Category: នយោបាយ

  • វគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីគណបក្សនយោបាយ អង្គការ និងភាគីពាក់ព័ន្ធ

    វគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីគណបក្សនយោបាយ អង្គការ និងភាគីពាក់ព័ន្ធ

    បន្ទាយមានជ័យ ៖ នៅសាលាគរុកោសល្យនិងវិក្រិតការ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២នេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីលេខាធិការដ្ឋាន គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ស្ដីពីការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី រស់ សុផានី អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ លោកស្រី រស់ សុផានី អភិបាលរងខេត្តបានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០២២ នេះយើងទើបតែបានបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ដែលក្នុងដំណើរការបោះឆ្នោតមួយ គឺមានដំណាក់កាលសំខាន់ៗចំនួន ៤ ក្នុងនោះការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូងនិងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីឈ្មោះបោះឆ្នោត គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន ក្នុងការធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ ខាងមុខ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។ លោកស្រីបានបន្តថា…

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៅទីស្ដីការក្រសួងមហាផ្ទៃ

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៅទីស្ដីការក្រសួងមហាផ្ទៃ

    ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៅទីស្ដីការក្រសួងមហាផ្ទៃ។ មានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានរំលឹកថាសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងមហាផ្ទៃរៀបចំតាក់តែងឡើងតាំងតែពីឆ្នាំ២០១៦ ដោយបានឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកជាច្រើនសារ និងក៏មានការចូលរួមពីភាគីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ ។ សម្ដេច បានបន្តថា ជាមួយគ្នានេះ កិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់នេះ ក៏មានការចូលរួមពីក្រុមហ៊ុនធំៗអាមេរិកចំនួន៥ ហើយសម្រាប់ភាគីកម្ពុជាវិញ មានការចូលរួមពីអន្តរក្រសួង រួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងយុត្តិធម៌ ។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ អំពីដំណើរការនៃការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ស្ដីពី…

  • ក្រសួងសង្គមកិច្ច បើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីបើកផ្តល់តាវកាលិកកម្មវិធីជំនួយសង្គម និងរបបឧបត្ថម្ភគោល នយោបាយសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន

    ក្រសួងសង្គមកិច្ច បើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីបើកផ្តល់តាវកាលិកកម្មវិធីជំនួយសង្គម និងរបបឧបត្ថម្ភគោល នយោបាយសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន

    ភ្នំពេញ ៖ ឯកឧត្តម សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីបើកផ្តល់តាវកាលិកកម្មវិធីជំនួយសង្គម និងរបបឧបត្ថម្ភគោល នយោបាយសម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន នាថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២២នេះ ។ ឯកឧត្តម សំហេង បុរស មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ជាវគ្គបណ្តុះបណ្តាលផ្ទៃក្នុងដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងពីកម្មវិធីនានា ដែលក្រុមការងារអតីតនាយកដ្ឋានសុខុមាលភាពសង្គម ប.ជ.ស. និង ប.ជ.អ. បានកំពុងអនុវត្ត ដូចនេះបន្ទាប់ពីចប់វគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នឹងទទួលបាននូវចំណេះដឹងគ្រប់ផ្នែកទាំងអស់។ ឯកឧត្តម សំហេង បុរស បញ្ជាក់ថា រាល់ថ្ងៃនេះ យើងមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីឌ-១៩ កំពុងទទួលបានការគាំទ្រ និងវាយតម្លៃខ្ពស់ សោធននិវត្តន៍សម្រាប់អតីតមន្ត្រីរាជការស៊ីវិល កំពុងដំណើរការក្រោម ប.ជ.ស. និង សោធននិវត្តន៍សម្រាប់អតីតយុទ្ធជន កំពុងដំណើរការក្រោម ប.ជ.អ. ។ ឯកឧត្តម បន្តថា មន្ត្រីរាជការស៊ីវិលគិតត្រឹមអាយុ…

