Category: ព័ត៌មាន

  • អភិបាលខេត្តកំពង់ធំសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ៨៩០នាក់នៅស្រុកកំពង់ស្វាយ

    កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសុំអភ័យទោសដល់ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជា ពលរដ្ឋដែល មន្រ្តីរាជការថ្នាក់ក្រោម មានការខុសឆ្គងកន្លងមក ដោយចេតនាក្តី អចេតនាក្តី សូមមេត្តាខន្តី អភ័យទោសចំពោះមន្រ្តី ហើយខិតខំកែលំអរឲ្យបានល្អប្រសើរជាងមុន ដោយយោងតាមអនុសាសន៍ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យមន្រ្តីរាជការ  មុជទឹក ឆ្លុះកញ្ចក់ ដុះក្អែលព្យាបាល និងវះកាត់ ។ប្រសាសន៍នេះត្រូវបានលើកឡើង ខណៈពេលដែល  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាពនៃព្រះរាជាណាចក្រកម្ពុជា  ជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ  អ្នកគ្រូ ៨៩០នាក់ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨។ បន្ទាប់ពីលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ…

  • កម្ពុជានិងចិនគ្រោងនឹងរៀបចំពិពណ៌ពាណិជ្ជកម្មឲ្យបានច្រើនដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២

    កម្ពុជានិងចិនគ្រោងនឹងរៀបចំពិពណ៌ពាណិជ្ជកម្មឲ្យបានច្រើនដើម្បីបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២។ ការបង្ហាញពីគម្រោងនោះធ្វើឡើងដោយអនុរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មចិន លោកស្រី GAO Yan ក្នុងពេលអនុញ្ញាតិឲ្យជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃ១៩មិថុនានេះ នាវិមានសន្ដិភាព រាជធានីភ្នំពេញ។ លោកស្រី GAO Yan បានមានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលលោកស្រី មកប្រទេសកម្ពុជាម្ ហើយលោកស្រី សង្កេតឃើញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលឆ្លុះបញ្ចាំងពីភាពរីកចំរើននៃជីវភាពរស់នៅ របស់ប្រជាជនផងដែរ។ លោកស្រី បានរាយការណ៍ជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីថា លោកស្រី នឹងជួបជាមួយ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន័ ដើម្បីចុះហត្ថលេខាលើឯកសារមួយចំនួន និងជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរសក្តិ ផងដែរនៅល្ងាចនេះ។ លោកស្រី មានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់កម្ពុជានាពេលនេះ គឺដើម្បីអនុវត្តតាមអ្វីដែលថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរកម្ពុជា-ចិន បានចុះហត្ថលេខា រួចមកហើយ ដើម្បីពង្រីក និងពង្រឹងចំណងមិត្តភាព…

  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ៨រូប

    ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស ជូនមន្រ្តីជាន់ខ្ពស់ ៨រូបនៅព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ៨រូប ។ មន្រ្តីជាន់ខ្ពស់ទាំង ៨រូប ដែលព្រះមហាក្សត្រខ្មែរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានគោរពងារវិទ្យាសាស្ត្រ និងកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជានេះរួមមាន ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត នេត បារ៉ុម , បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា,…

  • ចិនព្រមានតម្លើងពន្ធនាំចូលប្រេង និងផលិតផលបម្រើវិស័យថាមពលជាច្រើន ទៀតពីសហរដ្ឋអាមេរិក

