Category: នយោបាយ

  • សម្ដេចក្រឡាហោម ស ខេង ចេញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

    សម្ដេចក្រឡាហោម ស ខេង ចេញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

    (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សរុបចំនួន២៧រូប។ នេះបើតាមប្រកាសដែលបានចេញនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២បានឲ្យដឹងថា មានមន្ដ្រីនគរបាលចំនួន១៨រូប ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង។ ដោយឡែក ចំនួន៩រូប ត្រូវបានតម្លើងឋានន្ដរស័ក្ដិ ៕ ដោយ-រ៉ាវុធ

  • រដ្ឋមន្រ្តីក្រសួងយុត្តធម៌ រំលឹកមន្ត្រីតុលាការឱ្យពង្រឹងគុណភាព ការងារនៅចំពោះមុខអំពើជួញដូរមនុស្ស

    រដ្ឋមន្រ្តីក្រសួងយុត្តធម៌ រំលឹកមន្ត្រីតុលាការឱ្យពង្រឹងគុណភាព ការងារនៅចំពោះមុខអំពើជួញដូរមនុស្ស

    ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឯកឧត្តម កើត រិទ្ធ ថ្មីៗនេះ បានជំរុញ ទៅ ភាគី ពាក់ព័ន្ធពង្រឹងគុណភាពសាលាជម្រះក្ដីឬតុលាការ នៅ ចំពោះមុខនូវរឿងហេតុមួយចំនួនដែលកំពុងតែកើតឡើងដូចជា អំពើ ជួញដូរមនុស្ស ជួញដូរពលកម្ម ការកេងប្រវញ្ចពលកម្ម និងអាជីវកម្ម ផ្លូវភេទ ជាដើម។ការណែនាំនេះធ្វើឡើង នៅថ្ងៃទី១៦ខែកញ្ញា ក្នុងកិច្ចប្រជុំស្ដីពី ចំណាត់ការលើសំណុំរឿងជួញដូរមនុស្ស សំណុំរឿងសម្អាតប្រាក់ និងសំណុំរឿងរំលោភសេពសន្ថវៈ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព និងពន្លឿនចំណាត់ការនីតិវិធីពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ។ ផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាន ប្រាប់ទៅកាន់ស្ថាប័នអយ្យការត្រូវផ្តល់កិច្ចសហការពេញលេញ និងគ្រប់ជ្រុងជ្រោយជាមួយមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងការអនុវត្ត ប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរ ពលកម្ម កេងប្រវ័ញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ។ បើតាមឯកឧត្តម កើត រិទ្ធ គឺស្ថាប័នអយ្យការត្រូវយកចិត្តទុកដាក់ ផងដែរ ពន្លឿនការស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ឱ្យបានទាន់ពេលវេលា និងឱ្យមានប្រសិទ្ធភាព ហើយសាលាជម្រះ ក្តីគ្រប់ជាន់ថ្នាក់ត្រូវពន្លឿនចំណាត់ការឱ្យបានឆាប់រហ័ស។ រីឯចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹង សមត្ថភាពរបស់ខ្លួនបន្ថែមទៀតលើជំនាញផ្នែកប្រយុទ្ធ ប្រឆាំង នឹងការសម្អាតប្រាក់ ជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវ័ញ្ច…

  • រដ្ឋមន្ត្រីក្រសួងសិកម្ម គូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយគឺជាបុរេលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុតសម្រាប់កសាងខឿនសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសជាតិ

    រដ្ឋមន្ត្រីក្រសួងសិកម្ម គូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយគឺជាបុរេលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុតសម្រាប់កសាងខឿនសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសជាតិ

    ភ្នំពេញ ៖ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នំា២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយគឺជាបុរេលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុតសម្រាប់កសាងខឿនសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសជាតិ។ កំណើនសេដ្ឋកិច្ចកម្ពុជា ជាងពីរទសវត្សរ៍កន្លងមកទទួលបានក្នុងរង្វង់ជាង៧%ក្នុងមួយឆ្នាំ។ ប៉ុន្តែដោយសារវិបត្តិជាសាកលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចជាតិយើងមានការធ្លាក់ចុះក្នុងអត្រា -៣,១% នៅឆ្នាំ២០២០ និងបានធ្វើឱ្យប៉ះពាល់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ ទោះជាយ៉ាងណា ដោយសារមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្វែរវិបត្តិឱ្យទៅជាឱកាស បានធ្វើឱ្យកម្ពុជាសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី ហើយរំពឹងថា កំណើនសេដ្ឋកិច្ចជាតិអាចសម្រេចបានក្នុងអត្រា៥,៤% ក្នុងឆ្នាំ២០២២នេះ ទោះបីមានការទទួលរងនូវផលប៉ះពាល់បន្ថែមពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម។ ឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់ ចំពោះសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនផ្នែកកសិកម្ម រៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ដើម្បីផ្សព្វផ្សាយដល់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ដែលកំពុងចូលរួមក្នុងវិស័យកសិកម្មបានស្វែងយល់ និងពង្រីកសកម្មភាពកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពឱ្យបានកាន់តែទូលំទូលាយថែមទៀត។ ឯកឧត្តមបន្ថែមថា កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពមានតួនាទីសំខាន់ក្នុងការបង្កើនភាពធន់ទ្រាំនៃប្រព័ន្ធផលិតកម្មដោយសារសម្ពាធជីវៈ និងអជីវៈ ព្រមទាំងផ្តល់ផលប្រយោជន៍ជាច្រើនដូចជាជួយកម្ចាត់ស្មៅ កែប្រែស្ថានភាពដី និងទប់ស្កាត់ការហូរច្រោះដីជាដើម។…

  • ប្រធាន គ.ជ.ប បញ្ជាក់ថា ការរៀបចំពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត គឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព

    ប្រធាន គ.ជ.ប បញ្ជាក់ថា ការរៀបចំពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត គឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព

    ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្នុង គោលបំណងប្រកាសអំពីការចាប់ផ្ដើមបើកដំណើរការនៃ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២” ដើម្បីកសាងបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ។ ពិធីនឹះបានប្រពឹត្តទៅក្រោមវត្តមាន ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចការបោះឆ្នោត(គ.ជ.ប )នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងថាការររៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺមានគោលដៅដើម្បីធានា បញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាពការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺមានគោលដៅដើម្បីធានា បញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព តាមរយៈ ៖ ការចុះឈ្មោះថ្មីសម្រាប់ប្រជាពលរដ្ឋ ដែលពុំធ្លាប់បានចុះឈ្មោះពីមុនមក និងសម្រាប់ ប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ ដែលបានបំពេញលក្ខខណ្ឌស្របតាមមាត្រា ៤៦ និងមាត្រា៥១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។ សម្រាប់…

  • សម្តេចតេជោ ហ៊ុន សែន សូមការអាធ្យាស្រ័យដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន ព្រោះការស្នាក់នៅទីក្រុងញូយ៉ក មានរយៈពេលខ្លី និងមានកម្មវិធីច្រើន

    សម្តេចតេជោ ហ៊ុន សែន សូមការអាធ្យាស្រ័យដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន ព្រោះការស្នាក់នៅទីក្រុងញូយ៉ក មានរយៈពេលខ្លី និងមានកម្មវិធីច្រើន

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសូមការអាធ្យាស្រ័យដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន ព្រោះការស្នាក់នៅទីក្រុងញូយ៉ក មានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុងហ្វេសប៊ុកផេកផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដោយបញ្ជាក់ថា៖ បងប្អូនរួមជនរួមជាតិជាទីគោពស្រឡាញ់ ! ថ្ងៃស្អែក ២១ កញ្ញា ២០២២ ខ្ញុំនឹងដឹកនាំគណប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក ។ បន្ទាប់ពីនោះ នឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបា ព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសពឯកឧត្តម ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ។ សម្ដេចតេជោ បានបន្តថា ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូន ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអាធ្យាស្រ័យ ដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូយ៉ក មានរយៈពេលខ្លី និងមានកម្មវិធីច្រើន ។ ម្យ៉ាងទៀត យើងក៏ទើបជួបគ្នា កាលពីខែឧសភា ២០២២ កន្លងទៅ នៅទីក្រុងវ៉ាស៊ីនតុន…

  • កិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

    កិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

    ខេត្តត្បូងឃ្មុំ ៖ “សូមសមាជិក សមាជិការទាំងអស់បន្តនូវសកម្មភាពបម្រើប្រជាពលរដ្ឋតាមបំណងរបស់គាត់ តាមរយៈអំពើល្អ ដើម្បីរក្សាឱ្យបាននូវសេចក្ដីស្រឡាញ់ ការទុកចិត្តពីប្រជាពលរដ្ឋ។” ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយ សេចក្ដីសម្រេចស្ដីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការគណបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំអស់ ដែលបានរួមចំណែកទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធាន និងពេលវេលា រហូតទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទូទាំងស្រុកអូររាំងឪ។ ឯកឧត្តមបន្ថែមថា អ្វីដែលជាចំណុចសំខាន់ គឺត្រូវយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ៕ ដោយ / គ្រី សម្បត្តិ

  • ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំ ថា្នក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចបជុំពាក់ព័ន្ធ

    ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំ ថា្នក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចបជុំពាក់ព័ន្ធ

    ភ្នំពេញ ៖ ដោយបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្ដូរវេន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួល បន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16’h AMMTC and Its Related Meetings) ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ គឺជាវេទិកាសម្រាប់ រដ្ឋមន្ត្រីមកពីបណ្តារដ្ឋសមាជិកអាស៊ាន ផ្លាស់ប្ដូរយោបល់ និងចែករំលែកបច្ចុប្បន្នភាពអំពីនិន្នាការនៃ ឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ និងសកល ជាពិសេសលើប្រភេទនៃឧក្រិដ្ឋកម្មទាំង១០ ដែលបានកំណត់ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ដូចជា៖ ការរត់ពន្ធអាវុធ អំពើភេរវកម្ម ការសម្អាតប្រាក់ អំពើប្លន់លើផ្ទៃសមុទ្រ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចអន្តរជាតិ បទល្មើស បច្ចេកវិទ្យា ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់។ ទន្ទឹមនេះ កិច្ចប្រជុំ ក៏នឹងពិនិត្យ…

  • សម្ដេចអគ្គមហា ពញាចក្រី ហេង សំរិន ដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភាដើម្បីសម្រេចលើរបៀបវារៈមួយចំនួន

    សម្ដេចអគ្គមហា ពញាចក្រី ហេង សំរិន  ដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភាដើម្បីសម្រេចលើរបៀបវារៈមួយចំនួន

    ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សរិន ប្រធានរដ្ឋសភា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដែលមានលទ្ធផល ដូច ខាង ក្រោម៖១- អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដល់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹក នៃរដ្ឋសភា ដោយសហការជាមួយ គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយ ធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាវិញ។២- អង្គប្រជុំបានអនុម័តលើ គម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ២០២៣ ដើម្បីបញ្ជូន ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…

  • ហុងកុងគ្រោងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជាកាន់ តែខ្លាំងក្លា

    ហុងកុងគ្រោងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជាកាន់ តែខ្លាំងក្លា

