Category: នយោបាយ

  • នាយកដ្ឋានបឋមសិក្សាក្រសួងអប់រំបើកកិច្ចប្រជុំរយៈពេល ៣ថ្ងៃដើម្បីពិគ្រោះយោបល់ស្ដីពី ការពិនិត្យលើខ្លឹមសារកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ឆមាសទី២

    នាយកដ្ឋានបឋមសិក្សាក្រសួងអប់រំបើកកិច្ចប្រជុំរយៈពេល ៣ថ្ងៃដើម្បីពិគ្រោះយោបល់ស្ដីពី ការពិនិត្យលើខ្លឹមសារកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ឆមាសទី២

    ភ្នំពេញ ៖ នាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី ការពិនិត្យលើខ្លឹមសារកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ឆមាសទី២។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន អង្គការដៃគូ អ្នកសម្របសម្រួល លោកគ្រូ អ្នកគ្រូ ដែលជាគ្រូបង្គោលសរុបចំនួន ៣៧រូប ស្រី ១៥រូប ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យទម្រង់ និងខ្លឹមសារមេរៀន លើកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ឆមាសទី២ ដែលជាសៀវភៅណែនាំសម្រាប់គ្រូ សៀវភៅជំនួយគណិតវិទ្យា សៀវភៅលំហាត់កូនស្វាឆ្លាត និងសម្ភារៈសម្រាប់បង្រៀន និងរៀន ដោយមានភាពត្រូវគ្នាជាមួយនឹងខ្លឹមសារមេរៀនទី១០ និងទី១៣។ ក្នុងសៀវភៅសិស្សថ្នាក់ទី៣ ជួយសិស្សឱ្យមានការអភិវឌ្ឍមូលដ្ឋានគ្រឹះនៃការគិតលេខជាគោល ដើម្បីបន្តការសិក្សាបានល្អទៅកម្រិតថ្នាក់ខ្ពស់ជាបន្តបន្ទាប់ និងការបង្កើតឱ្យមានសង្គតិភាពសម្ភារៈបង្រៀនទាំងអស់ ធ្វើឱ្យគ្រូអនុវត្តការបង្រៀនកាន់តែងាយស្រួល និងទទួលលទ្ធផលល្អ ផ្ដល់វិធីសាស្ត្របង្រៀនដល់គ្រូ ដើម្បីអនុវត្តការបង្រៀន និងរៀនមុខវិជ្ជាគណិតវិទ្យា ឱ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព ៕ ដោយ-រ៉ាវុធ

  • អភិបាលខេត្តបាត់ដំបង បានកំណត់ដាក់ឲ្យដំណើរការ និងប្រើប្រាស់ផែនទីទេសចរណ៍នៅក្នុងខេត្ត ជាជំហ៊ានសាកល្បងលើកដំបូង តាមរយៈការប្រើប្រាស់នូវបច្ចេកវីទ្យា “ស្គេន QR-Code”ដែលចង្អុលបង្ហាញទីតាំងគោលដៅ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តលេងក្នុងខេត្ត

    អភិបាលខេត្តបាត់ដំបង បានកំណត់ដាក់ឲ្យដំណើរការ និងប្រើប្រាស់ផែនទីទេសចរណ៍នៅក្នុងខេត្ត ជាជំហ៊ានសាកល្បងលើកដំបូង តាមរយៈការប្រើប្រាស់នូវបច្ចេកវីទ្យា “ស្គេន QR-Code”ដែលចង្អុលបង្ហាញទីតាំងគោលដៅ ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តលេងក្នុងខេត្ត

    ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដល់គ្រប់ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត រួមនិងវិស័យឯកជននានាដែលពាក់ព័ន្ធក្នុងការផ្តល់សេវាក្នុងវិស័យទេសចរណ៍ក្នុងខេត្ត និងដើម្បីដាក់ឆ្លងពិនិត្យជាលើកចុងក្រោយ ដើម្បីសុំកាគាំទ្រ និងអនុសាសន៍កែលម្អបំពេញបន្ថែមពីចំណុចខ្វះចន្លោះ ដើម្បីឈានទៅដល់ការសម្រេចដាក់ឲ្យប្រើប្រាស់នូវផែនទីទេសចរណ៍ខេត្តបាត់ដំបង និងក្រុងបាត់ដំបង តាមរយៈការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា ” ស្គេន QR-Code “ដែលអាចបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកកម្សាន្ត នៅក្នុងខេត្ត ។ គោលលបំណងនៃការបង្ហាញផែនទីទេសចរណ៍នេះ គឺផ្តោតសំខាន់ដើម្បីជំរុញក្នុងការផ្សព្វផ្សាយពីសក្តានុពលនៃតំបន់ទេសចរណ៍មួយចំនួននៅក្នុងខេត្តបាត់ដំបង និងអ្វីថែលខេត្តយើងមាន និងដើម្បីជាការបង្ហាញនៅក្នុងQR-Codeនេះ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ភ្ញៀវទេសចរដែលមកកម្សាន្ត និងថែមទាំងជួយដល់ការសិក្សាស្រាវជ្រាវ របស់សិស្សនិស្សិតទៀតផង។ តាមរយៈការធ្វើបទបង្ហាញដាក់ឆ្លងផ្ទាំងរូបភាពផែនទី និងរូបភាពគោលដៅសំខាន់ៗ ខាងលើនេះ ឯកឧត្តម សុខ លូ បានថ្លែងនូវការកោតសរសើរ និងផ្តល់នូវការគាំទ្រចំពោះ ក្រុម”ស្នាដៃខ្មែរ” ដែលបានខិតខំរៀបចំគម្រោងខាងលើនេះ ដើម្បីជួយជំរុញដល់ការផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ចសង្គម ពីតំបន់កសិ-ទេសចរណ៍ និងវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែមានភាពងាយស្រួល កាន់តែទូលំទូលាយ ថែមទាំងជួយបង្កលក្ខណៈ ងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់មកទស្សនា និងមកកម្សាន្តលេងនៅក្នុងខេត្តបាត់ដំបង ដោយគ្រាន់តែ”ស្កេនQR Code”នឹងបង្ហាញនូវផែនទីទេសចរណ៍…

  • កម្ពុជារៀបចំកម្មវិធីពិសារអាហារពេលល្ងាចនៅប្រាសាទក្រវ៉ាន់ទឹកដីអង្គរខេត្តសៀមរាប សម្រាប់ភ្ញៀវបរទេសដែលបានចូលរួម សន្និសីទអន្តរជាតិ ស្តីពីការការពារ និងការទប់ស្កាត់ការជួញដូរ ចរាចរ សម្បតិ្តវប្បធម៌ខុសច្បាប់ ទស្សនៈពីអាស៊ាន

    កម្ពុជារៀបចំកម្មវិធីពិសារអាហារពេលល្ងាចនៅប្រាសាទក្រវ៉ាន់ទឹកដីអង្គរខេត្តសៀមរាប សម្រាប់ភ្ញៀវបរទេសដែលបានចូលរួម សន្និសីទអន្តរជាតិ ស្តីពីការការពារ និងការទប់ស្កាត់ការជួញដូរ ចរាចរ សម្បតិ្តវប្បធម៌ខុសច្បាប់ ទស្សនៈពីអាស៊ាន

    កម្មវិធីទទួលទានអាហារពេលល្ងាច នាប្រាសាទក្រវ៉ាន់ គឺសបង្ហាញឱ្យឃើញពីភាពរឹងមាំនៃចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស និងកិច្ចការពារបេតិកភណ្ឌវប្បធម៌។ នេះបើតាមប្រសាសន៍លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក វប្បធម៌និង សិល្បៈ(AMCA)ថ្លែងស្វាគមន៍ទៅកាន់ក្រុមប្រតិភូអាស៊ាន តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងអង្គទូតនានា ព្រមទាំង គណៈប្រតិភូពីប្រទេសនិងរដ្ឋនានា ចូលរួមក្នុងកម្មវិធីពិសារអាហារពេលល្ងាចនៅប្រាសាទក្រវ៉ាន់ទឹកដីអង្គរខេត្តសៀមរាប ក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីការការពារ និងការទប់ស្កាត់ការជួញដូរចរាចរ សម្បតិ្តវប្បធម៌ខុសច្បាប់ ទស្សនៈពីអាស៊ាន។ លោកជំទាវមានប្រសាសន៍ថា សំណាង ជោគជ័យ សុភមង្គល ជ័យជំនះ! ពាក្យទាំងនេះជាពរជ័យដែលបានដកស្រង់ចេញពី សិលាចារឹករបស់ព្រះមហិន្ទ្រវរ្ម័ន ដែលជាអ្នកបង្កើតប្រាសាទក្រវ៉ាន់នេះ បុព្វបុរសខ្មែរជូនពរយើងទាំងអស់គ្នាទទួលបាននូវពរជ័យគ្រប់ប្រការ ខណៈដែលយើងកំពុងស្ថិតនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណដ៏អស្ចារ្យជាច្រើនដូចជា អង្គរវត្ត បាយ័ន និងតាព្រហ្ម។ ប្រាសាទទាំងនេះធ្វើឱ្យភ្ញៀវទេសចរណ៍មកពីជុំវិញពិភពលោកមានការកោតស្ញប់ស្ងែងយ៉ាងខ្លាំង តាំងពីអទិតកាលរហូតមកដល់បច្ចុប្បន្ន ។ លោកជំទាវ មានប្រសាសន៍លើកទឹកចិត្តដល់ក្រុមគណៈប្រតិភូទាំងអស់ ប្រសិនបើគ្រប់គ្នាមិនទាន់បានទស្សនាប្រាសាទទាំងនេះ និងមិនទាន់បានស្វែងយល់អំពីវប្បធម៌ក្នុងស្រុកនៅឡើយទេ សូមគ្រប់គ្នាគួរទៅទស្សនា ឬទៅទស្សនាសារជាថ្មី ព្រោះថា ប្រាសាទទាំងនេះមានលក្ខណៈពិសេសដោយឡែក និងមានប្រវត្តិផ្ទាល់ខ្លួនដោយឡែកៗរបស់ពួកគេ។ លោកជំទាវរដ្ឋមន្ត្រីមានប្រសាសន៍ថា តាមបទពិសោធន៍ យើងអាចរៀនអ្វីដែលថ្មី ជាមួយនឹងការកត់សម្គាល់តាមរយៈការទស្សនា។…

  • ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បើកកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅអនុវត្តន៍បន្ត

    ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បើកកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅអនុវត្តន៍បន្ត

    ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យលទ្ឋផលការងាររយ:ពេល៩ ខែ និងណែនាំប្រគល់ភារកិច្ចចាំបាច់មួយចំនួន ដែលត្រូវអនុវត្តបន្តក្នុងការបម្រើនិង ដោះស្រាយការលំបាកខ្វះខាត របស់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃ៦ ខែកញ្ញា ឆ្នាំ២០២២ ។ ឧត្តមសេនីយ៍ត្រី ង៉ាង ស ប្រធានក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឲ្យដឹងពីលទ្ធផលសំខាន់ៗ ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រេចបានក្នុងរយៈ ពេល៩ខែគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តបន្ត ដើម្បីអង្គប្រជុំពិភាក្សាបំពេញបន្ថែម ។ បន្ទាប់ពីអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរ សើរ ចំពោះក្រុមលេខាធិការដ្ឋាននៃគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមនិងថ្នាក់ដឹកនាំ គណៈកម្មាធិការសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់មូលដ្ឋាន បានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចមិនខ្លាចនឿយហត់ក្នុងការបម្រើនិងជួយដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង នៅតាម មូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗ ដែលត្រូវអនុវត្ត…

  • លេខាបក្សទីក្រុងហាណូយអបអរសាទរការបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់ដែលគណបក្សប្រជាជនទទួលជ័យជំនះ

    លេខាបក្សទីក្រុងហាណូយអបអរសាទរការបោះឆ្នោតក្រុមប្រឹក្សាឃុំ.សង្កាត់ដែលគណបក្សប្រជាជនទទួលជ័យជំនះ

