-
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

កំពង់ស្ពឺ៖ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ មានការរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង គណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត តាមវីដេអូ Zoom នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ។ របៀបវារៈនៃកិច្ចប្រជុំរួមមាន ៖១-ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខេត្ត២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សាខេត្ត៣-ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។៤-ពិនិត្យ និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលការបែងចែកតួនាទី ភារកិច្ចនិងរបៀបរបបធ្វើការជូនគណៈអភិបាលខេត្ត។៥-ផ្សព្វផ្សាយប្រកាសលេខ ៤៨០៧ ប្រក ចុះថ្ងៃទី ២៤ សីហា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក…
-
វេទិកាជាតិ ស្តីពីការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅអាស៊ាន

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវជាសមាជិក ក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងវេទិកាជាតិ ស្តីពី ការលើកកម្ពស់សហគ្រិនភាពស្ត្រីនៅអាស៊ាន តាមរយៈគោលនយោបាយគាំពារសង្គម និងការថែទាំគ្រួសារ នៅសាលាខេត្តសៀមរាប តាមប្រព័ន្ធវីដេអូ អនឡាញ ។ វេទិកា នេះនឹងមានវត្តមានថ្នាក់ដឹកនាំមកពីទីស្តីការក្រសួង មន្ទីរកិច្ចការនារីរាជធានី ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គទូត លេខាធិការដ្ឋានអាស៊ាន គណៈកម្មាធិការអាស៊ាន ដើមី្បស្ត្រី (ACW ) អង្គការសង្គមស៊ីវិល និង ដៃគូអភិវឌ្ឍន៍ជាតិ និង អន្តរជាតិ វិស័យឯកជន តំណាងសហគ្រិនស្រ្តី ។វេទិកានេះមានគោលបំណង បង្កើនការយល់ដឹង អំពីគោលនយោបាយ និង កម្មវិធីពាក់ព័ន្ធការងារថែទាំគ្មានប្រាក់ឈ្នូល និងការងារផ្ទះ និង គោលនយោបាយជាតិគាំពារសង្គម និង លើកកម្ពស់កិច្ចសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធនៅកម្ពុជា និង អាស៊ាន អំពីគោលនយោបាយជាតិគាំពារសង្គម និង ការថែទាំគ្រួសារ…
-
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទទួលជួប ក្រុមការងារទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប ក្រុមការងារទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោក Hyunjun Rho ប្រធាន KOICA ប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងបរិស្ថាន និង KOICA ជាពិសេសលើកិច្ចគាំពារបរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគី KOICA ពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិបន្ថែមទៀត ជាអាទិ៍ ការរៀបចំនិងបំពាក់សម្ភារៈមន្ទីរពិសោធន៍នៃក្រសួងបរិស្ថាន ការគ្រប់គ្រងសំរាម សំណល់រឹង ការរៀបចំទីលានទុកដាក់សំរាម សំណល់រឹង ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកស្អាតនៅថ្នាក់ក្រោមជាតិ ព្រមទាំងការពង្រីកទីផ្សារសម្រាប់ផលិតផលពីតំបន់ការពារធម្មជាតិ។ ជាការឆ្លើយតប លោក Hyunjun Rho បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់ការគាំទ្រគម្រោងនានារបស់ KOICA កន្លងមក និងបានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏សំខាន់មួយរបស់ KOICA ។ ជាមួយគ្នានេះ KOICA…
-
សម្ដេចក្រឡាហោម ស ខេង ៖ កម្ពុជា ជាប្រទេសរងគ្រោះ ក្រោយពី មេខ្លោងជួញដូរមនុស្សយកកម្ពុជា ធ្វើជាទីកន្លែងប្រព្រឹត្តិបទល្មើស

