Category: ព័ត៌មាន

  • លោក នេត្រ ភក្ត្រា៖ យុវជនមានតួនាទីក្នុងការរក្សានូវការចងចាំដែលចាំបាច់ត្រូវតែសិក្សា ស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន

         សិស្សានុសិស្សលោកគ្រូអ្នកគ្រូមកពីស្រុកព្រៃឈរ និងស្រុកកំពុងសៀមខេត្តកំពង់ចាមចំនួន ៧០០ នាក់ បានធ្វើទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរក្រហមនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨ នេះ។ លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម បានថ្លែងថា ការងារផ្សព្វផ្សាយអំពីដំណើរការសាលាក្តីខ្មែរក្រហមដើម្បីឱ្យប្អូនៗសិស្សានុសិស្សបានយល់ដឹងអំពីដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហមដែលត្រូវបានចោទប្រកាន់ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្អៃទី៦ ខែមករា ឆ្នាំ ១៩៧៩។ ក្រៅពីការស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះនៃរបប ខ្មែរក្រហម សាលាក្តីចម្រុះនេះក៏បានចូលរួមក្នុងការពង្រឹងការចងចាំអំពីប្រវត្តិសាស្ត្រ និងការផ្សះផ្សាជាតិ និងដឹងការពិតអំពីរបបខ្មែរក្រហមផងដែរ។ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចងចាំពិតពីរឿងរ៉ាវអតីតកាលពិតជាមានសារៈសំខាន់ក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនូវឧក្រិដ្ឋកម្មឃោរឃៅដូចរបបខ្មែរក្រហម។ លោក នេត្រ ភក្ត្រា បានថ្លែងថាសាលាក្តីខ្មែរក្រហមមានតួនានទីក្នុងការស្វែងរកការពិត និងយុត្តិធម៌ជូនដល់ប្រជាជនកម្ពុជាដែលរងគ្រោះក្នុងរបបខ្មែរក្រហម ប៉ុន្តែសាលាក្តីខ្មែរក្រហមក៏ជាផ្នែកមួយនៃកន្លែងសិក្សាអប់រំអំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យដែរព្រោះថា តាមរយៈសវនាការសាធារណៈលើសំណុំរឿងនៅចំពោះមុខតុលាការ សាធារណជនអាចទទួលបានព័ត៌មានលម្អិតអំពីរបបកម្ពុជាប្រជាធិបតេយ្យ ឯកសារដែលផ្នែកកិច្ចការសាធារណៈបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន គឺជាឯកសារខ្លះទាក់ទងនឹងទិដ្ឋភាពច្បាប់ ខ្លះទៀតទាក់ទងនឹងសំណុំឯកសារភស្តុតាង ឬអង្គហេតុផ្សេងៗ។ លោក នេត្រ ​ភក្ត្រា បន្តថា ពេលដែលសាធារណជនមកចូលរួមស្តាប់សវនាការ និងធ្វើទស្សនកិច្ចសិក្សា ពួកគាត់ស្តាប់ការធ្វើបទបង្ហាញពីភាគីផ្សេងៗនៅក្នុងតុលាការ ដែលនេះគឺបានពង្រឹងចំណេះដឹងរបស់គាត់មួយកម្រិត…

  • ស្ថាបនិកសំខាន់ៗជាច្រើនរូបខិតខំកសាងសហព័ន្ធកីឡាស្នូកឃ័រកម្ពុជាឲ្យមានជីវិតរស់ឡើងវិញ

    ស្ថាបនិកសំខាន់ៗជាច្រើនរូបខិតខំកសាងសហព័ន្ធកីឡាស្នូកឃ័រកម្ពុជាឲ្យមានជីវិតរស់ឡើងវិញ

  • ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងធ្វើដំណើរមកដល់ប្រទេសចិនហើយ ដើម្បីបំពេញ ទស្សនៈកិច្ចរយៈពេល២ថ្ងៃ

    ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងធ្វើដំណើរមកដល់ប្រទេសចិនហើយ ដើម្បីបំពេញ ទស្សនៈកិច្ចរយៈពេល២ថ្ងៃ

