-
គណ:ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពការងារ និងការប្រែប្រួលអាកាសធាតុនៅក្នុងខេត្តកែប

ខេត្តកែប ៖ គណ:ប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការអមដំណើរដោយឯកឧត្ត នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចុះជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែបព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរជំនាញនានាដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកែប ។ នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ គណ:ប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា បានគូសបញ្ជាក់ថា បេសកកម្មរបស់គណៈកម្មការនាពេលនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីស្ថានភាពទូទៅ វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា នៅក្នុងខេត្តដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ជាពិសេសចង់ដឹងក្តាប់ការងារប្រែប្រួលអាកាសធាតុក្នុងខេត្ត ឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីជាធាតុចូលក្នុងការរកយន្តការដោះស្រាយឲ្យទាន់ពេលវេលាជូនបងប្អូនប្រជាពលរដ្ឋ ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តម ងួន ប៊ៀនតំណាងរាស្ត្រមណ្ឌលខេត្តកែប និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) ៕ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់អជ្ញាធរខេត្ត…
-
អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញ ចូលរួមប្រកាសចូលកាន់មុខតំណែង អភិបាល និងអភិបាលរង នៃគណៈអភិបាល ស្រុករលាប្អៀរ ចំនួន ៣រូប

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលស្រុករលាកប្អៀរចំនួន ០៣រូប ។ នៅក្នុងពិធីខាងលើនេះ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ បានផ្ដាំផ្ញើដល់ លោកអភិ បាលស្រុក និងអភិបាលរងស្រុកដែលត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងថ្មីក្នុងថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាព ក្នុងការងារគ្រប់គ្រងរដ្ឋបាលដែនដីដោយអនុវត្តឱ្យបាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ប្រមុខរាជរដ្ឋាភិបាល ប្រតិបត្តិនិងការអនុវត្តឲ្យមានប្រសិទ្ធភាពនៅ លិខិតបទដ្ឋានគតិយុត្តិនានារបស់ជាតិ ដើម្បីអភិវឌ្ឍន៍លើគ្រប់វិស័យ ឱ្យមានការរីកចម្រើននៅគ្រប់មូលដ្ឋានរបស់យើង ។ ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ដោះស្រាយទំនាស់ និងសំណូមពរនានាផ្តល់សេវាសាធារណៈ និងសេវាតម្រូវការជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយសហការយ៉ាងជិតស្និទ្ធរវាងមេឃុំជាមួយប៉ុស្តិ៍រដ្ឋបាល, រដ្ឋបាលឃុំ ជាមួយស្មៀន ឃុំ និងមេភូមិ និងជាមួយស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែក សំដៅធ្វើឲ្យភូមិឃុំមានការអភិវឌ្ឍ មានសុខសន្តិភាព មានសណ្ដាប់ធ្នាប់ ល្អប្រសើរដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនិងមានជីវភាពធូរធារ ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព គ្មានក្មេងជំនើង…
-
គ.ជ.ប ចេញសេចក្តីជូនដំណឹង ស្តីពីការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សូមជូនដំណឹងដល់លេខាធិការដ្ឋាន រាជធានី ខេត្តរៀបចំការបោះឆ្នោត ( លធ.ខប ) ទាំងអស់ជ្រាបថា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានផ្ញើលិខិតមក គ.ជ.ប ស្តីពី ការផ្ទេរសិទ្ធិជូន ឯកឧត្តម លោក លោកស្រី ជាប្រធាន អនុប្រធានគណៈកម្មា ធិការប្រតិបត្តិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីធ្វើជាតំណាងក្នុងការចុះហត្ថលេខាលើលិខិតស្នាម ផ្សេងៗ សម្រាប់បំពេញលក្ខខណ្ឌចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ តាមការិយាល័យ រាជធានី ខេត្ត ទូទាំងប្រទេស ដើម្បីសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ។ទទួលបានសេចក្ដីជូនដំណឹងនេះ លធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានដល់ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃស) ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ-រ៉ាវុធ
-
អភិបាលខេត្តកំពត ណែនាំមន្ត្រីឲ្យអភិវឌ្ឍសមត្ថភាព ធ្វើជាមេដឹកនាំល្អ កុំធ្វើជាមេអាប៉ោង