    ហាណូយ ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមនឹងគណៈប្រតិភូបានចូលជួបសំដែងការគួរសមចំពោះ ឯ.ឧឌិញ ទៀនហ្សុង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៦កញ្ញាដើម្បីរិតចំណងមិត្តភាព សាមគ្គី ភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ភ្នំពេញ.ហាណូយដែលជាទីក្រុង សម្ពន្ធ័ភាពនឹងគ្នា។ ឯកឧត្តម ឃួង ស្រេង បានជំរាបជូនសមភាគីមិត្តពីការអភិវឌ្ឍន៏ រាជធានីភ្នំពេញក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រែក្លាយពី ទីក្រុងខ្មោចមកជាទីក្រុងប្រកបដោយការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងសុខសន្តិភាពក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុនសែន បានធ្វើឲ្យិជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋនិយាយដោយឡែកក្នុងរាជធានីភ្នំពេញមានភាពល្អប្រសើរ។ ឯកឧត្តម ឌិញ ទៀនហ្សុង បានថ្លែងពីការរីករាយស្វាគមន៏ចំពោះគណៈប្រតិភូសាលារាជធានីភ្នំពេញនៅទីក្រុងហាណូយនាពេលនេះដែលបានសបញ្ជាក់ពីការរិតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរួមចំណែកអភិវឌ្ឍន៏ ទីក្រុងនិងសុំអោយមានដំណើរទស្សនៈកិច្ចបែបនេះរវាងប្រតិភូទីក្រុងទាំង២ហាណូយ.ភ្នំពេញឲ្យបានញឹកញ៉ាប់បន្ថែមទៀត។ ឯកឧត្តម ឌិញ ទៀនហ្សុង បានចូលរួមអបអរសាទរជាមួយគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥កន្លងទៅនេះយ៉ាងត្រចះត្រចង់ ដែលបង្ហាញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីប្រជាជនគ្រប់កាលៈទេសៈ និងគ្រប់អាណត្តិ៕ដោយ ថេត វិចិត្រ + ហេង សម្បត្តិ

  • ក្រសួងប្រៃសណីយ៍ សហការជាមួយក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ រៀបចំវេទិការរដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ

    ក្រសួងប្រៃសណីយ៍ សហការជាមួយក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ រៀបចំវេទិការរដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ

    ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងមហាផ្ទៃនិងសន្តិសុខ នៃសាធារណរដ្ឋកូរ៉េ កាលពីនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានសហការគ្នារៀបចំវេទិការដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ និងតាមប្រព័ន្ធសន្និសីទវីដេអូ ។ គួរបញ្ជាក់ថាពិធីនេះគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា និងឯកឧត្តម Chang-Seob Han អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងទិសដៅបង្ហាញពីស្ថានភាព និងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក៏ដូចជាចែករំលែកចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍របស់រដ្ឋាភិបាលឌីជីថលកូរ៉េ ជូនដល់ក្រសួង ស្ថាប័ន ក្នុងវិស័យសាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែង ក្នុងពិធីនេះដោយបានធ្វើការរំលេចនូវ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាផ្តោតលើចក្ខុវិស័យ “ការកសាងរដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ” ដែលមានយន្តការថ្នាក់ជាតិដឹកនាំ សម្របសម្រួល និងអនុវត្តដោយមានការរៀបចំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងអង្គភាពទទួលបន្ទុកបរិវត្តកម្មឌីជីថលនៅតាមក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថាដើម្បីសម្រេចបានគោលនយោបាយនេះ គោលដៅជាយុទ្ធសាស្ត្រចំនួន៤ រួមមាន ទី១) ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល ទី២) ការកសាងអភិបាលកិច្ចនិងសេវាសាធារណៈឌីជីថល…

  • ឯកឧត្តម សៅ សុភាព ទទួលជួបពិភាក្សាជាមួយតំណាងអង្គការអភិរក្សអន្តរជាតិ (CI) លើវឌ្ឍនភាពនៃការរៀបចំគម្រោងរេដបូក (REDD+) នៅឧទ្យានជាតិភ្នំក្រវាញកណ្ដាល

