-
ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិត សាកល វិទ្យាល័យអាស៊ី-អឺរ៉ុប

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញប្រគល់ សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកល វិទ្យា ល័យអាស៊ី-អឺរ៉ុបប្រមាណជាង ៣,០០០នាក់។ វត្តមានរបស់សម្តេចតេជោ គឺជាលើកទី១៤ហើយ ដែលសម្តេចបាន អញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបន បត្រ ជូននិស្សិត និងសិស្សរបស់ អង្គការ និងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គិតចាប់តាំង ពី ឆ្នាំ២០០៣ មក។
-
ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីកសិកម្ម ដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារបង់ក្លាដែស

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារបង់ក្លាដេស។
-
កិច្ចប្រជុំស្ដីពី ការពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់រវាងមន្ដ្រីនគរបាលយុត្តិធម៌ និងសាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។ វត្តមានរបស់សម្តេចតេជោនៅថ្ងៃនេះ គឺជាលើកទី១៤ហើយ ដែលសម្តេចតេជោ បានអញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបនបត្រជូននិស្សិត និងសិស្សរបស់អង្គការ និងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គិតចាប់តាំងពីឆ្នាំ២០០៣មក។ របាយការណ៍របស់សាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១។ ក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៦៦នាក់។ សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គឺជាគ្រឹះស្ថានសិក្សាមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប បានឱ្យដឹងថា គិតចាប់ពីឆ្នាំសិក្សា២០០៥-២០០៦ ដល់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ មានសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបានបញ្ចប់ការសិក្សាចំនួន ៦០,៩០២នាក់។ ដោយឡែកសិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាវិញមានចំនួន ៩,៦៦៥នាក់។ ដើម្បីចូលរួមលើកកម្ពស់ការបណ្តុះបណ្តាល និងកសាងធនធានមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយ…
-
អប្សរាព្រឹកនេះ ២៣ សីហា ២០២២

-
ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២

-
ព្រឹត្តិការណ៍ប្រថ្ងៃ ២២ សីហា ២០២២

-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម

-
អភិបាលខណ្ឌមានជ័យថ្មី លោក ហែម ដារិទ្ធិ ចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយអាជីវករលក់ដូរក្នុងផ្សារចាក់អង្រែ

-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ដ្រូនកសិកម្មចំនួន ៤គ្រឿង តាមរយៈសមាគមយុវជនក្រុម៨ ជូនដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូង
