-
ទូតថៃបញ្ចប់បេសកកម្មការងារនៅកម្ពុជា អបអរដល់កម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលជោគជ័យ

-
ឯកអគ្គរាជទូតថៃ ចប់អាណត្តិបេសកកម្មការងារនៅកម្ពុជា ត្រូវបាន សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបជម្រាបលា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលធុប (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ចូលជួបជម្រាបលា នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព បន្ទាប់ពីឯកឧត្តម បញ្ចប់បេសកកម្មការងារ នៅក្នុងប្រទេសកម្ពុជា ។ សូមជម្រាបថា ឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលធុប បានអញ្ជើញមកបំពេញការងារជាឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០១៨។ ក្នុងអំឡុងពេលបំពេញការងារនៅកម្ពុជានេះ ឯកឧត្តម បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាច្រើន រវាងកម្ពុជា និងថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នានេះ។ ក្រៅពីការប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្សេងៗហើយ ឯកឧត្តម ក៏បានប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាវិស័យដទៃទៀតរវាងប្រទេសទាំងពីរផងដែរ។ សូមបញ្ជាក់ថា យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានឱ្យដឹងថា គិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ សម្រេចបាន ៣ ៨៤០លានដុល្លារអាមេរិក កើនឡើង ១៤.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១…
-
មន្ត្រីគណបក្សអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក ឃុំទំាងបួន នៃស្រុកកំពង់សៀម

កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំរអាង ឃុំកៀនជ្រៃ ឃុំអំពិល និងឃុំទ្រាន ដែលបានរៀបចំ នៅស្នាក់ការបក្សឃុំរអាង កាលពីចុង សប្តាហ៍កន្លងទៅនេះសមាជិកបក្សប្រមាណ ២៦០០នាក់។ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រធានក្រុមការងារថ្នាក់ កណ្តាលចុះ ឃុំទាំង៤ បានរាយការណ៍ជូនអង្គពិធីបានជ្រាបអំពី ស្ថានភាព វឌ្ឍនៈភាព និងសមិទ្ធផលនានាដែលក្រុមការងារចុះជួយឃុំ ទាំង៤ បានកសាង និងស្ថានភាពនៃការគ្រប់គ្រងសមាជិក គណបក្ស ប្រជាជនកម្ពុជា។ ក្រៅពីនេះក្រុមការងារក៏ បាន ដោះស្រាយនូវសំណូមពរនានារបស់ប្រជាពលរដ្ឋនៅក្នុងឃុំទាំង៤ ដូចជាហេដ្ឋារចនាសម្ព័ន្ធ អំពូលភ្លើងសូឡា និង សម្រប សម្រួលដល់យុវជនដែលត្រូវចំណាកស្រុកទៅធ្វើការក្រៅប្រទេសជាដើម។ មានមតិសំណេះសំណាលទៅកាន់សមាជិកគណបក្ស ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ កោតសរសើរ និងវាយ តម្លៃខ្ពស់ជូនចំពោះឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំ សហការី លោកអភិបាលស្រុក ឃុំ…
-
កម្ពុជា-គុយបា វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេស នៅក្នុងវិស័យសុខាភិបាល អប់រំ និងកីឡា

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា នៅក្នុងជំនួបនាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពិភាក្សាការងារជាមួយ ឯកឧត្តម Gerardo Geñalver Portal អនុរដ្ឋមន្រ្តីការបរទេសទី១ នៃសាធារណរដ្ឋគុយបា អំពីការត្រៀមរៀបចំសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរនាពេលខាងមុខនេះ ជាមួយក្តីរំពឹងទុកយ៉ាង មុតមាំថា ការផ្លាស់ប្តូរទស្សនកិច្ចជាប្រវត្តិសាស្រ្តនេះ អាចនឹងត្រួសត្រាយផ្លូវសម្រាប់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសទី១ Gerardo Geñalver Portal ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី០១-០៣ ខែកញ្ញា ឆ្នាំ២០២២ បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ និងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេស នៅក្នុងវិស័យសុខាភិបាល អប់រំ និងកីឡា និងបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងពង្រឹងកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យទាំងនេះបន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីដែលនៅមានទំហំតូចនៅឡើយ ព្រមទាំងបានផ្តល់អនុសាសន៍ឱ្យកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងប្រទេសទាំងពីរដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះ រិះរកវិធីនិងមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត។ ឯកឧត្តម Gerardo Penalver Portal បានកោតសរសើរចំពោះជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរបញ្ជាការដ្ឋានកងអង្គរក្ស ដែលបានខិតខំបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី

