-
មន្រ្តីក្រសួងអប់រំចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន

ភ្នំពេញ៖ ក្រុមការងារនៃមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក្រសួងអប់រំ យុវជន និងកីឡា បានចុះធ្វើការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” ទៅកាន់សាលាបឋមសិក្សាចំនួន ២ ដូចជា៖ សាលាបឋមសិក្សាទួលស្លែង និងសាលាបឋមសិក្សាឯកភាព។ ព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារនេះ រៀបចំឡើងដើម្បីអបអរសាទរដល់ពិធីសម្ពោធជាផ្លូវការ នៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក្រសួងអប់រំ យុវជន និងកីឡា និងដើម្បីចូលរួមព្រឹត្តការណ៍អមរបស់កម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ ឆ្នាំ២០២២ ក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ៕ ដោយ,រ៉ាវុធ
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២ ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។ ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លាអាមេរិក។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់…
-
វេទិកា ស្តីពី“ កាលានុវត្តភាពធុរកិច្ច និងការ ការពារកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចតំបន់ “

ភ្នំពេញ៖ ក្រុមមេធាវី អាស៊ី កម្ពុជា បានសហការជាមួយ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងសមាគមពាណិជ្ជកម្មចិនខេត្តគ័ងតុងនៅកម្ពុជា រៀបចំវេទិកាស្តីអំពី “កាលានុវត្តភាពធុរកិច្ច និងការ ការពារកម្មសិទ្ធិបញ្ញានៅកម្ពុជាក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចតំបន់” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ។ វេទិកាធុរកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សហគ្រិនចិន កម្ពុជា និងម៉ាឡេស៊ី បង្កើតទំនាក់ទំនងពាណិជ្ជកម្មតាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមលើកកម្ពស់ពាណិជ្ជកម្មពហុភាគី និងបង្កើតឱកាសសម្រាប់អ្នកទិញ និងអ្នកលក់ដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា ដើម្បីជួបជាមួយដៃគូអាជីវកម្ម និងអ្នកវិនិយោគទុន ព្រមទាំងបង្ហាញផ្លូវដល់វិនិយោគិនមកពីប្រទេសម៉ាឡេស៊ី និងប្រទេសចិនជាដើម ដើម្បីឱ្យមើលឃើញពីឱកាសនៃការវិនិយោគនៅប្រទេសកម្ពុជា តាមរយៈសមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី។ លោកជំទាវ សេង វួចហ៊ុន ប្រធានក្រុមមេធាវី អាស៊ី កម្ពុជា និង ជាប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាថ្លែងថា “វេទិកានេះគឺជាព្រឹត្តិការណ៍តែមួយគត់ដែលវិស័យឯកជន និងសាធារណៈប្រមូលផ្តុំគ្នាដើម្បីកំណត់ និងគូសបញ្ជាក់អំពីបញ្ហា ដែលពួកគេធ្លាប់មានបទពិសោធន៍ក្នុងការធ្វើធុរកិច្ចក្នុងប្រទេសកម្ពុជា និងការវិនិយោគលើវិស័យដែលមានសក្តានុពលរួមទាំងបង្កើតដំណោះស្រាយដែលយើងអាចធ្វើទៅបាន។ យ៉ាងណាម៉ិញព្រឹត្តិការណ៍ដ៏សំខាន់មួយនេះបាននាំមកនូវយន្តការដ៏មានប្រសិទ្ធភាពមួយដែលនឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដើម្បីដឹងថាតើវាផ្តល់នូវសេរីភាវូបនីយកម្មកាន់តែច្រើន និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលភ្ជាប់មកជាមួយនៃកិច្ចព្រមព្រៀង និងវិធានការសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសជាយុទ្ធសាស្ត្រដើម្បីបើកឱកាសឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយជោគជ័យ”។ ជាមួយគ្នានេះ លោក ឆាយ ជិញអ៊ី តំណាងសមាគមពាណិជ្ជកម្មចិនខេត្តគ័ងតុងនៅកម្ពុជាក៏បានបញ្ជាក់ថា “សមាជិកវេទិកាបានយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងចងមិត្តថ្មីៗ ហើយយើងទាំងអស់គ្នាស្វែងរកឱកាសដើម្បីវិនិយោគស្ថិតនៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនៃសេដ្ខកិច្ចតំបន់រវាងកម្ពុជា និងម៉ាឡេស៊ីនឹងបង្កើតឱកាសកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ”។…
-
ឯកឧត្តម អ៊ាង សុផល្លែត ចូលរួមថ្លែងបទអន្តរាគមន៍ ក្នុង«កិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ក្របខណ្ឌក្រុមប្រទេស G20 នៅប្រទេសឥណ្ឌូនេស៊ី

