Category: ព័ត៌មាន

  • សមិទ្ធផលនៅតាមមូលដ្ឋានជាច្រើន បានកើតឡើងក្រោមការខិតខំរបស់រាជរដ្ឋាភិបាល

    ឯកឧត្តម ជាប ដាវុធ សមាជិកគណកម្មាធិកាលកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជន ស្រុកខ្សាច់កណ្តាល បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា  គឺសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនជូនជាតិ និងប្រជាជន ជាពិសេសការពង្រីកសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ រក្សាបានកាន់តែរឹងមាំ ធ្វើឲ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ។ ឯកឧត្តម ថ្លែងបែបនេះ ខណៈជួបជុំសិស្ស និស្សិត កម្មករ អាជីវករ និងកសិករ នៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានជម្រុញគ្រប់យុទ្ធសាស្រ្ត គ្រប់នីតិវិធី ដើម្បីពន្លឿនការងារអភិវឌ្ឍន៍ប្រទេសជាតិដូចជា ផ្លូវ ស្ពាន វត្តអារាម និងសាលារៀន ស្ទើគ្រប់មូលដ្ឋាន ក្នុងគោលដៅដើម្បីបង្ករលក្ខណៈងាយ ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រាស្រ័យទាក់ទងគ្នា និងដើម្បីជួយអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យកាន់តែសំបូរបែប រាជរដ្ឋាភិបាលមានគោលការណ៍តែមួយគត់ គឺការកាត់បន្ថយភាពក្រីក្រពិតៗ ។ឯកឧត្តម ជាប…

  • គរុសិស្សបឋម និងនិស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន ចំនួន ៣០៥នាក់ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា

    សមាជិកសមាជិកាដែលជាគរុសិស្សបឋមមកពីសាលាគរុកោសល្យភូមិភាគកំពតនិងនិស្សិតអាហារូបករណ៍របស់សម្តេចតេជោហ៊ុនសែនមកពីសកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញដែលមានដើមកំណើតក្នុងខេត្តកំពតសរុបចំនួន៣០៥នាក់ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ។បន្ទាប់ពីបានប្រកាសសេចក្តីសម្រេចសុំចូលសមាជិកគណបក្សប្រជាជនកម្ពុជា របស់គណកម្មាធិការកណ្តាលគណបក្សរួចមក ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានចាត់ទុកថា ៖ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ចៅៗ ក្មួយៗគ្រប់រូបក្នុងការចូលជាសមជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ដែលបានរំដោះប្រជាជនអោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបន្កការស្តារ កសាង និងអភិវឌ្ឍន៍ ប្រទេសជាតិមកដល់សព្វថ្ងៃនេះ ។ ហើយការសម្រេចចិត្តនេះ គឺជាការត្រឹមត្រូវបំផុតរបស់ចៅៗ ក្នុងការចូលរួម នយោបាយជាលើកដំបូងរបស់ខ្លួន ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកឡើងពីប្រវត្តិ និងគោលនយោបាយសំខាន់ៗរបស់គណប្សព្រមទាំងលក្ខ័ន្ធតិកៈមួយចំនួនសម្រាប់អនុវត្តន៍ដោយចាត់ទុកថា ៖ ការចូលរួមរបស់សមាជិកគ្រប់រូបនៅពេលនេះ គឺជាការចូលរួមរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយមោទនភាពជាមួយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលមានប្រវត្តិដ៏វែងឆ្ងាយរបស់ខ្លួន ។ ឯកឧត្តមបណ្ឌិត បានក្រើនរំលឹកដល់ប្រជាពលរដ្នគ្រប់រូបដែលមានឈ្មោះបោះឆ្នោតត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ដើម្បីអនុវត្តន៍សិទ្ធរបស់ខ្លូនស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសរើសសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្នមន្រ្តីសម្រាប់និតិកាលទី៦ និងអណត្តិក្រោយៗទៀត…

  • ឯកឧត្តម សាយ សំអាល់ ចែករំលែកការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង

