស់នៅខុសច្បាប់នៅខណ្ឌដូនពេញ

    ភ្នំពេញ៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង ២៥ នាទីនេះ ដើម្បីចុះត្រួតពិនិត្យគោលដៅ៖ ហាងកាហ្វេ ផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។-បានពិនិត្យឃើញមាន​ ជនបរទេសចំនួន ០៦នាក់ ស្រី ០២ នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់ ។ -ក្រុមប្រតិបត្តិការខាងលើនេះបានបញ្ជូនជនបរទេសចំនួន ០៦នាក់ ស្រី ០២នាក់ ខាទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់ ។  

  • ប្រមុខការទូតជប៉ុនអះអាងថា ប្រទេសខ្លួនត្រៀមរួចរាល់ហើយ ដើម្បីបញ្ជូនក្រុម អ្នកជំនាញទៅត្រួតពិនិត្យមើលការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

    ជប៉ុន៖ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក តារ៉ូ កូណូ បានលើកឡើងថា ប្រទេសខ្លួន បានប្រុងប្រៀបរួចជាស្រេចហើយ ក្នុងការបញ្ជូនក្រុមអ្នកជំនាញទៅធ្វើអធិការកិច្ច ទីតំាងរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ នាអំឡុងបំពេញទស្សនៈ កិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោក តារ៉ូ កូណូ បានគូសបញ្ជាក់ថា ការលុបបំបាត់ អាវុធនុយក្លេអ៊ែរចេញពីតំបន់ឧបទ្វីបកូរ៉េ នឹងជួយធ្វើអោយស្ថានភាពវិបត្តិសម្រាប់ បណ្តាប្រទេសមួយចំនួនមានភាពធូរស្រាល ហើយថា  វាគឺជារឿងធម្មជាតិសម្រាប់ បណ្តាប្រទេសដែលនឹងទទួលបានអត្ថប្រយោជន៍ ពីការដកហូតអាវុធនុយក្លេអ៊ែរ ដើម្បីរួមចំណែកតាមមធ្យោបាយផ្សេងៗ ។ ប្រមុខការទូតជប៉ុនរូបនេះ ថែមទំាងបាន កត់សម្គាល់ទៀតថា ដំណើរការរំសាយអាវុធនុយក្លេអ៊ែរ នឹងត្រូវការអ្នកជំនាញមួយ ចំនួន ហើយថា ប្រទេសជប៉ុនមានចំណេះដឹងឯកទេសពាក់ព័ន្ធនឹងបញ្ហាមួយនេះ ។គួរបញ្ជាក់ថា ចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តរវាងសហរដ្ឋអាមេរិក និង កូរ៉េខាងជើងនៅប្រទេសសិង្ហបុរី រដ្ឋាភិបាលក្រុងតូក្យូបានទទូចអោយតំបន់ធ្វើតេស្ត មីស៊ីល-នុយក្លេអ៊ែរនានារបស់កូរ៉េខាងជើង ត្រូវបានត្រួតពិនិត្យដោយភ្នាក់ងារថាម ពលអាតូមិចអន្តរជាតិ ដើម្បីពន្លឿនការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់រដ្ឋកុម្មុយ នីស្តមួយនេះ ៕  

  • ក្រសួង ស្ថាប័នពាក់ព័ន្ឋ និងវិស័យឯកជនពិភាក្សាគ្នាដើម្បីជម្រុញការលើកកម្ពស់ផលិតផលខ្មែរ

