Category: នយោបាយ

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

    ឡាវ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថងលួន ស៊ីសូលីត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាទីក្រុងវៀងច័ន្ទ ខណៈសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសឡាវ។ សម្តេចប្រធានរដ្ឋសភា បានជម្រាប ឯកឧត្តមប្រធានរដ្ឋ ពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេសរវាងរដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអបអរសាទរ ចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនឡាវ សម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម មានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ ហើយកិត្យានុភាព និងតួនាទីរបស់មិត្តឡាវ កាន់តែត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។ ឯកឧត្តម ថងលួន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភា និងឯកឧត្តមបណ្ឌិត សាយ សំភូន…

  • សម្តេចតេជោ ហ៊ុន សែន៖ ដល់ពេលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួន ដែលមនុស្សភាគច្រើនមិនបានដឹង អំពីការដឹកនាំប្រទេស និងជីវិតនយោបាយរបស់សម្តេច តាមរយៈសៀវភៅថ្មីមួយក្បាល

    សម្តេចតេជោ ហ៊ុន សែន៖ ដល់ពេលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួន ដែលមនុស្សភាគច្រើនមិនបានដឹង អំពីការដឹកនាំប្រទេស និងជីវិតនយោបាយរបស់សម្តេច តាមរយៈសៀវភៅថ្មីមួយក្បាល

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារនៅលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ថា ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើនមិនបានដឹង អំពីការដឹកនាំប្រទេស និងជីវិតនយោបាយរបស់សម្តេច តាមរយៈសៀវភៅថ្មីមួយក្បាល មានចំណងជើងថា «សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា» ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដូច្នេះថា៖ ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួន ដែលមនុស្សភាគច្រើនមិនបានដឹង។ ឯកឧត្តម កែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរសៀវភៅមួយក្បាលដែលមានចំនួន ៦០១ទំព័រ»។ សម្តេចតេជោ បានឱ្យដឹងថា សៀវភៅនេះ បានបញ្ចេញនូវរឿងសម្ងាត់ ប្រមាណ ៧០ទៅ ៨០ភាគរយ ដែលមនុស្សភាគច្រើនមិនបានដឹង។ សម្តេចតេជោ បានចាត់ទុករឿងទាំងនោះ ចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ។ សម្តេតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា សម្តេច កំពុងឱ្យបោះពុម្ភសៀវភៅនេះ ចំនួន ៥ម៉ឺនច្បាប់ និងចាត់ចែងឱ្យមានការបកប្រែជាភាសាអង់គ្លេស ដើម្បីឱ្យមិត្តភក្តិបរទេសបានដឹងផងដែរ៕ ដោយ វណ្ណលុក

  • សមាជិក ព្រឹទ្ធសភា អាមេរិក បង្ហាញសេចក្ដី ព្រាង ច្បាប់ ដើម្បីដាក់ បញ្ចូល រុស្ស៊ី ទៅ ក្នុង បញ្ជី រដ្ឋគាំទ្រ ភេរវកម្ម

    សមាជិក ព្រឹទ្ធសភា អាមេរិក បង្ហាញសេចក្ដី ព្រាង ច្បាប់ ដើម្បីដាក់ បញ្ចូល រុស្ស៊ី ទៅ ក្នុង បញ្ជី រដ្ឋគាំទ្រ ភេរវកម្ម

    អាមេរិក៖ សមាជិក ព្រឹទ្ធសភា អាមេរិក មក ពី គណបក្ស ប្រជាធិបតេយ្យ និង សាធារណៈរដ្ឋ បង្ហាញពី សេចក្ដី ព្រាង ច្បាប់មួយ កាល ពី ថ្ងៃ ពុធ ទី ១៤ ខែ កញ្ញា ដែល អាច ដាក់ បញ្ចូល រុស្ស៊ី ទៅ ក្នុង បញ្ជី រដ្ឋ គាំទ្រ ភេរវកម្ម ដោយ សម្អាង លើ សកម្ម ភាព របស់ ប្រទេស នេះ នៅ អ៊ុយក្រែន ។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ ទីភ្នាក់ ងារ សារព័ត៌ មាន…

  • កម្ពុជាខិតខំពង្រឹងការអភិវឌ្ឍថាមពលកកើតឡើងវិញ ឱ្យបានអតិបរមាឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន

    កម្ពុជាខិតខំពង្រឹងការអភិវឌ្ឍថាមពលកកើតឡើងវិញ ឱ្យបានអតិបរមាឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន

    ភ្នំពេញ ៖ ក្នុងឆ្នាំ២០២១ កន្លងមកនេះ ថាមពល ដែលបានមកពីប្រភពថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់ ៤០% នៃថាមពលសរុបរបស់កម្ពុជា។ ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាព នៃប្រភពថាមពល របស់កម្ពុជា ចំណែកអានុភាពនៃប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥ភាគរយ នៃអានុភាពតម្លើងសរុប។ នេះជាប្រសាសន៍លើកឡើង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងឱកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ កិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃព្រហស្បតិ៍ទី១៥ ខែ កញ្ញា ឆ្នាំ ២០២២។ ជាមួយគ្នានេះ សម្តេតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់ លើការអភិវឌ្ឍប្រសិទ្ធភាព ថាមពល និងថាមពលកកើតឡើងវិញ ឱ្យបានអតិបរមា និងជាបន្តបន្ទាប់ ទៅតាមលទ្ធភាពទទួល បានរបស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម ។…

  • សម្ដេចតេជោ ហ៊ុន សែន លើកជាយោបល់ចំនួន ៤ ដើម្បីចូលរួមបន្ថែមលើរាល់សកម្មភាព និងគម្រោងអន្តរកាលថាមពលក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត

    សម្ដេចតេជោ ហ៊ុន សែន លើកជាយោបល់ចំនួន ៤ ដើម្បីចូលរួមបន្ថែមលើរាល់សកម្មភាព និងគម្រោងអន្តរកាលថាមពលក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកជាយោបល់ចំនួន ៤ ជូនរដ្ឋមន្ត្រីថាមពលអាស៊ាន ពិចារណា និងផ្តល់ការគាំទ្រ ដើម្បីចូលរួមបន្ថែមលើរាល់សកម្មភាព និងគម្រោងអន្តរកាលថាមពលក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ នេះបើតាមសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពីធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ “បង្កើនល្បឿនអន្តរកាលថាមពល ៖ ការស្ដារសេដ្ឋកិច្ចឡើងវិញ និង កំណើនប្រកបដោយចីរភាព” នៅរាជធានីភ្នំពេញ ពីថ្ងៃទី ១២-១៦ ខែកញ្ញា ឆ្នាំ២០២២, តាមប្រព័ន្ធវីអេដូថតទុកជាមុន។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅក្នុងក្របខណ្ឌអាស៊ាន ក្នុងនាមជាប្រធាននៅក្នុងឆ្នាំ ២០២២ នេះ កម្ពុជានឹងបន្តចូលរួម ចំណែកបង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងជំរុញការចូលរួមបន្ថែមលើរាល់សកម្មភាព និងគម្រោងអន្តរ កាលថាមពលក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ។ ក្នុងស្មារតីនេះ សម្ដេចសូមលើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួន ៤ ជូនរដ្ឋមន្ត្រីថាមពលអាស៊ាន ពិចារណា និងផ្តល់ការគាំទ្រ ដូចខាងក្រោម៖ ១. ជំរុញការអនុវត្តការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័នកាត់តាមបណ្ដា…

  • សម្ដេចតេជោ ហ៊ុន សែន៖ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ តែការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ហាក់នៅមានភាពផុយស្រួយ ដោយសារបញ្ហាប្រឈមថ្មីៗ កំពុងកើតឡើងជាបន្តបន្ទាប់

    សម្ដេចតេជោ ហ៊ុន សែន៖ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ តែការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ហាក់នៅមានភាពផុយស្រួយ ដោយសារបញ្ហាប្រឈមថ្មីៗ កំពុងកើតឡើងជាបន្តបន្ទាប់