  • អគ្គនាយិកា ក្រុមហ៊ុនជីប ម៉ុង រីថែល បញ្ជាក់ថា វត្តមានផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជួយលើកកម្ពស់ការលក់ទំនិញរាយ ជាមួយនឹងការនាំយកផលិតផលម៉ាក់ល្បីៗក្រៅប្រទេសដល់ប្រជាជនកម្ពុជា

    អគ្គនាយិកា ក្រុមហ៊ុនជីប ម៉ុង រីថែល បញ្ជាក់ថា វត្តមានផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជួយលើកកម្ពស់ការលក់ទំនិញរាយ ជាមួយនឹងការនាំយកផលិតផលម៉ាក់ល្បីៗក្រៅប្រទេសដល់ប្រជាជនកម្ពុជា

    ភ្នំពេញ ៖ លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុនជីប ម៉ុង រីថែល បានបញ្ជាក់ថា វត្តមានផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ជួយលើកកម្ពស់ការលក់ទំនិញរាយ ជាមួយនឹងការនាំយកផលិតផលម៉ាក់ល្បីក្រៅប្រទេសដល់ប្រជាជនកម្ពុជា ។ ការលើកឡើងនេះក្នុងឱកាសបើកដំណើរការសាកល្បងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល មានទីតាំងក្នុងគម្រោងលែនម៉ាក ២៧១ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុនជីប ម៉ុង រីថែល បន្ថែមថា ផ្សារទំនើប ជីប ម៉ុង មេហ្គាម៉ល គឺប្រមូលផ្តុំទៅដោយផលិតផលល្បីៗ នៅក្នុងស្រុក និងអន្តរជាតិ ដែលមានទៅដល់ ១៧០ ម៉ាកសម្រាប់បំពេញតម្រូវការចាំបាច់របស់អតិថិជន និងប្រជាពលរដ្ធគ្រប់ស្រាទាប់វណ្ណៈ ។ លោកជំទាវអគ្គនាយិកា…

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញទស្សនកិច្ចក្រុមហ៊ុន ទូរគមនាគមន៍វៀតតែលVeittel បន្ទាប់ពីអញ្ជើញដល់ទីក្រុងហាណូយ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញទស្សនកិច្ចក្រុមហ៊ុន ទូរគមនាគមន៍វៀតតែលVeittel បន្ទាប់ពីអញ្ជើញដល់ទីក្រុងហាណូយ

    វៀតណាម៖ បន្ទាប់ពីបានអញ្ជើញដល់ទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុនទូរគមនាគមន៍វៀតតែល(Veittel)។ ក្រុមហ៊ុនទូរគមនាគមន៍វៀតតែល ជាក្រុមហ៊ុនមួយដែលបានវិនិយោគនៅកម្ពុជា លើប្រព័ន្ធទូរស័ព្ទដែលមានឈ្មោះក្រុមហ៊ុនMetfone។ ឯកឧត្ដម វូ ហៃសាន (Vu Hai San) អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម តៅ ឌុកថាំង (Tao Duc Thang) នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនវៀតតែល និងសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភា និងចាត់ទុកវត្តមានសម្តេចប្រធានរដ្ឋសភានាឱកាសនេះ ជាកិត្តយសដ៏ឧត្តុង្តឧត្តមរបស់ក្រុមហ៊ុន។ ឯកឧត្តម តៅ ឌុកថាំង បានថ្លែងអំណរគុណរដ្ឋសភា រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជា ដែលបានគំាទ្រការវិនិយោគរបស់ក្រុមហ៊ុន Veittel នៅកម្ពុជា និងបានជម្រាបជូនសម្តេច ពីគម្រោងដែលក្រុមហ៊ុនត្រូវអភិវឌ្ឍន៍បន្ថែមទៀតលើវិស័យបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនដ៏ធំមួយនេះ ដែលមិនត្រឹមតែបម្រើសេវាកម្មទូរគមនាគមន៍ប៉ុណ្ណោះទេ ថែមទាំងជាឱកាសការងារ និងផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋវៀតណាមទៀតផង។ ក្រៅពីនោះ…

  • កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

    កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

    ខេត្តកំពង់ចាម ៖ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំធ្វើនៅសាលប្រជុំសសរ១០០ សម្តេចតេជោ ស្ថិតក្នុងបរិវេណមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ។ បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ឡើងអានសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈកម្មាធិការកណ្តាលស្តីពីការតែងតាំង ឯកឧត្តម ហ៊ុន ម៉ានិត ជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីស្តាប់សេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងពិភាក្សារៀនសូត្រនូវចំណុចជោគជ័យ និងការប្រឈមមួយចំនួន ដែលយើងទាំងអស់គ្នាទទួលបានក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនាំឱ្យគណបក្សយើងឈ្នះភ្លូកទឹកភ្លូកដីលើគូប្រកួត និងធ្វើឱ្យគណបក្សយើងជាគណបក្សតែមួយគត់ដែលបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ទឹកចិត្ត ឆន្ទៈ…

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងវេទិកា ភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ស្តីពី “ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតប”

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមថ្លែងសុន្ទរកថាពិសេស ក្នុងវេទិកា ភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ស្តីពី “ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតប”

    (ភ្នំពេញ)៖ នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេសក្នុងវេទិកា ភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ស្តីពី “ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតប” ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) សហការជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) សម្រាប់ការរៀបចំវេទិកាដ៏សំខាន់នេះឡើង ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រដែលអាស៊ានកំពុងប្រឈម ទន្ទឹមនឹងនោះក៏ផ្តោតផងដែរលើការកសាងអាស៊ានឡើងវិញឆ្ពោះទៅរកការងើបឡើងវិញប្រកបដោយនិរន្តរភាព។ដោយជឿជាក់ថា វេទិកាថ្ងៃនេះនឹងមិនត្រឹមតែផ្តល់នូវការយល់ដឹងអំពីរបៀបដែលអាស៊ានអាចឈានទៅមុខការពន្លឿនកំណើនសេដ្ឋកិច្ច និងវិបុលភាពក្នុងស្ថានភាពប្រក្រតីថ្មី (New Normal) ប៉ុន្តែថែមទាំងបង្ហាញពន្លឺខ្លះៗអំពីតួនាទីរបស់អាស៊ាននៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងរបៀបដែលអាស៊ានអាចរួមគ្នា និងឆ្ពោះទៅមុខ។ កម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ ចំពេលដែលប្រទេសអាស៊ានកំពុងបន្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ភាពមិនច្បាស់លាស់ និងការរំខានថ្មីៗដែលកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក៏បានរួមចំណែកដល់បញ្ហាប្រឈមដ៏ស្មុគស្មាញដែលយើងបានជួបប្រទះកន្លងមក។ ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គទាំងនោះមិនអាចរារាំងយើងពីការឆ្ពោះទៅមុខនិងសម្រេចឱ្យបាននូវបេសកកម្មរបស់យើង បានឡើយ។ កម្ពុជា រួមជាមួយនិងរដ្ឋសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន បានបង្ហាញស្មារតីដ៏រឹងមាំនិងសកម្មតាមរយៈគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តងើបចេញឱ្យផុតពីជំងឺរាតត្បាត និងលើកកម្ពស់វិបុលភាពសេដ្ឋកិច្ចក្នុងតំបន់។ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពស្អិតរមួត និងការឆ្លើយតប…

  • ក្រសួងពាណិជ្ជកម្ម ៖ តម្លៃសាំងធម្មតា ៤,៤០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត តម្លៃ ៥,២០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២

    ក្រសួងពាណិជ្ជកម្ម ៖ តម្លៃសាំងធម្មតា ៤,៤០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូត តម្លៃ ៥,២០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដោយសាំងធម្មតាត្រូវលក់តម្លៃ ៤,៤០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥,២០០រៀល ក្នុង១លីត្រ។ សូមបញ្ជាក់ថា ផ្អែកតាមតម្លៃធម្យមប្រេងឥន្ទនៈលើទីផ្សារអត្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នឹងត្រូវលក់ ៤ ៦៦៧រៀល និងតម្លៃប្រេងម៉ាស៊ូតលក់ ៥ ៤៦៧រៀល ក្នុងមួយលីត្រ។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ ក្នុងមួយលីត្រ ៕ រតនា

  • ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ ១ខ្នង នៅវត្តគង់វង្សរង្សី (វត្តកោះកុក) ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

    ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ ១ខ្នង នៅវត្តគង់វង្សរង្សី (វត្តកោះកុក) ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

    ខេត្តកំពង់ចាម ៖ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងបរិវេណវត្តគង់វង្សរង្សី (វត្តកោះកុក) ស្ថិតក្នុងភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម មានរៀបចំប្រារព្ធពិធីបុណ្យបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព សម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះសប្បុរសជន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងពុទ្ធិបរិស័ទដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាកថវិកា និងសម្ភារសាងសង់ (ខ្សាច់ ថ្ម ដែក និងឥដ្ឋ) សរុបថវិកា ៧៩ ៧០០ដុល្លារ (មិនរួមតម្លៃសម្ភារសំណង់)។ ដោយឡែក ឯកឧត្តមប្រធានក្រុម បានជួយឧបត្ថម្ភអំពូលសូឡាចំនួន ២២៨អំពូល សម្រាប់ដាក់បំភ្លឺនៅតាមដងផ្លូវទូទាំងឃុំ ។ ឯកឧត្តមបានថ្លែងអំណរគុណ និងបានបញ្ជាក់ថា នេះជាសិល្ប:នៃការចែករំលែកក្នុងស្មារតីទទួលខុសត្រូវរួមគ្នាអភិវឌ្ឍវិស័យពុទ្ធចក្រឱ្យរីកចម្រើនថែមទៀត ៕ សេឌី

  • ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គអាចជជែកលើការផ្ដល់សន្ទុះដល់ការអភិវឌ្ឍដោយស្មើភាពក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

    ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គអាចជជែកលើការផ្ដល់សន្ទុះដល់ការអភិវឌ្ឍដោយស្មើភាពក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន

    ភ្នំពេញ៖ការផ្ដល់សន្ទុះលើការអភិវឌ្ឍដោយស្មើភាព នឹងនៅតែជា ប្រធាន បទសំខាន់ ដែលក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ រួមមាន៖ កម្ពុជា ឡាវ ភូមា និងវៀតណាម ដែលហៅជាភាសា អង់គ្លេស៊ី អិល អឹម វី( CLMV) ឆ្លៀតជួបជជែកជាមួយគ្នា នៅក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ដែលនឹងចាប់ផ្ដើមនៅថ្ងៃ ទី១៤កញ្ញាខាងមុខនៅក្រុងសៀមរាប។ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែង ឲ្យដឹងនៅថ្ងៃទី១១ខែកញ្ញាថា លោកនៅមិនទាន់ទទួលបាន របៀបវារៈ ស្ដីពីកិច្ចប្រជុំCLMVនៅឡើយទេ តែកិច្ចប្រជុំនេះ ទំនង ជាផ្ដោតទៅ លើការអភិវឌ្ឍដោយស្មើភាព រវាងប្រទេសសមាជិក អាស៊ាន។ លោកបន្តថា៖«ដូចយើងជ្រាបស្រាប់ហើយថា ក្នុងចំណោម ប្រទេស ជាសមាជិកអាស៊ាន ប្រទេសដែលមានការរីកចម្រើនខ្ពស់មាន តែប្រាំមួយប្រទេសទេ និងប្រទេសដែលមានការរីកចម្រើននៅមាន កម្រិតមានចំនួន៤ប្រទេសគឺ CLMV នេះឯង។»អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដដែល បានគូសបញ្ជាក់ទៀតថា កន្លងមក CLMV ធ្លាប់បានជជែកលើការផ្ដល់សន្ទុះ ក្នុងការអភិវឌ្ឍ ស្មើភាពគ្នា ដើម្បីធានាធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចអាស៊ាន ស្ថិតក្នុងភាព ធន់និងទ្រាំទ្ររួចលោកបន្តថា៖«សមិទ្ធផលសេដ្ឋកិច្ចមួយដែលយើងបានលើកឡើង…