Category: នយោបាយ

  • ឯកឧត្តមឧត្តម សេនីយ៍ឯក ប្រាក់ ណារ៉ុង ដឹកនាំកិច្ចប្រជុំស្តីពីការងារមួយចំនួនពាក់ព័ន្ធនឹងការបង្ហាត់បង្រៀនវគ្គសុក្រឹតការ និងការពង្រឹងវិន័យ និងសមត្ថភាពបន្ថែមដល់គ្រូនគរបាលជាតិបន្តវេន

    ឯកឧត្តមឧត្តម សេនីយ៍ឯក ប្រាក់ ណារ៉ុង ដឹកនាំកិច្ចប្រជុំស្តីពីការងារមួយចំនួនពាក់ព័ន្ធនឹងការបង្ហាត់បង្រៀនវគ្គសុក្រឹតការ និងការពង្រឹងវិន័យ និងសមត្ថភាពបន្ថែមដល់គ្រូនគរបាលជាតិបន្តវេន

    ដីឥដ្ឋ ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពីអនុប្រធានក្រុមប្រឹក្សា ប្រធានអាសនៈជំនាញ ពាក់ព័ន្ធនឹងការងារមួយចំនួនរួមមាន ទី១- ផ្លាស់ប្តូបទពិសោធបង្ហាត់បង្រៀនវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី២ទី២- ការពង្រឹងវិន័យនិងពង្រឹងសមត្ថភាពបន្ថែមចំពោះគ្រូនគរបាលជាតិបន្តវេនទី៣- ណែនាំដល់អាសនៈជំនាញដើម្បីពិនិត្យនិងឆ្លងសៀវភៅគោលថ្មីចំនួន២៧មុខវិជ្ជ ៕ ដោយ-រ៉ាវុធ

  • យុវជន ស.ស.យ.ក និងយុវជនស្ម័គ្រចិត្ត នៃក្រុមសម្ព័ន្ធដើម្បីសង្គម ទទួលបានប័ណ្ណសរសើរលើកទឹកចិត្ត ក្រោយបានចូលរួមជួយក្នុងការងារសង្គមនាពេលកន្លងមក

    យុវជន ស.ស.យ.ក និងយុវជនស្ម័គ្រចិត្ត នៃក្រុមសម្ព័ន្ធដើម្បីសង្គម ទទួលបានប័ណ្ណសរសើរលើកទឹកចិត្ត ក្រោយបានចូលរួមជួយក្នុងការងារសង្គមនាពេលកន្លងមក

    ភ្នំពេញ៖ សមាជិក សមាជិកា យុវជន ស.ស.យ.ក និងយុវជនស្ម័គ្រចិត្ត នៃក្រុមសម្ព័ន្ធយុវជនស្ម័គចិត្ត ដើម្បីសង្គម បានទទួលប័ណ្ណសរសើរលើកទឹកចិត្ត បន្ទាប់ពីបានចូលរួមជួយក្នុងការងារសង្គមជាតិ និងថ្នាក់ដឹកនាំនាពេលកន្លងមក ដែលពិធីសំណេះសំណាលនេះ បានធ្វើឡើងក្រោមវត្តមាន លោកសាស្ត្រាចារ្យបណ្ឌិត ជឿង គីមជាង ប្រធានសមាគមសម្ព័ន្ធយុវជនស្ម័គ្រចិត្តដើម្បីសង្គម និងសហគ្រិនកម្ពុជា នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ។ ថ្លែងក្នុងឱកាសនេះ លោកសាស្ត្រាចារ្យបណ្ឌិត ជឿង គីមជាង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម នួន ផារ័ត្ន រួមនឹងថ្នាក់ដឹកនាំយុវជន ស.ស.យ.ក ជូនដល់សមាជិក សមាជិកា យុវជន ស.ស.យ.ក និងយុវជនស្ម័គ្រចិត្ត នៃក្រុមសម្ព័ន្ធយុវជនស្ម័គចិត្ត ដើម្បីសង្គម ដែលបានចូលរួមចំណែកជួយដល់ការងារសង្គមនាពេលកន្លងមក ។ លោក ជឿង គីមជាង ក៏បានលើកឡើងពីប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ថា ស.ស.យ.ក. បានបណ្តុះទម្លាប់នៃការកសាងអំពើល្អក្នុងសង្គម ដែលចង់បង្ហាញទៅកាន់សមាជិក សមាជិកា…