    ិន៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់ផ្ដើមបំពេញដំណើរទស្សនៈកិច្ចរយៈពេលពីរថ្ងៃរបស់លោកក្នុងរដ្ឋធានីប៉េកាំង គិតចាប់ថ្ងៃទី១៩ដល់២០ ខែមិថុនានេះ មុននឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិនលោក ស៊ី ជិន ពីង ។ នេះជាដំណើរទស្សនៈកិច្ចលើកទី៣ហើយរបស់លោក គីម ជុងអ៊ុន មកកាន់ប្រទេស ចិនក្នុងឆ្នាំ២០១៨នេះ ក្រោយលោកបានជួបជាមួយលោក ស៊ី ជិនពីង នៅខែមីនា និងខែឧសភាកន្លងទៅ ។ លោក គីម នឹងត្រូវស្នាក់នៅក្នុងប្រទេសចិន រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃអង្គារ៍ រហូតដល់ថ្ងៃពុធ ស្អែកនេះ ក្នុងគោលបំណងជួបពិភាក្សាការងារ ជាមួយលោក ស៊ី ជិនពីង ជុំវិញលទ្ធផលនៃកិច្ចប្រជុំកំពូលជាមួយលោក ដូណាល់ ត្រាំ នៅសិង្ហបុរី ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលអនាគត ។សូមជម្រាបថា មេដឹកនំាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរឆ្ពោះទៅ កាន់រដ្ឋធានីប៉េកាំង ដោយជិះលើយន្ដហោះ អាន-148 របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង អ៊ែរ កូរីយ៉ូ ហើយក្រោយធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំង លោក…

  • រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងយក្ខឡោម

  • ប្រមុខការទូតសហរដ្ឋអាមេរិកទំនងជាធ្វើដំណើត្រឡប់ទៅកាន់កូរ៉េខាងជើង ម្តងទៀតនាពេលឆាប់ៗខាងមុខនេះ

    សហរដ្ឋអាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានលើកឡើងថា រូបលោកអាចនឹងធ្វើដំនើរត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងម្តងទៀត នាពេល ឆាប់ៗខាងមុខនេះ ស្ថិតក្នុងគោលបំណងបើកកិច្ចចចារស្តីពីការរំសាយអាវុធនុយក្លេ អ៊ែរ ។លោក ម៉ៃ ប៉ុមប៉េអូ បានគួសបញ្ជាក់ថា រូបលោកមានគម្រោងធ្វើដំនើរត្រឡប់ទៅ កាន់រដ្ឋធានី ព្យុងយ៉ាង ម្តងទៀតនាពេលឆាប់ៗនេះ ហើយថា រូបលោកមានកិច្ចការ សំខាន់ដែលត្រូវធ្វើ ដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងដ៏អស្ចារ្យបំផុតមួយ ។ ប្រមុខការទូតអាមេរិករូបនេះ បានបន្ថែមទៀតថា នៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជួបជាមួយមេដឹកនំាកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសង្ហិបុរី ដោយលោក គីម បានប្តេជ្ញាថា ប្រទេសលោកនឹងរំសាយអាវុធនុយក្លេ អ៊ែរទំាងស្រុង ។ ជុំវិញការអះអាងរបស់មេដឹកនំាកូរ៉េខាងជើងនេះដែរ លោក ប៉ុមប៉េអូ បានសង្កត់ធ្ងន់ ថា ក្នុងដំណើរវិលត្រឡប់ទៅកាន់រដ្ឋកុម្មុយនីស្តមួយនេះវិញ រូបលោកនំាយកពាក្យ សន្យារបស់លោក ត្រាំ ដែលថា នឹងផ្លាស់ប្តូរកិច្ចព្រមព្រៀងបទឈប់បាញ់នៃ សង្គ្រាមកូរ៉េ និងផ្តល់ការធានាសន្តិសុខដល់លោក គីម ៕…

  • ចិនផ្ដល់ជំនួយឥតសំណង២លាន៥សែនដុល្លារសម្រាប់ការអនុវត្តគម្រោងកាត់បន្ថយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅប្រទេសកម្ពុជា

    ការផ្ដល់ជំនួយនោះ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃ ១៩មិថុនានេះ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និង លោកស្រី Gao Yan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីចុះហត្ថលេខានោះបានធ្វើឡើងនៅ ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ។ ការចុះហត្ថលេខាមានចំនួន៣គឺ លិខិតប្រគល់-ទទួលនូវថវិការហិរញ្ញប្បទានឥតសំណង២លាន៥សែនដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងកាត់បន្ថយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅប្រទេសកម្ពុជា។ ថវិការហិរញ្ញប្បទានឥតសំណងនោះ នឹងត្រូវប្រើប្រាស់សម្រាប់រួមចំណែកការងារបោស សម្អាតមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ សម្រាប់បម្រើវិស័យមនុស្សធម៌នៅប្រទេសកម្ពុជា ដែលនឹងត្រូវអនុវត្តន៍ដោយមជ្ឈមណ្ឌលសកម្មភាពកំចាន់មីកម្ពុជា CMAC។ ចំណែកកិច្ចព្រមព្រៀងទី១គឺ សម្រាប់រៀបចំផែនការមេស្ដីពីប្រពន្ធ័ដឹកជញ្ជូននៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនោះ ត្រូវគេរាយការណ៍ថា អ្នកជំនាញចិន នឹងមកធ្វើការសិក្សា ដើម្បីរៀបចំផែនការមេស្ដីពីប្រពន្ធ័ដឹកជញ្ជូននៅកម្ពុជាដោយផ្ដោតជាពិសេស ទៅលើប្រពន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹកផ្ទៃក្នុង ការដឹកជញ្ជូនតាមសមុទ្រ អាកាសចរណ៍ស៊ីវីល និងឡូជីស្ទិក។ ចំណែកកិច្ចព្រមព្រៀងទី៣គឺសម្រាប់ការអនុវត្តគម្រោងជួសជុលព្រះមរមរាជវាំងនៅអង្គរ ខេត្តសៀមរាប ដោយភាគីចិនគ្រឹងនឹងសហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ ដើម្បីស្ដារឡើងវិញនូវស្ថាបត្យកម្ម ការងារពាក់ពន្ធ័នឹងបុរាណវិទ្យា ការអភិរក្សចំលាក់ថ្មជាដើម។ នៅព្រឹកមិញផងដែរ លោកស្រីអនុរដ្ឋមន្ត្រីចិន Gao…