    ភ្នំពេញ ៖ នៅក្នុងជំនួបធ្វើបឋកថា ដល់សាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងលើក ឡើងអំពីកិច្ចការងារ ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភានិងអាណត្តិបន្តទៀត ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ ថាក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្ត ផែនការសកម្មភាព និងទិសដៅការងារអាទិភាព សម្រាប់ឱ្យគ្រប់អង្គភាពក្រោមឱវាទ ក្រសួងបរិស្ថានបាន និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីបរិស្ថាន សំដៅប្រមូលផ្តុំកម្លាំងមហាជន ពីគ្រប់ មជ្ឈដ្ឋាន ឱ្យចូលរួមកាន់តែសកម្មបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗ នៃស្ថានភាពក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីជាមូលដ្ឋានគ្រឹះ សម្រាប់កំណត់ទិសដៅការងារអាទិភាព ក្នុងវិស័យនេះ នៅក្នុងអាណត្តិបន្ទាប់ សំដៅឆ្លើយតបទៅនឹង ដំណើរវិវត្តន៍នៃនិន្នាការនយោបាយ ស្ថានភាពសេដ្ឋកិច្ច សង្គម…

  • សពអ្នកម្នាង អ៊ុក ផល្លា​ បូជា នៅម៉ោង៩៖០០ព្រឹកនេះ នាបរិវេណវត្តបទុមវតី រាជធានីភ្នំពេញ

    (ភ្នំពេញ)៖ សពអ្នកម្នាង អ៊ុក ផល្លា​ រណប្ញទ្ធិ រៀបចំបូជា​ នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ​​ នៅខាងមុខបរិវេណវត្តបទុបវតី រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច ។ ពិធីបូជាសពអ្នកម្នាង អ៊ុក ផល្លា រណប្ញទ្ធិ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្ស មន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។ សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីមានរថយន្តឈ្នួលម៉ាកហាយឡែនឌើមួយគ្រឿង បើកបុកព្រះទីនាំងរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលព្រះអង្គកំពុងយាងចុះទៅសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ៕  

  • ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុនដូនពេញ មេដហ្វាម នាំចូល នូវផលិតផល STAR BALM ចូលរួមឧបត្ថម្ភវិស័យកីឡា ស្របពេលដែល ប្រធានអូឡាំពិកកម្ពុជា ថ្លែងថា អ្នកចូលរួមរត់​ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុង ឆ្នាំនេះអ្នកចូលរួមកើនឡើង ១៥%

    ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុនដូនពេញ មេដហ្វាម នាំចូល នូវផលិតផល STAR BALM ចូលរួមឧបត្ថម្ភវិស័យកីឡា ស្របពេលដែល ប្រធានអូឡាំពិកកម្ពុជា ថ្លែងថា អ្នកចូលរួមរត់​ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុង ឆ្នាំនេះអ្នកចូលរួមកើនឡើង ១៥%

  • ​ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននាំគ្នាសំដែងចេញនូវទឹកចិត្តសប្បាយរីករាយបំផុត

