-
បោះឆ្នោត៖ សង្គមស៊ីវិលថាជារឿងល្អបើ គ.ជ.ប ប្រើប្រាស់រូបមន្តបែងចែកអាសនៈជំនាន់អ៊ុនតាក់

ភ្នំពេញ៖លោក សម គន្ធាមី ប្រធានអង្គការនិកហ្វិក ដែលធ្វើការងារទាក់ទងការបោះឆ្នោត លើកឡើងនៅថ្ងៃទី២កញ្ញាថា វាជារឿងល្អបើសិន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រើប្រាស់រូបមន្តបែងចែកអាសនៈជំនាន់អ៊ុនតាក់ ឆ្នាំ១៩៩៣ ដើម្បីបើកផ្លូវឲ្យគណបក្សតូចៗ មានតំណាងរបស់ខ្លួន នៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ លោកថា ប្រសិនបើធ្វើបានដូចជំនាន់អ៊ុនតាក់ នោះវាអំណោយផលទៅគណបក្សតូចៗ ប៉ុន្តែដើម្បីធ្វើវាបាន គឺទាល់តែមានការធ្វើវិសោធកម្ម ច្បាប់ស្ដីពីការបោះឆ្នោតជាមុនសិន។ ការលើកឡើងរបស់លោក សម គន្ធាមី យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីក្រុមគណបក្សនយោបាយចំនួន៤ រួមមាន៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើ គ.ជ.ប ឲ្យពិចារណាប្រើប្រាស់រូបមន្តបែងចែកអាសនៈជំនាន់អ៊ុនតាក់ឆ្នាំ១៩៩៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ លោក ចេប គឹមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន បានថ្លែងដូច្នេះ នៅក្នុងសន្និសីទកាសែត ស្ដីពីលទ្ធផលក្រោយជំនួបជាមួយតំណាង គ.ជ.ប ថា៖ «ក្នុងចំណោមការស្នើសុំ១៦ចំណុចដែលយើងជួបជាមួយតំណាង គ.ជ.ប យើងបានស្នើឲ្យ គ.ជ.ប ប្រើប្រាស់រូបមន្តបែងចែកអាសនៈជំនាន់ឆ្នាំ១៩៩៣។ កាលហ្នុងគេយកសំណល់ធំបំផុត តែឥលូវបែរជាគេយកសំណល់មធ្យមភាគខ្ពស់បំផុតទៅវិញ។ ដូច្នេះ បើគេយកសំណល់ធំបំផុត មកចែកជាមួយអាសនៈ…
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការ អគារសិក្សា បណ្ណាល័យ និងទីចាត់ការ ចំនួន ៣ខ្នង ០៩បន្ទប់ សរុបថវិកាអស់ ១៥២.៥០០ដុល្លារអាមេរិក ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា បណ្ណាល័យ និងទីចាត់ការ ចំនួន ៣ខ្នង ០៩បន្ទប់ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២២នេះ ។ លោក ឡាយ សំអឿន អភិបាលនៃគណៈអភិបាលស្រុកបាភ្នំ បានឲ្យដឹងថា អគារសិក្សា១ខ្នង ៩ម៉ែត្រ×៤០ម៉ែត្រ មាន ០៥បន្ទប់ នៅសាលាបឋមសិក្សាវត្តប្រស្រែ ភូមិប្រស្រែ ឃុំបឹងព្រះ ចំណាយថវិការសរុប ៧៦,៥០០ដុល្លារអាមេរិក ។ បណ្ណាល័យ ១ខ្នង ៩ម៉ែត្រX១៥ម៉ែត្រ មាន ០២បន្ទប់ នៅសាលាបឋមសិក្សាស្នេហ៍រាន ភូមិស្នេហ៍រាន ឃុំបឹងព្រះ ចំណាយថវិការសរុប ៣៨,០០០ដុល្លារអាមេរិក ។ ទីចាត់ការ ១ខ្នង ៩ម៉ែត្រX១៥ម៉ែត្រ មាន ០២បន្ទប់ នៅសាលាបឋមសិក្សា ឃ្លាំងសេដ្ឋី ភូមិដីថុយ ឃុំបឹងព្រះ ចំណាយថវិការសរុប…
-
កម្ពុជា និងអង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ ប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អបន្ថែមទៀត ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ បានទទួលជួបលោកស្រី Sandra Bernklau តំណាងតែងតាំងថ្មីនៃអង្គការមូលនិធិប្រជាជនរបស់អង្គការ សហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកស្រី Sandra Bernk lau និងអះអាងពីការប្តេជ្ញាចិត្ត និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះលោកស្រី និងក្រុមការងាររបស់លោកស្រី សម្រាប់កិច្ចការសំខាន់នៃ UNFPA ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់ នៃកម្មវិធីប្រចាំប្រទេស (Country Prog rammes) និងផែនការសកម្មភាពរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNFPA ប្រចាំកម្ពុជា ដែលបានរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងបានថ្លែង អំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ UNFPA លើកិច្ចការផែនការគ្រួសារ ការអប់រំផ្នែកសុខ-ភាពបន្តពូជ និងការកាត់បន្ថយហឹង្សាប្រឆាំងស្រ្តី ជាពិសេសក្នុងការផ្តល់ជំនួយដល់ស្រ្តី និងយុវតីដែលងាយរងគ្រោះ។…
-