  • hello world

  • គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ ពាក់ព័ន្ធរឿង លោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែនខេត្តសៀមរាប កើនឡើងជិត ២ម៉ឺននាក់ហើយ

    គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំ ពាក់ព័ន្ធរឿង លោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែនខេត្តសៀមរាប កើនឡើងជិត ២ម៉ឺននាក់ហើយ

    សៀមរាប ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំមួយពាក់ព័ន្ធរឿងលោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែនខេត្តសៀមរាប ឥឡូវពលរដ្ឋកើនឡើងជិត ២ម៉ឺននាក់ហើយ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២២ ។ កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សា ទៅលើហេតុការណ៍ និងសភាពការណ៍មួយចំនួនដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្ររបស់ខេត្ត ជាពិសេសការជួបជុំប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានជំនឿទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស អំបូរទេវតា) ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថា នឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់ខ្លួនមានទំហំប្រមាណជាង ១២ហិកតា ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បច្ចុប្បន្នមានចំនួនជិត ២ម៉ឺននាក់ហើយមកដល់ពេលនេះ មិនទាន់រំសាយនៅឡើយទេ ដែលនេះជាហេតុបង្កការព្រួយបារម្ភដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបរិស្ថាន អនាម័យសាធារណៈទូទៅផងដែរ ដែលទាមទារចាំបាច់ អាជ្ញាធរខេត្ត…

  • ពលរដ្ឋដែលផ្លាស់ប្តូរទៅទីតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍរុនតាឯករីករាយទទួលកម្មសិទ្ធស្របច្បាប់

    ពលរដ្ឋដែលផ្លាស់ប្តូរទៅទីតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍរុនតាឯករីករាយទទួលកម្មសិទ្ធស្របច្បាប់

    ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋាន អង្គរខេត្តសៀមរាបដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានរីករាយស្ម័គ្រចិត្តនិងការដោះដូទៅកាន់ទីលំនៅថ្មី ស្ថិតនៅក្នុងតំបន់អភិវឌ្ឍរុនតាឯក នៃស្រុកបន្ទាយស្រី ។ប៉ុន្តែទន្ទឹមនេះក៏បានលើក ជាសំណូមខ្លះៗ ដល់ អាជ្ញាធរ ឱ្យជួយដល់ពួកគាត់ផងដែរ។ អ្នកស្រី ហួន ជា ជាស្រ្តីមេម៉ាយប្រកបរបរធ្វើសំណង់ ជាមួយ និងកូនក្នុងបន្ទុក៦នាក់ រស់នៅក្នុងភូមិ ត្រពាំង សេះ ឃុំគោកចក ក្រុងសៀមរាបស្ថិតនៅក្នុង តំបន់ រមណីយ ដ្ឋានអង្គរដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា បានប្រាប់ទូរទស្សន៍អប្សរាថាបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកស្រី មានអារម្មណ៍សប្បាយចិត្តដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរបានគិតគូររៀបចំឱ្យមានការតាំងទីលំនៅស្របច្បាប់។អ្នកស្រីយល់ថាការរស់នៅក្នុងតំបន់រមណីយដ្ឋានដែលជាតំបន់បេតិកភណ្ឌពិភពលោកនិងជាន្លែងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត គឺមិនសមរម្យមែន។ អ្នកស្រីបន្ថែមថា ការរស់នៅក្នុងតំបន់អង្គរ ថ្វីត្បិតតែងាយ ស្រួលរកស៊ីយ៉ាងក្តី តែយើងមិនមានកម្មសិទ្ធស្របច្បាប់ និងការសាង សង់អ្វីៗផ្សេងទៀតមានការលំបាកតែតំបន់ ថ្មីដែលរៀបចំដោយរាជរដ្ឋាភិបាលផ្តល់ជាកម្មសិទ្ធស្របច្បាប់និងអាចធ្វើអ្វីៗបាន។ ក្នុងភូមិជាមួយគ្នានេះដែរកសិករ ហ៊ុត យ៉ាន បាន និយាយ ថា ការរៀបចំគិតគូរបស់រាជរដ្ឋាភិបាល ទៅ ការផ្លាស់ទីតាំងលំនៅ របស់ប្រជាពលរដ្ឋខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរគឺសមស្របព្រោះថាគឺជាតំបន់បេតិកភណ្ឌពិភពលោក។ប៉ុន្តែទន្ទឹម នេះលោក បានត្អូ្តញត្អែរខ្លះៗដែរ។ លោកបានលើកឡើងអំពីការរុះរើផ្ទះដើម្បីទៅតាំងនៅក្នុងទីលំនៅថ្មី ដែលត្រូវចំណាយថវិកា ក្នុងការរុះរើដឹកជញ្ជូន និងការសាងសង់ផ្ទះឡើងវិញផងដែរ។ លោក ហឺត ហឿន…

