Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា នៅមានតម្រូវការស្ពាន ៣ទៀត ដើម្បីរំដោះការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ

    សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា នៅមានតម្រូវការស្ពាន ៣ទៀត ដើម្បីរំដោះការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា នូវមានតម្រូវការស្ពានចំនួន ៣ទៀត ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរ ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា៖ ស្ពានទាំង៣ នេះរួមមាន-ស្ពានទី១ កម្ពុជាកំពុងស្នើ និងចរចារជាមួយភាគីកូរ៉េ ដើម្បីកសាងស្ពានតភ្ជាប់ពីភ្នំពេញទៅស្វាយជ្រុំ ដោយភ្ជាប់ពីផ្សាររាត្រី ទៅជ្រោយចង្វារ រួចបន្តទៅស្វាយជ្រុំ ក្នុងន័យដើម្បីជួយរំដោះចរាចរណ៍នៅជ្រោយចង្វារផងដែរ។ ស្ពានទី២ កំពុងចារចារជាមួយផាគីចិន ដើម្បីកសាងស្ពានមួយទៀត នៅតំបន់ព្រែកប្រា ដែលស្ពានគឺធ្វើធំតែម្ដង ដោយ ២គន្លងទៅ ២គន្លងមក។ ការដ្ឋាននេះ អាចនឹងបើកនៅឆ្នាំក្រោយ បើសិនជាចិនយល់ព្រមជាមួយកម្ពុជា។ ស្ពានទី៣ គឺស្ពានព្រែកតាកុយ ដើម្បីបង្វាងចរាចរណ៍នេះផ្នែកខាងទន្លេមេគង់ ៕ ដោយ វណ្ណលុក

  • ប្រជាពលរដ្ឋ ១២ គ្រួសារទៀត បានស្ម័គ្រចិត្តធ្វេីការរុះរេីសំណង់ខុសច្បាប់ ស្ថិតនៅលើខ្នងទំនប់ស្រះស្រង់

    ប្រជាពលរដ្ឋ ១២ គ្រួសារទៀត បានស្ម័គ្រចិត្តធ្វេីការរុះរេីសំណង់ខុសច្បាប់ ស្ថិតនៅលើខ្នងទំនប់ស្រះស្រង់

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋចំនួន១២គ្រួសារ បានស្ម័គ្រចិត្តធ្វើការរុះរេីសំណង់ខុសច្បាប់ ស្ថិតនៅលើខ្នងទំនប់ស្រះស្រង់ ក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប រួមមាន រោងផ្ទះបាយ រោងលក់ដូរ តូប កញ្ចុះ សាលាឆទាន រោងចិញ្ចឹមមាន់ សរុបប្រមាណ ២០ទីតាំង។ នេះបើតាមរបាយការណ៍របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបណ្ដាញព័ត៌មាន អប្សរា(AMS) ទទួលបាន។ គិតរហូតមកដល់ពេលនេះ មានសំណង់ និងតូបលក់ដូរខុសច្បាប់ នៅតំបន់រមណីយដ្ឋានអង្គរ ចំនួន ៦៤ហើយ បានរុះរើរួចរាល់ ខណៈដែលមានប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើ និងគ្រប់លក្ខខណ្ឌជាង ៩០០គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ៕ ប្រភព ៖…

  • គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភាចុះស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងខេត្តកោះកុង

    គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភាចុះស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក្នុងខេត្តកោះកុង

    ខេត្តកោះកុង ៖ គណៈប្រតិភូគណៈកម្មការផែនាការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ អមដំណើរដោយ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេធិការក្រសួងបរិស្ថាន បានអញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកោះកុង ដឹកនាំដោយ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រីជាប្រធានមន្ទីរជំនាញនានាដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកោះកុង។ ឯកឧត្តម ឡូយ សុផាត មានប្រសាសន៍ថាបេសកកម្មរបស់គណៈកម្មការនាពេលនេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីសមិទ្ធផលការរីកចម្រើនរបស់ខេត្ត ក៍ដូចជាវឌ្ឍនភាពការងារ បញ្ហាប្រឈម ដែលខេត្តបានជួបប្រទះនាពេលកន្លងមក ជាពិសេសចង់សិក្សាស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដើម្បីប្រមូលជាធាតុចូល ឲ្យគណៈកម្មការមានវិធានការរួមគ្នាដោះស្រាយបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។ លោកជំទាវ មិថុនា ភូថង មានប្រសាសន៍ថា អាជ្ញាធរខេត្ត ក៍ដូចជាមន្ទីរជំនាញពាក់ព័ន្ធនានាបាននឹងកំពុងខិតខំ ហើយដោះស្រាយរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាន់ពេលវេលា ជាពិសេសបានបង្ខិតសេវាឲ្យខិតជិតទៅដល់ពួកគាត់ ការដោះស្រាយទាន់ពេលវេលាគឺអាស្រ័យដោយក្រុមការងារគ្រប់ថ្នាក់…

  • ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត

    ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ។ ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ ស្ពានអាកាសទាំងពីរនេះ នឹងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។ ដោយឡែកស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារអាមេរិក…

  • សម្ដេចតេជោ ហ៊ុន សែន៖ តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ច ហ៊ុន ម៉ាណែត ទៅឡាវលើកនេះ?