    ខេត្តបន្ទាយមានជ័យ៖​ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននាំគ្នាសំដែងចេញនូវទឹកចិត្តសប្បាយរីករាយបំផុត។បន្ទាប់ពីអាជ្ញាធរខេត្តបន្ទាយមានជ័យបានកសាងផ្លូវបេតុងប្រវែងជាង២គីឡូម៉ែត្រចំណាយថវិកាជាង២០ម៉ឺនដូល្លា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដើម្បីសម្រួលដោះស្រាយផ្លូវអគ្គនាគមន៍នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋបានស្រួលគ្រាដែលផ្លូវទាំងនោះបានរងការខូចខ្ទេចខ្ទាំដោយទឹកជនន់ទឹកភ្លៀងកន្លងមកនោះ។ផ្លូវបេតុងប្រវែងជាង២គីឡូម៉ែត្រក៏បានធ្វើពិធីសម្ភោធន៍ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃអង្គារ៍ទី​១៩ ខែមិថុនា ឆ្នាំ២០១៨ ប្រប្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណសរុបជាង៤ពាន់នាក់ ផងដែរ។​ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានប្រាប់ឱ្យដឹងថា ការកសាងផ្លូវបេតុងបានបង្កលក្ខណៈងាយស្រួលសព្វបែបយ៉ាងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។ ផ្លូវនោះពីមុនមកជាផ្លូវលំក្រាលគ្រួសក្រហមបានរងការខូចខាតជង្ហុកធំៗ នៅពេលភ្លៀងម្តងៗដីស្អិតភក់ជ្រាំ រអិល ប្រជាពលរដ្ឋ និងសិស្សធ្វើដំណើរទៅសាលារៀននិងទៅទីផ្សាររមានការលំបាកបំផុត។​ប្រជាពលរដ្ឋបានលើកឡើងទៀតថា នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃរដ្ឋ សភា នីតិកាលទី៦ នៅចុងខែកក្កដា ខាងមុខនេះ ពួកគាត់និងនាំគ្នាចេញទៅបោះឆ្នោត ដើម្បី ជ្រើសរើសតំណាងរបស់ខ្លួនដែលពេញចិត្ត ក្នុងការដោះស្រាយនិងកសាង អភិវឌ្ឍន៍ប្រជាតិឱ្យកាន់តែរីកចម្រើន។​ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង៤ពាន់នាក់នោះលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងដោះស្រាយទុក្ខកំបាកនិងបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ចាប់តាំងពីប្រទេសធ្លាក់ក្នុងភ្លើងសង្រ្គាមរហូតដល់ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព កសាងសេដ្ឋកិច្ចរឹងមាំនិងប្រទេសមានការអភិវឌ្ឍរីកចម្រើនមកដល់បច្ចុប្បន្ននេះ។​លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជាដាក់ចេញនូវគោលនយោបាយបង្រួបបង្រួមជាតិ ប្រជាពលរដ្ឋក៏ដូចជាគ្រប់គណបក្សនយោបាយបានរួមរស់ក្នុងដំបូលសន្តិភាពតែមួយមិនប្រកាន់បក្ខពួកនិងនិន្នាការនយោបាយនោះឡើយ។វាផ្ទុយនិងគណបក្សមួយចំនួនតូចប៉ុណ្ណោះកន្លងមកតែងតែដាក់ចេញនូវគោលនយោបាយចងកំហឹង សងសឹក ញុះញង់ឱ្យមានការបែកបាក់រវាងប្រជាជន និងប្រជាជន ដូចករណីបើគេឈ្នះឆ្នោតដូរមេភូមិនិងមេឃុំឱ្យអស់ជាដើមនោះ។​លោកឧបនាយករដ្ឋមន្រ្តីក៏បានលើកឡើងនិងជម្រុញប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃរដ្ឋសភា នៅចុងខែកក្កដា ខាងមុខនេះ ដើម្បីបោះឆ្នោតនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាកាន់តែរីកចម្រើនថែមទៀត៕

  • អភិបាលខេត្តកំពង់ធំ ជម្រុញឲ្យប្រជាពលរដ្ឋប្រើចុងប៊ិចកំណត់វាសនាប្រទេសជាតិក្នុងពិធីសម្ពោធសាលាសង្កាត់កំពង់ក្របៅ

    កំពង់ធំៈ  អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ច ជាប្រជាពលរដ្ឋ ដោយប្រើចុងប៊ិចកំណត់វាសនាប្រទេសជាតិ ក្នុងរយះពេលឆ្នាំម្តង ក្នុងការប្រើសិទ្ធិចូលរួម បោះឆ្នោតនីតិកាលទី៦ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍ ប្រសាសន៍នេះ ត្រូវបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាសង្កាត់កំពង់ក្របៅ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨។    ពីធីសម្ពោធសាលាសង្កាត់កំពង់ក្របៅ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងអ្នកមុខ អ្នកការ មន្រ្តីរាជការ ប្រជាពលរដ្ឋ ចូលរួមជាង៣០០នាក់  ដោយយោងតាមរបាយការណ៍ លោក ចាន់ ប៊ុន ចៅសង្កាត់កំពង់ក្របៅ បានបញ្ជាក់ថា សាលាសង្កាត់បានសាងសង់ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៧ និងបានសាងសង់រួចជាស្ថាពរ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៨ ថវិកាក្នុងការចំណាយ នៃការសាងសង់បានមកពី ក្រសួងហិរញ្ញវត្ថុ…

  • លទ្ធផលកិច្ចប្រជំុកំពូលយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើទី៨ និងកិច្ចប្រជំុកំពូល​កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី៩ ថ្ងៃទី​១៥ -១៦​ ខែមិថុនា​ ឆ្នាំ ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ

  • បទពិសោធន៍ ចំណេះដឹង និងស្នាដៃ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមាន នឹងត្រូវទៅបោះឆ្នោតជូននៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ខាងមុខ

