Category: នយោបាយ

  • អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ ឯកឧត្តម ខ្វៃ អាទិត្យា លើកទឹកចិត្តសមាជិកគណបក្សមូលដ្ឋានឃុំព្រះធាតុ ពង្រឹងសាមគ្គីភាព បន្តសហការគ្នាធ្វើអំពើល្អ និងរួមចំណែកអភិវឌ្ឍមូលដ្ឋាន

    អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ ឯកឧត្តម ខ្វៃ អាទិត្យា លើកទឹកចិត្តសមាជិកគណបក្សមូលដ្ឋានឃុំព្រះធាតុ ពង្រឹងសាមគ្គីភាព បន្តសហការគ្នាធ្វើអំពើល្អ និងរួមចំណែកអភិវឌ្ឍមូលដ្ឋាន

    ត្បូងឃ្មុំ ៖ ដើម្បីបន្តធានាបានប្រៀបឈ្នះ នៅក្នុងការប្រមូលការគាំទ្រកាន់តែរឹងមាំ សម្រាប់ការដឹកនាំយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា សមាជិកគណបក្សគ្រប់រូប នៅតាមមូលដ្ឋាន ចាំបាច់ត្រូវបន្តពង្រឹងសាមគ្គីភាពរឹងមាំ សហការគ្នាប្រព្រឹត្តអំពើល្អ បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងចូលរួមចំណែកលើការអភិវឌ្ឍជីវភាពប្រជាជន និងមូលដ្ឋាន។ នេះការលើកឡើង របស់ឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះធាតុ នៅក្នុងឱកាសអញ្ជើញដឹកនាំ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ ចូលរួមប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហាឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម ពី លោក ឡេង ជីវិន អនុប្រធានក្រុមការងារ និងសមាជិក ក្រុមការងារថ្នាក់កណ្តាលនៃនាយកដ្ឋានព័ត៌មានភូមិសាស្រ្ត ក្រសួងបរិស្ថាន ចុះមូលដ្ឋានឃុំព្រះធាតុ ប្រធាន អនុប្រធាន ព្រមទាំងសមាជិក សមាជិកា អចិន្រ្តៃយ៍ នៃគណបក្សមូលដ្ឋានឃុំព្រះធាតុ និងមកពីភូមិទាំង២២ នៃឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកអាទិត្យ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងអំណរគុណក្រុមការងារទាំងអស់ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត បំពេញការងារប្រកបដោយឆន្ទៈ…

  • ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា

    ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា

    ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យទី១១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាល ស.ស.យ.ក និងក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជាច្រើនរូបទៀត។ សូមជម្រាបថា នៅថ្ងៃទី១០កញ្ញា ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអញ្ជើញជួបសំណេះសំណាល ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទូទាំងប្រទេសសរុបជាង ៣០០០ នាក់ផងដែរ ៕ ដោយ វណ្ណលុក

  • ឯកឧត្តម រ័ត្ន វិរៈ ជួបសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកនៅឃុំព្រះធាតុ

    ឯកឧត្តម រ័ត្ន វិរៈ ជួបសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋជួបការលំបាកនៅឃុំព្រះធាតុ

    ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម រ័ត្ន វិរៈ អនុប្រធានអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សមូលដ្ឋានឃុំព្រះធាតុ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២៩គ្រួសារ ស្ថិតនៅភូមិទួលភ្នៅ និងភូមិក្បាលទឹក ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម រ័ត្ន វិរៈ បានលើកឡើងពីការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋជួបការលំបាកជានិច្ច។ ជាមួយគ្នានោះ ត្រូវតែការពារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរកសន្តិភាព ជូនប្រជាជន និងរក្សាការពារបាន នូវសុខសន្តិភាព ជូនប្រទេសជាតិ។ ក្នុងឱកាសនេះផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បងប្អូនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាមួយការរស់នៅ ហូប ស្អាត នាំមកនូវសុខភាពល្អ។ សូមបញ្ជាក់ថា ឯកឧត្តម រ័ត្ន វិរៈ និងក្រុមការងារ បានចែកជូនគ្រួសារប្រជាពលរដ្ឋ ជួបការលំបាកចំនួន២៩ គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ទឹកត្រី ទឹកស៊ីអ៊ីវ មី១០កញ្ចប់តូច ត្រីខ…