    គណៈកម្មាធិការជាតិជំរុញភូមិ១ផលិតផល១ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Jet Group បានរៀបចំធ្វើសិក្ខាសាលាមួយស្តីពីការពង្រឹងគុណភាពផលិតផលខ្មែរក្នុងបរិបទទីផ្សារប្រកួតប្រជែង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នាទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តម សុន គន្ធរ អនុប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។មានប្រសាសន៏ក្នុងឱកាសនោះ, ឯកឧត្តម ជា សំណាង អគ្គលេខាធិការនៃ អគ្គលេខាធិ- ការដ្ឋានជម្រុញចលនាភូមិ១ផលិតផល១ បានឲ្យដឹងថា គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដែលមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជាប្រធាន ហើយសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងមានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ឋជាអនុប្រធាន និងមានគណៈកម្មាធិការរាជធានី ខេត្ត ដែលមានអភិបាលរាជធានី ខេត្ត ជាប្រធានគណៈកម្មាធិកា។ ឯកឧត្តមបន្តថា អគ្គលេខាធិការដ្ឋានជម្រុញភូមិ១ផលិតផល១ មានតួនាទីសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ឋ ដៃគូអភិវឌ្ឍន៏ និងវិស័យឯកជន ដើម្បីអនុវត្តុយន្តការនានាដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីការជម្រុញភូមិ១ផលិតផល១ ដែលជាផែនទីចង្អុលផ្លូវសម្រាប់អនុវត្តពីឆ្នាំ ២០១៦-២០២៦។ ជាមួយគ្នានោះ, លោកឧកញ៉ា ស្រី…

  • ប្រទេសបងប្អូនកូរ៉េទំាងពីរព្រមព្រៀងភ្ជាប់បណ្តាញទំនាក់ទំនងយោធាឡើងវិញ នាពេលឆាប់ៗខាងមុខ

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល និងព្យុងយ៉ាងបានព្រមព្រៀងគ្នានៅក្នុងថ្ងៃ ច័ន្ទដើមសប្តាហ៍នេះថា នឹងធ្វើការស្តារបណ្តាញទំនាក់ទំនងយោធាអន្តរកូរ៉េឡើង វិញនាពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដែលក្នុងនោះរួមមានទំាងតំបន់ភាគ ខាងលិច និងភាគខាងកើត ។យោងតាមប្រភពរបស់ក្រសួងការពារជាតិកូរ៉េខាងជើង បានបញ្ជាក់ថា ការព្រម ព្រៀងគ្នារវាងប្រទេសបងប្អូនកូរ៉េទំាងពីរ បានកើតឡើងបន្ទាប់ពីក្រុមគណៈប្រតិភូ របស់កូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលដឹកនំាដោយមន្រ្តីយោធាជាន់ខ្ពស់ បាន រៀបចំកិច្ចពិភាក្សាកម្រិតការងារមួយនៅខាងភាគីកូរ៉េខាងត្បូង នៃការិយាយល័យ ឆ្លងកាត់អន្តរកូរ៉េ ដែលស្ថិតនៅតំបន់ភាគខាងលិច ។បើតាមប្រភពដដែលនេះ ក្នុងអំឡុងកិច្ចប្រជុំនោះ ភាគីទំាងសងខាងបានធ្វើការ ផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងកិច្ចការបន្ទាន់ដែលត្រូវតែធ្វើចំាបាច់ ដើម្បីខិតខំប្រឹងប្រែងតភ្ជាប់ខ្សែបណ្តាញទំនាក់ទំនងរវាងប្រទេសទំាងពីរឡើងវិញ ដោយអនុវត្តន៍តាមកិច្ចព្រមព្រៀងកិច្ចការយោធា ដែលស្ថិតក្រោមសេចក្តីប្រកាស នៃជំនួប ផាន់មុនជុម ដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ក្រោយជំនួប កំពូលលើកដំបូងនៅថ្ងៃទី២៧ ខែមេសាកន្លងមកនេះ នៅឯភូមិជាប់ព្រំដែន ផាន់មុន ជុម ៕