  • ក្រុមហ៊ុនគ្រឹះស្ថានទុនវិនិយោគ អុកធែន ចាប់បើកដំណើរការហើយ ដើម្បីជំរុញអោយប្រទេសកម្ពុជា ទៅក្នុងវិស័យឌីជីថលនាពេលអនាគត

    ក្រុមហ៊ុនគ្រឹះស្ថានទុនវិនិយោគ  អុកធែន ចាប់បើកដំណើរការហើយ ដើម្បីជំរុញអោយប្រទេសកម្ពុជា ទៅក្នុងវិស័យឌីជីថលនាពេលអនាគត

    ‘ភ្នំពេញ ៖ លោកឧកញ៉ា សៀ ឬទ្ធី ជាប្រធានសម្ព័ន្ធក្រុមហ៊ុន វើលប៊្រីដ (Worldbridge Groups) កំពុងប្រមូលផ្តុំក្រុមអ្នកជំនាញខាងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិជ្ជា ដែលមានសមត្ថភាពកម្រិតខ្ពស់ មកបើកយុទ្ធនាការផ្សព្វផ្សាយដំបូង អំពីក្រុមហ៊ុន OOCTANE ជាក្រុមហ៊ុនគ្រឹះស្ថានទុនវិនិយោគមួយ ដែលមានតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ និងទ្រទ្រង់ក្រុមហ៊ុនដំណើរការបឋម (Start-up) និង អាជីវកម្ម ខ្នាតតូចនិង មធ្យម ដែលហៅកាត់ថា SMEs នៅក្នុងប្រទេសកម្ពុជា ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles ភ្នំពេញ  ដែលត្រូវបានចូលរួម ដោយអ្នកតំណាងជាន់ខ្ពស់ មកពីរាជរដ្ឋាភិបាល និង ឥស្សរជនដទៃៗផ្សេងទៀត ។ លោកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា “អាទិភាពនៃមូលនិធិបឋម (Startup) របស់យើង មានប្រភពមកពីចំណេះដឹង ជំនាញ និងបណ្តាញ ដែលក្រុមការងាររបស់យើងអាចផ្តល់ជូន តាមរយៈការចាប់ផ្តើមអាជីវកម្ម ដែលមានការពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទាំងនេះ។ ទំនាក់ទំនងរបស់យើងត្រូវតភ្ជាប់ទៅនឹងបណ្តាញ…

  • សហរដ្ឋអាមេរិក-កូរ៉េខាងត្បូងសម្រេចផ្អាកការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ជាបណ្តោះអាសន្ន

    សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបានព្រមព្រៀងរួមគ្នាថា នឹងផ្អាកការធ្វើសម យុទ្ធយោធាទ្រង់ទ្រាយធំទ្វេភាគី ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែ សីហា ខាងមុខ នេះ ។ទន្ទឹមគ្នានោះដែរ ក្រសួងការពារជាតិអាមេរិកបានប្រកាសក្នុងថ្ងៃ ច័ន្ទ ដើមសប្តាហ៍ នេះថា ខ្លួនបញ្ឈប់ទំាងអស់នូវគម្រោងនៃធ្វើការលំហាត់ហ្វឹកហ្វឺន យូឈី ហ្វ្រីឌម ហ្គាដឌាន ខណៈមន្ទីរបញ្ចកោណអះអាងដែរថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងបន្តសម្របសម្រួលសកម្មភាពនេះបន្ថែមទៀត ។ ដោយឡែកខាងភាគីក្រសួង ការពារជាតិកូរ៉េខាងត្បូង ក៏បានប្រកាសអះអាងដូចគ្នា ពាក់ព័ន្ធនឹងការសម្រេចចិត្ត ផ្អាកការធ្វើសមយុទ្ធទ្វេភាគីផងដែរ ។បើតាមក្រសួងការបរទេសអាមេរិក រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចែម ម៉ាត់ទីស និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ក៏នឹងត្រូវជួបពិភាក្សា គ្នានាពេលឆាប់ៗនៅក្នុងសប្តាហ៍នេះ នៅឯមន្ទីរបញ្ចកោណ ដើម្បីជជែកគ្នាជុំវិញ ការផ្អាកសមយុទ្ធជាមួយកូរ៉េខាងត្បូងផងដែរ ៕