  • ពលរដ្ឋងាយរងគ្រោះចំនួន ២០០គ្រួសារបានទទួលអំណោយពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងព្រះអនុគណក្រុងកំពង់ឆ្នាំង

    ពលរដ្ឋងាយរងគ្រោះចំនួន ២០០គ្រួសារបានទទួលអំណោយពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងព្រះអនុគណក្រុងកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង ៖ អំណោយជាស្បៀង និង ថវិកា របស់ក្រុមការងាគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងកំពង់ឆ្នាំងនិងព្រះតេជព្រះគុណ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង ត្រូវបានឯកឧត្តម ឡុង ឈុនឡៃ អនុប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និង លោកជំទាវ ប៊ន សុភី ប្រធានក្រុមកាងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និង ឯកឧត្តម គុយ ចន្ថា ប្រធានក្រុមការងារថ្នាក់ខេត្តចុះសង្កាត់ផ្សារឆ្នាំង នាំយកទៅចែជូនប្រជាពលរដ្ឋ ងាយរងគ្រោះនៅក្នុងសង្កាត់ផ្សារឆ្នាំង ចំនួន២០០គ្រួសារ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តទេពធីតារាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ។ លោក ជំទាវ ប៊ន សុភី បានមានប្រសាសន៍ សំដែងនូវអំណរព្រះគុណ ចំពោះទឹកព្រះទ័យរបស់ ព្រះអង្គ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង និង ជាព្រះគ្រូចៅអធិការវត្តទេពធីតារាម និង ក្រុមការងារចុះមូលដ្ឋានសង្កាត់កំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់ផ្សារឆ្នាំង ។ លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍បន្តទៀតថា…

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូន ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា ចំពោះការបាត់បង់ដ៏ធំធេងនូវព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូន ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា ចំពោះការបាត់បង់ដ៏ធំធេងនូវព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានផ្ញើសារលិខិតជូន ឯកឧត្តម Dominic Williams ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងសារលិខិតរំលែកទុក្ខ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឱ្យដឹងថា «ខ្ញុំ និងភរិយាមានសេចក្តីតក់ស្លុត ក្ដុកក្ដួល និងសោកស្តាយជាខ្លាំងចំពោះការយាងសោយព្រះទិវង្គត របស់ព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ នៃចក្រភពអង់គ្លេស និងភរិយាសូមសម្ដែងនូវមនោសញ្ចេតនាដ៏ក្រៀមក្រំជាទីបំផុត និងចូលរួមមរណទុក្ខជាមួយព្រះញាតិវង្សានុវង្ស ជាមួយឯកឧត្តមឯកអគ្គរាជទូត និងប្រជាជននៃចក្រភពអង់គ្លេស ចំពោះការបាត់បង់ដ៏ធំធេងនូវព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ ដែលជានិមិត្តរូបជាតិដ៏ឆ្នើមរបស់ប្រជាជន នៃចក្រភពអង់គ្លេស»។ សម្ដេចបានបន្ដថា «ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ ចក្រភពអង់គ្លេសមានអរិយធម៌រុងរឿង មានសន្តិភាព វិបុលភាព កិត្យានុភាព។ ព្រះរាជវីរភាពរបស់ព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ បានរួមចំណែក ដ៏ធំធេងដល់សន្តិភាព ស្ថិរភាព សេរីភាព សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជាតិ ដែលមានតម្លៃជាសកល ហើយព្រះរាជវីរភាពនេះត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត»។ ជាថ្មីម្ដងទៀត សម្ដេចបានបន្ថែមថា «ខ្ញុំសូមឧទ្ទិសបួងសួងចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ ទ្រង់យាងទៅសោយសុខក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»៕សេឌី

  • សម្ដេចតេជោ ហ៊ុន សែន៖ ព្រះមហាក្សត្រី អេលីហ្សាបែតទី២ នឹងស្ថិតក្នុងការចងចាំរបស់ពលរដ្ឋ ក្នុងពិភពលោកជាដរាប

