Category: នយោបាយ

  • តំបន់រមណីយដ្ឋានអង្គរ បានបញ្ជូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ ហើយត្រូវគោរពទទួលយកលក្ខខណ្ឌទាំងឡាយ ដែលអង្គការយូណេស្កូតម្រូវអនុវត្តន៍

    តំបន់រមណីយដ្ឋានអង្គរ បានបញ្ជូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ ហើយត្រូវគោរពទទួលយកលក្ខខណ្ឌទាំងឡាយ ដែលអង្គការយូណេស្កូតម្រូវអនុវត្តន៍

    ប្រសិនបើមានបញ្ហាមិនព្រមដោះស្រាយទេនោះ តំបន់រមណីយដ្ឋានអង្គរ នឹងត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាក់ជាមិនខាន ដែលធ្វើឲ្យបាត់បង់ប្រយោជន៍ជាតិ។

  • ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា មានតម្លៃខ្ពង់ខ្ពស់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

    ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា មានតម្លៃខ្ពង់ខ្ពស់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

    វៀតណាម៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាវិមានប្រមុខរដ្ឋ នារដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្ដម ង្វៀន សួនហ៊្វុក បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពក្នុងប្រទេសវៀតណាមនាឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា សម្តេចប្រធានរដ្ឋសភា ជាវីរៈជនកំពូលមួយរូប ដែលបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពប្រទេសទំាងពីរឲ្យបានរឹងមាំឡើងជាលំដាប់។ ឯកឧត្តមប្រធានរដ្ឋបានចូលរួមអបអរសាទរចំពោះសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន នៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភានិងឯកឧត្តមប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ ថានឹងធ្វើឲ្យចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរដ្ឋសភានិងរដ្ឋាភិបាលក៏ដូចប្រជាជននៃប្រទេសទាំងពីរកាន់តែស្អិតរមួតឡើងថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីរីករាយ ដែលបានជួប ឯកឧត្តមប្រធានរដ្ឋ ជាថ្មីម្តងទៀត និងបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម នៅកម្ពុជា កាលចុងឆ្នាំ២០២១ កន្លងទៅ ដែលទទួលបានលទ្ធផលជាផ្លែផ្កា គួរជាទីមោទកភាព។ សម្តេចបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម…

  • សម្តេចតេជោ ហ៊ុន សែន រំលឹកពីការយកព្រះទ័យទុកដាក់ខ្លាំងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ លើការបញ្ចូលតំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវតែអនុវត្តន៍តាមលក្ខន្តិកៈទាំងឡាយរបស់យូណេស្កូ

    សម្តេចតេជោ ហ៊ុន សែន រំលឹកពីការយកព្រះទ័យទុកដាក់ខ្លាំងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ លើការបញ្ចូលតំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវតែអនុវត្តន៍តាមលក្ខន្តិកៈទាំងឡាយរបស់យូណេស្កូ

    សៀមរាប៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកពីការយកព្រះទ័យទុកដាក់ខ្លាំងរបស់សម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការផ្តួចផ្តើមដាក់បញ្ចូល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដែលពេលនោះសម្តេចបានគាំទ្រយ៉ាងពេញទំហឹង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរ ពេលដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ ត្រូវតែអនុវត្តន៍តាមលក្ខន្តិកៈទាំងឡាយ កំណត់ដោយអង្គការយូណេស្កូ ហើយប្រសិនបើមានបញ្ហាមិនព្រមដោះស្រាយទេនោះ តំបន់រមណីយដ្ឋានអង្គរ នឹងត្រូវដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាក់ជាមិនខាន ដែលធ្វើឲ្យបាត់បង់ប្រយោជន៍ជាតិ។ ក្នុងឱកាសសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់តំបន់អង្គរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាព្រះរាជតម្រិះ ដែលចាប់ផ្តើមពីព្រះករុណា ព្រះបិតាជាតិ [ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ] ហើយឥឡូវនេះ ព្រះរាជបុត្ររបស់ព្រះអង្គរ កំពុងគ្រងរាជបន្ត គឺព្រះមហាក្សត្ររបស់យើង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងមាននាយករដ្ឋមន្ត្រី ដែលមានរាជរដ្ឋាភិបាល…

  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអំពាវនាវស្ដីពីការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអំពាវនាវស្ដីពីការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