  • ចំនួនអ្នកស្លាប់កើនដល់៤នាក់ និងរបួសជាង៣៨០នាក់ ក្នុងហេតុការណ៍គ្រោះ រញ្ជួយដីវាយប្រហារប្រទេសជប៉ុន

    ជប៉ុន៖  តួលេខជនរងគ្រោះបាត់បង់ជីវិត នៅក្នុងគ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ ដែលបានវាយប្រហារខេត្តអូសាកា ភាគខាងលិចប្រទេសជប៉ុននោះ បានបន្តកើន ឡើងដល់៤នាក់ហើយ និងមនុស្សជាង៣៨០នាក់ផ្សេងទៀតទទួលរងរបួស ខណៈ មានការព្រមានថា គ្រោះធម្មជាតិនេះ អាចនឹងកើតឡើងទៀតនៅទីតំាំងដដែល ។ បើតាមប្រព័ន្ធផ្សាយជប៉ុន គ្រោះរញ្ជួយដីកម្រិតកម្រិតធ្ងន់ដែលមានជម្រៅ១០គីឡូ ម៉ែត្រក្រោមផ្ទៃដីនេះ ពុំបានបង្កជារលកយក្សស៊ូណាមិនោះឡើយ តែវាបានបង្កការ ខូចខាតធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធជារួមនៅក្នុងតំបន់ ។ ហើយគ្រោះមហន្តរាយ នេះដែរ ក៏បានបង្ខំអោយរោងចក្រជាច្រើននៅក្នុងតំបន់ផ្អាកសកម្មភាពរបស់ខ្លួនជា បណ្ដោះអាសន្ន ដោយឡែកសេវាកម្មរថភ្លើងជាច្រើនបានបើកដំណើរការឡើងវិញ ហើយ ។ សូមបញ្ជាក់ថា គ្រោះរញ្ជួយដីនៅជប៉ុន តែងតែកើតឡើងជាញឹកញប់មានទាំងកំរិត ធ្ងន់ និងស្រាល ដោយសារតែប្រទេសមួយនេះស្ថិតនៅលើខ្សែក្រវាត់ភ្លើង ដែល លាតសន្ធឹងពីតំបន់ប៉ាស៊ីហ្វិកខាងត្បូងកាត់តាមឥណ្ឌូនេស៊ី និងជប៉ុន ទៅដល់ អាឡាស់កា នៅភាគខាងជើងប៉ាស៊ីហ្វិក ហើយចាក់ចុះមកឆ្នេរអាមេរិកខាងជើង កណ្ដាល និងខាងត្បូងថែមទៀត ៕

  • ប្រធានាធិបតីសហរដ្ឋអាមេរិកដាក់បទបញ្ជាអោយបង្កើតកងទ័ពអវកាស

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងក្នុងថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះថា រូបលោកបានដាក់ចេញនូវបទបញ្ជាអោយបង្កើតកងអង្គ ភាពទី៦ នៃកងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក ដែលផ្តោតសំខាន់លើការ ការពារទីអវកាស ។ បច្ចុប្បន្នអង្គភាពទាំង៥នៃកងកម្លាំងប្រដាប់អាវុធរបស់សហ រដ្ឋអាមេរិក រួមមាន៖ កងទ័ពជើងគោក កងនាវាចម្បំាង កងទ័ពជើងទឹក កងទ័ព អាកាស និងកងឆ្មាំការពារដែនសមុទ្រ ។ ថ្លែងក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាអវកាសជាតិអាមេរិក លោក ដូណាល់ ត្រាំ បានគួសបញ្ជាក់ថា រូបលោកបានបង្គាប់អោយក្រសួងការពារជាតិទាំងមូល និងមន្ទីរបញ្ចកោណធ្វើការចាប់ផ្តើមភ្លាមៗនូវដំណើរការចំបាច់ផ្សេងៗ សម្រាប់ការបង្កើត យោធាការពារទីអវកាស ។ ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា កងទ័ពថ្មីនេះ គឺមានលក្ខណៈដាច់ដោយឡែក ប៉ុន្តែស្មើភាពជាមួយកងទ័ពអាកាសអាមេរិក ហើយថា វាមិនទាន់គ្រប់ គ្រាន់នោះទេ ដោយត្រឹមតែមានវត្តមានអាមេរិកនៅទីអវកាស គឺយើងត្រូវមាន អំណាចរបស់អាមេរិកនៅក្នុងទីអវកាសផងដែរ ៕