  • អភិបាលខេត្ដសៀមរាប ស្នើរអោយពលរដ្ឋរក្សាជំហរបោះឆ្នោតអោយបក្សប្រជាជនកម្ពុជា

    សៀមរាប៖ អភិបាលខេត្ដសៀមរាប ស្នើរអោយពលរដ្ឋរក្សាជំហរបោះឆ្នោតអោយបក្សប្រជាជនកម្ពុជា ឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដ បានស្នើរដល់ពលរដ្ឋនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប អោយរក្សាជំហរគាំទ្រ និងបោះឆ្លោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារពលរដ្ឋនៅតំបន់នោះ ពួកបានគាំទ្រអោយគណបក្សប្រជាជន អោយជាប់ឆ្នោតជាមេឃុំ កាលពីឆ្នាំ២០១៣ ក្នុងចំណោម១២សង្កាត់ក្នុងក្រុងសៀមរាប។       ឯកឧត្ដមបាន បានថ្លែងបែបនេះ នៅក្នុងពិធិសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៧០០នាក់ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ។ ឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា៖ ក្រោយថ្ងៃរំដោះ៧មករា ប្រទេសកម្ពុជានៅមិនទាន់មានការអភិវឌ្ឍនៅឡើយទេ ទាំងពុទ្ធចក្រនិងអាចក្រ ដោយសារនៅមានសង្គ្រាមផ្ទៃក្នុងនៅឡើយ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្ននេះ អាចក្រទាំងមូលមានការីកចំរើនគ្រប់ទីកន្លែង លើគ្រប់វិស័យ ដោយសារស្នារដៃរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចហ៊ុន សែន ជានាយករដ្ឋមន្ដ្រី។ ឯកឧត្ដមបានបន្ដទៀតថា៖ មិនតែប៉ុណ្ណោះ សុខសន្តិភាព ក៍បានកើតមានឡើងសព្វថ្ងៃនេះ នៅក្នុងប្រទេសកម្ពុជា គឺកើតឡើងដោយលំបាកណាស់ កើតឡើងដោយការលះបង់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់ទាំងស្រុងសង្គា្រមផ្ទៃក្នុងនៅកម្ពុជា។ ប្រទេសមួយដែលមានការអភិវឌ្ឍន៍…

  • និវត្តន៍ជននិងគ្រសារក្រីក្រ២៣៩គ្រួសារទទួលបានអំណោយពី អភិបាលខេត្តមណ្ឌលគិរី

    មណ្ឌលគិរីៈនិវត្តន៍ជននិងគ្រសារក្រីក្រ២៣៩គ្រួសារដែលរស់នៅក្នុងឃុំចំនួន០២របស់ស្រុកកែវសីមា បានមកធ្វើពិធីជួបជុំគ្នានៅសាលាស្រុក ដើម្បីទទួលអំណោយជាស្បៀងអាហារនិងថវិការមួយចំនួនពី អភិបាល ខេត្ត មណ្ឌលគិរីនិងមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៨នេះ។ ចំពោះការជួបជុំគ្នារវាងអាជ្ញាធរ មន្ទីរពាក់ព័ន្ធ ជាមួយនិងនិវត្តន៍ជននិងគ្រួសារក្រីក្រនាពេលនេះ ត្រូវបាន គេអះអាងថាក្នុងទិសដៅបន្តខិតខំការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់និវត្តន៍ជនក្រីក្រ ក្នុងការ ឧបត្តមគាំទ្រទាំងគំនិតយោបល ការបណ្តុះបណ្តាល ទាំងសម្ភារៈសម្រាប់ផ្តល់ជូន ដើម្បីសម្រាល ដល់ ជីវភាពរស់នៅរបស់ពួកគាត់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តមណ្ឌលគិរីលោកឃឹម ចាន់ផល បានថ្លែង ក្នុងពិធីនោះថាដោយអនុវត្តន៍តាមផែនការយុទ្ធសាស្ត្រ៣យ៉ាងនិងសកម្មភាពជាអទិភាព៥ចំណុចរបស់ក្រសួងឆ្លើយតបតាមសំណើរឃុំនិងស្រុក មន្ទីរសង្គមកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ខេត្ត បាន បំពេញភារកិច្ចជូនក្រសួង។ក្នុងនោះរដ្ឋបាលខេត្តបានផ្តោតសំខាន់លើការផ្តល់សេវាជួយជនរងគ្រោះដោយគ្រោះថា្នក់ គ្រោះធម្មជាតិ កុមារកំព្រា អតីតយុទ្ធជន អតីតមន្ត្រី រាជការស៊ីវិល ដោយសហការជា មួយកាកបាតក្រហមខេត្តជាបន្តបន្ទាប់ ក្នុងនោះបូករួមទាំងករណីអគ្គីភ័យឆេះផ្សារក្រុងសែនមនោរម្យ ចំនួន ២០០គ្រួសារផងដែរ។ហើយនៅថ្ងៃនេះ គឺបន្តផ្តល់សេវាជួយសង្គ្រោះដល់ពលរដ្ឋនៅស្រុក កែវសីមា នេះចំនួន២៣៩គ្រួសារបន្ថែមផងដែរ។ លោកនួន សារ៉ន អភិបាលស្រុកកែវសីមា បានជម្រាបទៅគណៈអធិបតីអំពីស្ថានភាពនៃការរស់នៅ ការធ្វើសេដ្ឋកិច្ចនិងការដាំដុះដំណាំរបស់ប្រជាពលរដ្ឋ និងបញ្ជាក់បន្ថែមផងដែរ លើការយកចិត្តទុកដាក់ ខ្ពស់ ចំពោះនិវត្តន៍ជនក្រីក្រ ប្រជាពលរដ្ឋជួបការលំបាក ដោយមិនប្រកាន់និន្នាការ ជាបន្តបន្ទាប់។…

