Category: ព័ត៌មាន

  • ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា ប្រទេសខ្លួនមិនចុះចាញ់នឹងការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកជាដាច់ខាត

    អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានអះអាងចំពោះពលរដ្ឋអ៊ីរ៉ង់ថា រដ្ឋាភិបាលរបស់លោកនឹងអាចទប់ទល់ជាមួយការដាក់សំពាធសេដ្ឋកិច្ច ដែលបង្ក ឡើងដោយទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិករយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយក្រុម អ្នកជំនួញជួបជុំគ្នានៅខាងក្រៅសភា ដើម្បីតវ៉ានឹងការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃ តម្លៃរូបិយប័ណ្ណជាតិ ។ ក្នុងអំឡុងសុន្ទរកថាផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក រូហានី បាននិយាយ ថា អ៊ីរ៉ង់នឹងមិនអាចខ្ទេចខ្ទាំ ដោយសារតែទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកនោះទេ ហើយថា សហរដ្ឋអាមេរិកខ្លួនឯងទេ ដែលបានជាន់ឈ្លីសេចក្តីសម្រេចរបស់ក្រុម ប្រឹក្សាអង្គការសហប្រជាជាតិ និងតែងតែព្យាយាមបង្ខំអោយបញ្ចប់ការគ្រប់គ្រង អ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ង់ ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ទៀតថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃសង្រ្គាមចិត្តសាស្រ្ត សេដ្ឋកិច្ច និង នយោបាយ ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោននឹងតបស្នងក្នុងកម្រិតខ្ពស់បំផុត សម្រាប់ទង្វើរបស់ពួកគេ ។គួរបញ្ជាក់ថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក សំដៅទៅលើការកាត់បន្ថយការរក ប្រាក់ចំណូលដ៏លំបាករបស់អ៊ីរ៉ង់ពីការនាំចេញប្រេង និងការប្តូររូបិយប័ណ្ណអ៊ីរ៉ង់ទៅ ជាប្រាក់ដុល្លារអាមេរិកផងដែរ ៕

  • យើងទៅបោះឆ្នោតគាំទ្គណបក្សប្រជាជនកម្ពុជា ជាឆ្អឹងខ្នងទ្រទ្រង់សន្តិភាព និងការអភិវឌ្ឍន៍

    នៅព្រឹកថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាប្រធានក្រុមការងារចុះជួយក្រុងសៀមរាប បានចុះ ជួបសួរសុខទុក្ខ សំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនសង្កាត់ស្វាយដង្គំ ចំនួន៩២០នាក់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រី ជាក្រុមការងារចុះជួយសង្កាត់ផងដែរ ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ហង្ស ហឿម ប្រធានគណៈកម្មាធិការគណបក្សប្រជាជនសង្កាត់ស្វាយដង្គំ ធ្វើ សេចក្តីរាយការណ៍ អំពីការងារកសាងសមាជិក និង ក្រុមបក្សទាំង១៤ភូមិរួចមក មានប្រសាសន៍សំណេះសំណាលនោះ ដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ថ្លែងការកោតសសើរដល់ក្រុមការងារទាំងអស់ដែលកន្លងមក បានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាសារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ   ។  ឯកឧត្តមបណ្ឌិត  បានបន្តទៀតថា  បច្ចុប្បនេះប្រទេសកម្ពុជាយើង ក្រោមការមាគ៌ាដឹកនាំដ៍ត្រឹមត្រូវ ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពស្ថេរភាព និង ការអភិវ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។  ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់គណបក្សឲ្យមានភាពរីកចម្រើន និង…

  • កូរ៉េខាងជើង និងកូរ៉េខាងត្បូងឯកភាពគ្នាសិក្សាការតភ្ជាប់ផ្លូវអាយស្ម័យយាននៅ ព្រំដែនអន្តរកូរ៉េ