កំពត ៖ អភិបាលខេត្តកំពត បានប្រាប់ពីវិធីសាស្ត្រ និងគុណតម្លៃដែលមន្ត្រីត្រូវមាន ដើម្បីឆ្លើយតបចំពោះទំនុកចិត្តដែលរាជរដ្ឋាភិបាលនិងអង្គភាពប្រគល់ជូននូវឋានៈ តួនាទី និងត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមេដឹកនាំល្អមានគុណធ៌មចំពោះកូនចៅថ្នាក្រោម ។ ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការ នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាស្រុក និងបណ្តារមន្ទីរ នៃរដ្ឋបាលខេត្តកំពត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា អ្នករកស៊ី ធ្វើការដើម្បីរកប្រាក់ចំណេញ ចំណែកមន្ត្រីរាជការវិញ ធ្វើការត្រូវការនូវ ឋានៈ តំណែងតួនាទី ដែលកើតចេញពីការអនុវត្តការងាររបស់ខ្លួន ដែលរារដ្ឋាភិបាល និងអង្គភាពប្រគល់ជូន។ ដូច្នេះតើធ្វើបែបណាដើម្បីឲ្យរដ្ឋ និងអង្កភាពជឿជាក់ និងតម្លើងឋានៈតួនាទីជូន ? ឯកឧត្តមបានបញ្ជាក់ប្រាប់ថា មន្ត្រីត្រូវមាន ការយល់ដឹង បទពិសោធ ការរួមសាមគ្គីភាព ការរួមសុខទុក្ខ និងការចេះចែករំលែក ។ ហើយពេលបានធ្វើជាប្រធាន ឬជាមេដឹកនាំហើយ ត្រូវធ្វើជាគំរូលល្អសម្រាប់អ្នកក្រោមបង្គាប់ កុំធ្វើជាមេអាប៉ោង ស៊ីដាច់របបរបស់កូនចៅរបស់ខ្លួនឲ្យសោះ ។ ក្នុងពិធីប្រកាសចូលកាន់តំណែង ជូនមន្ត្រីរាជការចំនួន ៦៧រូប នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត…
-
ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣

ភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខណ្ឌសែនសុខដែលអង្គភាពយើងទទួលបាននៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ តាមប្រតិទិនដែលបានគ្រោងទុក ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី លោកស្រី ជា សុគន្ធ សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ លោក គឹម សាវុធ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រី អភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌសែនសុខ លោកមេបញ្ជាការងកងរាជអាវុធហត្ថខណ្ឌ រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ នាយក នាយករងដ្ឋបាលខណ្ឌ ការិយាល័យទាំង១០ និងអង្គភាពលទ្ធកម្ម លោកចៅសង្កាត់រងទាំង៦ តំណាងអង្គការសង្គមសុីវិល សរុបអ្នកចូលរួម ៦១រូប ។ របាយការណ៍បានបង្ហាញថាក្នុងកិច្ចប្រជុំនោះមានរបៀបវារៈចំនួន០៩ ដូចខាងក្រោម៖១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ បស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី០៣។២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២…
-
អភិបាលខេត្តតាកែវ ណែនាំដល់ក្មួយៗ សិស្សថ្នាក់វិទ្យាល័យត្រូវតែបង្កើននិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាយុវជនមានថាមពល និងសក្តានុពលសម្រាប់សង្គមជាតិទៅថ្ងៃអនាគត

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំទៅដល់ក្មួយៗដែលកំពុងសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ត្រូវតែបង្កើន និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយទៅជាយុវជនមួយប្រកបដោយថាមពលនិងជាយុវជនសក្តានុពលសម្រាប់សង្គមជាតិទៅថ្ងៃអនាគត ។ ថ្លែងនៅចំពោះមុខសិស្សានុសិស្សប្រមាណជាង ៦០០នាក់ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ និងប្រគល់ប័ណ្ណសរសើរដល់សិស្សបានបញ្ចប់ការសិក្សានៅសាលារៀនណេគ្រីអន្តរជាតិ ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ក្នុងនាមជាយុវជនក្មួយត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំងពូកែ ហើយដើម្បីប្រែក្លាយខ្លួនឯងជាយុវជនប្រកបដោយសន្តានុពលក្មួយៗត្រូវតែមានសមត្ថភាពពិតប្រាកដ មានចំណេះដឹងខ្ពស់ខ្ពស់ មានសីលធម៌ល្អ មានអត្តចរិតល្អ និងមានសុខភាពល្អផងដែរ ព្រោះចំណុចទាំងអស់នេះហើយ វានឹងនាំក្មួយៗឱ្យក្លាយទៅជាយុវជនជាសរសទ្រូង និងជាអ្នកបន្តវេនដ៏ខ្លាំងមួយសម្រាប់កម្ពុជានាថ្ងៃអនាគត់ជាក់ជាពុំខាន ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ការប្រែក្លាយខ្លួនឯងជាយុវជនសក្តានុពល វានឹងនាំក្មួយៗមានក្តិតយស និងមានមោទនៈភាពសម្រាប់ខ្លួនឯង គ្រួសារ សាលារៀន និងលោកគ្រូអ្នកគ្រូយើងផង និងសង្គមជាតិផង ព្រោះក្មួយៗពិតជាធនធានមនុស្សដ៏ពិតប្រាកដមួយ ជាពិសេសក្មួយៗនឹងក្លាយទៅជាគំរូដ៏ល្អសម្រាប់យុវជនដទៃទៀតយកគំរូតាម ហើយបន្តប្រែក្លាយជាយុវជនមួយដែលមានសមត្ថភាព មានចំណេះដឹង ហើយជាកូនល្អ មិត្តល្អ និងជាសិស្សល្អផងដែរ ហើយតាមរយៈការបង្កើនសមត្ថភាពឱ្យមានចំណេះដឹងនេះដែរ សូមក្មួយៗយកវាមកបន្តអភិវឌ្ឍប្រទេសជាតិរបស់យើង…
-
សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបឯកអគ្គរដ្ឋទូតតួកគី

