Category: ព័ត៌មាន

  • នគរបាលខេត្តកំពង់ស្ពឺបង្ក្រាបក្រុមអ្នកភ្នាល់ជល់មាន់តាមទូរទស្សន៍ដែលផ្សាយផ្ទាល់ពីបរទេស

    កំពង់ស្ពឺ៖រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ សហការ និកម្លាំងនគរបាលស្រុកសំរោងទង បានចុះបង្ក្រាបទីតាំងភ្នាល់ល្បែងស៊ីងសងជល់មាន់តាមទូរទស្សន៍បរទេស មួយកន្លែងស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ 

  • អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រគល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ជាអំណោយពីសប្បុរសជន ជូនដល់មន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល

    នាព្រឹកថ្ងៃទី ៩ ខែកក្កដា នេះ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម, បានប្រគល់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយពីសប្បុរសជននានា ជូនដល់មន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលចេះតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។  

  • អាជ្ញាធរខណ្ឌច្បារអំពៅដាក់ទិសដៅចុះអនុវត្តជាប្រចាំលើការងារសណ្តាប់ធ្នាប់ និង បរិស្ថាន

     ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត អាជ្ញាធរខណ្ឌច្បារអំពៅបានដាក់ចេញនូវផែនការសកម្មភាពដោយចុះអនុវត្តជារៀងរាល់ថ្ងៃ លើកំណាត់ផ្លូវសំខាន់ៗនៅក្នុងភូមិសាស្ត្រខណ្ឌ ជាពិសេសលើផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់សង្កាត់វាលស្បូវ ដើម្បីការពារកុំអោយដីខ្សាច់និងសំរាម ហូរចូលប្រព័ន្ធលូបង្កអោយមានការកកស្ទះ  ។

  • អគ្គីភ័យឆាបឆេះរោងចក្រផលិតម្ជុល មិកូដុ(ខេមបូឌា)ខអិលធីឌី នៅតំបន់សេដ្ឋកិច្ចពិសេស

      ភ្នំពេញ ៖ រោងចក្រផលិតម្ជុលគ្រប់ប្រភទ មិកូដុ(ខេមបូឌា)ខអិលធីឌី ត្រូវបានអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់កម្មករដែលកំពុងធ្វើការនាំគ្នារត់ចេញមកក្រៅរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងអន្តរាគមន៍បាញ់ទឹកពន្លត់ ។

  • រដ្ឋមន្រ្តីទេសចរណ៍ និងកីឡាថៃ សន្យាសហការជាមួយក្រុមអ្នកជំនាញមកពីចិន ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ក្រោយសោកនាដកម្មលិចទូក ទេសចរណ៍នៅកោះភូកេត

    រដ្ឋមន្រ្តីទេសចរណ៍ និងកីឡាថៃ សន្យាសហការជាមួយក្រុមអ្នកជំនាញមកពីចិន ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ក្រោយសោកនាដកម្មលិចទូក ទេសចរណ៍នៅកោះភូកេត

    ថៃ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃ លោក វីរ៉ាសាក់ ខោវស៊ូរ៉ាត់ បានអះអាងថា រដ្ឋាភិបាលថៃសន្យានឹងចូលរួមបំពេញការងារយ៉ាងជិតស្និទជាមួយក្រុមអ្នកជំនាញស្រាវជ្រាវចិន ដើម្បីខិតខំព្យាយាមស្វែងរកមនុស្សដែលកំពុងបាត់ខ្លួនបន្ថែមទៀត ។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលចំនួនមនុស្សស្លាប់ ក្នុងករណីលិចទូកដឹកភ្ញៀវទេសចរណ៍ចិននៅដែនសមុទ្រកោះភូកេត ភាគខាងត្បូង ប្រទេសថៃ ចាប់តំាងពីថ្ងៃព្រហស្បតិ៍្ត សប្តាហ៍មុននេះ បានបន្តកើនឡើងដល់៤២ នាក់ និង១៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ អភិបាលខេត្តភូកេត លោក ណូរ៉ាផាត់ ផ្លូដស៊ីង បានឲ្យដឹងថា អាជ្ញាធរថៃ បានរកឃើញសាកសពចំនួន៥នាក់ថែមទៀតនៅជាប់ក្នុងទូកទេសចរណ៍ ហ្វឺនិច ដែល បានលិចទៅជម្រៅប្រមាណ៣០ទៅ៤០ម៉ែត្រទៅក្រោមបាតសមុទ្រ ដោយសារតែ ខ្យល់ព្យុះ និងរលកបោកបក់ ហើយនាពេលរសៀលនេះ ពួកគេ រួមជាមួយក្រុមអ្នកសង្រ្គោះចិនបានរកឃើញសាកសព៣នាក់ទៀតនៅក្នុងទូក ។

