Category: ព័ត៌មាន

  • នគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវបង្ក្រាបចោរឆក់ ៣នាក់ បញ្ជូនទៅតុលាការ

    (ភ្នំពេញ)៖ បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានប្រាប់អ្នកយកព័ត៌មាន ទូរទស្សន៍អប្សារា ប៉ុស្ដិ៍លេខ១១ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្រោយពីធ្វើសកម្មភាពឆក់ចំនួន ០២ករណី ផ្សែងគ្នា ។ករណីទី១ ឆក់កាបូបយួរដៃពណ៌ខ្មៅ នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ពីជនជាតិចិន ។      ករណីទី២ ឆក់ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋ ម៉ាកអាយហ្វូន នៅសង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានប្រាប់បន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន ៖    ១ – ឈ្មោះ ជួន វីរៈសត្យា ហៅ សិដ្ឋ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ…

  • ចរាចរណ៍ គឺជាដើមចម នៃគ្រោះថ្នាក់ ដែលកើតមានឡើងឥតឈប់ឈរដល់សង្គមនាពេលបច្ចុប្បន្ន

    នៅក្នុងរាជធានីភ្នំពេញយើងនាពេលបច្ចុប្បន្ននេះបញ្ហានៃការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាមួយដ៏ក្តៅកគុកដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានសហការគ្នាយ៉ាងល្អប្រសើធ្វើលើកិច្ចការខាងលើដូចភ្លៀងរលឹមដោយមិនបង្អែរបង្អង់ឡើយ។ តាមការសង្កេតឃើញថាចាប់តាំងពីពាក់កណ្តាលឆ្នាំ 2017និង2018កងកម្លាំងនគរបាលគ្រប់ខេត្តក្រុងក៏ដូចជានៅក្នុងរាជធានីភ្នំពេញផងដែរបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននៅប្រសាសន៍របស់សម្តេចតេជោដែលជាត្រីវិស័យដោយឡែកការអនុវត្តន៍ការងារជាក់ស្តែងវិញឃើញថាក្រោយពីនគរបាលបានរឹតបន្តឹងច្បាប់ចរាចរណ៍រួចមកបងប្អូនពលរដ្ឋទាំងអស់បានធ្វើដំណើរពាក់មួកសុវត្ថិភាពទាំនអស់គ្នាតែផ្ទុយទៅវិញក៏នៅតែមានក្រុមជនខិលខូចមួយចំនួនបានបង្កការអុកឡុកដល់កងកំលាំងមានសមត្ថកិច្ចអោយលោកមានការលំបាកក្នុងការធ្វើការងារជាសេសគឺការបើកបរមិនគោរពច្បាប់ចរាចរណ៍បើកបរបញ្ច្រាសទិសបានបង្កការកកស្ទះចរាចរណ៍ស្ទើរតែគ្រប់ពេលវេលា ។ ហើយអារឿងដែលធ្វើអោយគេនិយាយដដែលជាដដែ់លនោះនៅស្ទើរតែគ្រប់ភ្លើងស្តុបក្នុងក្រុងភ្នំពេញឺបងប្អូនអក្នដំំណើរមួយចំនួនធំបានឈប់យានយន្តឬក៏មធ្យោបាយរបស់ខ្លួនលើសឬក៏ហួសគំនូសដែលសមត្ថកិច្ចលោកបានកំណត់។ មានជាអាទិដូចនៅរង្វង់មូលនាងគង្ហីង ស្តុបសាលឌឹហ្គោល កែងព្រះមុនីវង្ស ស្តុបមំការមនច្រមុសជ្រូកក្បាលថ្នល ជាដើមគឺបងប្ញូនលោកុំមិនបានយកចិត្តទុកដាក់ក្នុងការគោរពច្បាប់ចរាចរណ៏នោះឡើយជាចុងក្រោយបញ្ហាដែ់លនាំអោយុមានការកាន់តែស្មុគ្រស្មាញទៅៗនោះគឹមហាវិថី ព្រះសីហនុ ត្រង់ចំណុច ភ្លើងស្តុប គីរីរម្យ ក្រុមឈ្មួញវាបានយកផ្លូវថ្មើរជើងដើរធ្វើជាកន្លែងលក់ម៉ូតូធ្វើព្រងើយហើយវាបានធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណះយ៉ាងខ្លាំង់។ដោយឡែក (ការគោរពច្បាប់ចរាចរណ៍គឺវាផ្តើមចេញពីយើងជាមុនសិន)និយាយជារួមទៅដើមចមនៃការបើកបរមិនគោរពច្បាប់ចរាចរណ៍វានាំអោយដទៃគេមានគ្រោះថ្នាក់ឥតឈប់ឈរដោយសារតែជនបើកបរមិនគោរពច្បាប់នេះឯង។ បញ្ហាមួយទៀតក៏ទាក់ទងទៅនិងការកកស្ទះចរាចរណ៍ទៀតផងបើទោះជានគរបាលពិន័យយ៉ាងណាក៏ដោយ។ សរុបសេចក្តីមកមូលហេតុដែលនាំអោយមានការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ឥតឈប់ឈរនេះគឺវាបានផ្តើមចេញពីបញ្ហាទាំងអំបាលម៉ានខាងលើនេះតែម្តង ។ជាចុងក្រោយអាជ្ញាធរមានសមត្ថកិច្ចនិងបងប្អូនដែលលោកបានគោរពច្បាប់ចរាចរណ៍សុមសំណូមពរដល់បងប្ងុនពលរដ្ធទាំងអស់ធ្វើយ៉ាងណាសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕  