(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងនូវការកោតសរសើរដល់បញ្ជាការដ្ឋានកងអង្គរក្ស ដែលបានខិតខំបំពេញភារកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ការកោតសរសើរបានធ្វើឡើងក្នុងឱកាស ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីខួបអនុស្សារីយ៍ ១៣ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការប្រារព្ធខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យ ដើម្បីជាការរំឭកដល់ដំណើរឆ្លងកាត់ជាច្រើនដំណាក់កាល និងការសម្រេចបាននូវស្នាដៃ និងសមិទ្ធផលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ-សុវត្ថិភាពជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាភារកិច្ចជាច្រើនផ្សេងទៀត ជាគុណប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល។ ឯកឧត្តមបន្តថា ក្នុងរយៈពេលជាង ៤០ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគស្មាញជាទីបំផុត នៅក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស ជាពិសេសការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយសន្តិភាព ស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច។ សមិទ្ធិផលជាតិសំខាន់ៗ ដែលសម្រេចបានកន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមប្រកបដោយពលិកម្មដ៏ធំធេងរបស់កងយោធពលខេមរភូមិន្ទ…
-
កូនប្រុសច្បងសម្ដេចតេជោ ហ៊ុន សែន:គ្មានការប្រជែងតំណែងបេក្ខជននាយករដ្ឋមន្ត្រីនៃបក្សគណបក្សប្រជាជនរវាងលោកនិងប្អូនប្រុស

ភ្នំពេញ៖ ឯកឧត្តមហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រី នាពេលអនាគតនៃគណបក្សប្រជាជនកម្ពុជា បានមុខប្រតិកម្មតបតទៅនឹងការវិភាគដែលថា ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាកំពុងមានការប្រជែងតំណែងនាយករដ្ឋមន្ត្រី រវាងរូបលោក និងឯកឧត្ដម ហ៊ុន ម៉ានី ប្អូនប្រុសរបស់លោក។ ការតបតនេះ គឺបន្ទាប់ពីមានការវិភាគថា លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី កំពុងធ្វើសកម្មភាពនយោបាយយ៉ាងសកម្មក្នុងពេលទន្ទឹមគ្នា ដើម្បីស្វែងរកប្រជាប្រិយភាពពីប្រជាពលរដ្ឋ។ នៅពិធីប្រកាសជាផ្លូវការបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃសៅរ៍ទី០៣កញ្ញា ឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាកងទ័ពជើងគោក បានថ្លែងថា៖ «គ្រួសារខ្ញុំ បងប្អូនប្រាំនាក់ ហាក់ដូចជាសសរប្រាំដើម ទ្រផ្ទះមួយ។ សសរមួយណាបាក់ ក៏ធ្វើឲ្យផ្ទះនេះរលំ បាត់លំនឹង ហើយរលំបាក់គ្រោះថ្នាក់ទាំងអស់គ្នា។ ចាំពាក្យនេះ! ឪ ម៉ែ ខ្ញុំប្រដៅតាំងពីដើម»។ ប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ាណែត យ៉ាងដូច្នេះ ដើម្បីសង្កត់ធ្ងន់អំពីសាមគ្គីភាពក្នុងក្រុមគ្រួសារឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន…
-
គ.ជ.ប នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» រយៈពេល៣ថ្ងៃ

ភ្នំពេញ:គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ជូនដល់ប្រធាន អនុប្រធាន និងអ្នកបច្ចេកទេសកុំព្យូទ័រ នៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល រយៈពេល ៣ថ្ងៃ។ វគ្គបណ្ដុះបណ្ដាល នឹងធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។យោងតាមសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា គ.ជ.ប នឹងរៀបចំពិធីបើក និងពិធីបិទវគ្គបណ្ដុះបណ្ដាល ដូចខាងក្រោម៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨៖០០នាទី ពិធីបើកវគ្គបណ្ដុះបណ្ដាលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប * នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៤៖៣០នាទី ពិធីបិទវគ្គបណ្ដុះបណ្ដាលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប៕ដោយ:រ៉ាវុធ
-
គណបក្សប្រជាជនកម្ពុជា មិនយល់ស្របដែលបក្សក្រៅរដ្ឋាភិបាលចង់ឲ្យឃើញការកំណត់លក្ខខណ្ឌការប្រើប្រាស់ថវិការបសបក្សនយោបាយ