    ឯកឧត្តម សៅ សុភាព ទទួលជួបពិភាក្សាជាមួយតំណាងអង្គការអភិរក្សអន្តរជាតិ (CI) លើវឌ្ឍនភាពនៃការរៀបចំគម្រោងរេដបូក (REDD+) នៅឧទ្យានជាតិភ្នំក្រវាញកណ្ដាល

    ភ្នំពេញ ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា នៅថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នាទីស្ដីការក្រសួងបរិស្ថាន បានទទួលជួបជាមួយតំណាងអង្គការអភិរក្សអន្តរជាតិ (CI) ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំគម្រោងរេដបូក (REDD+) នៅឧទ្យានជាតិភ្នំក្រវាញកណ្ដាល និងឱកាសថ្មីៗពាក់ព័ន្ធនឹងការងាររេដបូក។ កិច្ចប្រជុំបានពិភាក្សា បានផ្តោតលើចមណុចសំខាន់ៗមួយចំនួនដូចជា៖១. អង្គការ CI បានណែនាំពីនាយកប្រចាំប្រទេសកម្ពុជាគឺ លោក អ៊ុម សូនី ដែលនឹងជំនួសលោកស្រី Srabani Roy ត្រូវផ្លាស់ប្ដូរទៅជា Senior Director Public Partnership for CI Asia and Pacific Devision ។ ២. ក្រសួងបរិស្ថាននឹងបន្តពិភាក្សាគ្នាជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) និងអង្គការ CI ជុំវិញគម្រោងរេដបូកភ្នំសំកុស…

  • ថ្នាក់ដឹកនាំខេត្តកណ្តាល ជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា

    ថ្នាក់ដឹកនាំខេត្តកណ្តាល ជួបពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា

    ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកន្ធត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភាជាតិ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីយន្តការដោះស្រាយ ទំនាស់ដីធ្លីរបស់ខេត្ត។មានប្រសាសន៍ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានធ្វើការជម្រាបជូនអំពីតួនាទី និងភារកិច្ច របស់គណៈកម្មាធិការទី១ គឺជាគណៈកម្មាធិការមួយក្នុងចំណោមគណៈកម្មាធិការជំនាញទាំង១០ របស់រដ្ឋសភា ដែលបានបំពេញភារកិច្ច តួនាទី ពិនិត្យមើលបញ្ហាប្រឈមនានា ពាក់ព័ន្ធសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដើម្បីធ្វើការដោះស្រាយ និងដាក់ជូនក្រសួងពាក់ព័ន្ធដើម្បីធ្វើការពិនិត្យ ។ ឯកឧត្តម…

  • គ្រូបង្រៀនប្រមាណ ៨ពាន់នាក់ ទទួលបានការពង្រឹងសមត្ថភាពលើបច្ចេកទេសបង្រៀនតាមបែបឌីជីថល តាមរយៈគម្រោង USESDP

    គ្រូបង្រៀនប្រមាណ ៨ពាន់នាក់ ទទួលបានការពង្រឹងសមត្ថភាពលើបច្ចេកទេសបង្រៀនតាមបែបឌីជីថល តាមរយៈគម្រោង USESDP