    សម្ដេចតេជោ ហ៊ុន សែន៖ ព្រះមហាក្សត្រី អេលីហ្សាបែតទី២ នឹងស្ថិតក្នុងការចងចាំរបស់ពលរដ្ឋ ក្នុងពិភពលោកជាដរាប

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមសោកស្ដាយចំពោះការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រីយ៍អេលីហ្សបែតទី២ នៃចក្រភពអង់គ្លេស នឹងថាការបាត់បង់ព្រះអង្គម្ចាស់ក្សត្រីគឺជាការបាត់បង់ដ៏មិហិមាចំពោះពិភពលោកទាំងមូល។ ក្នុងលិខិតផ្ញើទៅកាន់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាព្រះមហាក្សត្រីអេលីហ្សាបែតទី២ គឺជាឥស្សរជនដ៏គួរឱ្យស្ងប់ស្ងែងមួយអង្គ ដែលតែងតែប្រកាន់ខ្ជាប់នូវរាជកិច្ច រាជវិន័យ និងប្រកបដោយព្រះរាជបញ្ញាញាណ។ សម្ដេចតេជោសរសេរថា៖ «ព្រះមហាក្សត្រីយ៍ នឹងគង់នៅក្នុងការចងចាំរបស់ប្រជាជនអង់គ្លេសគ្រប់ៗរូប និងពលរដ្ឋជាច្រើនទៀតក្នុងពិភពលោកជារៀងរហូត»។ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចតេជោ សូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំចំពោះ ព្រះរាជវង្សានុវង្ស និងប្រជាជននៃចក្រភពអង់គ្លេសទាំងអស់ចំពោះការបាត់បង់ដ៏ធំធេងនេះ។ សម្ដេចតេជោបន្ថែមថា៖ «ខ្ញុំសូមឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីអេលីហ្សាបែតទី២ សូមទ្រង់យាងទៅកាន់សុគតិភព»។ ព្រះមហាក្សត្រិយានីនៃចក្រភពអង់គ្លេស អេលីហ្សាប៊ែត អាឡិចហ្សាន់ត្រា ម៉ារី វីនស៍រ (Elizabeth Alexandra Mary Windsor) បានប្រសូតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ ១៩២៦ នៅទីក្រុងឡុងដ៏នៃចក្រភពអង់គ្លេស ដោយទ្រង់បានសោយទិវង្គតក្នុងជន្មាយុ៩៦វស្សា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីបានគ្រប់គ្រងប្រទេសរបស់ទ្រង់អស់រយៈពេល ៧០ឆ្នាំ។ ក្នុងរជ្ជកាលរបស់ទ្រង់បានឡើងស្នងរាជ្យបន្តពីព្រះបិតាក្នុងព្រះជន្ម២៥វស្សា អស់រយៈពេល ៧០ឆ្នាំ២១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៦…

  • សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះរដ្ឋមន្ត្រីក្រសួងការបរទេស ដែលបានខិតខំសម្របសម្រួលដោយជោគជ័យ លើកិច្ចប្រ ជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធ នានា

    សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះរដ្ឋមន្ត្រីក្រសួងការបរទេស ដែលបានខិតខំសម្របសម្រួលដោយជោគជ័យ លើកិច្ចប្រ ជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធ នានា

    ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន មាន ប្រសាសន៍ កោតសរសើរចំពោះ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានខិតខំប្រឹងប្រែង រៀបចំនិង សម្របសម្រួលដោយជោគជ័យ លើកិច្ចប្រ ជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធ នានាដែលព្រះរាជាណាចក្រ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែ កក្កដា ដល់ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២ ដោយបានពិភាក្សាលើ កិច្ចការ សំខាន់ៗ ពាក់ព័ន្ធ នឹង បញ្ហាតំបន់ និង…