    សម្ដេចតេជោ ហ៊ុន សែន៖ តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ច ហ៊ុន ម៉ាណែត ទៅឡាវលើកនេះ?

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ច ហ៊ុន ម៉ាណែត ទៅឡាវលើកនេះ? សម្ដេចតេជោនាយករដ្ឋមន្ត្រី ចោទជាសំនួរដូចនេះនៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ តាមរយៈបណ្ដាញសង្គមរបស់សម្ដេច។ សម្ដេចបានបញ្ជាក់ដូច្នេះថា ហ៊ុន ម៉ាណែត ទើបបញ្ចប់ទស្សនកិច្ចនៅឡាវដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ។ ក្រៅពីនេះ ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រី និងដោយប្រធានាធិបតីឡាវថែមទៀត។ សម្ដេចថា តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ចហ៊ុន ម៉ាណែតទៅឡាវលើកនេះ?។ ដោយលើកមុន ខ្ញុំមិនបានជំរាបអស់ ខ្ញុំសូមជំរាបបន្ថែមថា កាលពី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុន នាដើមឆ្នាំ២០២២ នេះ មិត្តជប៉ុនរបស់យើង បានបញ្ជូនយន្តហោះមកទទួល ហ៊ុន ម៉ាណែត ពីកម្ពុជា ទៅជប៉ុន និងជូនពីជប៉ុន មកដល់កម្ពុជាវិញ ព្រោះពេលនោះ គ្មានជើងហោះហើរទេដោយសារកូវីដ១៩។ សម្ដេចបន្តទៀតថា តើអ្នកវិភាគមានយោបល់យ៉ាងណាដែរ ព្រោះខ្ញុំចង់ដឹង។ នេះមិនមែនជាពាក្យចាក់ដោតទេ តែជាការចង់យល់តែប៉ុណ្ណោះ ៕ ដោយ វណ្ណលុក

  • សម្ដេចតេជោ ហ៊ុន សែន បានហៅស្ពានទាំង២ ដែលបើកការដ្ឋាននាពេលនេះថា ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាស គង់ សំអុល

    សម្ដេចតេជោ ហ៊ុន សែន បានហៅស្ពានទាំង២ ដែលបើកការដ្ឋាននាពេលនេះថា ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាស គង់ សំអុល

    ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានហៅស្ពានទាំង២ ដែលបើកការដ្ឋាននាពេលនេះថា ស្ពានអាកាសព្រះមុន្នីវង្ស និងស្ពានអាកាស គង់ សំអុល។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃពុធទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរ ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ។ ស្ពានអាកាសដែលសាងសង់ ២បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដែលសម្ដេចបានហៅស្ពានអាកាសនេះថា ស្ពានអាកាសព្រះមុន្នីវង្ស។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលសម្ដេចបានហៅស្ពានអាកាសថា ស្ពានអាកាស គង់ សំអុល ។ ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)…

  • ប្រធានគណ:បញ្ជាការឯកភាពខេត្តរតនគិរី ៖ មន្រ្តីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់បទល្មេីសនានា ក្នុងខេត្តឱ្យកាន់តែប្រសើរថែមទៀត

    ប្រធានគណ:បញ្ជាការឯកភាពខេត្តរតនគិរី ៖ មន្រ្តីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់បទល្មេីសនានា ក្នុងខេត្តឱ្យកាន់តែប្រសើរថែមទៀត

    រតនគិរី ៖ មន្រ្តីជំនាញពាក់ពន្ធទាំងអស់ រួមនិងអាជ្ញាធរមូលដ្ឋានក្រុង ស្រុកត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់រាល់បទល្មេីសនានាដែលកេីតមានឡេីងនៅខេត្តរតនគិរី នេះជាការលេីកឡេីងរបស់ អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្ត អាគារA និងមានការអញ្ជើញចូលរួមពី មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង៩ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តនេះ គឺដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្ត បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសនានាក្នុងភូមិសាស្រ្ដខេត្តរតនគិរី និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត ជាពិសេសលើកិច្ចការតុបតែងលម្អសោភ័ណភាព និងអនាម័យតាមក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត បញ្ហាចរាចរណ៍ គ្រោះទឹកជំនន់ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន…

  • អាជ្ញាធរខេត្តរតនគិរី ពង្រឹងយន្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការត្រៀមបង្ការជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា

    អាជ្ញាធរខេត្តរតនគិរី ពង្រឹងយន្តការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការត្រៀមបង្ការជួយសង្គ្រោះប្រជាពលរដ្ឋ ខណៈមានគ្រោះធម្មជាតិកើតឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា

    ខេត្តរតនគិរី៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងជំរុញឲ្យបន្តពង្រឹងយន្តការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រៀមបង្ការទាំងមធ្យោបាយ កម្លាំង និងសម្ភារៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះធម្មជាតិនានា ពិសេសគ្រោះទឹកជំនន់ នៅក្នុងភូមិសាស្ត្រខេត្ត ជាការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តរតនគិរី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តរតនគិរី ដែលមានការចូលរួមពី មន្ត្រីខេត្ត ក្រុង/ស្រុកទាំង៩ លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត ។ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងទៀតថា កិច្ចប្រជុំនេះ គឺដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្ត បទបញ្ជា និងវិធានការនានារបស់ រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា…

  • គណៈគ្រប់គ្រងសាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក រង់ចាំស្វាគមន៍បុត្រធីតារបស់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅមកពីតំបន់រមណីយដ្ឋានអង្គរឱ្យមកបន្តការសិក្សារៀនសូត្រ

    គណៈគ្រប់គ្រងសាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក រង់ចាំស្វាគមន៍បុត្រធីតារបស់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅមកពីតំបន់រមណីយដ្ឋានអង្គរឱ្យមកបន្តការសិក្សារៀនសូត្រ

    សៀមរាប៖ការព្រួយបារម្ភមួយរបស់ប្រជាពលរដ្ឋដែលផ្លាស់ប្តូរទីលំនៅពីរមណីយដ្ឋានអង្គរគឺសាលារៀននិងការសិក្សាកូនៗបស់ពួកគាត់។ ប៉ុន្តែមន្ត្រីទទួលបន្ទុកការអប់រំ បានបញ្ជាក់ថា សូមកុំព្រួយបារម្ភអំពីបញ្ហានេះពីព្រោះនៅកន្លែងរស់នៅថ្មី របស់ពួកគាត់មានសាលារៀនត្រឹមត្រូវរង់ចាំទទួលសិស្សានុសិស្សជានិច្ច។ គណៈគ្រប់គ្រងសាលាបឋមសិក្សាហ៊ុនសែនរុនតាឯកបានបញ្ជាក់ថា សាលារង់ចាំស្វាគមន៍បុត្រធីតារបស់បងប្អូនប្រជាពលរដ្ឋដែល រស់នៅដោយខុសច្បាប់នៅតំបន់រមណីយដ្ឋានអង្គរដែលរាជរដ្ឋាភិបាលបានរៀបចំផ្លាស់ប្តូរទីលំនៅមកនៅក្នុងតំបន់អភិវឌ្ឍន៍ រុនតាឯកស្ថិតនៅក្នុងភូមិធម្មជាតិរុនតាឯកថ្មីឃុំរុនតាឯកស្រុកបន្ទាយស្រីឱ្យបន្តការនៅក្នុងសាលាដោយមិនខាតឆ្នាំសិក្សានោះឡើយ។ លោក ហ៊ីង ហ៊ីម ដែលជាគណៈគ្រប់គ្រងនៃសាលាបឋមសិក្សាហ៊ុនសែនរុនតាឯក បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២១-២០២២ ដែលមានសិក្សានុសិស្សសិក្សាត្រឹមតែ១០២នាក់ប៉ុណ្ណោះ ដោយសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី៦ ។ លោកបន្តថា សម្រាប់ការសិក្សាមានត្រឹមវេនព្រឹកប៉ុណ្ណោះព្រោះសិស្សតិចមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ ខណៈដែលអគារសិក្សាសំរាប់សិស្សបច្ចុប្បន្ននេះមានចំនួន ២ខ្នង ស្មើរនិង២៤បន្ទប់ ៕ ង៉ាន់ ទិត្យ

  • ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង

    ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង

    ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជប៉ុន រយៈពេល ១ឆ្នាំ តាមរយៈកម្មវិធីអ្នកដឹកនាំវ័យក្មេង (Young Leaders Program) ជួបសំណេះសំណាល និងទទួលអនុសាសន៍ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ដែលមានឱកាសបន្តការសិក្សានៅប្រទេសជប៉ុន។ ឯកឧត្តមលើកឡើងទៀតថា ក្នុងនាមយើងជាមន្ត្រីរាជការ ត្រូវស្វែងយល់ពីអ្វីជាភាពជាអ្នកដឹកនាំ រៀនស្តាប់ថ្លឹងថ្លែងអំពីបញ្ហា និងសិក្សាស្វែងយល់អំពីដំណោះស្រាយ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនរបស់យើង។ ឯកឧត្តម សាយ សំអាល់ បន្តថា នេះជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក៏ដូចជាសង្គមជាតិទាំងមូល ដែលមានមន្ត្រីរាជការវ័យក្មេង ប្រកបដោយសក្កានុពល ទេពកោសល្យ និងវិជ្ជាជីវៈ ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹង ចំណេះធ្វើ ភាពម្ចាស់ការ និងភាពជាអ្នកដឹកនាំ សម្រាប់ជាប្រយោជន៍ដល់ការ អភិវឌ្ឍ សមត្ថភាពខ្លួនឯង គ្រួសារ និងសង្គមជាតិ ជាពិសេស ត្រូវរៀនសូត្រពីគេ ដើម្បី យកចំណេះជំនាញមកអភិវឌ្ឍន៍អាជីព មុខរបរ និងការងារ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត៕ ដោយ…