Category: នយោបាយ

  • សម្ដេចក្រឡាហោម ស ខេង ទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់ (CIEFF)

    សម្ដេចក្រឡាហោម ស ខេង ទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់ (CIEFF)

    ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបលោក OKUBO HIDEO ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់ (CIEFF) ចូលជួបសម្ដែងការគួរសម ។ នាឱកាសនោះ លោក OKUBO HIDEO បានថ្លែងអំណរគុណ សម្ដេចក្រឡាហោមដែលបានទទួលជួបរូបលោក និងបានជម្រាបសម្ដេចថា ជំនួប នេះលោកមានគោលបំណងពីរ ទីមួយ គឺសម្ដែងនូវក្ដីនឹករលឹកដ្បិតលោកខកខានជួបសម្ដេចក្រឡាហោមប្រមាណ ៥ឆ្នាំមកហើយ ហើយគោល បំ ណងទីពីរ គឺស្នើសុំការគាំទ្រពីសម្ដេចសម្រាប់ការបន្តអនុស្សរណៈនៃការ យោគ យល់គ្នារយៈពេល ១០ឆ្នាំបន្តទៀត រវាងក្រុមហ៊ុន E-Security Service (ESS) ជាមួយក្រសួងមហាផ្ទៃ ដែលក្រុមហ៊ុននេះជាផ្នែកមួយនៃមូលនិធិ CIEFF ។ លោកបន្តថា នៅក្នុង MOU នេះ…

  • សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព

    សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ អញ្ជើញដល់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព

    ញូយ៉ក៖ នៅវេលាម៉ោង១៨.០៣នាទី ល្ងាចថ្ងៃទី២១ ខែកញ្ញាឆ្នាំ ២០២២ ម៉ោងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង៥.០៣នាទី ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោងនៅទីក្រុងភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីធ្វើការហោះហើរអស់រយៈពេលប្រមាណជា ២២ម៉ោង។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោត្រូវបានទទួលកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំនៃសហរដ្ឋអាមេរិក ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក និងមន្ត្រីពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។ សូមជម្រាបថា សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន÷ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា”ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញាឆ្នាំ២០២២នៅទីក្រុងញូវយ៉ក។ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបបន្តបន្ទាប់គ្នា ជាមួយ ឯកឧត្តម អាន់ តូនីញ៉ូ ហ្វូទែរ៉េស…

  • រដ្ឋមន្រ្តីក្រសួងការងារ៖ប្រាក់សោធននឹងត្រូវបានដាក់ឱ្យប្រើប្រាស់ នៅខែតុលាឆ្នាំ២០២២នេះ

    រដ្ឋមន្រ្តីក្រសួងការងារ៖ប្រាក់សោធននឹងត្រូវបានដាក់ឱ្យប្រើប្រាស់  នៅខែតុលាឆ្នាំ២០២២នេះ

