-
សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ាន ត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំង ដល់ការក្សាឲ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ខណៈពិភពលោក កំពុងប្រឈមនឹងឧបសគ្គច្រើន

សៀមរាប៖ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ក្នុងពេលដែលពិភពលោក កំពុងប្រឈមនឹងឧបសគ្គ ជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្ដល់សារៈសំខាន់ កាន់តែខ្លាំងថែមទៀត ដល់ការក្សាឲ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ដោយឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម ជាដើម។ សម្ដេចតេជោមានប្រសាសន៍បន្តថា ក្នុងពេលដែលពិភពលោក កំពុងប្រឈមនឹងឧបសគ្គ ជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្ដល់សារៈសំខាន់ កាន់តែខ្លាំងថែមទៀត ដល់ការក្សាឲ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការប្រឆាំងនឹងការគាំពារនិយម ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ។ ការតភ្ជាប់ និងភ័ស្តុភារកម្ម ការកសាងសេដ្ឋកិច្ចឌីជីថល កិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ។ ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែង ឲ្យបានខ្លាំងជាងមុន ក្នុងការស្ដារឡើងវិញសេដ្ឋកិច្ចតំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព។ សម្ដេចតេជោបន្ដថា បន្ថែមលើនេះ ចក្ខុវិស័យអាស៊ាន…
-
នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា បញ្ហាសង្គ្រាម ការបែងចែកប្លុក បានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក

សៀមរាប៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ទោះបីយើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូរីដ១៩ ដែលសម្រេចបានជោគជ័យមួយដ៏ធំ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ តែជាអកុសល បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ ជាកត្តាបានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ដំណើរការនៃការកសាងសហគមន៍អាស៊ានសេដ្ឋកិច្ចរបស់យើង បាននិងកំពុងបន្តប្រឈមនឹងឧបសគ្គដោយសារការផ្លាស់ប្តូរឥតឈប់ឈរនៃនិម្មាបនកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មតំបន់ និងសកល ដែលបណ្ដាលមកពីបញ្ហាស្មុគស្មាញប្រទាក់ក្រឡាគ្នា ជាច្រើន។” យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ថា ផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០១៥ និងឆ្នាំ២០២៥ អាស៊ាន បានរួមគ្នាជាធ្លុងមួយ ក្នុងការកសាងតំបន់នេះ ឱ្យទៅជាទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្ម តាមរយៈការជំរុញការធ្វើសេរីភាវូបនីយកម្មស៊ីជម្រៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគស្របតាមវិធានច្បាប់អន្តរជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម កិច្ចខិតខំប្រឹងប្រែងរបស់យើងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចអភិវឌ្ឍអាស៊ានលើគ្រប់វិស័យ ជាពិសេសប្រែក្លាយអាស៊ាន ទៅជាមហាអំណាចសេដ្ឋកិច្ចធំ លំដាប់ទី៣នៅទ្វីបអាស៊ី និងលំដាប់ទី ៦…
-
សម្តេចតេជោ: កម្ពុជា កំណត់យុទ្ធសាស្ត្រ ៤ នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន

សៀមរាប៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជា បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៤ នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យុទ្ធសាស្ត្រចំនួន ៤ នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺទី១៖ ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទី២៖ ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន។ ទី៣៖ ការជំរុញសមាហរណកម្ម, បរិយាប័ន្ន, ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន និងទី៤៖ អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ។ ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការប្រឆាំងនឹងការគាំពារនិយម ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ការតភ្ជាប់ និងភ័ស្តុភារកម្ម…
-
សមាគមមីក្រូហិរញ្ញវត្ថុគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន លើការផ្តល់ឥណទាននូវអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក

សៀមរាប៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមប្រកាសគាំទ្រប្រសាសន៍អំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលផ្តល់ឥណទានជាមួយ «អត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ» ជូនប្រជាពលរដ្ឋដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប។ ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា «សូមប្រកាសគាំទ្រប្រសាសន៍អំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលផ្តល់ឥណទានជាមួយ អត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនប្រជាពលរដ្ឋដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប»។ ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមលើកទឹកចិត្តដល់សមាជិករបស់សមាគមទាំងអស់ ដែលមានប្រតិបត្តិការក្នុងតំបន់ខាងលើនេះ មេត្តាសម្របសម្រួលផ្តល់ឥណទានថ្មីៗ ប្រកបដោយភាពងាយស្រួល និងលក្ខខណ្ឌអនុគ្រោះសមស្រប ចំពោះប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅ មកភូមិធម្មជាតិរុនតាឯក តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។ កាយវិការនេះ គឺជាការចូលរួមរបស់វិស័យមីក្រូហិរញ្ញវត្ថុ ជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា និងអភិរក្សតំបន់អង្គរ ដែលជាបេតិកភណ្ឌ័ពិភពលោក និងមនុស្សជាតិ។ សូមជម្រាបថា ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ…
-
សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ:នៅព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។ ខាងក្រោមននេះជាខ្លឹមសារសុន្ទរកថាទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា :
-
ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញបើកកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ានរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ “ផ្លូវរបស់អាស៊ានឆ្ពោះទៅសេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្តរភាព”

(សៀមរាប)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសន្ទរកថាបើក ក្នុងកិច្ចប្រជុំក្រុមសកម្មភាពថ្នាក់តំបន់សម្រាប់អាស៊ានរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Regional Action Group for ASEAN) ក្រោមប្រធានបទ “ផ្លូវរបស់អាស៊ានឆ្ពោះទៅសេដ្ឋកិច្ចឌីជីថលប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្តរភាព” ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)។ កិច្ចប្រជុំនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារផាកហៃយ៉ាត ខេត្តសៀមរាប គោលបំណង នាំយកអ្នកវិនិយោគ និងប្រធានក្រុមហ៊ុនមួយចំនួនមកប្រទេសកម្ពុជា ដើម្បីពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន ក្នុងការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយថាមវន្ដ បរិយាបន្ន និងនិរន្ដរភាព ក្នុងតំបន់អាស៊ាន ។ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះ WEF ដែលបានអញ្ជើញឯកឧត្ដមថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ។ ឯកឧត្ដម បានគូសបញ្ជាក់អំពី ការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាញយកកាឡានុវត្តភាព និងផលប្រយោជន៍នៃការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដែលសកម្មភាពរបស់រាជរដ្ឋាភិបាល រួមមានដូចជា ការបង្កើតគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, ការបង្កើតបញ្ជរតែមួយជាតិនិងចូលរួម ASEAN…
-
ថ្នាក់ដឹកនាំខេត្តកែប ចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប

ខេត្តកែប ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ កាន់បិណ្ឌវេនទី៣ នៅវត្តកំពុងត្រឡាច ស្ថិតនៅភូមិ កំពុងត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ បច្ច័យ ទេយ្យទាន និងគ្រឿងបរិក្ខា ដែលបានវេរប្រគេនព្រះសង្ឃ រួមមាន មី ទឹកត្រី ទឹកសុទ្ធ ត្រីខកំប៉ុង និងបច្ច័យចំនួន ៣,០៥០,០០០រៀល និង ១២០ដុល្លារ សម្រាប់កសាង ប្រគេនព្រះសង្ឃ និងជូនថវិកា ដល់ លោកយាយ លោកតា ពុទ្ធបរិស័ទចូលរួមផងដែរ។ មានប្រសាសន៍សំណេះសំណាលជាមួយពុទ្ធបរិស័ទនាឱកាសនោះ…
-
ក្រសួងអប់រំ និងក្រសួងបរិស្ថានចេញសេចក្ដីប្រកាសរួម ស្ដីពីការបញ្ជ្រាបចំណេះដឹង ពីការប្រែប្រួលអាកាសធាតុដល់សិស្សនុសិស្ស