  • បុរសម្នាក់ត្រូវជនមិនស្គាល់មុខ យកកាំភ្លើងច្នៃបាញ់ត្រូវចំ ចំនួន៥គ្រាប់តែសំណាងល្អមិនស្លាប់!

    (ព្រះវិហារ): បុរសវ័យ៣៤ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខ យកអាវុធកែច្នៃបាញ់ប្រហាចំ ចំនួន៥គ្រាប់ ខណៈដែលជនរងគ្រោះកំពុងអង្គុយជក់បារី នៅមាត់ជណ្តើរផ្ទះ។ ហេតុការណ៍ប៉ុនប៉ងមនុស្សឃាតនេះ បានកើតឡើង កាលពីវេលាម៉ោង ២០ៈ៣០នាទីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បណ្តាលអោយបុរសឈ្មោះ សែ សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសធ្ងន់ ដោយសារការបាញ់ប្រហារពីជនមិនស្គាល់មុខ។ បើយោងតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះអោយដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់កំពុងអង្គុយ ជក់បារី នៅមាត់ជណ្តើរផ្ទះ រីឯរូបគាត់ជាប្រពន្ធ និងម្តាយក្មេក កំពុងដេកនៅក្នុងផ្ទះ ស្រាប់តែឮសម្លេង បាញ់ប្រហារ ជាច្រើនគ្រាប់ និងឮសម្លេងប្តីរបស់គាត់ស្រែក ពេលនោះគាត់ចេញទៅមើលក៏ឃើញប្តីរបស់គាត់ត្រូវគ្រាប់កាំភ្លើងពេញខ្លួន ចំនួន៥គ្រាប់ ក្នុងនោះ ២គ្រាប់ចំដើមដៃ ១គ្រាប់ចំគល់(ក) ២គ្រាប់ចំថ្គាមខាងឆ្វេង តែសំណាងល្អមិនស្លាប់។ សមត្ថកិច្ចក៏បានឲ្យដឹងដែរថា ដោយយោងតាមការបំភ្លឺពីប្រពន្ធជនរងគ្រោះ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជារឿងគំនុំ ដែលកន្លងទៅគ្រួសារ របស់ជនរងគ្រោះ ត្រូវបានអ្នកភូមិនៅទីនោះចោទថា “ចេះធ្វើអំពើធ្មប់អាប”។ សមត្ថកិច្ចបន្ថែមទៀតថា កាលពីឆ្នាំមុន ឪពុករបស់ជនរងគ្រោះ ក៏ត្រូវបានបាញ់…

  • ប្រតិភូក្រសួងការពារជាតិ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ សពឯកឧត្តម ឧត្តមសេនីយ៍ឯក សោម ដន ព្រមទាំងបានជូនសារក្រសួងការពារជាតិ ដើម្បីចូលរួមរំលែគទុក្ខយ៉ាងក្រៀមក្រំជាមួយនិងក្រុមគ្រួសារសព

