-
មន្រ្តីជាន់ខ្ពស់ក្រសួងការងារអំពាវនាវឱ្យពលករកម្ពុជានៅកូរ៉េមិនត្រូវជឿអប្បិយជំនឿមិនសមហេតុផល

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងការងារនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះបានអំពាវនាវដល់បងប្អូនពលករខ្មែរធ្វើការនៅកូរ៉េមិនត្រូវជឿលើការឃោសនាបែបអប្បិយជំនឿ ដោយបុគ្គលម្នាក់នោះឡើយ ពីព្រោះវានឹងធ្វើឱ្យបងប្អូននឹងបាត់បង់ប្រាក់ចំណូលនិងឱកាសត្រឡប់ទៅធ្វើការនៅប្រទេសកូរ៉េវិញ។ គួរបញ្ចាក់ថា ការអំពាវនាវពីសំណាក់មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបែបនេះធ្វើឡើងបន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃមកនេះមានពលករខ្មែរដែលធ្វើការនៅកូរ៉េមួយចំនួនដោយមានអ្នកខ្លះទើបចូលធ្វើការ និងខ្លះទៀតមិនទាន់ដាច់កិច្ចសន្យាការងារបាននាំគ្នាសម្រុកទិញសំបុត្រយន្តហោះត្រឡប់មកប្រទេសវិញដោយសារតែមានបុគ្គលមេដឹកនាំរបស់ខ្លួនបានទស្សន៍ទាយថា មានបាតុភូតប្រហោងលូខ្មៅផែនដីបង្កើតជាមហន្តរាយធ្វើឱ្យក្រិនផែនដីហើយមានតែប្រទេសកម្ពុជាទេដែលមានសុវត្ថិភាពនិងសុខសាន្ត។ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ឯកឧត្តម ហេង សួរបានលើកឡើងថា ការបោះបង់ចោលការងារ ហើយវិលត្រឡប់មកកម្ពុជាវិញ ទាំងតក់ត្រហល់គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករ ខ្មែរយើង ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជក(ថៅកែ)កូរ៉េ ។ ឯកឧត្តមបញ្ជាក់បន្ថែមថា” ការបោះបង់ចោលការងារ នៅកូរ៉េ ដែលមនុស្សជាច្រើនចង់ទៅ គឺជាការបោះបង់ ចោលប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់ឪពុកម្តាយ និងបងប្អូនរបស់ខ្លួន។ បងប្អូនធ្វើបែបនេះគឺមិនអាច វិលត្រឡប់ទៅប្រទេសកូរ៉េវិញបានឡើយ នៅពេលដែល បងប្អូនភ្ញាក់ខ្លួនហើចង់ទៅម្តងទៀត”។ ជាមួយការបញ្ជាក់នេះដែរ ឯកឧត្តម រដ្ឋលេខាធិការបានអំពាវនាវផងថា”សូមបងប្អូនជឿថា ប្រសិនជាពិភពលោកនេះនឹង ជួបប្រទះគ្រោះមហន្តរាយកើតទៅជាទឹកជំនន់លិចលង់ គ្រប់ប្រទេសដូចបុគ្គលម្នាក់នោះនិយាយមែននោះ អ្នកវិទ្យាសាស្ត្រគេប្រកាសអាសន្នទូទាំងពិភពលោកហើយ។ ហើយបើលិចលង់ពិភពលោកមែន វាមិនដែល នៅសល់តែដីចំការរបស់បុគ្គលនោះទេ វាប្រាកដជាលិចទាំងអស់គ្នាហើយ។ គួរបញ្ជាក់ថា បន្ទាប់ពីការវិលត្រឡប់របស់បងប្អូនពលករខ្មែរមកកម្ពុជាយ៉ាងតក់ក្រហល់មួយចំនួននោះ ឯកឧត្តម ហេង សួរ បានថ្លែងដាស់តឿនដែរថា…
-
សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថត ដែលមិនធ្លាប់បានឃើញពីមុន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបថត ដែលមិនធ្លាប់បានឃើញពីមុន តាមរយៈទំព័ហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ សម្ដេចតេជោ បានសរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា សូមអរគុណចំពោះបងប្អូនដែលបានផ្តល់រូបថតមកឱ្យខ្ញុំតាមរយៈ messenger Facebook ។ រូបថតដែលបញ្ជូនមកមានមួយចំនួនខ្ញុំមិនដែលបានឃើញ ពីមុនមិនដឹងថា ថតនៅពេលណា នៅទីណា និងអ្នកណាជាអ្នកថត?។ សម្ដេចបន្តថា លើកនេះ មានរូបថត៤សន្លឹកដែលខ្ញុំគិតថា ថតក្នុងពេលតែមួយដោយសំគាល់ទៅលើអាវ ក្រវ៉ាត់ក និងផ្លាកសញ្ញាសម្រាប់ចូលប្រជុំតែអ្វីដែលមិនច្បាស់គឺកន្លែង និងពេលវេលា។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ខ្ញុំសង្ស័យ៥កន្លែង ឬ៥ប្រទេសគឺ៖ ១.ការប្រជុំក្រៅផ្លូវការហ្សាកាតា(JIM)ទាំងពីរលើក១៩៨៨.១៩៨៩និងការប្រជុំរៀបចំសមាសភាពSNC1991នៅឥណ្ឌូណេសុី។ ២.សន្និសិទប៉ារីសចាប់ផ្តើមដំបូង១៩៨៩នៅប្រទេសបារាំង។ ៣.ការប្រជុំបង្កើតSNCនៅតូក្យូប្រទេសជប៉ុន១៩៩០។ ៤.ការប្រជុំSNCនៅបាងកកឬប៉ាតាយ៉ាប្រទេសថៃ១៩៩១។ ៥.ការប្រជុំSNCនៅប៉េកាំងប្រទេសចិន ១៩៩១។ ជាមួយគ្នានេះដែរ សម្ដេចតេជោ សូមអំពាវនាវបងប្អូនដែលបានដឹងប្រភពរូបថតនេះ ជួយប្រាប់ព្រោះរូបថតទាំងនេះ ទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា ៕ ដោយ វណ្ណលុក
-
អភិបាលរង នៃគណអភិបាលខេត្តកំពត ចំនួន ០៤រូប ត្រូវបានប្រកាសតែងតាំងឲ្យចូលកាន់តំណែង

