Category: នយោបាយ

  • ថវិកាមូលនិធិកីឡាកងយោធពលខេមរភូមិន្ទជាង ១៦០លានរៀល ត្រូវបានប្រគល់ជូនមូលនិធិទ្រទ្រង់សកម្មភាពសមាគមន៍អតីតយុទ្ធជនកម្ពុជា

    ថវិកាមូលនិធិកីឡាកងយោធពលខេមរភូមិន្ទជាង ១៦០លានរៀល ត្រូវបានប្រគល់ជូនមូលនិធិទ្រទ្រង់សកម្មភាពសមាគមន៍អតីតយុទ្ធជនកម្ពុជា

    ភ្នំពេញ៖ ថវិកាមូលនិធិកីឡាកងយោធពលខេមរភូមិន្ទបន្ថែមចំនួន ១៦២.៣១៨.៨០០៛ ដែលទទួលបានពីព្រឹត្តិការណ៍កីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវាបុណ្យជាតិ ៧មករា ត្រូវបានក្រុមជំនួយការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកសម្រាប់ទ្រទ្រង់សកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា ។ ឯកឧត្តមនាយ ឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវមោទនភាព និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ថ្លៃថ្លា របស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងលើកស្ទួយកំរិតជីវភាពរបស់បង បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា។ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានមានប្រសាសន៍ បន្ថែមថាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន យកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ និងការរស់នៅរបស់អតីតយុទ្ធជនតាមរយៈការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ការសាងសង់ផ្ទះថ្មីជូនអតីតយុទ្ធជន ការដោះស្រាយជីវភាពលំបាកខ្វះខាត ការបើកប្រាក់បេឡាមរណសង្គ្រោះ និងថវិកាធានារ៉ាប់រងសង្គម និងសកម្មភាពជាច្រើនទៀតសំដៅលើកកម្ពស់សុខមាលភាព ជីវភាពរស់នៅ និងកិត្តិយសរបស់អតីតយុទ្ធជន។ សូមបញ្ជាក់ថា ថវិកាចំនួន១៦២.៣១៨.៨០០រៀលនេះ…

  • ឯកឧត្តម សាយ សំអាល់ ៖ «ក្នុងនាមយើងជា មន្រ្តីរាជការស៊ីវិល ជាយុវជនជំនាន់ក្រោយ យើងមានកាតព្វកិច្ចចាក់ឬសគល់សន្តិភាពកាន់តែជ្រៅ ដើម្បីបន្តមរតក៌សុខសន្តិភាព ការអភិវឌ្ឍនាវាកម្ពុជា ឲ្យកាន់តែរុងរឿងរីកចម្រើនស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្តេចតេជោ»

    ឯកឧត្តម សាយ សំអាល់ ៖ «ក្នុងនាមយើងជា មន្រ្តីរាជការស៊ីវិល ជាយុវជនជំនាន់ក្រោយ យើងមានកាតព្វកិច្ចចាក់ឬសគល់សន្តិភាពកាន់តែជ្រៅ ដើម្បីបន្តមរតក៌សុខសន្តិភាព ការអភិវឌ្ឍនាវាកម្ពុជា ឲ្យកាន់តែរុងរឿងរីកចម្រើនស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្តេចតេជោ»

    ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា «ក្នុងនាមយើងជា មន្រ្តីរាជការស៊ីវិល ជាយុវជនជំនាន់ក្រោយ យើងមានកាតព្វកិច្ច ចាក់ឬសគល់សន្តិភាពកាន់តែជ្រៅ ដើម្បីបន្តមរតក៌សុខសន្តិភាព ការអភិវឌ្ឍនាវាកម្ពុជា ឲ្យកាន់តែរុងរឿងរីកចម្រើនស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សម្តេចតេជោ» ។ នេះជាការថ្លែងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅកាន់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់នៅក្នុងពិធីបាឋកថា «ស្តីពីការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា» កាលពីរសៀលថ្ងៃទី២០កញ្ញាម្សិលម៉ិញ នៅឯរដ្ឋបាលខេត្តស្ទឹងត្រែង គ្រាឯកឧត្តមអញ្ជើញជាអធិបតី ។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ពី «ដំណើររបស់កម្ពុជា» និង «សច្ចៈធម៌ប្រវត្តិសាស្រ្តកម្ពុជា» ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការពង្រឹងស្មារតីដឹកនាំ និងសេចក្តីសម្រេចនានា ក្នុងនាមយើងជាមន្រ្តីរាជការស៊ីវិល និងជាប្រជាជនមួយរូបកំពុងទទួលបានផ្លែផ្កាពីសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាខិតខំរកបានដោយកម្រ និងការពារយ៉ាងមុតមាំ ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា លំនឹងសេដ្ឋកិច្ចមូលដ្ឋាន ជាយុទ្ធសាស្រ្តដ៏សំខាន់ក្នុងការគ្រប់គ្រងការងារបរិស្ថាន. ដូចនេះ ក្រសួងត្រូវថ្លឹងថ្លែងធ្វើយ៉ាងណា រក្សាលំនឹងព្រៃឈើផង និងការគិតគូរលើកកម្ពស់ជីវភាពមន្រ្តី និងប្រជាសហគមន៍ឲ្យកាន់តែប្រសើរឡើង ។ ឯកឧត្តមបានចែករំលែកចំណេះដឹងទាក់ទងនឹងតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានជំនាញទាំង៥ ក្នុងការផ្ទេរភារកិច្ចគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងទីលានចាក់សំរាម ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ការលើកកម្ពស់ជីវភាព និង សុខមាលភាពមន្រ្តីក្រសួងបរស្ថាន និងប្រជាសហគមន៍ ការអនុវត្តគោលនយោបាយ ភូមិ.ឃុំមានសុវត្ថិភាព ផ្តោតលើវិស័យបរិស្ថាន…

