-
ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកពីស្រុកស្ទឹងត្រង់ និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិត ៦០០នាក់បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសាលាក្តីខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មនៅគុកទួលស្លែង និងបឹងជើងឯក
ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកពីស្រុកស្ទឹងត្រង់ និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិត ៦០០នាក់បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសាលាក្តីខ្មែរក្រហម និងទីតាំងឧក្រិដ្ឋកម្មនៅគុកទួលស្លែង និងបឹងជើងឯងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋ និងយុវជនបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពជាជាពិពេសគឺប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងដំណើរការជំនុំជម្រះក្តីប្រឆាំងនឹង អតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដែលបានឡើងដឹកនាំប្រទេសនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។
-
កូរ៉េខាងត្បូងសម្រេចផ្អាកការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដើម្បីព្យាយាមស្តាទំនាក់ទំនងជាមួយកូរ៉េខាងជើង
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូលបានប្រកាសនៅថ្ងៃអង្គារ៍នេះថា ខ្លួនបានសម្រេចចិត្តលុបចោលការធ្វើសមយុទ្ធ យូឈី នៅក្នុងឆ្នាំ២០១៨នេះ ដែលវាគឺជា ផ្នែកមួយក្នុងការផ្អាកការចូលរួមធ្វើសមយុទ្ធជាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែនឹងនៅតែបន្តអនុវត្តការធ្វើសមយុទ្ធការពារដែនអធិបតេយ្យខ្លួនដដែល ។
-
ក្រៅពីគណបក្សប្រជាជនកម្ពុជា មានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) បានធ្វើសកម្មភាពឃោសនាចល័ត ស្វែងរកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ នៅខេត្តកណ្តាល
បើយោងតាមរបាយការណ៍ពីមន្ត្រីមូលដ្ឋាន បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែកក្កដានេះ ក្រៅពីគណបក្សប្រជាជនកម្ពុជា យើងសង្កេតឃើញមានគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ(LDP) ធ្វើសកម្មភាពឃោសនាចល័ត នៅឃុំសារិកាកែវ និងឃុំព្រែករៃ ក្រៅពីនេះពុំឃើញមានសកម្មភាពធ្វីឡើយ ។
-
បន្ទាប់ពីជួយសង្គ្រោះក្មេងប្រុសទី៨រួចមក ក្រុមជួយសង្គ្រោះនឹងបន្តប្រតិបត្តិការរបស់ខ្លួន ដើម្បីជម្លៀសមនុស្សដែលនៅសល់៥នាក់ទៀតពីរូងភ្នំ ថំាលួង
ថៃ៖ ប្រតិបត្តិការជួយសង្គ្រោះមនុស្ស៥នាក់ទៀតចេញពីរូងភ្នំថំាលួង ស្ថិតនៅភាគខាងជើងប្រទេសថៃនោះ នឹងបន្តធ្វើឡើងសាជាថ្មីទៀតនៅក្នុងថ្ងៃអង្គារ៍នេះ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបាននាំយកក្មេងៗសរុប៤នាក់ទៀត ដោយជោគជ័យ ចេញពីរូងភ្នំកាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ និងបានជួយមនុស្ស៤នាក់ដំបូងកាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុន ។
-
អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ
អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសម្ដែងសុទិដ្ឋិនិយម អំពីគោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជា ទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី សម្រាប់ទីផ្សារពិភពលោក
