-
ខេត្តកំពត បើកវេទិកាថ្នាក់ខេត្ត ស្តីពីការរៀបចំផែនការ នគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី

ខេត្តកំពត ៖ នៅសាលប្រជុំសាលា ខេត្តកំពត កាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២ បានបើកធ្វើវេទិកាថ្នាក់ខេត្តស្តីពីការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ក្រោមអធិបតីភាពឯកឧត្តម ម៉ប់សារិនប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ឯកឧត្តមជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ។ឯកឧត្តម ជឹង ផល្លា បានឲ្យដឹង អំពីសមិទ្ធផលលើវិស័យនានាជាច្រើន ដែលរដ្ឋបាលខេត្តកំពតសម្រេចបាន ធ្វើឱ្យខេត្តកំពតមានការប្រែប្រួលរីកចម្រើន និងជីវភាពប្រជាពលរដ្ឋមានលក្ខណៈកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ។
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចការងារចំនួន ៤ចំណុច ក្នុងការចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា

នៅក្នុងសេចក្តីប្រកាសចេញផ្សយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២២នេះ ក្រសួង បានលើកឡើងថា ចំណុចទី១- វាស់វែងក្បាល់ដីសរុបបានចំនួន ២០០៣១ ទាំងមានសំណង់ និងគ្មានសំណង់, ២- បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧៣២២គ្រួសារ, ៣- ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបលក់ដូរចំនួន ៤៤តូប, និង៤- ប្រជាពលរដ្ឋដែលតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩គ្រួសារស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ។
-
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បើកកិច្ចប្រជុំដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា ទិវាបុណ្យជាតិ និងទិវាបុណ្យអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុង ខែកញ្ញា ខាងមុខនេះ

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បើកកិច្ចប្រជុំដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា ទិវាបុណ្យជាតិ និងទិវាបុណ្យអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុង ខែកញ្ញា ឆ្នាំ២០២២ ខាងនុខនេះ។ កិច្ចប្រជុំនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គលេខាធិការរង តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាច្រើន ។
-
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា

ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា និងសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ានាព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ។
-
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ឱ្យកាន់តែទូលាយថែមទៀត

កម្ពុជា ស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលាយថែមទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម, កសិកម្ម, វិស័យវិនិយោគទុន, លើវិស័យទេសចរណ៍ ក៏ដូចជាលើវិស័យថាមពលបៃតងផងដែរ ។ នេះជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម លីវ ជានចាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅវិមាន៧មករា ។
-
កម្មវិធីធុរកិច្ចជាតិសម្រាប់យុវជនឆ្នាំ២០២២ ត្រូវបានរៀបចំការប្រកួតវគ្គវាយតម្លៃពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានការចូលរួមពីយុវជនចំនួន ២៥ក្រុមតំណាង ២៥រាជធានី ខេត្ត

នាយកដ្ឋានយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតវគ្គវាយតម្លៃពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃកម្មវិធី”ធុរកិច្ចជាតិសម្រាប់យុវជន ឆ្នាំ២០២២” ដែលមានការចូលរួមពីយុវជនចំនួន២៥ក្រុមតំណាង២៥រាជធានី ខេត្ត ក្រោមវត្តមានលោកស្រី ទេព ស៊ីណាត អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ។



