-
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជា-វៀតណាម គួរជំរុញទំនាក់ទំនងសេដ្ឋកិច្ច ឱ្យកាន់តែខ្លាំងឡើងថែមទៀត ពិសេស បន្តកែប្រែតំបន់អតីតសង្គ្រាម តំបន់ព្រំដែន ឱ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ

-
អត្តពលិកគុនខ្មែរនាំយកមេដាយមាស៧គ្រឿង និងខ្សែក្រវ៉ាត់២ ជូនកម្ពុជាពីព្រឹត្តិការណ៍ Grand Slam Tournament 2022 Open

-
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវ លើកទឹកចិត្តឱ្យអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគកសិផលស្រូវ-អង្ករ សម្រាប់ធ្វើការនាំចេញ

-
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំអាស៊ាន ឱ្យក្លាយទៅជាអង្គការមួយ ទទួលបាននូវការគោរពកោតសរសើរពីបណ្ដាប្រទេសដទៃទៀត ក្នុងពិភពលោក

-
ក្រសួងអប់រំ និងក្រុមហ៊ុន Smart Axiata សហការរៀបចំសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថល ជូនដល់សិស្សានុសិស្សក្នុងខេត្តកំពង់ចាម

-
សម្តេចចក្រី ហេង សំរិន បញ្ជាក់ពីការគាំទ្របេសកកម្ម និងតួនាទីរបស់ អង្គការសហប្រជាជាតិ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និង សន្តិសុខអន្តរជាតិ

-
មេបញ្ជាការរងកងទ័ពជើងគោក ចុះសួរសុខទុក និងពិនិត្យការងារហ្វឹកហ្វឺនកម្ម៉ង់ដូជំនាន់ទី១១ នៅតំបន់សមុទ្រ

ខេត្តព្រះសីហនុ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការ ដ្ឋានទ័ពពិសេស រួមជាមួយនាយទាហាន ពលទាហានជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ និង ពិនិត្យលើការងារហ្វឹកហ្វឺន របស់សិក្ខាកាមកុម្ម៉ង់ដូជំនាន់ទី១១ ក្នុងការហ្វឹកហ្វឺនបញ្ចប់នៅតំបន់សមុទ្រ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងភូមិសាស្ត្រតំបន់សមុទ្រពយតាលី ស្តិតក្នុងភូមិកោះខ្ចង ឃុំអូជ្រៅ ស្រុកព្រៃនុប ខេត្តព្រះសីហនុ។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្តដលកុមារកំព្រា សូមកុំបាក់ទឹកចិត្ត និងត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាយុវជនគំរូ និងជាយុវជនបន្តវេន

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនកុមារកំព្រា និងប្រជាពលរដ្ឋចំនួន ៣០០នាក់ ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលពិធីបានរៀបចំនៅវត្តចាក់អង្រែលើ នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ។
-
អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ ការដាំដើមឈើ ជាការផ្សារភ្ជាប់ជីវិត ធម្មជាតិ និងជាការដឹងគុណដល់ភពផែនដី

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន «ការដាំដើមឈើ គឺជាការផ្សារភ្ជាប់ជីវិត និងធម្មជាតិ និង ជាការដឹងគុណដល់ភពផែនដី ដែលបានផ្តល់នូវជីវិត ធនធានធម្មជាតិ ជីវចម្រុះ និងប្រពន្ធ័អេកូឡូស៊ីដ៏ល្អសម្រាប់យើងទាំងអស់គ្នារស់នៅ»។ ការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្រ្តា បានធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើចំនួន ៧០០ដើម
