-
ថៃរំពឹងថា ទទួលភ្ញៀវទេសចរបរទេស ចន្លោះពី ៨ដល់១០លាននាក់ ក្នុងឆ្នាំ២០២២

បាងកក៖ លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយ ថ្មីៗនេះ ថា ប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសពី ៨ លានទៅ ១០លាននាក់នៅឆ្នាំនេះ បន្ទាប់ពីបានបើកប្រទេសឡើងវិញសម្រាប់ភ្ញៀវទេសចរ។ លោក Arkhom បានប្រាប់កម្មវិធីវិទ្យុថៃ កាលពីចុងសប្តាហ៍ថា ចាប់ពីខែមករា ដល់ថ្ងៃសុក្រ ទី១៦ កញ្ញា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានទទួលភ្ញៀវបរទេសចំនួន ៥លាននាក់ហើយ។ លោកបាននិយាយថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏សំខាន់ និងការកើនឡើងនៃការនាំចេញ គួរតែជួយឱ្យសេដ្ឋកិច្ចកើនឡើងពី ៣% ទៅ ៣.៥% នៅឆ្នាំនេះ។ លោក Arkhom បាននិយាយថា ការនាំចេញត្រូវបានគេរំពឹងថានឹងកើនឡើង ១០% នៅឆ្នាំនេះ ដោយបានជំរុញ ដោយប្រាក់បាតចុះខ្សោយ៕ ប្រភពពីបាងកកប៉ុស្តិ៍, ដោយ៖ សារ៉ាត
-
ចក្រភពអង់គ្លេស និងពិភពលោករៀបចំព្រះរាជពិធីលាចុងក្រោយ ទៅកាន់ម្ចាស់ក្សត្រី អេលីហ្សាបេតទី២

ឡុងដ៍៖ ចក្រភពអង់គ្លេស និងមេដឹកនាំពិភពលោក និងព្រះរាជវង្សានុវង្ស មកពីជុំវិញពិភពលោក នៅថ្ងៃចន្ទ ទី១៩ កញ្ញានេះ នឹងរៀបចំថ្វាយព្រះរាជពិធី លាគ្នាចុងក្រោយ ដល់ម្ចាស់ក្សត្រី Elizabeth ទី២ ដែលជាឥស្សរជនដ៏ខ្ពស់ចុងក្រោយនៃយុគសម័យរបស់ទ្រង់ នៅក្នុងពិធីបុណ្យសពថ្នាក់ជាតិ មិនអាចកាត់ថ្លៃបាន។ នៅម៉ោង ៦៖៣០ ព្រឹក ថ្ងៃចន្ទនេះ ជាពេលរយៈពេលផ្លូវការបន្ទាប់ពីរយៈពេល ៤ថ្ងៃដែលមនុស្សរាប់សែននាក់បានតម្រង់ជួរ ដើម្បីដាក់មឈូស របស់ទ្រង់ ដែលជាម្ចាស់ក្សត្រីសោយរាជ្យយូរបំផុតរបស់ចក្រភពអង់គ្លេស នៅឯសាល Westminster Hall ជាប្រវត្តិសាស្ត្ររបស់ទីក្រុងឡុងដ៍។ នៅវេលាម៉ោង ១១ ព្រឹក យ៉ាងយូរ មឈូសនឹងត្រូវដាក់នៅលើរទេះ កាំភ្លើង ហើយទាញដោយបុគ្គលិកកងទ័ពជើងទឹក ទៅកាន់ Westminster Abbey សម្រាប់ព្រះរាជពិធីបុណ្យ ព្រះសពរបស់ម្ចាស់ក្សត្រី។ តាមគម្រោងនឹងមានវត្តមានមេដឹកនាំពិភពលោកប្រមាណ ៥០០នាក់ រួមទាំងលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន, អធិរាជ Naruhito នៃប្រទេសជប៉ុនផងដែរ៕ ប្រភពពី បាងកកប៉ុស្តិ៍៖ សារ៉ាត
-
ឯកឧត្តម ហ៊ុន ម៉ានី ដាស់តឿនដល់សមាជិក ស.ស.យ.ក ត្រូវមានឆន្ទៈនិងបេះដូងលះបង់ជួយសង្គមជាតិ