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា កម្ពុជា ជាប្រទេសរងគ្រោះ ក្រោយពីមេខ្លោងជួញដូរ មនុស្សតាមប្រព័ន្ធទូរគមនាគមន៍ កំពុងយកកម្ពុជាធ្វើជាទីកន្លែង ប្រព្រឹត្តិបទល្មើសជួញដូរមនុស្ស។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ ក្នុងខណ្ឌឬស្សកែវ រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ជនល្មើសជាមេខ្លោងជួញដូរមនុស្ស តាមប្រព័ន្ធទូរគមនាគមន៍នេះ កំពុងយកកម្ពុជា ដើម្បីទីកន្លែង ប្រព្រឹត្តិបទល្មើសនោះ ចឹងកម្ពុជាយើង ជាទីកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តិបទល្មើសដែលជាមេខ្លោងនោះ ៩៩.៩៩ភាគរយ គឺមិនមែនខ្មែរ ហើយមេខ្យល់ ដែលរៀបចំបញ្ជូនមនុស្សចេញ ពីប្រទេសរបស់ខ្លួននោះ ក៏មិនមែនជាជនជាតិខ្មែរដែរ។ សម្ដេចក្រឡាហោម បន្ដថា ចំពោះបទល្មើសឆបោកតាមប្រព័ន្ធទូរគមនា គមន៍ នៅរាជធានីភ្នំពេញ សម្ដេច ក៏បានទទួលពាក្យបណ្ដឹងចំនួន២ ហើយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយបញ្ជូលជនរងគ្រោះ ទាំងនោះ ត្រឡប់ទៅប្រទេសដើមវិញផងដែរ។ សម្ដេចក្រឡាហោម បញ្ជាក់បន្ថែមថា «ឥឡូវនេះ…
-
រដ្ឋមន្ត្រីក្រសួងអប់រំ ៖ ”អក្ខរកម្មបង្កើតឱកាសក្នុងការកែលម្អគុណភាពជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត”

បន្ទាយមានជ័យ ៖ ថ្លែងក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា លើកទី២២ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា អក្ខរកម្មបង្កើតឱកាសក្នុងការកែលម្អគុណភាពជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ដែលជាកត្ដាដ៏សំខាន់រួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ជួយប្រជាពលរដ្ឋឱ្យទទួលការអប់រំភាសា វិទ្យាសាស្រ្ត វប្បធម៌ និងសេដ្ឋកិច្ច ឈានឆ្ពោះទៅរកការកសាងបាននូវមូលធនបញ្ញា និងមូលធនសង្គម ក្នុងការជំរុញដល់កំណើនផលិតភាព សីលធម៌សង្គម ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស សហគមន៍ សប្បុរសជន និងអាជ្ញាធរដែនដីទូទាំងប្រទេស ព្រមទាំងអង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលនានា និងដៃគូអភិវឌ្ឍដែលបានជួយឧបត្ថម្ភយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ បាន និងកំពុងដំណើរការថ្នាក់អក្ខរកម្មនៅតាមបណ្តារោងចក្រ សហគ្រាស ពន្ធនាគារ និងតាមភូមិ…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេច បង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីពិនិត្យផ្លូវច្បាប់ លើកិច្ចព្រមព្រៀងដែលកំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មីសម្រាប់អាកាសយានដា្ឋនអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ

-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលមានតម្លៃជាង ១៤លានដុល្លារ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ក្នុងខណ្ឌឬស្សកែវ រាជធានីភ្នំពេញ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលជាតិ, អភិបាលរងរាជធានីភ្នំពេញ, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ១២០០នាក់ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៍សង្ខេបអំពីសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលថា បន្ទាប់ពីបានទទួលគោលការណ៍ឯកភាព និងគាំទ្រពី សម្ដេចក្រឡាហោម ហើយនោះ ឯកឧត្តម បានខិតខំកៀរគរថវិកាពីសប្បុរសជននានា ដើម្បីគាំទ្រដល់ការសាងសង់ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ សំណង់អគារ ចំនួន០២ ត្រូវបានចាប់ផ្តើមសាងសង់ក្នុងរយៈពេល ២ឆ្នាំ ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ បានធ្វើឱ្យមានការអូសបន្លាយពេលវេលារហូតដល់ជាង ០៣ឆ្នាំ ទើបបានបញ្ចប់ការសាងសង់ជាស្ថាពរ…
-
អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាដឹកនាំកិច្ចប្រជុំវាយតម្លៃនិងផ្ដល់ពិន្ទុលើរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ជំនាន់១