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡា ជាមួយនឹងក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសរួមគ្នាមួយស្តីការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ ។ យោងតាមសេចក្តីប្រកាសនេះបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម និងផលប៉ះពាល់ដែលបានបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ តាមរយៈការចាត់វិធានការបន្សំ ក៏ដូចជា ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ទាំងក្នុងកម្រិតអន្តរជាតិ និងកម្រិតតំបន់ ព្រះរាជាណាចក្រកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ និងបានចាត់វិធានការជាបន្តបន្ទាប់ ជាពិសេសការលើកជាគំនិតផ្តួចផ្តើមក្នុងការបង្កើត «កិច្ចព្រមព្រៀងបៃតងអាស៊ាន» (ASEAN Green Deal) ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ដែលនឹង ចូលរួមចំណែកនៅក្នុងដំណើរឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព ការគ្រប់គ្រងនិងប្រើប្រាស់ ធនធានប្រកបដោយប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច ប្រកបដោយភាពធន់នឹងអាកាសធាតុ។ សេចក្តីប្រកាសដដែលនេះបានបញ្ជាក់ថាលើសពីនេះ ដើម្បីអភិវឌ្ឍធនធានមនុស្សត្រៀមខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុឱ្យកាន់តែទូលំទូលាយ និងការរៀបចំការបណ្តុះបណ្តាលទទួលបានលទ្ធផលល្អប្រសើរ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន បានរួមគ្នាដាក់ ចេញនូវគំនិតផ្តួចផ្ដើមជាយុទ្ធសាស្ត្រ ស្តីពីការប្រែប្រួលអាកាសធាតុ និងវិស័យអប់រំ ដែលមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម (សូមមើលខ្លឹមសារលម្អិតខាងក្រោម) ៕ ដោយ៖ម៉ាដេប៉ូ
-
មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសំណេះសំណាលជាមួយ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូលថុប (Panyarak Poolthup) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ មុននឹង ឯកឧត្តម បញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលបានអនុវត្តកន្លងមក ទោះបីនៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយក្នុងនេះ សកម្មភាពពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសទាំងពីរនៅតែមានដំណើរការឥតអាក់ ហើយភាពជិតស្និទ្ធនេះក៏នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត ជាលំដាប់តទៅអនាគត។ ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរដល់ការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យការពារជាតិ នៅក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈកាលកន្លងមកនេះ ។ ជាការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកទ្បើងអំពីទំនាក់ទំនងមិត្តភាពរឹងមាំរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-ថៃ ទាំងក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា នៃប្រទេសទាំងពីរ ឯកឧត្តម ក៏បានគូសរំលេចអំពីដំណើរការទៅមុខកាន់តែល្អប្រសើរទ្បើងជាលំដាប់ និយាយជារួម…
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យលោក ខឹម វាសនា ឆ្លើយតបរឿងគេចោទថា សម្តេចជាអ្នកបញ្ជាឱ្យបង្កើតព្រឹត្តិការណ៍នៅភ្នំគូលែន

សៀមរាប៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យលោក ខឹម វាសនា ប្រធានគណបក្ស សម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) គួរចេញបកស្រាយចំពោះការចោទប្រកាន់ថា ការបង្កើតព្រឹត្តិការណ៍ កៀរគរមនុស្សទៅប្រមូលផ្ដុំនៅ ក្នុង ចម្ការជិតភ្នំគូលែន ដើម្បីគ្របរឿង រ៉ាវភ្នំតាម៉ៅ ។ ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្តាំដូច្នេះថា លោក ខឹម វាសនា គួរចេញឆ្លើយតបចំពោះការលើកឡើងថា ការបង្កើតព្រឹត្តិការណ៍ជើងភ្នំគូលែន របស់លោក ខឹម វាសនា គឺធ្វើតាមបញ្ជា របស់ សម្តេច ដើម្បី បន្សាប បញ្ហា ភ្នំតាម៉ៅ ដូច្នេះដើម្បីកុំឱ្យក្លាយជាអាយ៉ង សម្ដេច គឺលោក ខឹម វាសនា ត្រូវតែចេញបកស្រាយចំពោះបញ្ហានេះ ។ សូមជម្រាបថា លោក…