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានឡើងថ្លែងបទអន្តរាគមន៍ ក្នុង«កិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ក្របខណ្ឌក្រុមប្រទេសG20 ក្រោមមូលបទ «ស្តារឡើងវិញរួមគ្នា ស្តារឡើងវិញកាន់តែរឹងមាំជាងមុន» នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅបាលីសាធារណរដ្ឋឥណ្ឌូនេស៊ី។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ក្នុងនាមជាប្រទេស ដែលងាយរងគ្រោះ ដោយគ្រោះថ្នាក់ពីបរិស្ថានសកល កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងការរួមចំណែកដល់សកម្មភាពឆ្លើយតបនឹងបញ្ហាបរិស្ថាននេះ។ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក កម្ពុជាត្រូវបានស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាព ហើយកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា កម្ពុជាបានឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ ជាមួយនឹងបំណងឈានទៅបរិបទប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងទសវត្សរ៍ខាងមុខ។ជាមួយគ្នានេះ ឯកឧត្តម ក៏បង្ហាញផងដែរថា ផែនការ ការអភិវឌ្ឍន៍ដោយចីរភាព ភាពធន់ និងសេដ្ឋកិច្ចបៃតង បានក្លាយជាទិសដៅស្នូលក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងយុទ្ធសាស្ត្រស្តារឡើងវិញ។ ផែនការទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ-១៩របស់កម្ពុជា។ ឯកឧត្តមប្រធានប្រតិភូកម្ពុជា បានសង្កត់ធ្ងន់បន្ថែមថា យើងបានចាប់ផ្តើមបើកសេដ្ឋកិច្ចឡើងវិញ យើងត្រូវធានាថាយើងអនុវត្តតាមរបៀបដែលបង្កើតការងារសម្រាប់ក្រុមមនុស្សដែលងាយរងគ្រោះ និងតម្រូវឱ្យពួកគាត់ងើបឡើងវិញពីស្ថានភាពដ៏លំបាកនេះ។ ការសិក្សាថ្មីៗក្នុងវិស័យឧស្សាហកម្ម និងថាមពលក្នុងប្រទេសកម្ពុជាបានបង្ហាញថា បច្ចេកវិទ្យាបៃតងមាននិន្នាការបង្កើតឱ្យមានការរីកចម្រើន…
-
សម្តេចតេជោ ហ៊ុន សែន អរគុណដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ថ្លែងនូវការអរគុណចំពោះការចូលរួមសហការរបស់ប្រជាពលរដ្ឋ ដែលតាំងទីលំនៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក។ សម្ដេចបញ្ជាក់ថា ប្រសិនបើមិនចាកចេញ ហើយបន្តរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ អង្គវត្ត នឹងត្រូវគេដកចេញពីបេតិកភ័ណ្ឌពិភពលោក ។ នៅក្នុងឱកាសនេះទន្ទឹមនឹងការអរគុណចំពោះការចូលរួមសហការរបស់ប្រជាពលរដ្ឋសម្តេចតេជោបានបញ្ជាក់ថា ប្រសិនបើមិនចាកចេញ ហើយបន្តរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ អង្គវត្ត នឹងត្រូវគេដកចេញពីបេតិកភ័ណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោកហើយ ព្រោះយើងមិនអនុវត្តតាមកាតព្វកិច្ចតម្រូវ ដោយគណ:កម្មាធិការបេតិកភណ្ឌពិភពលោកហើយ បែរជាមានសំណង់នៅទីនោះ ។ សម្ដេចបានលើកឡើងពីការបញ្ជូនឧបនាយករដ្ឋមន្ត្រី មួយរូប ឱ្យទៅឈរជើងដោះស្រាយនៅទីនោះ ហើយសម្ដេច ក៏បានបញ្ជាឱ្យធ្វើផ្លូវសម្រាប់ការតាំងទីលំនៅថ្មី ប្រមាណ ១៤៤គីឡូម៉ែត្រ និងមានសាលារៀន មន្ទីរពេទ្យ គឺធ្វើនៅកន្លែងនឹង ។ សូមជម្រាបថា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២…
-
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរដ្ឋមន្ត្រីបរិស្ថាន ធ្វើរបាយការណ៍ពាក់ព័ន្ធការបែងចែកដីប្រើប្រាស់នៅកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើណែរឱ្យរដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តម សាយ សំអាល់ ធ្វើរបាយការណ៍ពាក់ព័ន្ធការបែងចែកដីប្រើប្រាស់នៅកម្ពុជា ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានណែរនាំបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យរដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តម សាយ សំអាល់ ធ្វើរបាយការណ៍ពាក់ព័ន្ធការបែងចែកដីប្រើប្រាស់នៅកម្ពុជា សម្រាប់ឆ្នាំ២០២២ ដែលនេះជាចំណុចសំខាន់ណាស់ ក្នុងការធ្វើគណនាអំពីចំនួនកើនឡើងនៃលំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ដំណាំដាំដុះ និងការប្រើប្រាស់ដី ។ សម្ដេចបន្តថា តើការធ្វើផ្លូវនៅកម្ពុជា ស៊ីដីអស់ប៉ុន្មាន? តើការធ្វើប្រឡាយទឹកនៅកម្ពុជា ស៊ីដីអស់ប៉ុន្មាន? ដែលនេះ យើងមិនទាន់បានរាប់បញ្ចូលទេ។ សម្តេចតេជោ បានលើកឡើងថា គិតពីខែមករា ដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០២២ កម្ពុជា រកឃើញថា មានផ្ទៃទឹកខែប្រាំងជិត ៥សែនហិកតា,…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សហរដ្ឋអាម៉េរិក