    ភ្នំពេញ ៖ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យធនធាន និងវិទ្យាល័យបណ្ដាញ ទូទាំងប្រទេសកម្ពុជា សរុបចំនួន ៨ ៤២១នាក់ ស្រី ៣ ៤៧១នាក់ បានទទួលវគ្គបណ្ដុះបណ្ដាលស្ដីពី ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវបានរៀបចំឡើងដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី១ (USESDP-I) និងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ដើម្បីលើកកម្ពស់សមត្ថភាពបុគ្គលិកអប់រំ ជាពិសេសគ្រូបង្រៀនលើជំនាញអប់រំឌីជីថល ។ វគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់សម្រាប់សិក្ខាកាមក្នុងការប្រើប្រាស់បច្ចេកវិទ្យា បម្រើដល់ការងារគ្រប់គ្រប់ ការងារបង្រៀនតាមបែបឌីជីថល ជំនួយដល់គ្រូបង្រៀនក្នុងការគ្រប់គ្រងថ្នាក់រៀនពីចម្ងាយ តាមដានការសិក្សារបស់សិស្សានុសិស្ស ប្រើប្រាស់ធនធានអប់រំដែលមានស្រាប់ដើម្បីបង្កើនប្រសិទ្ធភាពការបង្រៀន បង្កើនភាពទាក់ទាញដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវបង្កើតនូវគំនិតថ្មីៗ ឆ្លើយតបឱ្យបានទាន់ពេលចំពោះការរីកចម្រើនថ្មីនៃបច្ចេកវិទ្យាឌីជីថល។ វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅដោយផ្ទាល់ និងតាមអនឡាញ ដោយមានការចូលរួមឧទ្ទេសនាមដោយគ្រូឧទ្ទេសមកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យបាត់ដំបង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ វិទ្យាល័យព្រះសីហនុ ខេត្តបាត់ដំបង វិទ្យាល័យព្រះបាទសុរាម្រឹតខេត្តកំពង់ឆ្នាំង សាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប។ ក្នុងដំណើរការវគ្គបណ្ដុះបណ្ដាល មានការស្ទាបស្ទង់មតិមុនការចាប់ផ្តើម និងក្រោយបញ្ចប់វគ្គ មានការរៀបចំប្រឡងបញ្ចប់តាមអនឡាញ ផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដើម្បីធានាបាននូវគុណភាព និងបញ្ជាក់ពីសមត្ថភាពសិក្ខាកាមក្នុងការប្រើប្រាស់កម្មវិធីនានាដែលទទួលបានពីវគ្គបណ្ដុះបណ្ដាល។ ការបណ្ដុះបណ្ដាល…

  • ប្រតិភូរាជធានីភ្នំពេញ បានជួបសំដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ

    ប្រតិភូរាជធានីភ្នំពេញ បានជួបសំដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ

    ហាណូយ៖ នៅរសៀលថ្ងៃទី៥ កញ្ញា គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសំដែងការគួរសមជាមួយឯកឧត្តម ជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយសាធារណៈរដ្ឋសង្គមនិយមវៀត ណាមក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់ ឯកឧត្តម ឃួង ស្រេង និងប្រតិភូរាជធានីភ្នំពេញនៅរដ្ឋធានីហាណូយ ។ ឯកឧត្តម ជិន ស៊ីថាញ់ បានស្វាគមន៏យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ប្រតិភូទីក្រុងភ្នំពេញដែលដំណើរទស្សនៈកិច្ចនេះចំពេលខួបគម្រប់៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ។ ឯកឧត្តម អភិបាលទីក្រុងហាណូយ ក៏បានជំរាប់ជូនឯ.ឧឃួង ស្រេង និងប្រតិភូពីការបើកដំណើរការទីក្រុងហាណូយ ឡើងវិញនៅដំណាក់កាល៩ខែចុងក្រោយ ក្រោយពីបិទខ្ទប់ទាំងស្រុងនាពេលការរីករាលដាលជំងឺកូវីដ.១៩នាពេលកន្លងទៅដែលបានធ្វើឧិ្យទីក្រុងមានសកម្មភាពជាប្រក្រតីឡើងវិញ និងរីកចំរើនលើផ្នែកសេដ្ឋកិច្ចសង្គម ។ ឯកឧត្តម ជិន ស៊ី ថាញ់ បានលើកឡើងពីការដាក់ចេញនូវផែនការអភិវឌ្ឍន៏ទីក្រុងហាណូយពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៤៥ ឱ្យក្លាយជាទីក្រុងវៃឆ្លាត(Smart city)ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដូចនៅរាជធានីភ្នំពេញដែរនៅពេលទីក្រុងរីកចំរើនតែងជួបបញ្ហាប្រឈម មានដូចជា៖កកស្ទះចរាចរណ៏,បញ្ហាកាកសំណល់,ទឹកកខ្វក់,និងទឹកលិចដោយ សារជំនន់ទឹកភ្លៀងផងដែរ ។ ជាមួយគ្នានេះ រដ្ឋធានីហាណូយនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ,ប្រជាជន និងប្រជាជននៃទីក្រុងទាំង២ ហាណូយ ភ្នំពេញឲ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម ឃួង ស្រេង…