  • ក្រុមអ្នកជួយសង្គ្រោះកំពុងបើកប្រតិបត្តិការមុជទឹកសាជាថ្មីម្តងទៀត ដើម្បីនាំយកក្មេងៗដែលនៅសេសសល់ពីក្នុងរូងភ្នំថាំលួង ចេញមកខាងក្រៅ

    ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថៃបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបាននឹងកំពុងនាំគ្នាបើកប្រតិបត្តិការមុជទឹកសាជាថ្មីម្តងទៀត ដើម្បីនាំយកក្មេងៗដែលនៅសេសសល់ក្នុងរូងភ្នំថាំលួង ចេញមកខាងក្រៅ។ ប្រតិបត្តិការជួយសង្គ្រោះជាលើកទី២នេះ ធ្វើឡើងបន្ទាប់ពីកាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនេះ ក្មេងៗចំនួន៤នាក់ក្នុង ចំណោម១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ទៀត ត្រូវបាននាំមកចេញក្រៅពីរូងភ្នំថាំលួង ប្រកបដោយជោគជ័យ ៕

  • ចំនួនអ្នកស្លាប់កើនឡើងដល់១១២នាក់ និងបាត់ខ្លួន៧៨នាក់ ដោយសារគ្រោះ ទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសជប៉ុន

    ចំនួនអ្នកស្លាប់កើនឡើងដល់១១២នាក់ និងបាត់ខ្លួន៧៨នាក់ ដោយសារគ្រោះ ទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសជប៉ុន

    ជប៉ុន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ និងការបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅឯតំបន់ភាគខាងលិចប្រទេសជប៉ុន បន្តកើនឡើងដល់១១២នាក់ របួសធ្ងន់៣នាក់ និង៧៨នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍ត សប្តាហ៍មុន រហូតមកទល់ថ្ងៃច័ន្ទ នេះ ។ ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានសម្រេចចិត្តលុបចោលគម្រោងបំពេញទស្សនកិច្ចទៅកាន់បណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសប៊ែលហ្ស៊ិក បារំាង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីស្វះស្វែងរកមធ្យោបាយដោះស្រាយទំហំនៃការខូតខាត ដែលបានបង្កឡើងដោយសារតែជំនន់ទឹកភ្លៀងដ៏អាក្រក់វាយប្រហារភាគខាងលិចប្រទេស ។ អាជ្ញាធរជប៉ុនបានរាយការណ៍ថា ចំនួនអ្នកស្លាប់ និងបាត់ខ្លួនទំនងជាបន្តកើនឡើងបន្ថែមទៀត ខណៈទំហំនៃការខួចខាតនៅមិនទាន់សន្និដ្ឋានបាននៅឡើយទេ ហើយក្រៅពីជីវិតមនុស្ស ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដូចជា៖ ស្ពាន និង ថ្នល់ ព្រមទាំងផ្ទះ សម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញ និងជន់លិច ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះផងដែរ។សូមជម្រាបថា ខេត្តហ៊ីរ៉ូស៊ីម៉ា ជាតំបន់រងគ្រោះធ្ងន់ជាងគេ ដោយមានមនុស្ស៤៤នាក់ស្លាប់ ហើយខេត្តអេហៃមេ មានមនុស្សស្លាប់២៣នាក់ ខណៈខេត្តអូកាយ៉ាម៉ា ហ៊ីយ៉ូកុ ក្យូតុ ស៊ីហ្គា ហ្វូគូអូកា កូជិ ជីហ្វូ យ៉ាម៉ាគូជិ សាហ្គា…