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយ លោកជំទាវ Carol Miller សមាជិកសភាសហរដ្ឋអាម៉េរិកប្រចាំរដ្ឋ West Virginia ក្នុងគោលបំណង ឈ្វេងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរសក្ត័ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ព្រមទាំងសហការី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្នុងការផ្តល់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កម្ពុជាប្រមាណជាង ៣លានដូស ដល់ប្រជាជនកម្ពុជា ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាឡើងវិញ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីវឌ្ឍនភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ជាពិសេសការត្រៀមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅសៀមរាប នាពេលខាងមុខនេះ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក ដែលមានការកើនឡើងយ៉ាងល្អប្រសើរ ទោះបីស្ថិតក្នុងវិបត្តិកូវីត-១៩ ក៏ដោយ។ ឯកឧត្តម ប៉ាន សូរសក្ត័ ក៏បានបញ្ជាក់ជូនជាសង្ខេបពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌច្បាប់នានាដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដើម្បីឈានដល់ការសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។…
-
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ធំ

កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដោយលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ត្រូវបានផ្លាស់ប្តូរមុខតំណែងជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែតាំង លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ជំនួសវិញ។ លោកនាយ ឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមតបតាមការអញ្ជើញរបស់កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបានបន្តថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ១-…
-
សម្ដេចតេជោ ដាក់ចេញវិធានការមួយចំនួនចំពោះការប្រមូល ផ្តុំនៅតំបន់ភ្នំគូលែន

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការដាច់ណាត់ ចំពោះការប្រមូលផ្តុំ នៅចម្ការររបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន ក្នុងខេត្ត សៀមរាប ។ សម្តេចតេជោហ៊ុន សែន បានប្រកាសបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ។ សម្តេចតេជោ បានប្រកាសដាក់ចេញវិធានការដាច់ណាត់ ចំពោះ ការប្រមូលផ្តុំនៅចំការរបស់លោក ខឹម វាសនា នៅតំបន់ភ្នំគូលែន ដោយទី១- ប្រុងប្រយ័ត្នការជ្រៀតចូល នៃក្រុមបាតដៃទី៣ បង្កហេតុ នៅកន្លែង ប្រមូលផ្តុំដោយគ្មានច្បាប់ទម្លាប់ទាំងនោះ និងទី២- ហាម ទៅ ចាប់យកដីស្នាក់នៅតំបន់រុនតាឯក ដែលរាជរដ្ឋាភិបាល កំពុងផ្តល់ ជូនប្រជាពលរដ្ឋដែលចាកចេញពីតំបន់អង្គរ ។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា សម្តេច មិនហ៊ានសន្និដ្ឋានថា លោក ខឹម…
-
សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល កំពុងសិក្សាបង្កើត ក្រុងល្វាឯមក្នុងខេត្តកណ្ដាល

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានី ភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារ អាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងតែឱ្យមានការសិក្សាបង្កើតទីក្រុងល្វាឯមមួយ ចំណុះអោយខេត្តកណ្ដាល ។ សម្តេចបានមានប្រសាសន៍ថា ខ្ញុំគួរតែត្រូវបញ្ជាក់រឿងមួយកន្លង ទៅ បានឲ្យសិក្សាបង្កើតតំបន់ល្វាឯម ឲ្យទៅជាក្រុងល្វាឯមកំពុងតែ សិក្សា។ ក៏ប៉ុន្តែខ្ញុំបានបញ្ជាក់ជា មួយសម្ដេចក្រឡាហោងសខេងឲ្យ បានច្បាស់ថាអត់ទេលើកនេះមិនមែនសិក្សាហើយឲ្យភ្នំពេញទេ។លើកនេះសិក្សាហើយបង្កើតក្រុងប៉ុន្តែចំណោះឲ្យខេត្តកណ្ដាល ដើម្បីឲ្យខេត្តកណ្តាល មានប្រភពចំណូលពន្ធអាករផង។ សម្តេចតេជោបានបន្តថា មានអ្នកខ្លះបានលើកសំណូមពរថា បើបង្កើតទីក្រុងថ្មីនៅល្វាឯម គេសុំទៅធ្វើអភិបាលក្រុងនៅទីនោះ។ តែមិនអាចទេគឺយើងយកអភិបាលស្រុកល្វាឯមមកធ្វើជាចៅហ្វាយក្រុងល្វាឯមនោះតែម្ដង៕ ដោយ៖ វណ្ណលុក