ដីឥដ្ឋ ៖ វិទ្យាស្ថានព័ត៌មានវិទ្យានិងភាសាបរទេស បានបើកកិច្ចប្រជុំវាយតម្លៃនិងផ្ដល់ពិន្ទុលើរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ជំនាន់១ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានគណៈកម្មការទទួលខុសត្រូវរួម ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំវិទ្យាស្ថាន គ្រូនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធទាំងអស់: កាលពីព្រឹក ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះ ផ្តោតលើការវាយតម្លៃរបាយការណ៍ស្រាវជ្រាវរបស់និស្សិតដោយគណៈកម្មការវាយតម្លៃរួម ដោយអនុឡោមទៅតាមគោលការណ៍និងលក្ខណៈវិនិច្ឆ័យដែលបានកំណត់។ ការវាយតម្លៃនេះ នឹងត្រូវប្រជុំសម្រេចនៅក្នុងកិច្ចប្រជុំលើកក្រោយបន្តទៀត ៕ ដោយ-រ៉ាវុធ
-
សម្តេចតេជោ ហ៊ុន សែន គាំទ្រលើការបង្កើត និងចាប់ផ្ដើមដំណើរការ របស់ក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលនឹងជួយផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាស៊ានផង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្វាគមន៍ និងគាំទ្រលើការបង្កើត និងចាប់ផ្ដើមដំណើរការរបស់ក្លឹបសេដ្ឋកិច្ចអាស៊ាន និងបានផ្ដល់អនុសាសន៍ឱ្យពិចារណា ក្នុងការចូលរួមចំណែកលើការពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយលទ្ធផលការងាររបស់អាស៊ានផង ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះក្នុងឱកាសអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព ណាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២ ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលកំពុងទទួលបានជោគជ័យក្នុងការដឹកនាំ អាស៊ាន ក្នុងនាមជាប្រធានអាស៊ាន និងទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថេរភាពធ្វើឲ្យកម្ពុជា ជាកន្លែងទាក់ទាញប្រកបដោយសក្ដានុពល…
-
ការអភិវឌ្ឍ ធនធានមនុស្ស គឺសំដៅសម្រេចឲ្យបាននូវយុវជនម្នាក់ដែលមានជំនាញមួយយ៉ាងពិតប្រាកដប្រចាំជីវិត

បន្ទាយមានជ័យ ៖ ការអភិវឌ្ឍនូវធនធានមនុស្ស គឺសំដៅសម្រេចឲ្យបាននូវយុវជនម្នាក់ដែលមានជំនាញមួយយ៉ាងពិតប្រាកដប្រចាំជីវិត នេះគឺជាសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២២ ធ្វើឡើងនៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ។ អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្តលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជិត ១៦០០នាក់ ។ ឯកឧត្តម ហង់ ជួនណារ៉ុនបានមានប្រសាសន៍ថា៖ ការប្រារព្ធទិវាអក្ខរកម្មជាតិ៨ កញ្ញាគឺជាការរំឭកឃើញថា នៅមានភារៈកិច្ចចម្បងចាំបាច់ជាច្រើនទៀត ក្នុងការជំរុញឲ្យមានកំណើនអត្រាអក្ខរកម្ម ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពឆ្នាំ ២០៣០ ផ្ដោតសំខាន់លើការអប់រំ គុណភាព សមធម៌ បរិយាប័ន្ន និងការលើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នា ក្នុងស្មារតី រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស ដោយប្រើប្រាស់នូវសក្ដានុពលសមត្ថភាព លទ្ធភាពនិងកាលានុវត្តភាពនិងការលើកកម្ពស់ ការងារអក្ខរកម្ម ពិសេសបង្កលក្ខណៈអំណោយផលល្អ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ឲ្យបានចូលរួមកាន់តែសកម្មខ្លាំងក្លា ក្នុងការងារនេះដើម្បីបន្តដំណើរលើមាគ៌ាឆ្ពោះ វឌ្ឍនភាពរុងរឿងនៃសង្គមជាតិកម្ពុជាទាំងមូល ។ ឯកឧត្តមបានបន្តថា ឆ្នាំនេះយើងមានឱកាសបានរៀបចំទិវាអក្ខរកម្មជាតិប្រាំបីកញ្ញាលើកទី២២ នៅទូទាំងរាជធានីខេត្តឲ្យមានការខកខាន…