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា ឯកសារគោលនយោបាយដំឡូងមី នឹងប្រែក្លាយកម្ពុជាឲ្យទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។ ដោយសារឯកសារនេះ ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ និងវិធីសាស្ត្ររៀបចំខ្សែសង្វាក់តម្លៃសំខាន់ៗ ដើម្បីធ្វើឲ្យដំណាំដំឡូងមីទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់ អាចឆ្លើយតបតម្រូវការនៃទីផ្សារទាំងក្នុង និងក្រៅប្រទេស។
-
គ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដី នៅប្រទេសជប៉ុន អ្នកស្លាប់បន្តកើនឡើងដល់១៤១នាក់
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះបំណាក់ដី និងគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លំាង នៅតាមតំបន់ភាគខាងលិចប្រទេសជប៉ុន បានបន្តកើនឡើងដល់១៤១នាក់ និងមនុស្សបាត់ខ្លួនរាប់សិបនាក់ទៀតត្រូវបានគេជឿជាក់ថា ជាប់ក្រោមល្បាប់ភក់ ។
-
ឯកឧត្តម សុខ ឥសានៈ របបប្រជាធិបតេយ្យនៅកម្ពុជា
ដែលហៅថារបបប្រជាធិបតេយ្យ គឺមានធាតុផ្សំសំខាន់ៗចំនួន ៣ គឺ៖ ១- មានការចូលរួមពីប្រជាពលរដ្ឋ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពទូលំទូលាយខាងនយោបាយ សេដ្ឋកិច្ច សង្គម សិល្បៈ វប្បធ៌ម នៅក្នុងសង្គម ក្នុងនាមជាម្ចាស់ប្រទេស ។ ២- ប្រជាពលរដ្ឋ មានសិទ្ធិទូលំទូលាយខាងនយោបាយ ក្នុងការបង្កើតគណបក្សនយោបាយ និងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធ៌ម ។ ៣- មានយន្តការរៀបចំនិងគ្រប់គ្រងដំណើការបោះឆ្នោត ស្របតាមតួនាទី ភារកិច្ច ដែលកំណត់ដោយច្បាប់ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតនីមួយៗ គឺ គជប និងរចនាសម្ព័ន្ធចាប់ពីថ្នាក់កណ្តាលរហូតដល់មូលដ្ឋានការិយាល័យបោះឆ្នោត ។ នៅព្រះរាជាណាចក្រកម្ពុជា មានគ្រប់លក្ខណៈសម្បត្តិនៃធាតុផ្សំទាំងបីខាងលើនេះ។ ដូច្នេះ ព្រះរាជាណាចក្រកម្ពុជាបានប្រកានខ្ជាប់នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស យ៉ាងត្រឹមត្រូវដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ការហៅរបបប្រជាធិបតេយ្យនៅព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីការបោះឆ្នោតតាមឆន្ទៈរបស់ប្រជាពលរដ្ឋថា ជារបបក្រុងភ្នំពេញ គឺជាចេតនាទុច្ចរិតចង់លាបពណ៌ឲ្យរាជរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោត ថាជារបបផ្តាច់ការ កើតចេញពីក្រុមជនមួយក្រុមនៅភ្នំពេញ ដឹកនាំមិនផ្អែកលើគោលការណ៍ច្បាប់។ ការនិយាយបែបនេះ គឺជានិយាយរំលោភលើលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ ការនិយាយបែបនេះ គឺជាវប្បធ៌មលាបពណ៌ដែលក្រុមជនអគតិចូលចិត្តប្រមាថមកលើរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបំភាន់មតិសាធារណៈ…
-
ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅសង្កាត់ឬស្សីកែវ ត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង
ភ្នំពេញ៖ អគ្គីភ័បានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង នៅតាមជួរមាត់ទន្លេ ហូសពីស្ពានបេឡេប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីវេលម៉ោង៣ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ។
-
កាមរីហាយប៊្រីដ ប្រលះសួនចែកទ្រូងផ្លូវ និងបង្គោលភ្លើង១ដើម ហើយបន្តទៅបុកដើមឈើបាក់២ដើម
ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តបោះពួយយ៉ាងលឿន ហើយបានរេចង្កូតឡើងសួនចែកទ្រូងផ្លូវ បុកបង្គោលភ្លើងបាក់១ដើម ហើយរថយន្តមិនទាន់អស់ល្បឿនទៅបុកដើមឈើបាក់២ដើមទៀត ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវចូលបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។