    ភ្នំពេញ៖គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីអំពាវនាវមួយ ស្ដីពីការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅក្នុងឱកាសបុណ្យ កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ។ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលចាប់ផ្តើម ពីថ្ងៃទី១១ខែកញ្ញា រហូត២៣ខែកញ្ញាខាងមុខ។ នៅក្នុងសេចក្ដីអំពាវនាវកម្រាស់២ទំព័រដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវ គោក បានលើកឡើងថា អត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហាក់មាននិន្នាការកើនឡើងគួរឲ្យព្រួយបារម្ភ បន្ទាប់ពីស្ថានភាព ប្រទេស ជាតិបានត្រឡប់មកដំណើរការវិញយ៉ាងសកម្មើលគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មីតាមរយៈការបើកដំណើរការប្រទេសឡើងវិញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសារតែការឆ្លងជំងឺ កូវីដ២៩ មានសភាពធូរស្រាល។ ដោយក្ដីបារម្ភ សម្តេចក្រឡាហោម ស ខេងបាន អំពាវនាវដល់ សាធារណជនដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ខិតខំយកចិត្ត ទុកដាក់ បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ក្នុងនោះ លោកស្នើដល់អ្នកបើកបរ ត្រូវបន្ថយល្បឿនបើកបរទៅ តាមច្បាប់ កំណត់ និងតាមស្ថានភាពជាក់ស្ដែង,…

  • សម្តេចតេជោ ហ៊ុន សែន ស្នើដល់គណបក្សដទៃទៀត កុំយកការដោះស្រាយបញ្ហានៅតំបន់រមណីយដ្ឋានអង្គរ ធ្វើជាអាវុធវាយប្រហារគណបក្សប្រជាជនកម្ពុជាឡើយ

    សម្តេចតេជោ ហ៊ុន សែន ស្នើដល់គណបក្សដទៃទៀត កុំយកការដោះស្រាយបញ្ហានៅតំបន់រមណីយដ្ឋានអង្គរ ធ្វើជាអាវុធវាយប្រហារគណបក្សប្រជាជនកម្ពុជាឡើយ

    សៀមរាប៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់គណបក្សដទៃទៀត កុំយកការដោះស្រាយបញ្ហានៅតំបន់រមណីយដ្ឋានអង្គរ ធ្វើជាអាវុធវាយប្រហារគណបក្សប្រជាជនកម្ពុជាឡើយ និងកុំប្រើរឿងនេះ ដើម្បីកេងចំណេញផ្នែកនយោបាយ ហើយថា ការដោះស្រាយបញ្ហានេះ គឺជាតម្រូវការរបស់ជាតិ។ ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន ក៏ព្រោះតែគណបក្សយុវជនកម្ពុជា របស់ លោក ពេជ្រ ស្រស់ ធ្លាប់ណែនាំប្រជាពលរដ្ឋ ១៨គ្រួសារ ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហា នៅតំបន់រមណីយដ្ឋានអង្គរ មិនឲ្យរើចេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា សកម្មភាពដើម្បីផលប្រយោជន៍ របស់គណបក្សមួយនេះនៅពេលនោះ ប្រៀបបាននឹងការហាមឃាត់មិនឲ្យប្រជាពលរដ្ឋ ទទួលបានផលប្រយោជន៍ ពីការដោះស្រាយបញ្ហារបស់ជាតិ។ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា៖ ខ្ញុំគ្រាន់តែជម្រាបជូន នេះជាកម្មវិធីដោះស្រាយបញ្ហារបស់ជាតិ មិនមែនដោះស្រាយបញ្ហារបស់គណបក្ស ហើយបង្កឲ្យបក្សដទៃធ្វើជាអាវុធទេ។ ក្នុងចំណោមបងប្អូន ៥៩៤គ្រួសារ កាលមុន ១៨គ្រួសារ អត់ព្រមចេញ ដែលគាំពារដោយគណបក្សយុវជន របស់ឯកឧត្តម ពេជ្រ…

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីអភិវឌ្ឍន៍តំបន់រុនតាឯក ទៅជាទីក្រុងមួយ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីអភិវឌ្ឍន៍តំបន់រុនតាឯក ទៅជាទីក្រុងមួយ