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ថ្វីត្បិតតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ ក្នុងកម្រិតមួយ ហើយបណ្តាប្រទេសនានានៅជុំវិញពិភពលោក បានបើកដំណើរការសង្គម-សេដ្ឋកិច្ចពេញលេញជាបណ្តើរៗក៏ដោយ ក៏ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ហាក់នៅមានភាពផុយស្រួយនៅឡើយ ដោយសារបញ្ហាប្រឈមថ្មីៗ បាននិងកំពុងកើតឡើងជាបន្តបន្ទាប់។ នេះបើតាមសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពីធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ “បង្កើនល្បឿនអន្តរកាលថាមពល ៖ ការស្ដារសេដ្ឋកិច្ចឡើងវិញ និង កំណើនប្រកបដោយចីរភាព” នៅរាជធានីភ្នំពេញ ពីថ្ងៃទី ១២-១៦ ខែកញ្ញា ឆ្នាំ២០២២, តាមប្រព័ន្ធវីអេដូថតទុកជាមុន ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តំបន់អាស៊ានរបស់យើង ក៏ដូចជាពិភពលោកទាំងមូល បាននិងកំពុងស្ថិតនៅ និងឆ្លងកាត់ នៅក្នុងកាលៈទេសៈដ៏ស្មុគស្មាញ និងពិបាកប៉ាន់ប្រមាណបាន ។ ថ្វីត្បិតតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថមថយ ក្នុងកម្រិតមួយ ហើយបណ្តាប្រទេសនានានៅជុំវិញពិភពលោក បានបើកដំណើរការសង្គម-សេដ្ឋកិច្ចពេញលេញជាបណ្តើរៗក៏ដោយ ក៏ការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ច ហាក់នៅមានភាពផុយស្រួលនៅឡើយ ដោយសារបញ្ហាប្រឈមថ្មីៗ…

  • យុវជនខ្មែរ៖ សាលដីកាលើសំណុំរឿង ០០២/០២ ចាំបាច់ ណាស់ដើម្បីទុកជាមេរៀនដល់អ្នកជំនាន់ក្រោយ

    យុវជនខ្មែរ៖ សាលដីកាលើសំណុំរឿង ០០២/០២ ចាំបាច់ ណាស់ដើម្បីទុកជាមេរៀនដល់អ្នកជំនាន់ក្រោយ

    ភ្នំពេញ ៖ នៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃ ព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹង ប្រកាសសាលដីការស្ថាពរលើសំណុំរឿង ០០២/០២ ដែលពាក់ព័ន្ធ នឹង ជនជាប់ចោទ ខៀវ សំផន។ ការប្រកាសសាលដីកានេះ ធ្វើឡើង នៅសាលសវនាការនៃ សាលាក្ដីខ្មែរក្រហម ចាប់ពីវេលាម៉ោង ៩:៣០ ព្រឹកតទៅ។ បើទោះបីជាលោក ខៀវ សំផន សវនាការក្នុងសំណុំរឿងនេះ បានអូស បន្លាយអស់រយៈពេលយូរមកហើយ ហើយលោក ខៀវ សំផន ក៏មាន អាយុ រហូតដល់ទៅ៩១ឆ្នាំក៏ដោយ ក៏យុវជនខ្មែរមួយចំនួនយល់ ឃើញ ថា សវនាការនៃ អ.វ.ត.ក មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាស់ ស្មារតី និងទុកជាបទពិសោធដល់កូនខ្មែរជំនាន់ក្រោយ។ លើសពីនេះ យុវជនទាំងនោះក៏បានគូសបញ្ជាក់បន្ថែមថា សំណុំរឿងនេះមិនគួរត្រូវ បាន អូសបន្លាយពេលបន្តទៀតនោះទេ។ លោក អៀង វល័ក្ខ…

  • សៀវភៅ «ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ចាប់ពីចុងសតវត្សរ៍ទី១៦ ដល់ដើមសតវត្សរ៍ទី១៨» របស់លោកសាស្ត្រាចារ្យសភាចារ្យ ម៉ក់ ភឺន នឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ

    សៀវភៅ «ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ចាប់ពីចុងសតវត្សរ៍ទី១៦ ដល់ដើមសតវត្សរ៍ទី១៨» របស់លោកសាស្ត្រាចារ្យសភាចារ្យ ម៉ក់ ភឺន នឹងចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ

    ភ្នំពេញ ៖ បន្ទាប់ពីប្រើពេល២ឆ្នាំក្នុងការបកប្រែ និងកែសម្រួលពី ភាសាបារាំង មកភាសាខ្មែរ នៅទីបំផុតទៅ សៀវភៅ «ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ចាប់ពីចុងសតវត្សរ៍ទី១៦ ដល់ដើម សតវត្សរ៍ទី១៨» របស់លោកសាស្ត្រាចារ្យសភាចារ្យ ម៉ក់ ភឺន នឹងមាន ចេញផ្សាយក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាម ការបញ្ជាក់ពី ក្រុមការងារកេរដំណែលខ្មែរ ដែលមានលោកបណ្ឌិត ចិន្ត ច័ន្ទរតនា ជាប្រធាន។ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា បានគូសបញ្ជាក់ថា សៀវភៅរបស់លោក សាស្ត្រាចារ្យសភាចារ្យ ម៉ក់ ភឺន ផ្ដោតលើប្រវត្តិសាស្ត្រខ្មែរនៅក្នុង សម័យលង្វែក និងសម័យឧត្តុង្គ។ សៀវភៅនេះ មានកម្រាស់៥០០ ទំព័រជាភាសាបារាំង ហើយពេលបកប្រែជាខ្មែររួច មានកម្រាស់ឡើង ដល់៦៥០ទំព័រ។ ការចំណាយពេលរហូតដល់ទៅពីរឆ្នាំ ដើម្បីបកប្រែសៀវភៅនេះ ពី ភាសាបារាំង មកភាសាជាតិនាពេលនេះ ត្រូវបានលោកបណ្ឌិត ចិន្ត ច័ន្ទរតនា ចាត់ទុកថា ជាកិច្ចការដ៏មានសារៈសំខាន់ ដែលក្រុមការងារ កេរដំណែលខ្មែរ ធ្វើជូនដល់ប្រទេសជាតិ និងជាប្រយោជន៍ដល់អ្នក…

  • កម្ពុជា ផ្តោតលើកម្មវិធីនៃការកែទម្រង់សំខាន់ៗចំនួន ៣ សម្រាប់ទិសដៅទៅមុខ ដែលនឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឱ្យបានអតិបរមា

    កម្ពុជា ផ្តោតលើកម្មវិធីនៃការកែទម្រង់សំខាន់ៗចំនួន ៣ សម្រាប់ទិសដៅទៅមុខ ដែលនឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឱ្យបានអតិបរមា

    ភ្នំពេញ៖ កម្ពុជា ផ្តោតលើកម្មវិធីនៃការកែទម្រង់សំខាន់ៗចំនួន ៣ សម្រាប់ទិសដៅទៅមុខ ដែលនឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឱ្យបានអតិបរមា។ នេះបើតាមសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពីធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ “បង្កើនល្បឿនអន្តរកាលថាមពល ៖ការស្ដារសេដ្ឋកិច្ចឡើងវិញ និង កំណើនប្រកបដោយចីរភាព” នៅរាជធានីភ្នំពេញ ពីថ្ងៃទី ១២-១៦ ខែកញ្ញា ឆ្នាំ២០២២, តាមប្រព័ន្ធវីអេដូថតទុកជាមុន ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបញ្ចូលប្រភពថាមពលកកើត ឡើងវិញ ទៅក្នុងល្បាយនៃប្រភពថាមពលរបស់ខ្លួន ។ ជាក់ស្តែង ក្នុងឆ្នាំ២០២១ កន្លងមកនេះ ថាមពល ដែលបានមកពីប្រភពថាមពលកកើតឡើងវិញ រួមមានវារីអគ្គិសនី ថាមពលដើរដោយ ពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់ ៤០% នៃថាមពលសរុបរបស់កម្ពុជា ។ ម្យ៉ាងទៀត បើពិនិត្យមើលតាមទំហំអានុភាពនៃប្រភពថាមពលរបស់កម្ពុជា ចំណែកអានុភាពន ប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់ ៥៥%…

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ

    ឡាវ៖ នៅពេលបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយរដ្ឋមន្ត្រីឡាវ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងរដ្ឋធានីវៀងច័ន្ទ។ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ បានបង្ហាញក្តីសោមនស្សរីករាយ ដែលសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលនេះដែល បានឆ្លុះបញ្ចំាងពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងប្រទេសទំាងពីរដែលមានតំាងពីយូរលុងមកនោះ ។ ឯកឧត្តម នាយករដ្ឋមន្រ្តីបានលើកឡើងថា ទោះបីនៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ រាតត្បាតយ៉ាងណាក្តី ក៏ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឡាវ បានដំណើរការទៅដោយរលូន។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ឯកឧត្តមនិងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែងតែជួបគ្នាគ្រប់មធ្យោបាយដែលអាចជួបបានដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាបងប្អូនរវាងប្រទេសទំាងពីរឱ្យបានជាប្រចាំ។ រដ្ឋាភិបាលប្រទេសទំាងពីរបានកំពុងយកចិត្តទុកដាក់លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រជាពលរដ្ឋនិងប្រជាជនពិសេសពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាប ឯកឧត្តមនាយករដ្ឋមន្រ្តីពីគោលបំណង នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ កម្ពុជា-ឡាវ…