(បាត់ដំបង)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានជំរុញលើកទឹកចិត្តដល់សមាជិក ស.ស.យ.ក ត្រូវមានឆន្ទៈនិងបេះដូងលះបង់ជួយដល់សង្គមជាតិ ពីព្រោះការចូលជាសមាជិក ស.ស.យ.ក. គឺត្រូវការចិត្ត ឆន្ទៈ និងបេះដឹងជួយដល់សង្គមជាតិជាធំ។ ការថ្លែងបែបនេះរបស់ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានសមាសភាពចូលរួមចំនួន៤៥៣នាក់ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) ក្រោមការដឹកនាំរបស់លោក ស សុខា ដោយមានកិច្ចសហការល្អពីគ្រឹះស្ថានឧត្តមសិក្សានានា។ ឯកឧត្តម បានលើកពីប្រវត្តិរបស់ ស.ស.យ.ក. ដោយបានបង្កើតឡើងតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលមានឈ្មោះថា សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងគោលបំណងផ្តួលរំលំរបបប្រល័យពូជសាសន៍ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានទី១។ ស្មារតី២ធ្នូ គឺការទុកផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក ហើយរួមគំនិតគ្នាដើម្បីគិតគូរផលប្រយោជន៍រួមជាធំ។ ក្នុងន័យនេះ សមាជិក ស.ស.យ.ក. ទាំងអស់សុទ្ធតែមានការងារស្នូលរៀងៗខ្លួន ប៉ុន្តែនៅពេលពាក់អាវ ស.ស.យ.ក.…
-
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ៖ ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងសហការជាមួយប្រទេសសមាជិក និងដៃគូក្នុងការជម្រុញសមាហរណកម្មតំបន់និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ

សៀមរាប៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកកិច្ចសន្ទនា Siem Reap Policy Dialogue ស្តីពី «ការជំរុញវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងការធ្ចើពាណិជ្ជកម្មដោយស្មោះត្រង់» ដែលជាព្រឹត្តិការណ៍អមមួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ សហការរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប។ កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន រួមទាំងសមាជិកនៃសភាពាណិជ្ជកម្មជាតិ និងអន្តរជាតិ សរុបប្រមាណ ៨០នាក់។ក្នុងឱកាសថ្លែងសុន្ទរកថាបើកកម្មវិធី ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា និងដៃគូពាក់ព័ន្ធ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចកម្ពុជា ក៏ដូចជាចូលរួមលើកកម្ពស់ទំនាក់ទំនង និងភាពជាដៃគូសន្ទនារវាងតំបន់អាស៊ាននិងសហភាពអឺរ៉ុប តាមរយៈការផ្តល់ហិរញ្ញប្បទាន ការគាំទ្របច្ចេកទេស និងការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម-ធុរកិច្ច។ល។ ឯកឧត្តម រដ្ឋមន្រ្តី បានបន្តថា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងសហការជាមួយប្រទេសសមាជិក និងដៃគូក្នុងការជម្រុញសមាហរណកម្មតំបន់និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ដែលរួមបញ្ចូលផងដែរពីតួនាទីដ៏សំខាន់របស់វិស័យឯកជន មីក្រូសហគ្រាស សហគ្រាសខ្នាតតូច…
-
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងកំពត ៖ មន្ត្រីបក្សថ្នាក់មូលដ្ឋាន ត្រូវបង្កើនភាពច្បាស់លាស់ និងម្ចាសការលើការងារ

កំពត ៖ ឯកឧត្តមបណ្ឌិត សោម ចិនសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងកំពត បានដាក់ទិសដៅ៤ចំណុច ដល់មន្ត្រីបក្សថ្នាក់មូលដ្ឋានឃុំសង្កាត់ ដើម្បីបង្កើនភាពច្បាស់លាស់ និងម្ចាស់ការលើការងារបម្រើប្រជាជនឲ្យកាន់តែប្រសើរ និងឈានទៅទទួលជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុន ។ ថ្លែងនៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារគណបក្ស និងទិសដៅការងារសម្រាប់អនុវត្តបន្ត ទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពតខេត្តកំពត នៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២ ឯកឧត្តម សោម ចិន សមាជិកគណៈកម្មាធិការកណ្ដាល និង ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងកំពត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំក្នុងជួរគណបក្សប្រជាជនកម្ពុជា ទាំងថ្នាក់ជាតិ រហូតដល់មូលដ្ឋាន បានធ្វើកិច្ចការងារច្រើនណាស់ សម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែហេតុអ្វីបានជាប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់បានបោះឆ្នោតជូនគណបក្សប្រជាជន ? នេះគឺជាប្រធានបទមួយ ដែលអង្គប្រជុំទាំងមូលបាន ធ្វើការពិភាក្សា បញ្ចេញមតិយោបល់របស់ខ្លួន ពិសេសមន្ត្រីនៅថ្នាក់មូលដ្ឋានបានលើកឡើង អំពីបញ្ហាប្រឈមនានា និងចំណុចខ្សោយរបស់ខ្លួន ក្នុងការឆ្លើយតបសេចក្តីត្រូវការរបស់ពលរដ្ឋ។ ក្រោយពេលបានពិភាក្សារួច ឯកឧត្តម សោម ចិន បានធ្វើការណែនាំ៤ចំណុចដល់បក្សមូលដ្ឋាន ដើម្បីទាញយកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ ១. គ្រប់គ្រង់សមាជិកបក្សឲ្យច្បាស់លាស់ ២.សាមគ្គីគ្នា ចុះធ្វើការប្រកបដោយភាពទទួលខុសត្រូវ ៣.ប្រាប់ពលរដ្ឋឲ្យចុះបញ្ជីបោះឆ្នោតបានត្រឹមត្រូវ និងមានឯកសារច្បាស់លាស់…
-
នៅសាលានគរបាលជាតិភូមិភាគ៤ មានបើកវគ្គ “ បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល” សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង ក្របខណ្ឌថ្មី