    ចិន៖ រដ្ឋាភិបាលក្រុងប៉េកំាងបានបន្តធ្វើការសងសឹក ចំពោះការគំរាមកំហែងផ្នែក សេដ្ឋកិច្ចបែបឯតោភាគីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ តាម រយៈការព្រមានបង្កើនពន្ធថ្មីទៀតទៅលើឧស្ម័នធម្មជាតិ និងប្រេងឆៅ ព្រមទាំង ផលិតផលផ្នែកថាមពលជាច្រើនផ្សេងទៀត ។ យោងតាមស្ថិតិរបស់ក្រសួងថាមពលអាមេរិក បានអោយដឹងថា ចិនធ្វើការនាំ ចូលប្រេងឆៅប្រមាណ៣៦៣.០០០បារ៉ែលជារៀងរាល់ថ្ងៃពីសហរដ្ឋអាមេរិក និង ប្រហែលជា២០០.០០០បារ៉ែលនៃអនុផលប្រេងដទៃៗទៀតក្នុងមួយថ្ងៃ ។ ដូច្នេះ សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បាននឹងកំពុងធ្វើអោយក្រុម ហ៊ុនតូចធំៗក្នុងប្រទេសទាំងពីរមានការព្រួយបារម្ភ និងជម្រញអោយបញ្ឈប់ផង ដែរ ដោយសារទង្វើនេះនឹងបង្កការខាតបង់ទាំងសងខាង ។សូមជម្រាបថា ចិនបានគំរាមដំឡើងពន្ធលើផលិតផលផ្នែកថាមពលរបស់សហ រដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបចំពោះការបង្កើនពន្ធលើទំនិញចិនក្នុងទំហំជាទឹក ប្រាក់៥០ពាន់លានដុល្លារអាមេរិក ដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ ហើយការដំឡើងពន្ធរបស់ចិននេះដែរ នឹងដាក់ កំហិតមិនអោយក្រុមហ៊ុនចម្រាញ់វត្ថុធាតុដើមចិន ធ្វើការទិញឧស្ម័នធម្មជាតិ ឬ ប្រេងឆៅរបស់សហរដ្ឋអាមេរិកឡើយ ដែលជាហេតុអាចបង្កឲ្យមានការប៉ះពាល់ជាខ្លាំងដល់ទីផ្សារថាមពលសហរដ្ឋអាមេរិក ៕

  • ឥណ្ឌាគ្រោងផ្អាកសម្បទានពាណិជ្ជកម្ម និងដំឡើងពន្ធនំាចូលលើផលិតផល ចំនួន៣០មុខរបស់សហរដ្ឋអាមេរិក

    ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌានឹងផ្អាកសម្បទានពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ហើយថែមទំាងសម្រេចដំឡើងពន្ធនាំចូលលើផលិតផលចំនួន៣០មុខរបស់មហាអំណាចនេះរហូតដល់៥០ភាគរយផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងការដំឡើង ពន្ធនាំចូលលើកដែកថែប និងអាលុយមីញ៉ូមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។ រដ្ឋាភិបាលឥណ្ឌាកាលពីពេលថ្មីៗកន្លងទៅនេះ បានផ្ញើលិខិតមួយទៅកាន់អង្គការ ពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ដើម្បីបញ្ជាក់ប្រាប់ពីគំរោងដំឡើងពន្ធ របស់ខ្លួន ដែលគិតជាសរុបគំរោងដំឡើងពន្ធនេះ លើមុខផលិតផលសហរដ្ឋអាមេ រិក៣០មុខ ដែលមានតម្លៃគិតជាប្រាក់ស្មើនឹងជាង២៤០លានដុល្លារអាមេរិក ។យោងតាមបញ្ជីផលិតផលដែលត្រូវដំឡើងពន្ធរបស់រដ្ឋាភិបាលឥណ្ឌា បានអោយ ដឹងថា ផលិតផលនាំចូលពីសហរដ្ឋអាមេរិក៣០មុខនឹងត្រូវជាប់កាតព្វកិច្ចដំឡើង ពន្ធ ហើយក្នុងនោះការដំឡើងពន្ធ៥០ភាគរយ នឹងត្រួវអនុវត្តលើម៉ូតូមានកម្លំាង ចាប់ពី៨០០ccឡើងទៅ ស្របពេលដែលផ្លែប៉ោមជាប់ពន្ធ២៥ភាគរយ ព្រមទំាង ផ្លែ almonds និងផ្លែ walnuts ២០ភាគរយ ៕

  • អតីតបុគ្គលិកស្ថានទូតអាមេរិក៖ រឿងបណ្តេញពួកយើងចេញពីការងានេះ ជាការរៀបចំទុកជាមុនដោយស្ថានទូតអាមេរិកសុទ្ធសាធ