    ភ្នំពេញ ៖ ហុងកុងគ្រោងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម កាន់តែខ្លាំងក្លាជាមួយកម្ពុជា ដោយការការខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការបង្កើនឱកាស ការវិនិយោគទុន ដែលធ្វើឲ្យតំបន់ស្វយ័តហុងកុងនឹងក្លាយជាដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជានាពេលខាងមុខ។ លោក Algernon Yau អគ្គលេខានៃការិយាល័យអភិវឌ្ឍន៍ សេដ្ឋកិច្ចនិង ពាណិជ្ជកម្មហុងកុង បានលើកឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នាអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅ កម្ពុជាថា ហុងកុងបានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីក និង ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជា បន្ទាប់ពី តំបន់រដ្ឋបាលពិសេសមួយនេះ ត្រូវបានរដ្ឋាភិបាលចិនដាក់បញ្ចូល ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ទាំងក្របខណ្ឌតំបន់ស្វយ័តពិសេស និងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ អគ្គលេខានៃការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុងរូបនេះ អះអាងថា កោះហុងប្រាកដនឹងក្លាយទៅជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់កម្ពុជានៅថ្ងៃមុខជាក់ជាមិនខាន ក៏ព្រោះរដ្ឋបាល ហុងកុង ក៏ដូចជារដ្ឋបាលកណ្តាលទីក្រុងប៉េកាំងខិតខំបង្កើនឱកាស វិនិយោគនានា ទាំងតំបន់ដីគោក និងដីកោះ។ លោក Algernon Yau បានគូសបញ្ជាក់ពីមូលហេតុនានាដែលជា កត្តាអំណោយផលដល់ភាពជាដៃគូសម្រាប់កម្ពុជា-ហុងកុង រួមមាន ទម្រង់សេដ្ឋកិច្ចទីផ្សារសេរី ប្រព័ន្ធពន្ធសាមញ្ញនិងមានតម្លៃ បណ្តាញ ហេដ្ឋារចនាសម្ព័ន្ធ បរិយាកាសធុរកិច្ចអន្តរជាតិ និងជាពិសេសកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសតំបន់អាស៊ាន។ នារាជធានីភ្នំពេញ នៅក្នុងពិធីអបអរសាទរខួប…

  • សម្តេចក្រឡាហោម ស ខេង ផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ សាបព្រួសនូវអ្វីដែលជាអរិយធ៌ម វប្បធ៌មល្អរបស់កម្ពុជា ទៅដល់បរទេសឱ្យគេបានដឹងពីកម្ពុជា ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹងមកចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ

    សម្តេចក្រឡាហោម ស ខេង ផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ សាបព្រួសនូវអ្វីដែលជាអរិយធ៌ម វប្បធ៌មល្អរបស់កម្ពុជា ទៅដល់បរទេសឱ្យគេបានដឹងពីកម្ពុជា ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹងមកចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍របស់ រាជរដ្ឋាភិបាលជប៉ុន ក្របខ័ណ្ឌកម្មវិធី “អ្នកដឹកនាំវ័យក្មេង Young Leaders Program” ឆ្នាំ២០២២ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំមួយចំនួនមុនទៅបន្តការសិក្សានៅប្រទេសជប៉ុននៅព្រឹកថ្ងៃចន្ទ ទី១៩ខែកញ្ញា ឆ្នាំ២០២២នៅទីស្តីការក្រសួងមហាផ្ទៃ ។ ថ្លែងនៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវកោតសរសើរចំពោះនិស្សិតដែលជាប់អាហាររូបការណ៍ទាំង ៥រូប ក្នុងនោះមានមន្ត្រីមកពីក្រសួងមហាផ្ទៃចំនួន ២រូប។ ទន្ទឹមនឹងនោះសម្តេចក្រឡាហោមបានណែនាំឱ្យក្រុមនិស្សិតកម្ពុជាទាំង៥រូប ត្រូវខិតខំថែរក្សាសុខភាព ប្រឹងប្រែងរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីប្រទេសជប៉ុនដើម្បីបំរើអង្គភាព និងប្រទេសជាតិទៅតាមចំណេះជំនាញរៀងៗខ្លួន។ តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលជប៉ុន ក្របខ័ណ្ឌកម្មវិធី “អ្នកដឹកនាំវ័យក្មេង Young Leaders Program” ឆ្នាំ២០២២ បានអគុណចំពោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីទាំងអស់ ចូលគោរពសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដំបូន្មានល្អៗ និងការស្វែងយល់បន្ថែមពីបច្ចុប្បន្នភាពប្រទេសកម្ពុជាដើម្បីជាទុនសម្រាប់ការតម្រង់ទិសនៃការសិក្សានៅប្រទេសជប៉ុនក្នុងពេលដ៏ខ្លីខាងមុខនេះ។ តំណាងក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ បានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រដកស្រង់បទពិសោធន៍ល្អៗពីប្រទេសជប៉ុនដើម្បីបំរើអង្គភាព និងប្រទេសជាតិទៅតាមចំណេះ ជំនាញរៀងៗខ្លួន។ សូមបញ្ជាក់ថា អាហារូបករណ៍”កម្មវិធីអ្នកដឹកនាំវ័យក្មេង Young…