  • សម្ដេចតេជោ ហ៊ុន សែន កោតសរសើរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាល ខេត្តសៀមរាប ដោះ ស្រាយ ផលប៉ះពាល់ ចំពោះសំណង់ខុសច្បាប់ ក្នុង តំបន់ រមណីយដ្ឋាន អង្គរ និងដោះស្រាយ បញ្ហា ការប្រមូល ផ្ដុំ នៅចម្ការម្រេចក្បែរ ជើងភ្នំគូលែន របស់សកម្មជន LDP

    សម្ដេចតេជោ ហ៊ុន សែន កោតសរសើរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ  និង រដ្ឋបាល ខេត្តសៀមរាប  ដោះ ស្រាយ ផលប៉ះពាល់ ចំពោះសំណង់ខុសច្បាប់ ក្នុង   តំបន់ រមណីយដ្ឋាន អង្គរ  និងដោះស្រាយ បញ្ហា ការប្រមូល ផ្ដុំ នៅចម្ការម្រេចក្បែរ ជើងភ្នំគូលែន របស់សកម្មជន LDP

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និង រដ្ឋបាល ខេត្តសៀមរាប ដោះស្រាយ ផលប៉ះពាល់ ចំពោះសំណង់ខុសច្បាប់ ក្នុង តំបន់ រមណីយដ្ឋាន អង្គរ និងដោះស្រាយ បញ្ហា ការប្រមូល ផ្ដុំ នៅចម្ការម្រេចក្បែរ ជើងភ្នំគូលែន របស់សកម្មជន LDP ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។ មានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះឯកឧត្ដមអភិបាលនៃគណៈអភិបាលនិង រដ្ឋបាល ខេត្ត សៀមរាប ព្រមទាំង ក្រុមការងាររបស់ក្រសួងមហាផ្ទៃ ដែលបានដឹកនាំនិងសហការ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែល បាន រំសាយ នាពេលថ្មីៗនេះ ដោយ សន្តិវិធីនិងគ្មានការ បង្កអំពើហិង្សាណាមួយកើតឡើង។ ជាមួយនេះ…

  • ប្រមុខរាជរដ្ឋាភិបាល ដាក់ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យ សមត្ថកិច្ចពាក់ព័ន្ធ បើក យុទ្ធនាការបង្ក្រាប បទល្មើសគ្រប់ប្រភេទ ដែល បាន និងកំពុងកើតឡើងនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព

    ប្រមុខរាជរដ្ឋាភិបាល ដាក់ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យ សមត្ថកិច្ចពាក់ព័ន្ធ  បើក យុទ្ធនាការបង្ក្រាប បទល្មើសគ្រប់ប្រភេទ ដែល   បាន  និងកំពុងកើតឡើងនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព

    ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ បទបញ្ជា យ៉ាង ម៉ឺង ម៉ាត់ ឱ្យ គ្រប់រដ្ឋបាលរាជធានី-ខេត្ត និងមូលដ្ឋា ន ទាំងអស់ ព្រមទាំង ស្ថាប័ន មាន សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវ បើក យុទ្ធនាការប្រយុទ្ធប្រឆាំងនិងបង្ក្រាប ឧក្រិដ្ឋកម្ម គ្រឿងញៀន ការជួញដូរ និង រត់ពន្ធ មនុស្ស ពល កម្ម បង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ដែល បាន និងកំពុងកើតឡើងលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាព ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាល ថ្នាក់…

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ

    ភ្នំពេញ៖ ថ្លែងក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះ ព្រះខែ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។ សម្ដេចបន្តថា ដោយឡែក ចំពោះការរៀបចំពិ ធីបុណ្យ អុំទូក កម្សាន្ត សប្បាយរបស់ប្រជាជននៅ តាម បណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅ បាន តាម លទ្ធភាព ជាក់ស្ដែង ដោយគិតទាំងពិធីបុណ្យភ្ជុំបិណ្ឌនៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្តែត ប្រទីប និង សំពះ ព្រះខែ អកអំបុក នៅខែវិច្ឆិកា ដើម្បី បង្ក ភាព សប្បាយ រីករាយ ជូន ប្រជាពលរដ្ឋ បង្កើន បរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ ឱកាស នៃ ការ រកប្រាក់ ចំណូល…