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូល និងព្យុងយ៉ាងបានឯកភាពគ្នា ដើម្បីចូលរួម ធ្វើការសិក្សារួមគ្នាមួយទៅលើការតភ្ជាប់បណ្តាញ និងការធ្វើទំនើបកម្មលើផ្លូវអាយ ស្ម័យយាននៅព្រំដែនអន្តរ-កូរ៉េ ។ កិច្ចព្រមព្រៀងគ្នារវាងបងប្អូនកូរ៉េទំាងពីរខាងលើនេះ បានកើតឡើង បន្ទាប់ពីមាន ជំនួបពិភាក្សារវាងគណៈប្រតិភូមកពីភាគីទំាងពីរ ដែលបានជួបពិភាក្សាការងារលើ វិស័យអាស្ម័យយាននៅឯព្រំដែនភូមិ ផាន់មុនជុម នៅក្នុងថ្ងៃ អង្គារ៍ ម្សិលមិញនេះ ។ អនុវត្តន៍តាមកិច្ចព្រមព្រៀងនេះ មន្រ្តីកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានយល់ស្រប គ្នាបង្កើតក្រុមសិក្សារួមគ្នាមួយ ដើម្បីធ្វើការតភ្ជាប់ និងធ្វើទំនើបកម្មផ្លូវដែកឆ្លងកាត់ ព្រំដែន ដើម្បីអនុញ្ញាតឱ្យក្រុមការងាររួមគ្នាបើកការស៊ើបអង្កេតនៅនឹងកន្លែង នាថ្ងៃ ទី២៤ ខែកក្កដាខាងមុខនេះ ទៅលើផ្លូវដែកតាមបណ្តោយច្រករបៀងខាងលិច ។ សូមជម្រាបបន្ថែមថា ជំនួបរវាងប្រទេសកូរ៉េខាងទាំងពីរបានកើតមានឡើងជាបន្ត បន្ទាប់ ក្រោយមានជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅប្រទេសសង្ហិបុរី ក៏ដូចជា ជំនួបដំបូងរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ចាប់តាំងពីថ្ងៃទី២៧ ខែមេសាកន្លងទៅនេះមក ៕…

  • ជំនួបកំពូលរវាងលោក ត្រាំ និងលោក ពូទីន ទំនងជាកើតឡើងឆាប់ៗនេះ បើសិន ជាការបំពេញទស្សនៈកិច្ចរបស់ទីប្រឹក្សាសន្ដិសុខជាតិអាមេរិកនៅរ៉ុស្ស៊ី ទទួលជោគ ជ័យ

    សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក លោក ចន បូលតុន ត្រូវបានគេ រំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ប្រទេសរ៉ុស្ស៊ី នៅក្នុងថ្ងៃ ពុធ សប្តាហ៍នេះ ក្នុងគោលបំនងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋ មន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ ដើម្បីពិភាក្សាគ្នាស្តីអំពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំកំពូលរវាងលោក  ត្រាំ និងលោក ពូទីន ។ បើសិនជាដំណើរបំពេញទស្សនៈកចិ្ចរបស់ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក លោក ចន បូលតុន មកកាន់ទីក្រុងម៉ូស្គូក្នុងសប្តាហ៍នេះ ដើម្បីជួបពិភាក្សាជាមួយមេដឹកនំាំរុស្ស៊ី ទទួលជោគជ័យនោះ ដូច្នេះទីតំាងនៃជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ទំនងជានឹងប្រារព្វឡើងនៅ ក្នុងរដ្ឋធានី ហ៊ែលស៊ីងគី ប្រទេសហ្វំាងឡង់ ។ បើតាមការគ្រោងទុកនោះ លោក ចន បូលតុន ដែលវិមានក្រឹមឡាំងមើលឃើញថា ជាអ្នកមាននយោបាយតឹងរ៉ឹងចំពោះរុស្ស៊ីរូបនេះ នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅក្រោយជំនួបពិភាក្សារបស់លោកជាមួយមេដឹកនាំរុស្ស៊ី ។ ហើយលោកក៏ត្រូវបានគេជឿជាក់ផងដែរថា នឹងប្រកាសពីពេលវេលា…

  • មន្រ្តីជាន់ខ្ពស់ជប៉ុនអះអាងថា ប្រទេសខ្លួនកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្តីពីការដាក់ទណ្ឌកម្មប្រឆំាងនឹងអ៊ីរ៉ង់

    ជប៉ុន៖ ប្រធានខុទ្ទកាល័យជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា បានលើកឡើងថា ប្រទេសខ្លួន បាននឹងកំពុងបន្តធ្វើកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ជុំវិញការទាមទារអោយ ជប៉ុនបញ្ឈប់ការនំាចូលប្រេងពីប្រទេសអ៊ីរ៉ង់ ។ ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅក្នុងថ្ងៃ ពុធ សប្តាហ៍នេះ លោក ស៊ូហ្គា បាន គួសបញ្ជាក់ថា រដ្ឋាភិបាលក្រុងតូក្យូកំពុងធ្វើការគិតពិចារណាយ៉ាងល្អិតល្អន់បំផុត អំពីការទាមទាររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលចង់អោយជប៉ុនបញ្ឈប់ការ នំាចូលពីអ៊ីរ៉ង់ ថាតើចំណាត់ការនេះ អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច ជប៉ុនដែរ ឬយ៉ាងណា ។  ជាមួយគ្នានេះ លោក ស៊ូហ្គា បានសង្កត់ធ្ងន់ថា ជប៉ុននឹង បន្តធ្វើជជែកបន្ថែមទៀតពាក់ព័ន្ធនឹងបញ្ហាមួយនេះ ជាមួយខាងភាគីសហរដ្ឋអាមេ រិក និងប្រជាជាតិដទៃទៀតដែលមានការព្រួយបារម្ភដូចគ្នា ដើម្បីជៀសវាងការប៉ះ ពាល់ណាមួយដល់ផ្នែកជំនួញរបស់ជប៉ុន ។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន ប្រកាសនៅក្នុងថ្ងៃ អង្គារ៍ សប្តាហ៍នេះថា សហរដ្ឋអាមេរិកចង់អោយជប៉ុន និងបណ្តា ប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដទៃទៀត បញ្ឈប់ការនំាចួលប្រេងទំាងស្រុងពីប្រទេស អ៊ីរ៉ង់នៅត្រឹមថ្ងៃទី៤ ខែវិច្ឆិកាខាងមុខនេះ ៕…