ខេត្តកំពត ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ចេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកំពតចំនួន ០៤រូប កាលពីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកំពត ។ សូមជំរាបថា មន្ត្រីរាជការចំនួន ០៤រូប ដែលត្រូវបានតែងតាំងឲ្យកាន់តំណែងជាអភិបាលរង នៃគណអភិបាលខេត្តកំពត រួមមាន១- លោក ពេញ ធារម្យ ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ៦ ជាអភិបាលរងខេត្ត ២- លោក សេន សាប៊ី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ៦ ជាអភិបាលរងខេត្ត៣- លោក ខៀវ រិទ្ធិភ័ណ្ឌឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ ១ ជាអភិបាលរងខេត្ត៤- លោក ង៉ាន់ ថារិទ្ធ ឋានន្តរស័ក…
-
អភិបាលរង នៃគណៈអភិបាលខេត្តកែបចំនួន ៥រូប ត្រូវបានធ្វើពិធីប្រកាសតែងតាំងចូលកាន់តំណែង

ខេត្តកែប ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ចេីញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកែបចំនួន ៥រូប ។ ពិធីនេះរៀវចំឡើង នៅ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នាសាលាខេត្តកែប ។ យោងតាមអនុក្រឹត្យលេខ ៥១៤អនក្រ.តត របស់រាជរដ្ឋាភិបាល សម្រេចតម្លើងឋានន្តរស័ក្តិ លោក យស់ មុន្នី ឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ១ ទៅជាឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ និងតែងតាំជាអភិបាលរង នៃគណ:អភិបាលខេត្តកែប ។អនុក្រឹតលេខ ៦៧០ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំងមន្ត្រីរាជការចំនួន៤ ដូចមានរាយនាមខាងក្រោមគឺ១-លោក ហ៊ួរ មិថុនា ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរង នៃគណៈអភិបាលខេត្តកែប២-លោក…
-
សម្តេចក្រឡាហោម ស ខេងតែងតាំងនិងប្រគល់ភារកិច្ចដល់មន្រ្តីរាជការ១០រូបជានាយករដ្ឋបាលខណ្ឌនៃរាជធានីភ្នំពេញ