  • សម្ដេចក្រឡាហោម ស ខេង ដឹកនាំប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើកទី២

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី២។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងដើម្បី អនុម័តកំណត់ហេតុប្រជុំសាមញ្ញ លើកទី១ របស់ គ.ជ.ដ.អ, ស្តាប់របាយការណ៍វឌ្ឍនភាពការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ សម្រាប់ឆមាសទី១ ឆ្នាំ២០១៨ និងពិភាក្សា​ផ្តល់យោបល់ លើកគោលការណ៍ណែនាំសំខាន់ៗ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន។ សម្ដេចក្រឡាហោម ស ខេង ​បានពិភាក្សា និងផ្តល់អនុសាសន៍មួយចំនួនលើ «គោលការណ៍ណែនាំ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងស្ថិតិអត្រានុកូលដ្ឋាន‌» រួមមាន៖ បានឯកភាពលើគោលបំណងចម្បងៗទាំងបី គឺ​បំពេញកាតព្វកិច្ចជាអន្តរជាតិ ដើម្បីធានាឲ្យបានការចុះបញ្ជីអត្រានុកូលដ្ឋានទាំងអស់, បង្កើតលក្ខខណ្ឌច្បាប់ចាំបាច់សម្រាប់បង្កើតប្រព័ន្ធ គួរឲ្យទុកចិត្ត និងមានប្រសិទ្ធភាព ក្នុងការកំណត់អត្តសញ្ញាណ ប្រជាជនទាំងអស់ និង​​អនុញ្ញាតឲ្យមានការផលិតស្ថិតិប្រជាជនដ៏ត្រឹមត្រូវ និងទាន់ពេលវេលាសម្រាប់គោលបំណង នៃការធ្វើផែនការ។ បន្ថែមពីនេះ សម្ដេចក្រឡាហោម…

  • ក្រសួងមហាផ្ទៃគ្រោងបង្កើនកីឡាប្រយុទ្ធដល់១០ប្រភេទកីឡា ព្រឹត្តិការណ៍យុទ្ធសិល្ប៍ចម្រុះ​ពានរង្វាន់សម្ដេចក្រឡាហោម ឆ្នាំ២០១

    ក្រសួងមហាផ្ទៃគ្រោងបង្កើនកីឡាប្រយុទ្ធដល់១០ប្រភេទកីឡា ព្រឹត្តិការណ៍យុទ្ធសិល្ប៍ចម្រុះ​ពានរង្វាន់សម្ដេចក្រឡាហោម ឆ្នាំ២០១៩