សៀមរាប៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល” ជូនដល់សិស្សនគរបាលនគរបាល ក្របខណ្ឌថ្មី ចំនួន ១៨៩នាក់ ជានារី ៤៦នាក់ មកពីអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងខេត្តកំពង់ធំ សិក្សារយៈពេល៤ខែ។ បន្ទាប់ពីស្តាប់នូវរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ សាយ វិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ ឯក មនោសែន បានមានប្រសាន៍ថា នេះជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៏សំខាន់មួយ និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនពីជនស៊ីវិលមកជាកងកម្លាំងនគរបាលជាតិ។ សិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សា លុះត្រាតែសិក្សាទទួលបានជោគជ័យនិងអនុវត្តតាមនីតិវិធីជាធរមាន។ ឯកឧត្តម បានបន្តថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមាន៖ ការងារដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិត-សិក្ខាកាម សិស្សនាយនគរបាល និង សិស្សនាយនគរបាលរង…
-
ចំណុចសំខាន់ៗ មួយចំនួន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ដ្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវបានប្រារព្ធឡើងពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២

សៀមរាប៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅសៀមរាបលើកនេះ គឺជាកិច្ចប្រជុំលើកដំបូងដែលរដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ានជួបប្រជុំជាមួយគ្នា និងជួបប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ដៃគូសុន្ទនាអាស៊ានផងដែរ បន្ទាប់ការ រឹតត្បិតការធ្វើដំណើរអស់រយៈពេល ៣ឆ្នាំ ដែលបណ្តាលមកពីវិបត្តិកូវីដ-១៩។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ កម្ពុជាក៏មានកិត្តិយសបានរៀបចំឡើងនូវកិច្ចប្រជុំលើកដំបូងថ្នាក់រដ្ឋមន្ត្រីអាសិប ក្នុងខណៈពេលដែលភាគីអាសិបកំពុងរៀបចំដាក់ឱ្យអនុវត្តនូវកិច្ចព្រមព្រៀងនេះ ក្រោយពេលកិច្ចព្រមព្រៀងនេះចូលជាធរមានហើយ ចាប់តាំងពីខែមករា ឆ្នាំ២០២២ ដែលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជួបប្រជុំគ្នាដោយផ្ទាល់នៅសៀមរាបនេះ គឺជាសក្ខីភាពបង្ហាញនូវការប្តេជ្ញារបស់កម្ពុជាក្នុងការដឹកនាំអាស៊ានឆ្ពោះទៅរកការស្ដារឡើងវិញពីវិបត្តិកូវិដ.១៩ ប្រកបដោយនិរន្តរភាព របៀបរៀបរយ និងជាជំហានៗ ប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងភាពធន់រឹងមាំ។ ក្នុងគោលបំណងកសាងសហគមន៍អាស៊ាន ជារួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចលើកទី៥៤ បានគូសបញ្ជាក់ថា របៀបវារៈក្នុងការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងចំណោមរដ្ឋសមាជិកអាស៊ាននៅតែជារបៀបវារៈអាទិភាពដើម្បីធានាថាអាស៊ាន នៅតែជាសហគមន៍ដែលផ្ដល់កាលានុវត្តភាពដល់មនុស្សគ្រប់គ្នា។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នា២០២២ បានផ្តល់ជូននូវចំណុចសំខាន់ៗមួយចំនួន ក្នុងសន្និសីទសាព័ត៍មានដែលស្តីអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ដ្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលត្រូវបានប្រារព្ធឡើងពីថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងធ្វើឱ្យកាន់តែប្រសើរឡើងនូវរបៀបវារៈនៃការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហា ប្រឈមទាំងអស់គ្នា (ASEAN A.C.T.Addressing Challenges Together)”…
-
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះ សំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន១៥០០នាក់ ដែលកំពុងសាងសង់អគារទីស្ដីការ ក្រសួងមហាផ្ទៃ