    សៀមរាប៖ ថ្លែងនៅក្នុងវេទិកាសាធារណៈក្នុងជំនួបជាមួយនឹងប្រជាពលរដ្ឋនៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបំពេញតម្រូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីដូចជា៖ ការស្ថាបនាផ្លូវ ការផ្គត់ផ្គង់សេវាទឹកស្អាត អគ្គិសនី មន្ទីរពេទ្យ សាលារៀន ផ្សារ និងសេវាអ៊ីនធើណេតសម្រាប់ប្រើប្រាស់។ ក្នុងនោះសម្ដេច បានបញ្ជាឱ្យមានការក្រាលផ្លូវកៅស៊ូដែលតភ្ជាប់ពីផ្លូវកៅស៊ូស្រាប់ចូលមកក្នុងភូមិ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ សម្ដេចបានបន្តថា៖ ផ្លូវដែលតភ្ជាប់តាមភូមិត្រូវឈូសឆាយវា យើងបានធ្វើចំនួន ១៨គីឡូម៉ែត្រ ហើយនៅក្នុងចំណោម ១៤០គីឡូម៉ែត្រ ប៉ុន្តែខ្ញុំសំណូមពរទាមទារឱ្យមានការចាក់កៅស៊ូតភ្ជាប់ពីផ្លូវចាក់កៅស៊ូហ្នឹង!ចូលមកក្នុងតំបន់នេះជាបឋម។ ជាមួយគ្នានេះ សម្ដេចតេជោ នាយកររដ្ឋមន្ត្រី ក៏បានធ្វើការអនុម័ត ដោយឱ្យមានការរៀបចំតភ្ជាប់នូវគម្រោងទឹកស្អាតប្រើប្រាស់ ដើម្បីអាចធ្វើឱ្យតំបន់នេះក្លាយទៅជាកូនក្រុងមួយនិងមានមូលដ្ឋានទឹកស្អាតផងដែរ។ សម្ដេចតេជោបន្ថែមថា៖ ការរៀបចំហ្នឹង ដើម្បីធ្វើឱ្យ រុនតាឯក ក្លាយទៅជាកូនក្រុងមួយ ថ្ងៃក្រោយដាក់ក្រុងរុនតាឯក។ ឥឡូវហ្នឹងជីកអណ្ដូងក៏ជីកទៅ ប៉ុន្តែប្រភពទឹកស្អាត និងត្រូវមកដល់តែ ១៨គីឡូម៉ែត្រទេ ដែលដាក់ទុយោហើយតម្លៃវាត្រឹមតែ ៣លាននោះទេធ្វើទៅ! ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់នេះ មានមូលដ្ឋានទឹក យកទឹកស្អាតយកមកប្រើ ផ្គត់់ផ្គង់តំបន់នេះ។ សម្រាប់វិស័យអប់រំសម្ដេចតេជោ ហ៊ុន…

  • រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយដីធ្លី និងគោលនយោបាយផ្សេងទៀត ចំពោះប្រជាពលរដ្ឋ ដែលព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ មកតាំងលំនៅឋានថ្មី ក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

    រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយដីធ្លី និងគោលនយោបាយផ្សេងទៀត ចំពោះប្រជាពលរដ្ឋ ដែលព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ មកតាំងលំនៅឋានថ្មី ក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

    ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើង ថា ការដែលដោះស្រាយរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ របស់បងប្អូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយចាំបាច់មួយ សម្រាប់ការពារសម្បត្តិបេតិកភណ្ឌពិភពលោក ដែលដូនតាបានបន្សល់ទុកកូនខ្មែរយើង ហើយផ្តល់ប្រយោជន៍ ហើយប្រជាពលរដ្ឋបានកម្មសិទ្ធិដីធ្លីស្របច្បាប់ និងអត្ថប្រយោជន៍សង្គមនានាជាច្រើនថែមទៀត។

  • ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកំពង់ចាម ក៏ដូចស្រុកកោះសូទិន ដែលរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិកន្លងមក

    ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកំពង់ចាម ក៏ដូចស្រុកកោះសូទិន ដែលរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិកន្លងមក