  • តំណាងសម្ដេចក្រឡាហោមសខេង ៖ មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបន្តពិនិត្យ រាល់ដំណោះស្រាយ របស់ប្រជាពលរដ្ឋឲ្យបានល្អ

    តំណាងសម្ដេចក្រឡាហោមសខេង ៖ មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបន្តពិនិត្យ រាល់ដំណោះស្រាយ របស់ប្រជាពលរដ្ឋឲ្យបានល្អ

    បន្ទាយមានជ័យ ៖ ក្នុងពិធីចូលកាន់មុខដំណែងអភិបាលរងខេត្ត និងនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានច្លែងថា សូមអស់លោកត្រូវ ពិនិត្យ រាល់ដំណោះស្រាយ របស់ប្រជាពលរដ្ឋឲ្យបានល្អ ចាប់ពីថ្ងៃចូលកាន់មុខតំណែងនេះតទៅ ។ ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ ដោយមានការចូលរួមពី ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត ផងដែរ ។ លោក អ៊ួង ចន្ធី អគ្គនាយករងនិងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គយកដ្ឋានក្រសួងមហាផ្ទៃ បានអានអនុក្រឹត្យ ស្តីពីការតែងតាំង មន្ត្រីរាជការ ដោយសម្រេចតែងតាំង ១/លោក ប្រាក់ ប៉ូ លី ពី មន្ត្រី ក្រសួងមហាផ្ទៃ អតីត ប្រធាន…

  • ឯកឧត្ដម ហេង សួរ ជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅប្រទេសជប៉ុន

    ឯកឧត្ដម ហេង សួរ ជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅប្រទេសជប៉ុន

    (តូក្យូ, ប្រទេសជប៉ុន) ៖ ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក -សមាជិកាគណបក្សប្រជាជនកម្ពុជា នៅប្រទេសជប៉ុន សរុបចំនួន ២៥០នាក់ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ។ ឯកឧត្ដម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន បានជម្រាបជាសង្ខេបជូនអង្គពិធី អំពីលទ្ធផលដែលគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន សម្រេចបានក្នុងរយៈពេលកន្លងមកនេះ ជាពិសេសការខិតខំការពារផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគមន៍ខ្មែរនៅប្រទេសជប៉ុន ព្រមទាំងការជំរុញអ្នកវិនិយោគជនជាតិជប៉ុនឲ្យទៅវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ ក៏បានពាំនាំនូវការផ្តាំផ្ញើរ និងសេចក្តីនឹករឮកពីសំណាក់ លោក ហ៊ុន ម៉ាណែត ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុន និង ប្រគល់បណ្ណសរសើរ និងលិខិតសរសើររបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅប្រទេសជប៉ុនចំនួន ៤០រូប និងបានពាំនាំនូវសេចក្តីថ្លែងអំណរគុណ និងការកោតសរសើរពីសំណាក់សម្តេចតេជោ…

  • សម្តេចតេជោ ហ៊ុន សែន ឯកភាពជាមួយសមាជិកសភាអាមេរិក ដែលថា យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង

    សម្តេចតេជោ ហ៊ុន សែន ឯកភាពជាមួយសមាជិកសភាអាមេរិក ដែលថា យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឯកភាពជាមួយសមាជិកសភាអាមេរិក ដែលថា យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង ។ នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ក្រោយបញ្ចប់ជំនួបពិភាក្សាការងាររវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាជិកសភាអាមេរិក ដែលដឹកនាំដោយលោកជំទាវ អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ និងគណៈប្រតិភូសមាជិកសភាអាមេរិក និងមានតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណេសស៊ីផងដែរ ។ នៅក្នុងជំនួបនេះ លោកជំទាវ អេលីហ្សាបេត បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ចំពោះការតស៊ូ និងប្រឹងប្រែងរបស់សម្ដេចតេជោ នាំជូនប្រជាពលរដ្ឋកម្ពុជានូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ លោកជំទាវ អេលីហ្សាបេត…

  • ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ គិតត្រឹមថ្ងៃទី២៨ ខែសីហា ការឈូសឆាយដីនៅតំបន់អភិវឌ្ឍរុនតាឯក បានចំនួន ៩៥ហិកតាហើយ

    ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ៖ គិតត្រឹមថ្ងៃទី២៨ ខែសីហា ការឈូសឆាយដីនៅតំបន់អភិវឌ្ឍរុនតាឯក បានចំនួន ៩៥ហិកតាហើយ

    ភ្នំពេញ៖ យោងតាមប្រភពហ្វេសបុក ផ្លូវការ របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់អោយដឹងថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ការឈូសឆាយដីនៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី អនុវត្តដោយក្រុមការងាររបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរាបានទំហំ ៩៥ហិកតា ។ ប្រភពបន្តថា ដោយឡែកការស្ថាបនាផ្លូវគ្រួសក្រហមដោយកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប ក្នុងភូមិធម្មជាតិរុនតាឯក សម្រេចបានប្រវែង ២ ៨៥០ម៉ែត្រ ស្មេី ១៧,៨៧% នៃប្រវែងផ្លូវដែលត្រូវស្ថាបនាសរុប ១៦ ៦៨៧ ម៉ែត្រ។ ប្រភពហ្វេសបុក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ក៏បានបញ្ជាក់ឱ្យដឹងផងដែរ ក្រុមការងារជួយគាំទ្ររបស់ក្រសួងបរិស្ថាន តាមរយៈកម្លាំងសហគមន៍ចំនួន ៨៤នាក់ បានសំអាតដីនៅភូមិធម្មជាតិរុនតាឯក (តំបន់២ និងតំបន់៣) បានចំនួន ១៥ហិកតា ហើយដែលគិតរហូតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ ការងារសំអាតដីសម្រេចបានចំនួនសរុប ៤៧ហិកតា ស្នើនឹង ៤១%…

  • នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្ហោះសារអបអរសាទរបេក្ខជន លីម តិចម៉េង

    នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បង្ហោះសារអបអរសាទរបេក្ខជន លីម តិចម៉េង

    ភ្នំពេញ៖ ក្រោយទទួលបានសំឡេងគាំទ្រច្រើន បេក្ខជន លីម តិចម៉េង បានក្លាយជាម្ចាស់ពានរដូវកាលទី៤ ដែលទទួលបានសំឡេងគាំទ្រច្រើនជាង ថុល សុភិទិ, នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ នៅវគ្គផ្តាច់ព្រ័ត្រ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារអបអរសាទរបេក្ខជន លីម តិចម៉េង តាមរយៈហ្វេសបុកផ្លូវការរបស់សម្តេចនៅរាត្រីថ្ងៃអាទិត្យទី២៨នេះ ដោយបានសរសេរថា «សូមអបអរសាទរចៅ លីម តិចម៉េង! ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ។» សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះ ដោយ TOP 4 ម្នាក់ៗចំនួន ៦លានរៀល។ សូមជម្រាបថា បេក្ខជន លីម តិចម៉េង មកពីខេត្តកំពង់ចាមបានឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍កន្លងមកនោះ រហូតក្លាយជាម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក «Cambodian Idol» រដូវកាលទី៤។ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកម្មវិធីនៃវគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ។…