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាក្រុមលេខាធិការ(កម្ពុជា-ថៃ) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមលេខាធិការ(កម្ពុជា-ថៃ) ដើម្បីពិភាក្សាលើកិច្ចការងារចាំបាច់នានា សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំក្រុមលេខាធិការកម្ពុជា ពិភាក្សាជាមួយ ក្រុមលេខាធិការថៃ ដែលដឹកនាំដោយ ឯកឧត្តម ឆៃយ៉ាវុធ ច័ន្ទថន លេខាធិការរងអចិន្ត្រៃយ៍ ក្រសួងមហាផ្ទៃថៃ តាមប្រព័ន្ធVideo Conference ។ សូមបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូកម្ពុជា រៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា- ថៃ លើកទី៧ តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តរដ្ឋមន្រ្តីក្រសូងមហាផ្ទៃ ៕ ដោយ-រ៉ាវុធ
-
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជួបពិភាក្សាការងារជាមួយប្រតិភូទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតចិនប្រចាំនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២ នៅទីស្តីការក្រសួងមហាផ្ទៃ។ សមភាគីចិនដែលអញ្ជើញចូលរួមនៅក្នុងកម្មវិធីនោះរួមមាន លោក Li Xiang Ming ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល, លោក CHEN Bin Bin និង លោក Sun Peng មន្ត្រីទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតចិនប្រចាំនៅកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ជាច្រើនរូបទៀត ។ ជំនួបនេះមានគោលបំណងសម្តែងការគួរសម និងបង្ហាញខ្លួនក្រោយពីបានទទួលភារកិច្ចមកកាន់ប្រទេសកម្ពុជា ជាទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល និងបន្តទំនាក់ទំនងជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងគោរពអញ្ជើញ ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ចូលរួមវេទិកាចិន-អាស៊ាន លើកទី៤ ស្តីពីការសិក្សាផ្នែកនគរបាល លេីការអនុវត្តច្បាប់ក្នុងតំបន់ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងផលិតផលក្លែងក្លាយ…
-
ឯកអគ្គរាជទូតតំណាងសន្និសីទ UN បញ្ជាក់ពីការបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត លើការពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះវិស័យហិរញ្ញវត្ថុ

ភ្នំពេញ៖ ទូតតំណាងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ថា៖ ខ្លួននឹងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតលើការពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ធនាគារជាតិ នៃកម្ពុជា ក្នុងការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះវិស័យហិរញ្ញវត្ថុ ។ នេះជាការបញ្ជាក់របស់ឯកឧត្ដម Ken O’Flaherty ឯកអគ្គរាជទូតតំណាងសន្និសីទអង្គការសហប្រជាជាតិ ក្នុងឱកាសដែលឯកឧត្ដម និងមន្ត្រីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម សុំ សន្និសិទ្ធ ទេសាភិបាលរង តំណាងឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។ នៅក្នុងជំនួបនេះ ឯកឧត្តម Ken O’Flaherty បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាង ស្ថានទូតអង់គ្លេស និងធនាគារជាតិនៃកម្ពុជាកន្លងមក និងមានបំណងបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត លើការរួមចំណែកនៅក្នុងកម្មវិធីកាត់បន្ថយការប្រើប្រាស់ថាមពលចេញពីកាបូន និងការពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុចំពោះវិស័យហិរញ្ញវត្ថុ។ ក្នុងនាមឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម សុំ សន្និសិទ្ធ បានស្វាគមន៍ចំពោះការរឹតចំណងសហប្រតិបត្តិការរវាងស្ថានទូតអង់គ្លេស និងធនាគារជាតិនៃកម្ពុជាកន្លងមក ក្នុងនោះក៏បានបញ្ជាក់ពីការគាំទ្រក្នុងកិច្ចការពារបរិស្ថាននិងការប្រែប្រួលអាកាសធាតុរបស់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារនៅកម្ពុជាផងដែរ ។ ឯកឧត្តម សុំ សន្និសិទ្ធ ក៏បានបញ្ជាក់ដែរថា៖ គិតចាប់តាំងពីឆ្នាំ២០១៦មក ធនាគារជាតិនៃកម្ពុជា…
-
អង្គទូត និងក្រុមគ្រួសារពីប្រទេសថៃធ្វើដំណើរទស្សនកិច្ចសិក្សាលើកទី២ នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប

បន្ទាយមានជ័យ ៖ ឯកអគ្គរាជទូត អគ្គរដ្ឋទូតដែលជាអង្គទូតប្រទេស ៣០ប្លាយប្រចាំនៅប្រទេសថៃ និងក្រុមគ្រួសារ បានធ្វើដំណើរតាមរថយន្តទស្សនកិច្ចសិក្សាលើកទី២របស់ខ្លួនទៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាបចាប់ពីថ្ងៃទី ០១-០៤ ខែកញ្ញា ឆ្នាំ២០២២ ។ ពេលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែតកាលពីជិតថ្ងៃត្រង់ទី០១ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូអង្គទូតបរទេសនិងក្រុមគ្រួសារត្រូវបានស្វាគមន៍ រាក់ទាក់ដ៏កក់ក្តៅ និងរៀបចំពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន នៃកាស៊ីណូហ្គ្រែនដាយម៉ិន ស៊ីធី (Grand Diamond City Casino ) នាក្រុងប៉ោយប៉ែត ដែលរៀបចំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីជាន់ខ្ពស់ខេត្ត មន្ត្រីថ្នាក់ដឹកនាំស៊ីវិល កងកម្លាំងប្រដាប់អាវុធ អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ អភិបាលក្រុងប៉ោយប៉ែតនិងសហការី ។ ឯកឧត្ដម អ៊ុ រាត្រី បានបង្ហាញពីសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ ជាមួយនិងការទាក់ទាញការចាប់អារម្មណ៍ដើម្បីឱ្យអង្គទូតពាំនាំព័ត៌មានទៅប្រាប់អ្នកវិនិយោគ ធុរជន នៃប្រទេសរបស់ផងខ្លួនឱ្យមកពិនិត្យ សិក្សា និងចាប់ឱកាសបណ្តាក់ទុនរកស៊ី ហើយក៏ប្រាប់ទៅពលរដ្ឋរបស់ប្រទេសទាំងនោះមកទស្សនាប្រទេសកម្ពុជាផងដែរ ។ សូមបញ្ចាក់ថា អង្គទូតទាំងនោះ រួមមាន អាហ្សង់ទីន អូទ្រីស បង់ក្លាដែស ប្រេស៊ីល…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួម អបអរខួបលើកទី៧៧ នៃទិវាបុណ្យជាតិវៀតណាម និង ខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី៧៧ ទិវាឯករាជ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២២) ថ្នាក់ដឹកនាំ នៃស្ថានទូតអាមេរិក ឥណ្ឌា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណៈរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រថៃ សាធារណៈរដ្ឋគុយបា សហព័ន្ធរុស្ស៊ី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រ៊ុយណេដារូសាឡឹម សាធារណៈរដ្ឋឥណ្ឌូនេស៊ី និងសាធារណៈរដ្ឋសឹង្ហបុរី បានចូលរួម និងជូនសារលិខិតអបអរសាទរថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម។ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ គឺជាព្រឹត្តិការណ៍ ដ៏ សំខាន់ ដែលជាចំណុចរបត់ប្រវត្តិសាស្ត្រ របស់ប្រទេសវៀតណាម ឆ្ពោះទៅរកជ័យជម្នះ នៃសង្គ្រាមវៀតណាម ខាងត្បូង នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥។ ថ្ងៃនោះ គឺជាថ្ងៃ នៃ ការបង្កើត សាធារណរដ្ឋ ប្រជាធិបតេយ្យ វៀតណាម ហើយត្រូវបានគេចាត់ទុកថា ជា ទិវា ឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គម និយមវៀតណាមបច្ចុប្បន្ន។ កាលនោះមេដឹកនាំ ឬ…
-
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កម្ពុជា ដឹកនាំកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដើម្បី ពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដល់ភាគីចរចារដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Ministers’ Special Meeting) តាមប្រព័ន្ធវីដេអូ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក្នុងនាមជាប្រធានអង្គប្រជុំ បានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជ្រាលជ្រៅជូនចំពោះបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ អគ្គលេខាធិការអាស៊ាន គណៈប្រតិភូសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដែលតែងតែផ្តល់ការគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។ កិច្ចប្រជុំពិសេសនេះ មានគោលបំណងពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដល់ភាគីចរចារដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឱ្យបញ្ចប់តាមពេលវេលាបានកំណត់ ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងឡាយ ដែលកម្ពុជាបានលើកឡើង ក្រោមភាពជាប្រធានអាស៊ានប្តូរវេនស្ថិតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។ គួររំលឹកផងដែរថា មកដល់ពេលបច្ចុប្បន្ននេះ ការចរចារដំឡើងកម្រិតទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ និងសង្ឃឹមថាឈានទៅបញ្ចប់តាមពេលវេលាកំណត់។ សមាជិកអង្គប្រជុំទាំងអស់ បានចូលរួមផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម និងផ្តល់ការណែនាំកម្រិតគោលនយោបាយដល់មន្ត្រីជំនាញចរចារ ដោយធ្វើយ៉ាងណាបង្ហាញនូវភាពបត់បែន ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់៕…