-
អភិបាលខេត្តបាត់ដំបងណែនាំមន្រ្ដីទើបតែងតាំង និងទទួលមុខតំណែងថ្មី ត្រូវបំពេញភារកិច្ចចំពោះមុខ ត្រូវខិតខំប្រឹងប្រែងធ្វើការងារទៅតាមភារកិច្ចតួនាទីថ្មីរបស់ខ្លួនឲ្យបានល្អនិងកាន់តែប្រសើរថែមទៀត

ខេត្តបាត់ដំបង ៖ មន្រ្ដីរាជការដែលចំណុះនៅក្នុងរចនាសម្ព័ន្ធសាលាខេត្តបាត់ដំបង ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងថ្មីចំនួន ០៤រូប និងដោយយោងតាមដីកាលេខ ០៥៥/២២ ដក.តត ស្ដីពីការតែងតាំងនិងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការ ដោយសម្រេចតែងតាំង ឲ្យចូលកាន់មុខតំណែងថ្មី ជា”នាយករងរដ្ឋបាលសាលាខេត្ត” ចំនួន០២រូប ,ជា “នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត” ចំនួន០១រូប និង០១រូបទៀតឱ្យទទួលមុខតំណែងថ្មីជា”ប្រធានអង្គភាពច្រកចេញ-ចូលតែមួយ សាលាខេត្ត”។ ពិធីតែងតាំង និងប្រកាសឲ្យចូលកាន់នូវមុខតំណែងនេះ ធ្វើកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបង ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ មន្រ្ដីដែលទើបតែងតាំង និងចូលកាន់មុខតំណែងថ្មី ចាប់ពីថ្ងៃនេះ ត្រូវបំពេញភារកិច្ចចំពោះមុខ ក្នុងការខិតខំរៀនសូត្រស្វែងយល់បន្ថែមនូវសមត្ថភាពជំនាញ និងត្រូវខិតខំប្រឹងប្រែងធ្វើការងារទៅតាមភារកិច្ចតួនាទីថ្មីរបស់ខ្លួនឲ្យបានល្អ និងកាន់តែប្រសើរថែមទៀតជាមួយមន្ត្រីនៅជុំវិញខ្លួន។ ហើយមន្រ្ដីក្រោមឱវាទក៏ត្រូវរួមសហការក្នុងការបំពេញតួនាទី ភារកិច្ចចំពោះមុខរបស់ខ្លួន ឲ្យកាន់តែប្រសើរថែមទៀត។ ត្រូវចេះថែរក្សាឲ្យបានល្អនូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវចេះគោរពរាប់អានគ្នាទៅវិញទៅមក។ ត្រូវគោរពថ្នាក់ដឹកនាំ តាមឋានានុក្រមការងារ និងភារកិច្ចចំពោះមុខរបស់ខ្លួន។ ជាពិសេស ផ្តល់ការគាំទ្រ និងចេះជួយគ្នាក្នុងការធ្វើឲ្យសម្រេចកិច្ចការងារប្រកបដោប្រសិទ្ធិភាពនិងប្រសិទ្ធិផល។ ក្នុងនោះផងដែរក៏ត្រូវបន្តខិតខំក្នុងការបម្រើប្រជាពលរដ្ឋ…
-
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងថា ការបណ្ដុះបណ្ដាលថ្នាក់សុក្រឹត្យការសម្រាប់មន្ត្រីបុគ្គលិកធនាគាជាតិ ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ សម្រាប់យកទៅអនុវត្តន៍ភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត

ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលថ្នាក់សុក្រឹត្យការសម្រាប់មន្ត្រីបុគ្គលិកធនាគាជាតិនៃកម្ពុជា គឺជាផ្នែកមួយក្នុងការពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយដល់មន្ត្រីបុគ្គលិក សម្រាប់យកទៅអនុវត្តនៅក្នុងមុខងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។ ការលើកឡើងដូច្នេះរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើឡើងនៅថ្ងៃទី២៥ សីហា ឆ្នាំ២០២២ ក្នុងពិធីបើកវគ្គសុក្រឹតការ ជំនាន់ទី១៤ ដល់ជូនមន្ត្រីបុគ្គលិកចំនួន ៦០រូប មកពីបណ្ដាផ្នែកក្នុងក្របខណ្ឌធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម ជា ចាន់តូ បានបញ្ជាក់ថា វគ្គសុក្រឹត្យការដែលធនាគារជាតិនៃកម្ពុជា បានរៀបចំជារៀងរាល់ឆ្នាំកន្លងមកនេះក្រៅពីផ្ដល់ចំណេះដឹងជំនាញនោះក៏មានបំណងចង់ឲ្យមន្ត្រីបុគ្គលិកចេះហាត់ពុតលុតដំខ្លួន ឲ្យបានសមតាមតួនាទីភារកិច្ចចំបងៗរបស់ខ្លួន ក៏ដូចធនាគារកណ្ដាល និងភារកិច្ចផ្សេងៗដែលជាទិសដៅរួម ក្នុងការឈានឆ្ពោះទៅសម្រេចតាមដៅផែនការ ដើម្បីធ្វើឱ្យធនាគារជាតិនៃកម្ពុជា មានការអភិវឌ្ឍរីកចម្រើនស្របតាមបរិបទសង្គម និងសេដ្ឋិកិច្ចជាតិ និងស្របតាមកាលៈទេសៈ ហើយក៏ជាឱកាសមួយដើម្បីឲ្យមន្ត្រីធនាគារជាតិនៃកម្ពុជា បានចែករំលែកបទពិសោធន៍ការងារគ្នារវាងអង្គភាពមួយទៅអង្គភាពមួយទៀត សម្រាប់ជាផលប្រយោជន៍រួម នឹងដើម្បីភាពរីកចម្រើនរបស់ស្ថាបន័ ពិសេសក៏ជាការផ្ដល់ឱកាសសម្រាប់ឲ្យមន្ត្រីវ័យក្មេងដែលជាកម្លាំងបន្តវេនមានសមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ព្រមទាំងមានសុជីវធ៌ម គុណធ៌ម និងមានវិន័យល្អនៅក្នុងការបំពេញការងារប្រកបដោយភាពម្ចាស់ការ មានសាមគ្គីភាពល្អ មានភាពច្នៃប្រឌិតនិងការទទួលខុសត្រូវខ្ពស់ចំពោះតួនាទីចំភារកិច្ច។ ក្នុងឱកាសនោះដែរ ឯកឧត្តម ជា ចាន់តូ បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់អភិវឌ្ឍន៍ចំណេះ ដឹងរបស់ខ្លួនដោយស្វ័យសិក្សា ជាពិសេស…
-
គណៈប្រតិភូសាលាមធ្យមជាន់ខ្ពស់តម្រួតប្រជាជន នៃក្រសួងនគរបាលវៀតណាម មកបំពេញទស្សនៈកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា

ដីឥដ្ឋ ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍និងពិភាក្សាការងារជាមួយគណៈប្រតិភូសាលាមធ្យមជាន់ខ្ពស់តម្រួតប្រជាជននៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ប៊ួយ ងីឡឹម នាយករងសាលាមធ្យមជាន់ខ្ពស់តម្រួតប្រជាជន អញ្ជើញមកបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជានៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ។ ក្នុងឱកាសនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាស្ត្រាចារ្យ អ៊ុន ចន្ថា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ល្អ រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងនគរបាលវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងការពង្រីកកិច្ចសហការបន្ថែម រវាងសាលាមធ្យមជាន់ខ្ពស់តម្រួតប្រជាជន និងបណ្ឌិត្យសភានគរបាលកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកឡើងអំពីវឌ្ឍនភាពរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលបច្ចុប្បន្ន ដោយមានការឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងសម្ភារៈពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ជូនដល់គណៈប្រតិភូ។ តំណាងស្ថាប័នទាំងពីរបានធ្វើការពិភាក្សាស្វែងយល់នូវចំណុចមួយចំនួនខាងក្រោម៖១. ស្វែងយល់អំពីរចនាសម្ព័ន្ធការងារនៃស្ថាប័នទាំងពីរ និងហេដ្ឋារចនាសម្ព័ន្ធ របស់ ប.ន.ក.២. ផ្លាស់ប្តូចែករំលែកបទពិសោធលើការងារគ្រប់គ្រងវគ្គសិក្សា និង សម្ភារឧបទេសបម្រើដល់ការបណ្តុះបណ្តាលកងកម្លាំងនគរបាល៣. ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលកងកម្លាំង…