    ខេត្តកំពង់ចាម ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយលទ្ឋផលសន្និបាតវិសមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតថ្មី កាលពីថ្ងៃទី១១កញ្ញា ឆ្នំា២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានមានប្រសាសន៍ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម និយាយដោយទ្បែកប្រជាពលរដ្ឋស្រុកកោះសូទិន ដែលរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់សម្តេចតេជោ ហ៊ុន សែន និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិកន្លងមកនេះ។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ខៀវ កញ្ញារឹទ្ធិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន, ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ។ បន្ទាប់ពីសា្តប់របាយការណ៍លោក ហេង ហ៊ុន ប្រធានគណបក្សស្រុកកោះសូទិន ជម្រាបជូនពីលទ្ឋផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៏ថា ខួបទី៧១ឆ្នាំ នៃគណបក្សប្រជាជនកម្ពុជា ដែលប្រារព្វធ្វើថ្មីៗនេះ គឺស្ថិតក្នុងបរិយាកាសល្អប្រសើរពោរពេញដោយក្តីរីករាយ ចំពោះជោគជ័យនៃការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ និងសង្ឃឹមថា នឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧បន្តទៀត ព្រមទាំំងផ្សារភ្ជាប់ទៅនឹងខួបលើកទី៤៥ នៃការតស៊ូរំដោះជាតិរបស់សម្តេចតេជោ…

  • ក្រសួងបរិស្ថាន និងដៃគូចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនតំបន់ទំនាបទន្លេមេគង្គកម្ពុជា និងដែនដីសណ្តរ នៃតំបន់មេគង្គប្រទេសវៀតណាម

    ក្រសួងបរិស្ថាន និងដៃគូចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនតំបន់ទំនាបទន្លេមេគង្គកម្ពុជា និងដែនដីសណ្តរ នៃតំបន់មេគង្គប្រទេសវៀតណាម

    ភ្នំពេញ៖ ពិធីចុះហត្ថលេខាមួយបានធ្វើឡើងរវាងក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជាលើកិច្ចព្រមព្រៀងគម្រោង «ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាព រវាងតំបន់ទំនាបទន្លេមេគង្គនៃប្រទេសកម្ពុជា និងដែនដីសណ្តរ នៃតំបន់មេគង្គប្រទេសវៀតណាម»។ ក្នុងពិធីនេះគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព កាលពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២នាទីស្តីការក្រសួងបរិស្ថាន។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម សៅ សុភាពបានមានប្រសាសន៍ថាផ្នែកខាងក្រោមនៃតំបន់ទំនាបអាងទន្លេមេគង្គមានប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែនដែលគ្របដណ្តប់លើប្រទេសកម្ពុជា និងវៀតណាម។ ប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែននេះ (ហៅកាត់ថា TBA) ត្រូវបាន កំណត់ថាជាប្រព័ន្ធស្រទាប់ទឹកក្រោមដីនៃដីសណ្តរទន្លេមេគង្គនៃប្រទេសកម្ពុជា ដែលមានទំហំប្រមាណ ២២៣,០០០គីទ្បូម៉ែត្រការ៉េ។ យោងតាមការសិក្សារបស់អង្គការយូណេស្កូបានបង្ហាញថា ការដកហូត ប្រើប្រាស់ទឹកក្រោមដីពីប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែននេះមានប្រមាណ ៥,៣៨៧លានម៉ែត្រគូប ក្នុង មួយឆ្នាំៗ។ ធនធានទឹកក្រោមដីនៃប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែននេះ មានឥទ្ធិពលយ៉ាងខ្លាំងដល់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដោយធនធានទឹកក្រោមដី នេះបានជួយ បម្រើដល់ផលិតកម្មកសិកម្ម ជាពិសេសដំណាំស្រូវ និងសកម្មភាពចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋក្នុង ប្រទេសទាំងពីរ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសសម្បូរទឹក ហើយមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើទឹក។តាមពិតប្រទេសកម្ពុជា…

  • សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្វាតេម៉ាឡា ចូលជួបជូនសារតាំង

    សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្វាតេម៉ាឡា ចូលជួបជូនសារតាំង

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Carlos Humberto Jiménez Licona ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្វាតេម៉ាឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម Carlos Humberto Jiménez Licona ត្រូវបានឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋក្វាតេម៉ាឡា តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋក្វាតេម៉ាឡា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម Carlos Humberto Jiménez Licona បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានជំនឿថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់- ទំនង មិត្តភាព…