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះលោកជំទាវ UIKU Kocaefe ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ សម្តេច មានជំនឿជឿជាក់ថា លោកជំទាវនឹងខិតខំបន្តពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ នៅក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ លើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ។ លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា សភាតួកគីបានបង្កើតក្រុមមិត្តភាពរវាងប្រទេសទាំងពីរ។ លោកជំទាវមានជំនឿថា នឹងមានការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់រវាងសភានៃប្រទេសទាំងពីរ…
-
លោកជំទាវ រដ្ឋលេខាធិការក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ លើប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន”

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្ដីពី ការរៀបចំព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ លើប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ ការិយាល័យអប់រំ ខណ្ឌទាំង១៤ តំណាងសាលាបឋមសិក្សារដ្ឋចំនួន ១៦០រូប និងតំណាងសាលាចំណេះទូទៅឯកជនចំនួន២៤០រូប។ លោកជំទាវ បានមានប្រសាសន៍ថា ដើម្បីចូលរួមលើកកម្ពស់កិត្តិនាមនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសដើម្បីគាំទ្រដល់កិច្ចប្រជុំទាំងឡាយនៃសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដួចផ្ដើមបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក៏ដូចជាដើម្បីអបអរសាទរដល់ពិធីសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល (ASEAN Center for Digital Education) ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនូវព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ ក្រោមប្រធានបទ “ការអប់រំឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាស៊ាន” ។…
-
សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម វ៉ាង វិនធាន អញ្ជើញជាអធិបតីក្នុងពិធី ផ្ទេរ-ប្រគល់សម្ភារៈជំនួយឥតសំណងចំនួន ១៥០គ្រឿង របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិចិន ជូនដល់ក្រសួងកាពារជាតិកម្ពុជា

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារៈរដ្ឋប្រជាមាណិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធី ផ្ទេរ-ប្រគល់សម្ភារៈជំនួយឥតសំណង ចំនួន ១៥០គ្រឿង របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិចិន ជូនដល់ក្រសួងកាពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ ។ ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម វ៉ាង វិនធាន បានគូសបញ្ជាក់ថា កងទ័ពកម្ពុជា-ចិន ជាបងប្អូន ស្គាល់ចិត្ត ស្គាល់ថ្លើម និងរួមសុខ រួមទុក្ខជាមួយគ្នា ហើយជាដៃគូនិយាយតិច ប៉ុន្តែធ្វើច្រើន។ ឯកអគ្គរដ្ឋទូតចិន បានបន្តថា ជំនួយដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជូនរថយន្តចំនួន ១៥០គ្រឿង និងសម្ភារការិយាល័យចំនួនដល់ក្រសួងការពារជាតិកម្ពុជា គឺសកម្មភាពជាក់ស្តែង ដែលក្រសួងការពារជាតិចិន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញសេចក្តីសប្បាយរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ឯកអគ្គរដ្ឋទូតចិន…
-
ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និង ឯកឧត្តម សាយ សំអាល់ អញ្ជើញ ពិនិត្យទីតាំង និងជួបប្រជាពលរដ្ឋកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ នៅភូមិស្រះស្រង់ត្បូង ភូមិទក្សិណខាងត្បូង និងភូមិត្រពាំងសេស

សៀមរាប៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីម្សិលមិញ បានអញ្ជើញចុះពិនិត្យទីតាំង និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រង់ចំណុចភូមិស្រះស្រង់ត្បូង ភូមិទក្សិណខាងត្បូង និងភូមិត្រពាំងសេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ សំណង់ខុសច្បាប់ នៅតំបន់រមណីយដ្ឋានអង្គរ មួយចំនួន បានចាប់ផ្តើមរុះរើរួចរាល់ ខណៈដែលមានប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើ និងគ្រប់លក្ខខណ្ឌជាង ៩០០គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាការផ្តល់ជូនរបស់រាជរដ្ឋាភិបាល ៕ ដោយ៖លីដា +សេឌី