ភ្នំពេញ៖អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឯកឧត្តម សុខ ឥសាន នៅថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២២បានចាត់ទុកថា វាជារឿងមិនត្រឹមត្រូវដែលតំណាងគណបក្សក្រៅរដ្ឋាភិបាល ចង់ឲ្យមានការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ថវិការបស់គណបក្សនយោបាយ អំឡុងពេលឃោសនាបោះឆ្នោត នៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត។ ប្រតិកម្មរបស់អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ធ្វើឡើងបន្ទាប់ពីសម្ព័ន្ធគណបក្សក្រៅរដ្ឋាភិបាលតាមរយៈសន្និសីទកាសែតនៅថ្ងៃទី២ខែកញ្ញា ចង់ឃើញការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ថវិការបស់គណបក្សនយោបាយអំឡុងពេលឃោសននាបោះឆ្នោត នៅក្នុងច្បាប់ស្ដីពីការបោះឆ្នោត។ ធ្វើបែបនេះដើម្បីតម្លាភាព និងគោលការណ៍ស្មើភាពរវាងគណបក្សនយោបាយ។ តំណាងគណបក្សនយោបាយចំនួន៤ រួមមាន៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានដាក់សំណើនេះ នៅលេខរៀងទី១០ ក្នុងចំណោមសំណើទាំង១៦ចំណុច ដែលស្នើទៅ គ.ជ.ប ក្នុងជំនួបកាលពីថ្ងៃទី៣១សីហា។ ឯកឧត្តម សុខ ឥសាន ឆ្លើយតបថា៖ «បើចង់ទាមទារ គឺទាមទារបែបនេះទំនងជាង។ គឺសុំឲ្យរដ្ឋជាអ្នកទទួលខុសត្រូវចំពោះគណបក្សណាដែលបានចុះបញ្ជីនៅ គ.ជ.ប ក្នុងការប្រកួតប្រជែង។ ហើយរដ្ឋត្រូវផ្ដល់ថវិកាស្មើៗគ្នាគ្រប់គណបក្សនយោបាយ។ បើធ្វើបែបហ្នឹងទើបបាន។» តែយ៉ាងណាមិញ លោក គង់ មុនិកា ប្រធានគណបក្សឆន្ទៈខ្មែរថ្លែងថា៖ «នៅក្នុងនីតិវិធីឬច្បាប់ គួរតែកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ថវិកាថា តើគណបក្សនយោបាយនីមួយៗមានសិទ្ធិប្រើប្រាស់ថវិកាប៉ុន្មាន? តើអាចទទួលបានលុយឧបត្ថម្ភពីឧកញ៉ា ឬអ្នកមានណាមួយ ក្នុងទំហំប៉ុន្មាន? មិនមែនចេះតែជួយរាប់លានស្រេចចិត្តបានទេ គឺត្រូវមានការកំណត់។» ប្រភពថវិការបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន…
-
រដ្ឋមន្ដ្រីសុខាភិបាល នឹងពង្រីកប្រព័ន្ធតាមដានសុខភាពបែបឌីជីថល ឱ្យគ្របដណ្តប់ទូទាំងប្រទេស

(ភ្នំពេញ)៖ ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាលនឹងពង្រីកប្រព័ន្ធឌីជីថលបែបទំនើបទូទាំងប្រទេស ដើម្បីគ្រប់គ្រងតាមដានប្រវត្ដិសុខភាពរបស់អ្នកជំងឺ។ ឯកឧត្តម រដ្ឋមន្ដ្រី បានថ្លែងថា «កន្លងមកមន្ទីរពេទ្យរដ្ឋយើងទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាញខេត្ដមួយចំនួន បានដាក់ដំណើរការប្រព័ន្ធឌីជីថែលនេះហើយ អនាគតយើងនឹងគ្រប់ដណ្ដប់ទូទាំងប្រទេស»។ ការថ្លែងដូច្នេះរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាស ដែលឯកឧត្តម ចុះពិនិត្យអគារថ្មីរបស់មន្ទីរពេទ្យកុមារជាតិ កម្ពស់៤ជាន់ នៅដើមខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា នៅមន្ទីរពេទ្យកុមារជាតិ ក៏បានដាក់ដំណើរការរួចហើយនូវប្រព័ន្ធឌីជីថលនេះ ដោយអ្នកជំងឺដែលមកទទួលសេវាព្យាបាល នឹងធ្វើកាតសម្គាល់ខ្លួនអ្នកជំងឺ ដោយគ្រូពេទ្យបានបញ្ជូលព័ត៌មានលម្អិតនៃសុខភាពរបស់អ្នកជំងឺចូល ពេលអ្នកជំងឺត្រលប់មកពិនិត្យម្ដងទៀត (លើកក្រោយ) ដោយគ្រាន់តែស្គេនកាតនោះ នឹងដឹងពីប្រវត្ដិអ្នកជំងឺកន្លងមក។ រដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងទៀតថា «កុមារដែលមកទទួលសេវា នៅពេទ្យកុមារជាតិ គ្រាន់តែស្គេន នឹងដឹងថាគាត់បានចាក់វ៉ាក់សាំងបានប៉ុន្មានមុខ ដោយកុមារតូចៗគឺត្រូវចាក់វ៉ាក់សាំងចំនួន១១មុខ តែសម្រាប់កុមារី គឺមានថែមនូវវ៉ាក់សាំងមហារីកមាត់ស្បូន។ ដូច្នេះពេលគ្របដណ្ដប់ប្រព័ន្ធឌីជីថលទូទាំងប្រទេស អ្នកជំងឺអាចកាន់កាតសុខភាពទៅជាមួយ ពេលទៅពិនិត្យព្យាបាលនៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ គឺគ្រូពេទ្យ នឹងដឹងពីប្រវត្ដិគាត់កន្លងមក (តាំងពីតូចដល់ធំ)»។ ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម…
-
លោក ញ៉ែម សំអឿន អភិបាល ខេត្ត រតនគីរី ប្តេជ្ញាផ្សព្វផ្សាយអប់រំ បញ្ឈប់ការដាក់អន្ទាក់និងលុបបំបាត់ការលក់សាច់សត្វព្រៃ