  • កូរ៉េខាងជើងព្រមានជប៉ុនថា មិនត្រូវលូកដៃក្នុងកិច្ចការរំសាយអាវុធនុយក្លេអ៊ែរ របស់ប្រទេសខ្លួនឡើយ

    ្វីស៖ មន្ត្រីទូតជាន់ខ្ពស់កូរ៉េខាងជើងប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ជូ យ៉ុងចុល បានបញ្ជាក់នៅក្នុងសន្និសីទគាំទ្រការរំសាយអាវុធរបស់អង្គការសហ ប្រជាជាតិថា ជប៉ុនមិនគួរលូកដៃចូលក្នុងកិច្ចការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើ ឧបទ្វីបកូរ៉េឡើយ ពីព្រោះជប៉ុនមិនមែនជាហត្ថលេខីនៃសេចក្ដីថ្លែងការណ៍រួម ផាន់ មុនជុម រវាងកូរ៉េទាំងពីរ ឬក៏កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនោះទេ ។ លោក ជូ យ៉ុងចុល បានលើកឡើងយ៉ាងដូច្នេះ ដើម្បីជាការឆ្លើយតបទៅនឹងមន្ត្រីទូតជប៉ុនប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានជម្រុញអោយកូរ៉េខាងជើងអនុ វត្តន៍យ៉ាងពេញលេញ តាមកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្នុងនោះរួមមាន ទាំងការសន្យារំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ។ មន្ត្រីទូតជប៉ុនប្រចាំទីក្រុងហ្សឺណែវរូបនេះ បានលើកឡើងទៀតថា ជប៉ុននឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពាក់ព័ន្ធ នឹងការរំសោយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដោយជប៉ុនផ្ទាល់ធ្លាប់អះអាងថា ក៏ នឹងជួយចេញថ្លៃខ្លះ លើការធ្វើអធិការកិច្ចរបស់ទីភ្នាក់ងារអន្តរជាតិថាមពលអាតូមិច ផងដែរ ៕  

  • ខ្សែភាពយន្តខ្មែរខ្នាតធំរឿង “បាតដៃខ្មៅ” របស់ក្រុមហ៊ុន Sabay សហការជាមួយ Studio 4 សម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ ដើម្បីតបតាមកំនើនតម្រូវការអតិថិជន

    ភ្នំពេញ៖ ខ្សែភាពយន្តខ្មែខ្នាតធំ រឿង «បាតដៃខ្មៅ» របស់ក្រុមហ៊ុន Sabay សហការជាមួយនឹង Studio 4 បានសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់ អតិថិជន ខណៈរឿងនេះ ផលិតយ៉ាងយកចិត្តទុកពីសំណាក់ផលិតករ អ្នកដឹកនាំរឿង និងតួ សម្តែងវ័យក្មេងដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ ។ ខ្សែភាពយន្តខ្នាតធំរឿង «បាតដៃខ្មៅ» នឹងបង្ហាញវត្តមានចាប់ពីថ្ងៃទី២៨ ខែមិថុនានេះទៅ នៅគ្រប់រោងភាពយន្តទំនើប នៅភ្នំពេញ និងរោងភាពយន្ត Major Cineplex by Smart ខេត្តសៀមរាប ។ ភាពយន្តនេះ ត្រូវបានអ្នកដឹកនាំរឿងលោក មាស រស្មី អះអាងថា ជាខ្សែរឿងខ្នាតធំទីមួយ ក្នុង អាជីពការងារជិត១០ឆ្នាំរបស់លោក ហើយថា លោកបានចំណាយពេលជាងមួយភាគបីនៃ គម្រោងទៅលើការសរសេរអត្ថបទរឿង ដោយត្រូវសម្រួលពីប្រលោមលោក ដែលសរសេរ សម្រាប់ការស្រមៃ មកជាអត្ថបទរឿងដែលសរសេរសម្រាប់ការថតជារូបភាព និងសំឡេង ។មិនតែប៉ុណ្ណោះលោកក៏បានចំណាយពេលចុះទៅដល់ខេត្ត ដែលសាច់រឿងដើមបាននិយាយ ដូចជាតាកែវ និងស្ទឹងត្រែងជាដើម ។ លោកបន្ថែមទៀតថា…