    (កំពង់ស្ពឺ)៖ថ្លែងក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូបង្រៀន និងគ្រូពេទ្យ ទូទាំងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចំនួន៧៣១នាក់ នាសាលប្រជុំមន្ទីរបក្សខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា បទពិសោធន៍ ចំណេះដឹង និងស្នាដៃ គឺជាលក្ខណៈសម្បត្តិ៣យ៉ាង ដែលបងប្អូនអ្នកបោះឆ្នោតទាំងអស់ គួរគិតពិចារណា ដើម្បីជ្រើសរើសគណបក្ស ក៍ដូចជាមេដឹកនាំមួយរូបដ៍ល្អ សម្រាប់បន្តការដឹកនាំប្រទេសជាតិយើងដែលកំពុងតែរីកចម្រើនលូតលាស់ដូចសព្វថ្ងៃ អោយរីកចម្រើនតទៅមុខបន្ថែមទៀត ហើយបន្តធានាបានសុខសន្តិភាព គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានបទពិសោធន៍ជោគជាំ ប្រឈមមុខ តស៊ូ ជម្នះដោះស្រាយបញ្ហាបានគ្រប់កាលៈទេសៈស្មុគស្មាញ និងការវិវត្តន៍ថ្មីៗ ដែលកើតមានលើសកលលោក។ ឯកឧត្តមបានមានប្រសាសន៍បន្តថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេស និងដឹកនាំគណបក្សឆ្លងកាត់ដំណាក់កាលនានាដ៏សែនលំបាកប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិ និងប្រជាជន។ ដូច្នេះសូមបងប្អូនយើងទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោត និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ នាថ្ងៃទី២៩ខែកក្កដា…

  • ប្រមុខដឹកនំាអង្គការសហប្រជាជាតិបង្ហាញការជំទាស់ ចំពោះគោលនយោបាយថ្មីមួយរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅបង្ក្រាបជនអន្តោប្រវេសន៍

    បរទេស៖ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វិន ឌូហ្សា រិច បានលើកឡើងថា លោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គួទែរែស ជឿជាក់ថា កុមារមិនគួរត្រូវឆ្លងកាត់ការឈឺឆាប់ ដោយសារការត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយ របស់ពួកគេឡើយ ក្រោយសហរដ្ឋអាមេរិកបានដាក់ចេញគោលនយោបាយថ្មីមួយ ទៀត ដែលមានគោលដៅបង្ក្រាបជនអន្តោប្រវេសន៍ ។ អាជ្ញាធរសហរដ្ឋអាមេរិកបានរាយការណ៍ថា មានកុមារប្រមាណ២.០០០នាក់ត្រូវ ឃ្លាតពីឳពុកម្តាយរបស់ពួកគេ ក្រោយត្រូវបានដាក់ឲ្យនៅក្នុងមន្ទីរឃុំឃាំងនៅតាម បណ្តារដ្ឋភាគនិរតីរបស់សហរដ្ឋអាមេរិក ។ ការជំទាស់របស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ គ្រាន់តែជាការបង្ហាញ សំឡេងប្រឆាំងមួយ ក្នុងចំណោមសំឡេងប្រឆាំងជាច្រើន ដែលត្រូវបានធ្វើឡើងចំពោះគោលនយោបាយដែលទើបត្រូវបានដាក់ចេញនាពេលថ្មីៗនេះ របស់សហរដ្ឋ អាមេរិកប៉ុណ្ណោះ ដែលវាជានយោបាយឈានដល់ការបំបែកកុមារពីឪពុកម្តាយទាំង ឡាយដែលត្រូវបានចាប់ខ្លួន ដោយសារតែការឆ្លងដែនពីម៉ិចស៊ីកូចូលមកក្នុងទឹកដីអាមេរិកដោយខុសច្បាប់ ។ពាក់ព័ន្ធនឹងគោលនយោបាយថ្មនេះដែរ កាលពីពេលថ្មីៗនេះ សូម្បីតែភរិយារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោកជំទាវ មេឡានៀ ក៏បានចេញមុខបង្ហាញការមិនពេញចិត្តផងដែរ ចំពោះនយោបាយដែលមិនបានលើកលែងសូម្បីតែកូនក្មេងនេះ ៕