  • កម្មកររោងចក្រដេស្បែកជើងនៅស្រុកត្រាំកកក់ ជាង៣រយនាក់បានដួលសន្លប់ជាបន្តបន្ទាប់

    តាកែវ៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ២០១៨ នេះ មានករណីកម្មកររោងចក្រជាង២រយនាក់បានដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងរោងចក្រផលិតស្បែកជើង ប៉ុនតឹស ហ្វ៊ូតវែរ ដែលមានទីតាំងនៅភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានឲ្យដឹងថា ក្នុងករណីកម្មកររោងចក្រដួលសន្លប់នេះ មកទល់ពេលមានចំនួន ៣៣១នាក់ហើយ ក្នុងនោះត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យ នៅក្នុងស្រុក និងក្នុងក្រុងដូនកែវ ។ លោកបានបន្តថា តាមការសន្និដ្ឋានជាជំហានដំបូង គឺនៅមុនពេលកើតហេតុនៃការណ៍ដួលសន្លប់នោះ គឺមានកម្មករម្នាក់បានកាប់ស្បែកជើងត្រូវចំដៃខ្លួនឯង ពេលនោះក៏កើតជាការស្រែកឆោរឡោ ពេញក្នុងអគាររោងកច្រតែម្តង ភ្លាមនោះក៏មានកម្មករដួលសន្លប់ ជាបន្តបន្ទាប់ ហើយអ្នកខ្លះរត់ចេញមកក្រៅអគារ ។

  • គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ចេញពីផ្លូវនៅប្រទេសទួរគី បណ្តាលឲ្យមនុស្សស្លាប់កើនដល់២៤នាក់ និងរបួស៧៣នាក់

    គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ចេញពីផ្លូវនៅប្រទេសទួរគី បណ្តាលឲ្យមនុស្សស្លាប់កើនដល់២៤នាក់ និងរបួស៧៣នាក់

    ទួរគី៖ ឧបនាយករដ្ឋមន្ត្រីទួរគីលោក រ៉េសិព អាកដាក បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រហូតមកទល់ពេលនេះ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារឧបទ្ទវហេតុរថភ្លើងរអិលធ្លាក់ចេញពីផ្លូវកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ នៅភាគពាយ័ព្យប្រទេស បានបន្តកើនឡើងដល់២៤នាក់ និង៧៣នាក់ផ្សេងទៀតទទួលរងរបួស ។ អភិបាលខេត្ត ទែគឺដាក លោក ម៉េម៉េត សីឡាន បាននិយាយថា ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់នេះ កើតឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យរអិល។ លោកបន្តថា រថភ្លើងនេះ មានគោលដៅធ្វើដំណើរចេញពីខេត្តអេដឺណេ ស្ថិតនៅក្បែរព្រំដែនរវាងទួរគី និងប៊ុលហ្ការី ហើយក៏ជាផ្លូវឆ្ពោះទៅកាន់ទីក្រុងអ៊ីស្ដង់ប៊ុលផងដែរ។

  • អគ្គីភ័យកំពុងតែឆាបឆេះរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស

    នៅវេលម៉ោង២ និង១០នាទីរសៀល ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ មានអគ្គីភ័យមួយកំពុងតែឆាបឆេះរោងចក្រនៅក្នុងដំបន់សេដ្ឋកិច្ចពិសេស ជាប់ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ យ៉ាងសន្ធោរសន្ធៅ ។ ខណៈពេលនេះដែរ សមត្ថកិច្ចកំពុងតែប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងធ្វើការបាញ់ពន្លត់យ៉ាងញប់ដៃញាប់ជើងផងដែរ ។ ភ្ងាក់ងារសារព័ត៌មានយើងនៅមិនទាន់ដឹងពីមូលហេតុបង្កឲ្យមានការឆាបឆេះនេះ និងមានអ្នករងរបួសនៅឡើយទេ ហើយក្រុមការងារយើងនឹងធ្វើព័ត៌មានលម្អិតនៅពេលក្រោយបន្តទៀត៕