ភ្នំពេញ៖នៅក្នុងយុទ្ធនាការអន្ទាក់សូន្យក្នុង ខេត្ត រតគិរី ដែលជា ខេត្ត ចុងក្រោយ នៃ យុទ្ធនាការក្តៅគគុកមួយនេះ លោក ញ៉ែម សំអឿន អភិបាល ខេត្តរតនគីរី បានបង្ហាញពីការប្តេជ្ញាចិត្តថានឹងចូលរួមអប់រំ ផ្សព្វផ្សាយពីការបញ្ឈប់ការដាក់អន្ទាក់ ការប្រើកាំភ្លើងកែច្នៃ និងមធ្យោបាយផ្សេងៗទៀតសម្លាប់សត្វព្រៃគ្រប់ប្រភេទក៏ដូចជាប្តេជ្ញាចិត្ត ក្នុងការលុបបំបាត់ ការលក់ដូរសាច់សត្វព្រៃនៅក្នុងខេត្តផងដែរ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យ ក្នុង ខេត្ត រតគិរី នារសៀលថ្ងៃទី៣ តុលា ឆ្នាំ២០២២នៅ មន្ទីបរិស្ថាន ខេត្តរតនគិរី លោក ញ៉ែម សំអឿន គណៈអភិបាល នៃអភិបាលខេត្តរតនគីរីបានឱ្យដឹងថា ការផ្សព្វផ្សាយពីការអប់រំបញ្ឈប់ការដាក់អន្ទាក់ និង មធ្យោបាយការសម្លាប់សត្វគ្រប់ប្រភេទជារឿងមួយចាំបាច់ដើម្បីការពារសត្វព្រៃជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយបន្តទៀត។ ជាមួយការលើកឡើងបែបនេះលោក អភិបាលខេត្តរតនគីរី បានថ្លែងដែរថាគ្រប់គ្នាត្រូវបញ្ឈប់ការដាក់និងការជួញដូរសត្វព្រៃនៅកម្ពុជាក៏ដូចជាខេត្តរតនគិរី ហើយងាកមកចូលរួមការពារសត្វទាំងអស់គ្នាពីព្រោះថាសត្វទាំងនេះមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបានឡើយ។ លោកបានបញ្ជាក់បន្ថែមថា “យើងរួមគ្នាបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។យើងចូលភោជនីយដ្ឋានកុំសួររកសាច់សត្វព្រៃ ហើយត្រូវចូលរួមទាំងអស់គ្នាដើម្បីការពារសត្វព្រៃយើងឱ្យបានទាំងបច្ចុប្បន្ននិងអនាគត”។ លោក ញ៉ែម សំអឿន អភិបាល ខេត្ត រតនគីរីបានលើកឡើងដោយបញ្ជាក់បន្ថែមថា”ក្រៅពីនេះយើងត្រូវមានវិធានការច្បាប់ ក៏នឹងមានវិធានការអប់រំបន្ថែមដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រកបមុខរបទាក់ចាប់សត្វលក់ឲ្យងាកបង្កើតមុខផ្សេងៗដើម្បីផ្តល់សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋសម្រាប់គ្រប់គ្រងគ្រួសារវិញ”។ ទាក់ទិនក្នុងការទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃនេះដែរលោកអភិបាលខេត្តបានឱ្យដឹងបន្ថែមថា៖អាជ្ញាធរមានសមត្ថកិច្ចនឹងចុះពិនិត្យទីតាំងដែលធ្លាប់លក់សាច់សត្វព្រៃ ហើយយើងនឹងធ្វើវេទិការសាធារណៈអប់រំ ពីផលវិបាក…