ភ្នំពេញ៖នារសៀលថ្ងៃអាទិត្យទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន អញ្ជើញជួបសំណេះសំណាល និងផ្ដល់អំណោយជូន ក្រុម ស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន១៥០០នាក់ ដែលកំពុង សាង សង់ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី។ អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ រួមមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់ ឯកឧត្តមរដ្ឋ លេខា ធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក អគ្គលេខាធិការ ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ ក្រសួង មហាផ្ទៃ ព្រមទាំងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបទៀត។ ក្នុងឱកាសនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមបុគ្គលិក ទាំងអស់ដែលបានខិតខំប្រឹងប្រែងសាងសង់អគារប្រកបដោយការទទួលខុសត្រូវ ពិសេសគឺបានសាងសង់លឿនជាងផែនការនិង ប្រកប ដោយគុណភាព ដែលធ្វើឱ្យមានការកោតសរសើរជាច្រើនពី…
-
ដំណើរកាត់ក្តីរបស់តុលាការខ្មែរក្រហមនឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២កញ្ញា តាមរយៈការប្រកាសសាលដីកាសំណុំរឿង០០២ វគ្គ២ ប្រឆាំង ខៀវ សំផន

ភ្នំពេញ៖តុលាការកំពូលនៃសាលាក្តីខ្មែរក្រហម នៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ ២០២២ខាងមុខនេះ នឹងប្រកាសសាលដីកាលើបណ្តឹងសាទុក្ខ របស់ ខៀវ សំផន ដែលបានប្តឹងមិនសុខចិត្តទៅនឹងសេចក្តីសម្រេច របស់តុលាការខ្មែរក្រហម។ ជាបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់តែម្នាក់គត់ ដែលប្តឹង ជំទាស់ទៅនឹងការសម្រេចរបស់តុលាការក្នុងសំណុំរឿង ០០២ វគ្គ២។ក្នុងសំណុំរឿង ០០២ វគ្គ២ សាលាក្តីខ្មែរក្រហម បានផ្តោតទៅលើ អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិ វៀតណាម ការរំលោភសេពសន្ថវៈ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងអំពើឧក្រិដ្ឋកម្មមួយចំនួន។ ក្នុងសំណុំរឿងនេះ អង្គជំនុំជម្រះបាន សម្រេចកាត់ទោស អតីតមេដឹកនាំខ្មែរក្រហម២រូប គឺលោក នួន ជា និងលោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រព្រឹត្ត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ គួរបញ្ជាក់ថា ក្នុងសំណុំរឿង០០២ មានអតីតមេដឹកនាំខ្មែរក្រហម ចំនួនបួន រូបដែលត្រូវបានតុលាការខ្មែរក្រហម ចោទប្រកាន់ គឺ លោក អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបកម្ពុជា ប្រជាធិប តេយ្យ និងភរិយា គឺលោកស្រី…
-
មជ្ឈមណ្ឌលបុប្ផាណារៀបចំការបញ្ចាំងភាពយន្ដពិសេស ក្នុងអំឡុង នៃ ការប្រកាសសាលដីកា ០០២/២ ប្រឆាំងនឹងលោក ខៀវ សំផន

ភ្នំពេញ៖មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានបង្កើត កម្មវិធី បញ្ចាំងភាពយន្ដពិសេសមួយ មុនពេលដែលតុលាការ កំពូល នៃសាលាក្ដីខ្មែរក្រហម នឹងប្រកាសសាលដីកា ០០២/២ ប្រឆាំងនឹង លោក ខៀវ សំផន នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។តាមកម្មវិធីក្នុងរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែកញ្ញា វេលាម៉ោង ១៨:៣០តទៅ មជ្ឈមណ្ឌលបុប្ផាណា នឹង បញ្ចាំងភាពយន្ដឯកសារដែលពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តនៃកម្ពុជាប្រជាធិតេយ្យ។ គោលបំណងនៃការបញ្ចាំងភាពយន្ដទាំងអស់នេះ គឺដើម្បីជាជំនួយដល់ការសិក្សា និងស្វែងយល់បន្ថែម ស្ដីពី ប្រវត្តិសាស្រ្ដ នៃរបបខ្មែរក្រហម។កាលវិភាគនៃការបញ្ចាំងភាពយន្ដទាំងនោះរួមមាន៖ថ្ងៃទី១៩ កញ្ញា៖ «សមមិត្តឌុច៖ សូមស្វាគមន៍ការមកដល់ឋាននរក» ដឹកនាំដោយ ម៉ាបិន អេដ្រៀន។ថ្ងៃទី២០ កញ្ញា៖ «ឆ្នាំសូន្យ៖ មរណភាព ដ៏ស្ងៀមស្ងាត់នៃប្រទេសកម្ពុជា» ដឹកនាំដោយ មុនរ៉ូ ដាវិឌ។ថ្ងៃទី២១ កញ្ញា៖ «កង្វះរូបភាព» ដឹកនាំដោយ រិទ្ធី ប៉ាន់ថ្ងៃទី២២ កញ្ញា៖ «ខ្មែរក្រហម, សំណួរយុត្ដិធម៌ដ៏សាមញ្ញ» ដោយ…