    (ភ្នំពេញ)៖ អតីតបុគ្គលិកស្ថានទូតអាមេរិកជាង២០នាក់ តំណាងឲ្យអតីតបុគ្គលិកសរុប៣២នាក់ ដែលបានអះអាងថា ពួកគាត់ទទួលរងភាពអយុត្តិធម៌ ដោយការបណ្តេញចេញ ពីការងារដោយមិនសមហេតុផលនោះបានបញ្ជាក់ថា ការបណ្តេញពួកគាត់ចេញពីការងារយ៉ាងអយុត្តិធម៌នោះ គឺជាការរៀបចំទុកជាមុនដោយស្ថានទូតអាមេរិកសុទ្ធសាធ ព្រោះមូលហេតុដែលបញ្ឈប់ការងារគឺ មិនសមរម្យហេតុផលទាល់តែសោះ។ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងពេលកំពុងឈរតវ៉ា នៅមុខស្ថានទូតអាមេរិក ស្ថិតនៅផ្លូវ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ តំណាងអតីតបុគ្គលិកម្នាក់ ក្នុងចំណោមបុគ្គលិកទាំង៣២នាក់ ដែលត្រូវបណ្តេញចេញពីការងារបានអះអាងថា ពួកគាត់ពិតជាមានការឈឺចាប់ណាស់ ចំពោះទង្វើរបស់ស្ថានទូតអាមេរិក យកហេតុផលត្រឹមតែរូបភាព១សន្លឹក (រូបថតអាសអាភាស) ដែលបង្ហោះក្នុង Group Messager ឯកជនមកដាក់សម្ពាធ និងបណ្តេញចេញពីការងារទាំងអយុត្តិធម៌។ លោក ឡុង សេងគឹមហុង អតីតបុគ្គលិកស្ថានទូតអាមេរិក ដែលធ្វើការងាររយៈពេលជិត២០ឆ្នាំហើយនោះបានថ្លែងថា «ខ្ញុំពិតជាមានការឈឺចាប់ណាស់ ដែលចំពោះអាមេរិក ដែលប្រទេសមហាប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប៉ុន្តែបែរជាធ្វើបែបនេះបណ្តេញបុគ្គលិកយ៉ាងអយុត្តិធម៌ គ្មានភស្តុតាងច្បាស់លាស់»។ លោក ឡុង សេងគឹមហុង បានលើកឡើងទៀតថា លោកពិតជាឈឺចាប់នៅពេលមន្ត្រីទូតអាមេរិក បញ្ឈប់ពួកគាត់ហើយនិយាយថា ការបញ្ឈប់ការងាររបស់ពួកគាត់ និងធ្វើឲ្យពួកគាត់អត់អីស៊ី។ ដែលពាក្យនេះបញ្ជាក់ពីការមើលងាយខ្មែរ។ តំណាងបុគ្គលិកម្នាក់ទៀតបានបញ្ជាក់ថា ការបណ្តេញពួកគាត់ចេញពីការងារយ៉ាងអយុត្តិធម៌នេះ គឺជាការរៀបចំទុកជាមុន…

  • រដ្ឋសភាប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ចំនួន២ទាក់ទងនឹងការបង្កើតថាមពលអគ្គិសនីនៅកម្ពុជា

    រដ្ឋសភានៅព្រឹកថ្ងៃ១៩មិថុនានេះ បានអនុម័តយល់ព្រមលើកយករបៀបវារៈចំនួន២ មកពិភាក្សា និងអនុម័ត ដែលជាសម័យប្រជុំលើកទី១០ នីតិកាលទី៥ របស់រដ្ឋសភា។ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាលើកយកមកពិភាក្សានាឱកាសនេះមាន សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យ ក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន គ្រុប។ ក្នុងសម័យប្រជុំរដ្ឋសភា ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន សមាជិក រដ្ឋសភាចូលរួមពេលផ្តើមប្រជុំមានចំនួន១០៣រូប ដោយបានផ្តើមសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី មុន។ សេចក្តីព្រាងច្បាប់ ខាងលើនេះមាន៣មាត្រា។ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ជាអ្នកអានជូនអង្គសភាពី…