    ដើម្បីចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារសពឯកឧត្តម ឧត្តមសេនីយ៍ឯក សោម ដន  នារសៀលថ្ងៃ ទី ២០ ខែ មិថុនា ២០១៨ ប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍  ឯល   វ៉ាន់សារ៉ាត់ រដ្ឋលេខាធិការ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ សពឯកឧត្តមឧត្តមសេនីយ៍ឯក សោម ដន  ព្រមទាំងបានជូនសារក្រសួងការពារជាតិ ដើម្បីចូលរួមរំលែគទុក្ខយ៉ាងក្រៀមក្រមជាមួយនិងក្រុមគ្រួសារសព។ សពឯកឧត្តមឧត្តមសេនីយ៍ឯក  សោម ដន  ជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស  ដែលបានទទួលមរណៈភាពកាលពីព្រឹកថ្ងៃទី ១៩ ខែមិថុនា ២០១៨  ក្នុងជម្មាយុ៦០ ឆ្នាំ ដោយរោគាពាធ ។ សពឯកឧត្តម សោម ដន ត្រូវបានក្រុមគ្រួសារ សហការជាមួយបញ្ជាការដ្ឋានអង្គរក្ស និងគណកម្មការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី  ក្រសួងការពារជាតិ បានតំកល់ធ្វើបុណ្យទក្ខិណានុប្បទានទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង និងបែបពិធិការកងទ័ព នៅ បញ្ជាការដ្ឋានអង្គរក្ស  ស្វាយរលំ…

  • ប្រមុខដឹកនំាអង្គការសហប្រជាជាតិសម្តែងការសោកស្តាយ ចំពោះការដកខ្លួន ចេញរបស់សហរដ្ឋអាមេរិក

    ប្រមុខដឹកនំាអង្គការសហប្រជាជាតិសម្តែងការសោកស្តាយ ចំពោះការដកខ្លួន ចេញរបស់សហរដ្ឋអាមេរិក

    ស្វីស៖ អ្នកនំាពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេវិន ឌូហ្សារិក បានគួសបញ្ជាក់ថា លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានបង្ហាញការសោកស្តាយ យ៉ាងខ្លំាង ចំពោះការដកខ្លួនចេញរបស់សហរដ្ឋអាមេរិក ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ពិភពលោក ។ដោយឡែកឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន បានថ្លែងស្រដៀងគ្នាថា ការសម្រេចចិត្តដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិរបស់សហរដ្ឋអាមេរិក គឺជារឿងគួរ អោយសោកស្ដាយ តែមិនមានអ្វីគួរអោយភ្ញាក់ផ្អើលនោះទេ ។ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី នីកគី ហាឡេយ៍ បាន ប្រកាសដកសហរដ្ឋអាមេរិកចេញ ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយចោទថា ស្ថាប័នអន្តរជាតិមួយនេះមានភាពលម្អៀង ពុតត្បត់ និងបម្រើតែផលប្រយោជន៍ខ្លួនឯង ព្រមទាំងអនុវត្តន៍ស្ដង់ដារពីរប្រឆាំងនឹងអ៊ីស្រាអ៊ែល ។សូមជម្រាបថា ការប្រកាសដកខ្លួនរបស់សហរដ្ឋអាមេរិកខាងលើនេះ បានកើត ឡើងក្រោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាន ចេញមុខថ្កោលទោល ចំពោះគោលនយោបាយគ្មានត្រាប្រណីលើជនអន្តោ ប្រវេសន៍មកពីមិចស៊ីកូរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបំបែកបំបាក់កុមារជាង២.០០០នាក់ចេញពីឪពុកម្ដាយរបស់ពួកគេ ដែលត្រូវបាន អាជ្ញាធរអាមេរិកចាប់ឃុំខ្លួន ៕

  • កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមជាមួយ និងថ្នាំញៀន១០កញ្ចប់តូច!

    (ព្រះវិហារ): សារធាតុញៀនប្រភេទ(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច ព្រមជាមួយនិងជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាយកងរាជអាវុធហត្ថ ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង០៨.៣០នាទី ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវខេត្តលេខ(២៦.២៦)ចំងាយពីស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ប្រមាណជាង ៣០០ម៉ែត្រ ស្ថិតក្នុងភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោក អនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ ​បានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យ ព្រមជាមួយនិងវត្ថុតាងខាងលើបានជោគជ័យ ដោយ​មានការចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកា​រកងរាជ​អាវុធហត្ថ​ខេត្ត​ ដែលដឹកនាំ​បញ្ជាផ្ទាល់ដោយ​លោកវរៈសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកា​រកងរាជអាវុធ ហត្ថ​ស្រុក ចុះធ្វេីការបង្រ្កាបករណីរក្សាទុក្ខ ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន។ លោក អនុសេនីយ៍ឯក ជុន បូរ៉ា បានបន្តអោយដឹងផងដែរថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនមានឈ្មោះ យស់ ស៉ីវន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគោកស្រឡៅ ឃំុជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រៈវិហារ។ ព្រមជាមួយនិងវត្ថុតាងមួយចំនួនរួមមាន÷ ម្សៅក្រាមពណ៏សថ្លា(ម៉ាទឹកកក) ចំនួន១០កញ្ចប់តូច…

