-
ឯកឧត្តម សាយ សំអាល់ ទទួលជួបថ្នាក់ដឹកនាំសាសនិកអុីស្លាម និងសិស្ស-និស្សិតអាហារូបករណ៍ទៅសិក្សានៅឥណ្ឌូនេសុី ម៉ាឡេស៊ី និង អេហ្ស៊ីប

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសាសនិកអុីស្លាម និងសិស្ស-និស្សិតនៃសាលាអាន់នៀកម៉ះ ចំនួន ២៧នាក់ ចូលជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ ដេីម្បីជាដេីមទុន សម្រាប់សិស្ស-និស្សិត ដែលទទួលបានឱកាសទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងអេហ្ស៊ីប រយៈពេល៤ឆ្នាំ នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឱ្យសមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឡេ ហាយជុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។
-
រដ្ឋមន្រ្តីក្រសួងអប់រំជួបពិភាក្សាការងារជាមួយតំណាងអង្គការ NPO Kyousei Forum ដោយផ្តោតលើវិស័យអប់រំ

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង ៣០០០នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់។ វត្តមានរបស់សម្តេចតេជោ គឺជាលើកទី១៤ហើយ ដែលសម្តេចបាន អញ្ជើញចែកសញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិត និងសិស្សរបស់ អង្គការ និងសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប គិតចាប់តាំងពីឆ្នាំ២០០៣មក ។
-
ក្រុមការងារបច្ចេកទេសរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កំពុងបន្តចុះពិនិត្យ វាស់វែង កំណត់និយាមកានិងអត្តសញ្ញាណកម្មក្បាលដី

ខេត្តសៀមរាប ៖ ក្រុមការងារបច្ចេកទេសទាំង៣២ក្រុមមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមូលដ្ឋាន កំពុងចុះពិនិត្យយ៉ាងសកម្ម ដើម្បីវាស់វែងកំណត់និយាមកាក្បាលដី អត្តសញ្ញាណដីធ្លីក្នុងរមណីយដ្ឋានអង្គរ នៅតាមសង្កាត់ និងភូមិជាច្រើនក្នុងក្រុងសៀមរាប នៅថ្ងៃទី១៩ សីហា ២០២២។
-
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនត្រូវការ ការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី ពីប្រទេសណាទាំងអស់

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា មិនត្រូវការបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្រ្តីពីប្រទេសណាទាំងអស់ គឺត្រូវការតែការគាំទ្រពីផ្ទៃក្នុងបក្សតែប៉ុណ្ណោះ ។
-
សម្តេចតេជោ ហ៊ុន សែន បកស្រាយពីការបើកបង្រៀនភាសាវៀតណាមនៅកម្ពុជា កុំឱ្យយល់ច្រឡំទៀត

-
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា វិស័យអប់រំរបស់កម្ពុជា មានការរីក ចម្រើនគួរឱ្យកត់សម្គាល់ តែក៏មានចំណុចខ្វះខាត ដែលត្រូវពង្រឹងបន្ថែម

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វិស័យអប់រំរបស់កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការប្រមាថខ្លះពីមនុស្សមួយចំនួនក៏ដោយ ។ ទោះជាយ៉ាងណាសម្ដេចតេជោ ថា ខ្លាំង ឬខ្សោយ មិនស្ថិតលើគេថានោះទេ ។
-
មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន នឹងទទួលបានការដំឡើងប្រាក់បៀវរត្សរ៍ទាំងអស់នៅឆ្នាំ២០២៣ខាងមុខ

ភ្នំពេញ ៖ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន នឹងទទួលបានការដំឡើងប្រាក់បៀវរត្សរ៍ទាំងអស់នៅឆ្នាំ២០២៣ខាងមុខ។ នេះជាការបញ្ជាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣,០៧៥នាក់ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២។