  • ស្លាប់៤នាក់ របួស៥នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកពួក

    យ៉ាងហោចណាស់មានមនុស្ស០៤នាក់ បានស្លាប់ និង០៥នាក់រងរបួសធ្ងន់ស្រាលនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូនៅស្រុកពួកខេត្តសៀមរាប។ អធិការនគរបាលស្រុកពួក លោកទេព ពុំសែន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើត​ឡើង​នៅវេលាម៉ោង​៩និង៤០នាទីព្រឹកថ្ងៃ២៧ ខែមិថុនានេះ នៅចំណុចផ្លូវជាតិលេខ៦ភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។ លោកអធិការបន្តថា ហេតុការណ៍នេះបង្កដោយរថយន្តCamryឆ្លាម​ ព៌ណឆ្លូញ ពាក់ស្លាក លេខ ភ្នំពេញ 2Q-0932 បើកបរពីលិចទៅកើតដឹកអ្នកដំណើរ៤នាក់ ។ លុះដល់ចំណុចកើតហេតុក៏បានរេចង្កូតបុកម៉ូតូC125 ពណ៌ខ្មៅ ដែលជិះបញ្ច្រាស់ទិសគ្នា បើកបរដោយឈ្មោះសុន សែន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ធ្វើស្រែស្នាក់នៅភូមិច្រនៀង​ ឃុំព្រៃជ្រូក ស្រុកពួក ខណៈដែលគាត់កំពុងជិះម៉ូតូដឹកប្រពន្ធនិងកូន២នាក់ បណ្តាលស្លាប់ទាំងបួននាក់ ហើយរថយន្តក៏ជ្រុលធ្លាក់ចូលប្រឡាយ។បន្ទាប់ពីបង្កហេតុរួចអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ លោកអធិការបន្តថា បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីជួយសង្រ្គោះអ្នករងរបួស និងវាស់វែងធ្វើកំណត់ហេតុយកវត្ថុតាងទៅរក្សាទុក។ ចំណែកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕  

  • អភិបាលខណ្ឌឫស្សីកែវ ទទួលបច្ច័យ សម្ភារ និងគ្រឿងឧបភោគ បរិភោគសរុបជាង៧លាន ពីព្រះអនុគណខណ្ឌឫស្សីកែវ ដើម្បីបន្តចែកជូនជនងាយរងគ្រោះ ក្នុងមូលដ្ឋាន

    (ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំមន្ត្រីក្រោមឱវាត ដែលពាក់ព័ន្ធមួយចំនួនមកទទួលយកនូវទេយ្យទាន មានជាបច្ច័យ សម្ភារ និងគ្រឿងឧបភោគ បរិភោគសរុបជាថវិកាជាង៧លានរៀល ពីព្រះតេជព្រះគុណ ព្រះអង្គរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ រាជាគណៈថ្នាក់កិត្តិយស ជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្សនាយក នៃព្រះរាជាណាចក្រកម្ពុជា តាមរយះលោក អ៊ំ សំបូរ ប្រធានការិយាល័យធម្មការ និងសាសនាខណ្ឌ ក្រោមការចូលរួមឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន ដើម្បីយកមករក្សាត្រៀមទុកបន្តចែកជូនជួយសង្គ្រោះតាមគ្រួសារក្រីក្រងាយរងគ្រោះ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតនៅវត្តញាណរង្សី ក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងឱកាសប្រគល់ និងទទួលបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ខាងលើនេះ លោក ជា ពិសី បានថ្លែងថា «ខ្ញុំព្រះករុណា ខ្ញុំជួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី…

  • រថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាមជែងរថយន្តកុងតឺន័រជ្រុលទៅបុករថយន្តបែនដឹកថ្មស្លាប់ម្នាក់រងរបួសធ្ងន់៣នាក់​ និងរងស្រាលម្នាក់នៅស្រុកស្វាយទាប

    (ស្វាយរៀង) ៖ព័ត៌មានបឋម៖មនុស្សម្នាក់បានស្លាប់ភ្លាមៗនិង៤នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍នោះ​មានដាច់ដៃម្នាក់ផងដែរដោយសាររថយន្តដឹកភ្ញៀវទេសចរណ៍វៀតណាមជែងរថយន្តកុងតឺន័រជ្រុលទៅបុករថយន្តបែនដឹកថ្ម។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨នៅលើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង។បើតាមប្រភពពីកន្លែងហេតុបានឲ្យដឹងថា៖ជនរងគ្រោះទាំងអស់ត្រូវបានដឹកតាមរថយន្តសង្គ្រោះយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។សូមបញ្ជាក់ផងដែរថាមនុស្សជិះលើមានចំនួន២៤នាក់ហើយអ្នករងគ្រោះទាំង៥នាក់៕