  • ឥណ្ឌូនេស៊ីនឹងបញ្ជូនអ្នកសង្កេតការណ៍ចូលរួមក្នុងការបោះឆ្នោតជាតិនៅកម្ពុជា

    រដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចបញ្ជូនក្រុមអ្នកសង្កេតការណ៍ចំនួនពីរក្រុម ដើម្បីឃ្លាំមើលការបោះឆ្នោតនៅ កម្ពុជានាចុងកក្កដាខាងមុខនេះ។ ការសម្រេចបញ្ជូនអ្នកសង្កេតការណ៏នោះ គឺបានឲ្យដឹងតាមការបញ្ជាក់របស់ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោកស៊ូរឌៀម៉ាន់ ហាសេង នៅក្នុងជំនួបពិភាក្សា ជាមួយ រដ្ឋមន្ត្រីក្រ សួង ការបរទេសកម្ពុជា ទេសររដ្ឋមន្ត្រី ប្រាក់ សុខុន នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការ បរ ទេស។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍ចំនួនពីរក្រុមដែលនឹងមកដល់កម្ពុជា នោះ គឺក្រុមទី១ដឹកនាំដោយឥស្សរជនជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី និងក្រុមទី២ ដឹក នាំដោយអ្នកការទូតជាន់ ខ្ពស់ របស់ឥណ្ឌូនេស៊ី ដើម្បីចូលរួមនៅក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។

  • ប្រមុខដឹកនំាចិនស្នើអោយកូរ៉េខាងជើង និងសហរដ្ឋអាមេរិកអនុវត្តតាមកិច្ចព្រម ព្រៀងនៅប្រទេសសិង្ហបុរី

    ចិន៖ នៅក្នុងជំនួបជាមួយមេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងរដ្ឋធានី ប៉េកំាង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានថ្លែងអំពាវនាវយ៉ាងទទួចអោយ សហរដ្ឋអាមេរិក និងកូរ៉េខាងជើងអនុវត្តតាមកិច្ចព្រមព្រៀង ដែលបានធ្វើឡើងនៅ ក្នុងជំនួបកំពូលជាប្រវត្តិសាស្រ្តនៅសិង្ហបុរី ។ លោក ស៊ី ជិនពីង បានកត់សំគាល់ថា ជំនួបចំនួន៣លើកជាមួយលោក គីម ជុងអ៊ុន ក្នុងរយៈពេល៣ខែមកនេះ បានសបញ្ជាក់យ៉ាងច្បាស់អំពីការអភិវឌ្ឍន៍នៃចំណង ទាក់ទងរវាងភាគី និងប្រទេសទំាងពីរ ក៏ដូចជាការបើកទំព័រសករាជថ្មីមួយ ក្នុងការ លើកកម្ពស់សម្ព័ន្ធភាពរវាងចិន និងកូរ៉េខាងជើង ។ លោក ស៊ី បានថ្លែងអះអាងនៅ ចំពោះមុខលោក គីម ថា ភាពរាក់ទាក់របស់ប្រជាជនចិនចំពោះប្រជាជនកូរ៉េខាង ជើងនឹងមិនមានការផ្លាស់ប្តូរឡើយ ហើយថា ការឧបត្ថម្ភគំាទ្ររបស់ចិន ក្នុងការ ជួយជ្រោមជ្រែងដល់សង្គមកូរ៉េខាងជើងក៏មិនមានការប្រែប្រួលផងដែរ ។ សូមជម្រាបថា ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ប្រមុខដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលនឹងបញ្ចប់នៅថ្ងៃពុធនេះ ត្រូវបានរៀបចំឡើងក្រោមគោល…

  • ក្រុមហ៊ុនសាមសុងបានប្រគល់មូលនិធិ 247,080,000លានរៀលទៅអាជ្ញាធរអប្សរា ដើម្បីការពាររមណីយដ្ឋាន និង រៀបចំតំបន់សៀមរាប-អង្គរ