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ កម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ កម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ខណៈបច្ចុប្បន្ន កងកម្លាំងកម្ពុជាសរុប ចំនួន ៨០១នាក់ កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅក្រៅប្រទេស។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍ និង កសាងសន្តិភាព» ការអបអរសារទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះ ផ្តោតលើការពង្រឹងសាមគ្គី ភាពអន្តរជាតិ ការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលសុខសម្រាប់មនុស្សជាតិ ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ កម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ សម្ដេចបន្តថា ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ កម្ពុជា បានបញ្ជូនកងកម្លាំងសរុបចំនួន ៨,៣០២នាក់ (ក្នុងនោះ ស្ត្រី៥៨០នាក់) ទៅបំពេញបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន០៩ រួមមាន៖ ឆាដ ស៊ូដង់…

  • ឯកឧត្តមកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ណែនាំក្រុមការងារចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងជួយអភិវឌ្ឍន៍មូលដ្ឋានបន្តទៀតតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

    ឯកឧត្តមកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ណែនាំក្រុមការងារចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងជួយអភិវឌ្ឍន៍មូលដ្ឋានបន្តទៀតតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

    កណ្ដាល៖ ឯកឧត្តមកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដល អនុប្រធានក្រុមការងារខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុក ឃុំ ទូទាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ឯកឧត្តម ហ៉ីង ប៊ុនហៀង បានលើកឡើងថា ទោះបីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះទាំងស្រុង ដោយទទួលបានអាសនៈ ១២៥ ក្នុងរដ្ឋសភាក្នុងការជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កន្លងមកក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងដូចភ្លៀងរលឹម បន្តការចុះជួយអភិវឌ្ឍន៍តាមមូលដ្ឋាន និងបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋ បានបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាកន្លងមក។ ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម ហ៉ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ និងដឹងគុណចំពោះប្រជាពលរដ្ឋ និងក្រុមការងារចុះជួយស្រុកទាំងអស់ បានបំពេញការងារបានល្អជូនបក្ស និងបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់ ធ្វើឲ្យគណបក្សបានទទួលជ័យជំនះយ៉ាងត្រចះត្រចង់។ ជ័យជំនះនេះបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជាមានការជឿជាក់យ៉ាងមុតមាំលើការដឹងនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ជាគណបក្សដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្ត្រជូនជាតិ និងជាគណបក្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិ ឲ្យសម្រេចបានជោគជ័យធំៗជាបន្តទៀត។ ឯកឧត្តម ហ៉ីង ប៊ុនហៀង បានបញ្ជាក់ថា លទ្ធផលដែលទទួលបាន គឺជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់ដោយផ្ដល់លើ…

  • នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា កម្ពុជា ទទួលបានបទពិសោធន៍ និងមេរៀនដ៏ជូរចត់ ដែលនាំឱ្យយើងយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព

    នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា កម្ពុជា ទទួលបានបទពិសោធន៍ និងមេរៀនដ៏ជូរចត់ ដែលនាំឱ្យយើងយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកពីការឆ្លងកាត់ភ្លើងសង្គ្រាម និងសោកនាដកម្មអស់ជាងពីរទសវត្សរ៍ ដែលធ្វើឱ្យកម្ពុជា ទទួលបានបទពិសោធន៍ និងមេរៀនដ៏ជូរចត់ និងយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព ។ នេះបើតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍ និង កសាងសន្តិភាព» ការអបអរសារទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះ ផ្តោតលើការពង្រឹងសាមគ្គី ភាពអន្តរជាតិ ការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលសុខសម្រាប់មនុស្សជាតិ ។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ បានសម្តែងអំណរសាទរ និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដ៏មហោឡារិកនេះ ដើម្បីរំលេច អត្ថន័យដ៏ថ្លៃថ្លានៃសន្តិភាព ក៏ដូចជាឆ្លុះបញ្ចាំងនូវឆន្ទៈដ៏មោះមុតរបស់ប្រជាជនកម្ពុជា ក្នុងការ ការពារ និងចូលរួមកសាងសន្តិភាពសកល ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយឆ្លងកាត់ភ្លើងសង្គ្រាម និងសោកនាដកម្មអស់ជាងពីរទសវត្សរ៍ កម្ពុជាទទួលបាន បទពិសោធន៍…

  • សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសារលិខិត ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសារលិខិត ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២
  • សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ និងទស្សនកិច្ចផ្លូវការនៅគុយបា ព្រមទាំងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន

    សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ និងទស្សនកិច្ចផ្លូវការនៅគុយបា ព្រមទាំងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសព ថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។ គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមមាន៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ ខ្ពស់របស់ រាជរដ្ឋាភិបាលផ្សេងទៀត ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្តូរ មិនអាចត្រឡប់ក្រោយបាន៖ ដំណោះ ស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា»…

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ

    ថៃ ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ នៅមុនដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅរាជធានីបាងកក ។ ក្នុងជំនួបនេះ ឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រភេទទ័ពទាំងបីគ្រប់កម្រិត ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរចំពោះដំណើរការដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) កាលពីខែមិថុនា កន្លងទៅនេះ…

  • កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាននៅក្នុងខែតុលាខាងមុខ

    កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាននៅក្នុងខែតុលាខាងមុខ

    ភ្នំពេញ ៖ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងបរិស្ថាន បានពិភាក្សាគ្នានិងសម្រេចលើសកម្មភាពសំខាន់ៗ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ានបរិស្ថានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹង ប្រព្រឹត្ត ទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ កិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យមើលវឌ្ឍនភាព ការងារនៃការរៀបចំព្រឹត្តិការណ៍ពិសេសនេះ បានប្រព្រឹត្តទៅនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ សមាជិក សមាជិកា ក្រុមការងារ ជាច្រើនរូប។ គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ាន នឹងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំនៃវិស័យបរិស្ថាន និងធនធានធម្មជាតិ នៃប្រទេសអាស៊ានទាំង១០ និងអញ្ជើញមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អាមេរិក និងសហភាពអឺរ៉ុប ដែលនឹងពិភាក្សាលើផែនការសកម្មភាពនានា ដែលគិតគូដល់វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ តាមកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ គ្រោងបើកជាផ្លូវការក្រោមអធិបតីភាព…

  • សម្តេចពិជ័យសេនា ទៀ បាញ់៖ ជំរុញឱ្យកម្លាំងហ្វឹកហាត់ខ្លាំង ក្លា ថែមទៀតបន្ទាប់ពីទទួលសម្ភារៈយោធាទំនើបៗ

    សម្តេចពិជ័យសេនា ទៀ បាញ់៖ ជំរុញឱ្យកម្លាំងហ្វឹកហាត់ខ្លាំង ក្លា ថែមទៀតបន្ទាប់ពីទទួលសម្ភារៈយោធាទំនើបៗ

    ភ្នំពេញ៖សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិបាន ណែនាំដល់កងទ័ពទាំងអស់ត្រូវ ប្រឹងប្រែង ហ្វឹកហាត់ឱ្យបានខ្លាំងក្លានិងស្ទាត់ជំនាញ ក្នុងកិច្ចការប្រើប្រាស់ យុទ្ធោបករណ៍ទំនើបៗដែលទើបបានទទួលជំនួយពីប្រទេសចិន។ឱវាទណែនាំនេះ ត្រូវបានសម្តេចពិជ័យសេនា លើកឡើងក្នុងឱកាស ដែលសម្តេចនិងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រថយន្ត និងសម្ភារៈយោធា ដែល ជាជំនួយឥតសំណងរបស់ក្រសួងការពារប្រទេសចិន នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។ សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖ « ខ្ញុំសូម ប្រាប់ អ្នកទាំងអស់គ្នាត្រួវខិតខំរៀនសូត្រយកចិត្តទុកដាក់ឲ្យបានស្ទាត់ជំនាញ។ ត្រូវរៀនឲ្យយកចិត្តទុកដាក់ខ្លាំងមែនទែន ត្រូវយកចិត្តទុក ទើបយើងប្រើបានល្អ។ ត្រូវស្រុះស្រួលគ្នាឲ្យបានល្អបន្ថែមទៀត»។សម្ដេចបន្ថែមថា ៖ « បច្ចេកវិទ្យាកាន់តែខ្ពស់ បញ្ហាការយក ចិត្តទុក ដាក់ក៏កាន់តែខ្ពស់ដែរ។ ទាំងអស់គ្នាត្រូវតែស្រុះស្រួលឯកភាពគ្នា រៀបចំទុកដាក់។ ខ្ញុំមិនទាន់និយាយវែងឆ្ងាយដល់ពេលខាងមុខ ចំពោះទំនើបកម្មសមុទ្ររាមទាំងការធ្វើរួចស្រេចហើយនោះ»។ រថយន្ត និងសម្ភារៈយោធាដែលជាជំនួយឥតសំណងរបស់ ក្រសួង…