    ភ្នំពេញ៖នៅចុងឆ្នាំ២០២២ ដែលជាត្រីមាសទី៣នេះ អត្ថប្រយោជន៍ ដ៏សំខាន់មួយនឹងត្រូវបានដាក់ឱ្យអនុវត្តនោះគឺរបបសន្តិសុខសសង្គមផ្នែកប្រាក់សោធន។ របបប្រាក់សោធនមកដល់ពេលនេះយើងបានឈានដល់ជិតការបិទបញ្ចប់យុទ្ធនាការ ៩០ថ្ងៃដើម្បីផ្សព្វផ្សាយរួចហើយ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ។ ថ្លែបញ្ជាក់ប្រាប់បណ្តាញសារព័ត៌ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២បានឱ្យដឹងថា តាមរយៈយុទ្ធនាការស្តីពីប្រាក់សោធននេះដែលក្រសួងបានទទួលពី មតិយោបល់ និងក៏ដូចជាការឆ្លុះបញ្ចាំងពីការយល់ឃើញរបស់កម្មករនិយោជិត និង និយោជកឃើញថា ៖បងប្អូនអបអរសារទរ បងប្អូននឹងអនុវត្ត ហើយ ត្រៀមខ្លួនចំពោះប្រាក់វិភាគទាន ក៏ត្រៀមខ្លួនទទួលបានអត្ថប្រយោជន៍ប្រាក់សោធននៅពេលខ្លួនចូលនិវត្ត។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា “នេះជារឿងល្អណាស់!ខ្ញុំជឿជាក់ថា ចាប់ពីខែតុលាទៅរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នឹងត្រូវចាប់ផ្តើមអនុវត្ត ហើយយើងសង្ឃឹមថា នឹងពុំមានឧបសគ្គអ្វីរារាំងក្នុងការអនុវត្តនោះទេ”។ ជាមួយគ្នានេះ ឯកឧត្តម អ៊ិត សំហេងបានមានប្រសាសន៍ដែរថា “ពីដំបូងយើងព្រួយបារម្ភព្រោះថា កម្មករនិយោជិតរបស់យើងគឺប្រាក់ឈ្នួលរបស់គាត់មានកំណត់ ហើយកម្មវិធីចាយវាយរបស់គាត់ក៏មានផែនការ ប៉ុន្តែឥឡូវនេះដល់ពេលជំរាបអំពីអត្ថប្រយោជន៍ច្បាស់លាស់ទៅម្នាក់ៗសុខចិត្តបង់ដើម្បីទទួលបានអត្ថប្រយោជន៍នៅពេលចាស់ទៅ។ចំណែកនិយោជក(ថៅកែ)ក៏បានត្រៀមខ្លួនហើយស្រេចដែរក្នុងការបង់វិភាគទានជូនកម្មករយើង ២ភាគរយ និងកម្មករនិយោជិតបង់ ២ភាគរយសម្រាប់ការទទួលប្រាក់សោធននិវត្ត ។ ពេលឈានដល់ខែមករាឆ្នាំ២០២៣ប្រាក់ឈ្នួលថ្មីក៏ឈានមកដល់ ប្រាក់ឈ្នួលក៏កើនឡើងជាងប្រាក់ឈ្នួលចាស់អញ្ចឹងទេខ្ញុំសូមចូលរួមអបអរសារទរ”។ គួររំលឹកថាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងាររយៈពេល៩០ថ្ងៃ…

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ថា្នក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ថា្នក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ

    នាព្រឹកថ្ងៃពុធទី២១ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ក្នុងនាមជាប្រធានប្ដូរវេន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួល បន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings) តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ដ្រី ប្រធានប្រតិភូទទួលបន្ទុក ឧក្រិដ្ឋឆ្លងដែន នៃប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការរងអាស៊ាន ទទួលទបន្ទុកសហគមសន្ដិសុខនយោបាយ និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិជាច្រើនរូបទៀត។ សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជា រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូ។ កិច្ចប្រជុំនេះ គឺជាវេទិកាសម្រាប់ រដ្ឋមន្ត្រីមកពីបណ្តាប្រទេស សមាជិកអាស៊ាន ផ្លាស់ប្ដូរយោបល់ និងចែករំលែកបច្ចុប្បន្នភាព អំពីនិន្នាការនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ និងសកល ជាពិសេសលើប្រភេទនៃឧក្រិដ្ឋកម្មទាំង១០ ដែលបានកំណត់ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ដូចជា៖ ការរត់ពន្ធអាវុធ អំពើភេរវកម្ម ការសម្អាតប្រាក់ អំពើប្លន់លើផ្ទៃសមុទ្រ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចអន្តរជាតិ…

  • មន្ត្រីក្រសួងការពារជាតិ លើកឡើងថា ការលះបង់និងការចូលរួមរបស់មន្ត្រីបុគ្គលិក CMAC ដែលជាអ្នកដោះមីនកន្លងមក ក៏ដូចជាបច្ចុប្បន្ន គឺជាស្មារតីមនុស្សធម៌យ៉ាងថ្លៃថ្លានិងវិសេសវិសាលបំផុត

    មន្ត្រីក្រសួងការពារជាតិ លើកឡើងថា ការលះបង់និងការចូលរួមរបស់មន្ត្រីបុគ្គលិក CMAC ដែលជាអ្នកដោះមីនកន្លងមក ក៏ដូចជាបច្ចុប្បន្ន គឺជាស្មារតីមនុស្សធម៌យ៉ាងថ្លៃថ្លានិងវិសេសវិសាលបំផុត

    ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន ក្នុងនាមសម្តេចពិជ័យយសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងពីបំណង់ប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការយកចិត្តទុកដាក់គិតគូខ្ពស់ក្នុងការជួយឧបត្ថម្ភលើកកំពស់ជីវភាពយោធិនចូលនិវត្តន៍ ពលី ពិការ ដើម្បីកាត់បន្ថយនូវភាពក្រីក្រក្នុង ស្រទាប់យោធិនទាំងនោះដែលកន្លងមកបងប្អូនយោធិនគ្រប់រូបបានជូលរួមចំណែកយ៉ាងសកម្មក្នុងបំរើជាតិនិងប្រជាជន តាមរយៈរំដោះដីស្រែពីចំការជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិ ។ ឯកឧត្តម សៅ សារឿន បានស្នើរដល់ក្រុមការងារជំនាញក្រុមប្រឹក្សាវាតម្លៃត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យមុខសញ្ញា របួស ពិការ ដោយវាយតម្លៃឲ្យបានត្រឹមត្រូវច្បាស់លាស់ក្នុងការបំពេញសំណុំលិខិតជូនមុខសញ្ញាយោធិន ជាអតីតមន្ត្រីបុគ្គលិក (CMAC ) ដែលបាត់បង់សមត្ថភាព ចូលនិវត្តន៍ ពិការ និងពលី ទាំងនេះឲ្យបានត្រឹមត្រូវ យុត្តិធ៌មនិងទាន់ពេលវាលា ដើម្បីរៀបចំបំពេញ សំណុំលិខិត រួចផ្ទេរ ទៅក្រសួង សង្គមកិច្ចអតីតៈយុទ្ធជន និងយុវនិតិសម្បទា ដើម្បីគ្រប់គ្រងបន្ត ដោយដោះស្រាយនូវរបបគោលនយោបាយសន្តិសុខសង្គមប្រចាំខែជូនអស់លោក លោកស្រីដែលជាមុខសញ្ញាយោធិន បាត់បង់សមត្ថភាព ចូលនិវត្តន៍ ពិការ និងគ្រួសារពលី គ្រប់គ្រងបន្ត ដោយរស់នៅមានជីភាពរស់នៅបានសមរម្យ…

  • សិក្ខាសាលាជាន់ខ្ពស់ឆ្លុះបញ្ចាំងអំពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍បែបពហុវិស័យនៅកម្ពុជា

    សិក្ខាសាលាជាន់ខ្ពស់ឆ្លុះបញ្ចាំងអំពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍បែបពហុវិស័យនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹង ជំងឺអេដស៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាជាន់ខ្ពស់ឆ្លុះបញ្ចាំងអំពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍បែបពហុវិស័យនៅកម្ពុជា។ សិក្ខសាលានេះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពី តំណាង អភិបាលរាជធានីភ្នំពេញ នាយិកា អង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញប្បទានសុខាភិបាល និងជំងឺអេដស៍ នៃគម្រោង LHSS/USAID តំណាងក្រសួង ស្ថាប័ន និងដៃគូជាតិ អន្តរជាតិពាក់ព័ន្ធ ចំនួនប្រមាណ៦០រូប។ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវគោលដៅ៩៥-៩៥-៩៥ និងធានាថា ការឆ្លងថ្មីនៃមេរោគអេដស៍មានចំនួនតិចជាង៣០០ករណីក្នុងមួយឆ្នាំៗនៅឆ្នាំ២០២៥។ ការឆ្លើយតបរបស់ប្រទេស កម្ពុជា ចំពោះការរាលដាលនៃមេរោគអេដស៍ត្រូវបានចាត់ទុកថា ជារឿងជោគជ័យមួយនៅក្នុងតំបន់ និងក្នុងពិភពលោក។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា នៅប្រទេសកម្ពុជា ៨៤% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពរបស់ខ្លួន។ ក្នុងចំណោមដែលដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍៩៩% បានធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល…

  • ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន ទទួលជួប ឧបការីអគ្គលេខាធិការ និងជានាយកការិយាល័យកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន ទទួលជួប ឧបការីអគ្គលេខាធិការ និងជានាយកការិយាល័យកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ

    ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ទទួលបន្ទុកដំណើរការកាត់សេចក្តីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានទទួលជួបជាមួយឧបការី អគ្គលេខាធិការ អង្គការសហប្រជាជាតិ (អ.ស.ប.)ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ លោក Stephen Mathias ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងមុខងារសេសសល់ក្រោយតុលាការ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ចាប់តាំងពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)បានបង្កើតឡើងនៅឆ្នាំ២០០៦មក បានទទួលភស្តុតាងពីជនរងគ្រោះជាង ១០.៣០០នាក់ បានចេញសេចក្តីសម្រេចជាង ១.៣៤៥ និងបានបង្កើតកំណត់ហេតុតាមផ្លូវតុលាការ និងប្រវត្តិសាស្រ្តសម្រាប់កម្ពុជាចំនួនជាងបីលានទំព័រ។ អង្គជំនុំជម្រះគ្រោងនឹងបញ្ចប់សំណុំរឿងទាំងអស់ត្រឹមបំណាច់ឆ្នាំនេះ។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានឯកភាពគ្នាថា អង្គជំនុំជម្រះវិសាមញ្ញនឹងបំពេញមុខងារសេសសល់របស់ខ្លួនសម្រាប់ដំណាក់កាលដំបូងរយៈពេលបីឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងលោកឧបការីអគ្គលេខាធិការអ.ស.ប. បានស្វាគមន៍ចំពោះវឌ្ឍនភាពការងារយ៉ាងធំធេងរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ។ លើសពីនេះទៀត ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីមុខងារសេសសល់ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)ត្រូវបំពេញនៅពេលបញ្ចប់កិច្ចដំណើរការនីតិវិធីតាមផ្លូវតុលាការរបស់ខ្លួន។ គោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់នានានៃមុខងារសេសសល់នោះ គឺដើម្បីថែរក្សាកេរដំណែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) រួមទាំងតាមរយៈការអនុញ្ញាតឱ្យសាធារណជនអាចចូលពិនិត្យមើលព័ត៌មាននៅក្នុងបណ្ណសាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយព័ត៌មានអំពីការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។ “ក្នុងនាមរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ យើងសូមបន្តការគាំទ្រដល់ការងារផ្នែកតុលាការដ៏មានសារសំខាន់របស់អង្គជំនុំជម្រះវិសាមញ្ញ និងការងារសេសសល់ដែលនឹងដំណើរការនាពេលខាងមុខ”។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ថវិកាដល់អង្គជំនុំជម្រះវិសាមញ្ញ…

  • ក្នុងនាមប្រធានអាស៊ាន កម្ពុជា កំណត់យកមូលបទ៖ “អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន” ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម នានា ក្នុងស្មារតីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិ

    ក្នុងនាមប្រធានអាស៊ាន កម្ពុជា កំណត់យកមូលបទ៖ “អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន” ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម នានា ក្នុងស្មារតីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិ

    ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជា បានកំណត់យកមូលបទ៖ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន” ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា ក្នុងស្មារតីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិ ។ នេះបើតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ក្រោមមូលបទ «បញ្ចប់ការរើសអើងជាតិសាសន៍ និង កសាងសន្តិភាព» ការអបអរសារទរ «ទិវាសន្តិភាពអន្តរជាតិ» ឆ្នាំនេះ ផ្តោតលើការពង្រឹងសាមគ្គី ភាពអន្តរជាតិ ការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលសុខសម្រាប់មនុស្សជាតិ ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងស្មារតីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព កម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយគ្រប់ប្រទេសទាំងអស់នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២២នេះ កម្ពុជា បាននិងកំពុងដឹកនាំអាស៊ាន…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ វិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងធានាសន្តិសុខស្បៀង

    រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ វិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងធានាសន្តិសុខស្បៀង

    ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Jean Pierre Marcelli នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ីអាគ្នេឃ៍ និងលោកស្រី Sandrine BOUCHER នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) ប្រចាំនៅកម្ពុជា នាទីស្តីការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអបអរសាទរ និងស្វាគមន៍ចំពោះលោកស្រីនាយកទីភ្នាក់ងារ AFD ដែលទើបបានតែងតាំងថ្មី និងថ្លែងអំណរគុណជូនចំពោះ AFD ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា រួមទាំងវិស័យកសិកម្មផងដែរ ។ ឯកឧត្តម វេង សាខុន បញ្ជាក់ថា បច្ចុប្បន្នវិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងធានាសន្តិសុខស្បៀង។ ឯកឧត្តមក៏បានជម្រាបជូន អំពី ដំណើរការវិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាពីដំណាក់កាលមួយ មកដំណាក់កាលមួយ រហូតមកទល់បច្ចុប្បន្នដែលបានក្លាយជាប្រទេសមានសន្តិសុខស្បៀង និងការនាំចេញផលិផលកសិកម្ម ជាពិសេសស្រូវនិងអង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ចេក ស្វាយ កៅស៊ូ ។ល។ ទោះជាយ៉ាងណា វិស័យកសិកម្មកម្ពុជាត្រូវការកិច្ចសហការចាំបាច់ពីដៃគូអភិវឌ្ឍ…

  • ប្រាក់ឈ្នួលកម្មករ និយោជិត ឆ្នាំ ២០២៣ ត្រូវបានតម្លើងចំនួន ៦ដុល្លារពី ១៩៤ដល់ ២០០ដុល្លារសហរដ្ឋអាម៉េរិក

    ប្រាក់ឈ្នួលកម្មករ និយោជិត ឆ្នាំ ២០២៣ ត្រូវបានតម្លើងចំនួន ៦ដុល្លារពី ១៩៤ដល់ ២០០ដុល្លារសហរដ្ឋអាម៉េរិក

    ភ្នំពេញ៖នៅឆ្នាំ ២០២៣ខាងមុខនេះ ប្រាក់ឈ្នួលកម្មករនិយោជិតនឹងត្រូវបានតម្លើងពី ១៩៤ដុល្លារឱ្យទៅជា២០០ដុល្លារដែលត្រូវបានគេរំពឹងថានឹងជួយសម្រាលផលលំបាកមួយកម្រិតទៀតរបស់កម្មករនិយោជិតរបស់កម្ពុជា។ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះទីបំផុតភាគីពាក់ព័ន្ធ ក្នុងនេះរួមមានសហជីព និយោជក ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្រេចរួមយកតួលេខ ១៩៨ដុល្លារ និងបូករួមប្រាក់ឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ២ដុល្លារទៀត ហេតុនេះប្រាក់ឈ្នួលគោលរបស់កម្មករនិយោជិតឆ្នាំ ២០២៣ខាងមុខត្រូវបានតម្លើងដល់ ២០០ដុល្លារ ។ ក្រោយបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា ប្រាក់ឈ្នួលរបស់កម្មករនិយោជិតនាឆ្នាំ ២០២៣ខាងមុខបានទទួលបន្ថែមចំនួន ៦ដុល្លារពោលគឺត្រូវបានតម្លើងពី ១៩៤ទៅ ២០០ដុល្លារអាម៉េរិក ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា”ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចយកតួលេខ១៩៨ដុល្លារសម្រាប់ជាប្រាក់ឈ្នួលឆ្នាំ ២០២៣។ជាមួយគ្នានេះសម្តេចតេជោហ៊ុនសែនបានសម្រេចបន្ថែមដល់កម្មករនិយោជិត ២ដុល្លារបន្ថែមទៀត ហេតុនេះសម្រាប់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ឆ្នាំ ២០២៣ដុល្លារអាម៉េរិក”។ ឯកឧត្តមបញ្ជាក់បន្ថែមថាលទ្ធផលការបោះឆ្នោតកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ឆ្នាំទី២ ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២តួលេខ ១៩៨ ចំនួន ៤៦សម្លេង និងតួលេខ២១៣ មានចំនួន ៥សម្លេង…