    ភ្នំពេញ៖ សាខាក្រុមហ៊ុនថៃសាមសុងអាឡិកត្រូនិក បានរៀបចំ ពិធីចុះអនុស្សារណៈយោគយល់គ្នាជាមួយអាជ្ញាធរអប្សរានៅការិយាល័យក្រុមហ៊ុនសាមសុងក្នុងរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែមិថុនាឆ្នាំ២០១៨នេះ។កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីប្រគល់ថវិកា ចំនួន247,080,000លានរៀល (ប្រមាណ 61,770 ដុល្លារអាមេរិក) ពីមូលនិធិនៃការលក់ទូរស័ព្ទ Samsung Galaxy “J” សេរី2016 ដែលបានសន្យានឹងធ្វើការឧបត្ថម្ភទឹកប្រាក់ 10,000 រៀលរាល់ការលក់ផលិតផល 1 គ្រឿង ។ ក្រុមហ៊ុនក៏បានធ្វើការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តប្រជាជនតាមរយៈយុទ្ធនាការ “មោទនភាពជាតិក្នុងដៃអ្នក” ដោយប្រើប្រាស់រូបភាពអង្គរវត្តនៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy “J” សេរី2016  ផងដែរ ក្នុងចេតនាបំផុសទឹកចិត្តស្រលាញ់និងមោទនភាពចំពោះប្រាង្គប្រាសាទដ៏មហាអច្ឋរិយៈរបស់កម្ពុជាយើង ។ រហូតមកទល់ពេលនេះ យើងជឿជាក់ថា ផលិតផល​​ Samsung Galaxy “J” សេរី2016 បានលក់សំរេចអស់ពីលើទីផ្សារ​ ប្រទេសកម្ពុជាហើយ ទើបយើងសំរេចចិត្តជ្រើសរើសយកពេលវេលានេះដើម្បីបិទបញ្ចប់មូលនិធិ Samsung Galaxy “J” សេរី2016 នេះ ។មូលនិធិនេះនឹងប្រគល់ជូនទៅអាជ្ញាធរអប្សរាដើម្បីអភិវឌ្ឍវិស័យទេសចរណ៍និងរៀបចំរមណីយដ្ឋាននៅតំបន់សៀមរាប-អង្គរ និងកិច្ចការងារផ្សេងៗទៀតតាមទិសដៅការងាររបស់អាជ្ញាធរអប្សារា ។នេះបើតាមប្រសាសន៏របស់លោក Seungho Choiអគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា។…

  • ក្រុមហ៊ុន SRAM&WRAM Resources Limited សហការជាមួយសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា បង្កើតគេហទំព័រ SMEXASEAN.COM ដើម្បីនំាយកផលិតផលរបស់ កម្ពុជាចូលទៅកាន់ទីផ្សារពិភពលោក

    ភ្នំពេញ៖ SMEXASEAN.COM ផលិតផលទីផ្សារ ដែលបើកសម្ពោធដោយក្រុមហ៊ុន SRAM&WRAM Resources Limited សហការជាមួយសមាគមន៍សហគ្រាសធុនតូច និង មធ្យមកម្ពុជា ហ្វាស្មិច ដែលជាកម្លំាងចលករមួយជម្រុញសេដ្ឋកិច្ចកម្ពុជា ដែលបច្ចុប្បន្ននេះ មានការ ខ្វះខាតនូវគំនិតផ្តួចផ្តើម ក្នុងការផ្សាយភ្ជាប់ផលិតផលរបស់ខ្លួនជាមួយនឹងទីផ្សារ ពិភពលោក ។ គំនិតផ្តួចផ្តើមរបស់ SRAM នេះ នឹងក្លាយទៅគម្រោងដំបូងបំផុត ដែលនឹងនំាសហគមន៍ ASEAN ទំាងមូលអោយចូលជ្រកនៅក្រោមឆ័ត្រតែមួយ ហើយ ប្រទេសជិតខាងនៅលើពិភព លោកនឹងគិតគួរជាថ្មី ដោយសារតែកម្លំាងចលករដ៏ធំធេងរបស់ ASEAN នេះ នឹងកៀកស្មាគ្នា ជាមួយសហគ្រាសធុនតូច និងមធ្យម ដែលជាបងប្អូនមិន សូវស្គាល់ជិតស្និទនឹងគ្នានៅក្នុង សហគមន៍ ASEAN ។ ពាក់ព័ន្ធនឹងតួនាទីរបស់ការបង្កើតច្រកចេញចួល SMEXASEAN.COM នេះ បណ្ឌិត Sailesh Lachu Hiranandani ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន SRAM&WRAM Resources Limited ហើយក៏ជាអ្នកផ្តួចផ្តើមគំនិត SMEXASEAN.COM នេះបាននិយាយម្តងហើយម្តង…