  • រាជរដ្ឋាភិបាលខិតខំគ្រប់ឧបសគ្គ ដើម្បីពន្លឿនការងារ និងការអភិវឌ្ឍន៍

    កណ្តាល ៖ ឯកឧត្តម វង្ស ប៊ុនឥន្ទវុឌ្ឍន៍ ប្រធានក្រុមការងារចុះជួយឃុំវិហារសួគ៌ បានថ្លែងថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានខិតខំគ្រប់ឧបសគ្គ ដើម្បីពន្លឿនការងារ និងការអភិវឌ្ឍន៍ប្រទេស ក្នុងនោះប្រជាពលរដ្ឋ សិស្ស និស្សិត គឺជាកំលាំងចលករដោយមិនអាចខ្វះបាន ក្នុងការចូលរួម ជាធ្លុងមួយ ដើម្បីជម្រុញឲ្យប្រទេសជាតិមួយនេះ មានការរីកចម្រើន ប្រកបដោយសក្តានុពលគ្រប់បែបយ៉ាង។     ឯកឧត្តម វង្ស ប៊ុនឥន្ទវុឌ្ឍន៍ មានប្រសាសន៍បែបនេះ ខណៈអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន ៣ពាន់នាក់ នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ។ ឯកឧត្តមបន្តថា ក្រោយពីកម្ពុជាទទួលបានសុខសន្តិភាពហើយនោះ រាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាជាអ្នកដឹកនាំ បានធ្វើឲ្យប្រទេសមានការរីកចម្រើនជាបន្តបន្ទាប់ គឺបានជម្រុញគ្រប់យុទ្ធសាស្រ្ត គ្រប់នីតិវិធី ដើម្បីពន្លឿនការងារអភិវឌ្ឍន៍ មានផ្លូវខ្វាត់ខ្វែងជួយសម្រួលដល់ការធ្វើដំណើរបានកាន់តែឆាប់រហ័ស មានស្ពាន មានវត្តអារាម និងមានសាលារៀនគ្រប់មូលដ្ឋាន ដើម្បីបង្ករលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស គឺមានគោលដៅតែមួយគត់ ពង្រីកធនធានមនុស្ស ឲ្យកាន់តែប្រសើរ រួមគ្នាជាមហាសាមគ្គីដើម្បីអភិឌ្ឍន៍ គ្រប់ផ្នែក  គ្រប់ការអភិវឌ្ឍន៍…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស ជូនមន្រ្តីជាន់ខ្ពស់៨រូប នៃរាជបណ្ឌិត្យសភាកម្ពុជា

    នៅព្រឹកថ្ងៃទី១៩មិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភា កម្ពុជាជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ៨រូប ដែលពិធីនេះធ្វើឡើងនៅ វិមានសន្តិភាព រាជធានីភ្នំពេញ។  មន្រ្តីជាន់ខ្ពស់ទាំង៨រូប ដែលព្រះមហាក្សត្រ ប្រោសព្រះរាជទាន គោរពងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា នាពេលនេះ រួមមាន ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិត នេត បារ៉ុម , បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយស ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា…

  • មានអតីតបុគ្គលិកស្ថានទូតអាមេរិក ចំនួន ២៦នាក់តំណាងឲ្យ ៣២នាក់ដឹកនាំដោយ ឡុង សេងគឹមហុង មកធ្វើការតវ៉ា និងធ្វើសន្និសិទសារព័ត៌មានទាមទារចំនួន ៧ចំណុច

    ថ្ងៃអង្គារ៍ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង ៨:០០នាទី នៅមុខស្ថានទូតអាមេរិក ផ្លូវ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានអតីតបុគ្គលិកស្ថានទូតអាមេរិក ចំនួន ២៦នាក់តំណាងឲ្យ ៣២នាក់ដឹកនាំដោយ ឡុង សេងគឹមហុង មកធ្វើការតវ៉ា និងធ្វើសន្និសិទសារព័ត៌មានទាមទារចំនួន ៧ចំណុច៖១. ទាមទាររកយុត្តិធម៌២. ទាមទារប្រាក់សំណង៦ខែ៣. ប្ដូរពាក្យបណ្ដេញចេញ មកពាក្យកាត់បន្ថយបុគ្គលិក៤. ប្ដឹងសងជំងឺចិត្ត៥. សូមទូទាត់ប្រាក់ ១២% ក្នុងខែនេះ៦. ប្ដឹងពីបទរំលោភសិទ្ធិបុគ្គល៧. សូមឲ្យសមាគមន៍បុគ្គលិកមានសិទ្ធិចូលរួមដោះស្រាយ។បច្ចុប្បន្នពួកគាត់កំពុងធ្វើសន្និសិទសារព័ត៌មាននៅមុខស្ថានទូត។