-
សម្តេចពិជ័យសេនា ទៀ បាញ់៖ លំហាត់ហ្វឹកហ្វឺនទាហានកម្ពុជា-វៀតណាម-ឡាវ នឹងពង្រឹងមិត្តភាពក្នុងនាមជាអ្នកជិតខាងល្អ

ភ្នំពេញ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីក្រសួង ការពារជាតិកម្ពុជា បានថ្លែងថា៖ «ការរៀបចំលំហាត់ហ្វឹកហ្វឺន គ្រោះមហន្តរាយរួមគ្នានាពេលនេះ បានផ្តល់ឱកាសដល់កងទ័ព ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ»។ការថ្លែង យ៉ាងដូច្នេះ គឺបន្ទាប់ពីប្រទេសទាំងបី បានបើកសមប្រយុទ្ធ សង្រ្គោះរួមគ្នា កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញាឆ្នាំ២០២២ នៅប្រទេសឡាវ។ សមប្រយុទ្ធសង្រ្គោះរវាងប្រទេសទាំងបី បានផ្តោតលើការសង្គ្រោះ តាមទឹក និងផ្លូវគោក។ សមយុទ្ធនេះ ត្រូវបានចូលរួមដោយមន្ត្រី យោធា និងទាហានជិត៥០០នាក់ ដែលបានអនុវត្តការស្វែងរក និងជួយសង្គ្រោះក្នុងការឆ្លើយតបទៅនឹងទឹកជំនន់ ការរអិលបាក់ដី ការដួលរលំអគារ និងការលេចធ្លាយសារធាតុគីមី។ សមយុទ្ធនៅទីក្រុងវៀងចន្ទន៍ ដែលផ្តោតលើការជួយសង្រ្គោះនេះ ត្រូវបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងសម្រេចបាននៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបីនៅទីក្រុងហាណូយកាលពីឆ្នាំ២០១៩។ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ថ្លែងថា ការហ្វឹកហ្វឺនកងទ័ពនៃប្រទេសទាំងបី ធ្វើឡើងដោយឈរ លើ មូលដ្ឋាន កិច្ចសហប្រតិបត្តិការ ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងន័យផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ សម្តេចបន្តថា៖ «ការហ្វឹកហ្វឺននេះ ធ្វើឡើងតាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងក្រសួងការពារប្រទេសទាំងបីបានកំណត់ លើស្មារតីគោរព…
-
សិក្ខាកាមចំនួន ១០០នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនបំប៉ន នាយទាហាន ថ្នាក់កងអនុសេនាតូច-ធំ កាំភ្លើងធំកងទ័ពជើងគោក ប្រកបដោយជោគជ័យ

ខេត្តកំពង់ឆ្នាំង ៖ សិក្ខាកាមចំនួន ១០០នាក់ វគ្គហ្វឹកហ្វឺនបំប៉ន នាយទាហាន ថ្នាក់កងអនុសេនាតូច-ធំ កាំភ្លើងធំកងទ័ពជើងគោក បានបញ្ចប់ដោយជោគជ័យ និងបានប្រារព្ធពិធីបិទក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានកាំភ្លើងធំ នៅបញ្ជាការដ្ឋានកាភ្លើងធំ កងទ័ពជើងគោក ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ។ អញ្ជើញមានប្រសាសន៍នាឱកាសនោះឧត្តមសេនីយ៍ឯក ពៅ សុខា បានអបអរសាទរ និងបានថ្លែងកោតរសើរ វាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ សិក្ខាកាមទាំងអស់បានសហការណ៍ល្អធ្វើឲ្យវគ្គនេះបានបិទបញ្ចប់តាមការគ្រោងទុកដោយទទួបានលទ្ធផលគួរជាទីមោទនៈ ។ ឧត្តមសេនីយ៍ឯក ពៅ សុខា បានគូសបញ្ជាក់ថាកងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ គឺជាជ្រុងអាទិភាពមួយនៃការធ្វើកំណែទម្រង់របស់ខ្លួន សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈ ដល់យោធិន ដើម្បីធានាកិច្ចការពារប្រកបដោយ ប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ។ ឧត្តមសេនីយ៍ឯក ពៅ សុខា បានបន្តទៀតថា បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិតាមរយៈការផ្តល់នូវចំណេះដឹង…
-
ប្រធានអង្គការយូនីសេហេ្វប្រចាំកម្ពុជា ៖ អង្គការយូនីសេហ្វ នឹងបន្តជួយដល់កម្ពុជា ក្នុងការជម្រុញការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា

ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួសម និងជម្រាបលា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពេលឱកាសបញ្ចប់បេសកកម្មការងារនៅកម្ពុជា, លោកស្រី ហ្វារូជ ហ្វូយូហ្សាត ប្រធានអង្គការយូនីសេហេ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា អង្គការយូនីសេហ្វ នឹងបន្តជួយដល់កម្ពុជាក្នុងការជម្រុញការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា សំដៅលើកកម្ពស់សុខុមាលភាពស្ត្រីមានផ្ទៃពោះ និងកុមារនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។ លោកស្រី ហ្វារូជ ហ្វូយូហ្សាត មានប្រសាសន៏បន្តថា លោកស្រីមានមោទនភាពដែលបំពេញការងារនៅកម្ពុជា និងសូមអរគុណដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលកន្លងបានសហការយ៉ាងជិតស្និត និងទូលំទូលាយជាមួយអង្គការយូនីសេហ្វ ដែលធ្វើឲ្យបេសកកម្មការងាររបស់លោកស្រីនៅកម្ពុជាទទួលបានជោគជ័យ លើការងារគាំពារសង្គម សន្តិសុខស្បៀង និងអាហារូបត្ថម ដែលបង្ហាញពីវឌ្ឍនភាព និងលទ្ឋផលគួរឲ្យកត់សម្គាល់នាពេលកន្លងមក។ លោកស្រីបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២១ ភាពក្រិសក្រិនរបស់កុមារនៅកម្ពុជា មានភាពល្អប្រសើរ តែភាពស្គាំងស្គមរបស់កុមារនៅរក្សាអត្រា១០% ដដែល។ ដូចនេះ អង្គការយូនីសេហ្វ នឹងបន្តកៀរគរថវិកាដើម្បីបន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។ លោកស្រី ក៏បានស្នើសុំអនុសាសន៏ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការសម្របសម្រួលជាមួយអន្តរវិស័យដើម្បីជម្រុញការបំបៅកូនដោយទឹកដោះម្តាយ និងលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី…
-
សម្ដេចតេជោ ហ៊ុន សែន ស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយដល់កម្ពុជា ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយដល់កម្ពុជា ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា ។ សម្ដេចតេជោ បានលើកឡើងដូចនេះក្នុងឱកាសអនុញាតិឱ្យឯកឧត្តម Daren Tang នាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម Daren Tang បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកម្ពុជាជាច្រើនដងហើយ ហើយសព្វដងដែលឯកឧត្តម បានមកដល់កម្ពុជា គឺឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមសូមសម្ដែងនូវការគោរពនិងអបអរសាទរ ជូនចំពោះសម្ដេចតេជោ និងប្រជាជនកម្ពុជា ។ ឯកឧត្តម Daren Tang បានជម្រាបជូនសម្ដេចតេជោបន្ថែមថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែនាពេលនេះ អង្គការនេះ កំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍន៍ គាំទ្រគម្រោងការអភិវឌ្ឍរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍ ហើយដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា…
-
កម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន

ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ កម្ពុជាបានប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដែលជាខួបលើកទី៣៧ នៃ“អនុសញ្ញា ទីក្រុងវីយ៉េន ស្ដីពីកិច្ចការពារស្រទាប់អូហ្សូន” ឆ្នាំ១៩៨៥ និងជាខួបលើកទី៣៥ នៃ “ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន» ឆ្នាំ១៩៨៧ ។ ឯកឧត្តម ប៉ាក សុខារ៉ាវុត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា៖ កម្ពុជាចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយប្រជាជាតិទាំងអស់ ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ “ ខួប៣៥ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់៖ សហប្រតិបត្តិការជាសាកល ការពារជីវិតនៅលើ ផែនដី” (Montreal Protocol@35: global cooperation protecting life on earth) ដើម្បីបំផុស ប្រជាជនគ្រប់មជ្ឈដ្ឋាន ដែលក្នុងនេះមានទាំងកម្ពុជាផង ដើម្បីឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃស្រទាប់អូហ្សូន សម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លា បន្ថែមទៀត សំដៅថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី។ ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថាកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់នៅលើសាកលលោកព្រោះថាកាលពីឆ្នាំ ២០០១យើងបានផ្តល់សច្ចាប័នដល់ដល់អនុសញ្ញា ទីក្រុងវីយ៉េន ហើយកាលពីថ្មីៗនេះយើងក៏បានផ្តល់សច្ចាប័នទៅលើវិសោធនកម្មទីក្រុងគីហ្គាលី នៃពីធីសារម៉ុងរ៉េអាល់…
-
សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ការចាប់ផ្តើមអនុវត្តអាសិបក្នុងឆ្នាំនេះ នឹងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគជាច្រើន សម្រាប់ប្រទេសក្នុងតំបន់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទរកថា តាមរយៈវីដេអូ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ ទីក្រុងណាននីង ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាពថ្មីដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ទម្រង់ ៣.០» សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឈរលើមូលដ្ឋាននៃភាពជោគជ័យនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ១.០ និងទម្រង់ ២.០ កន្លងមក កម្ពុជាសូមគាំទ្រដល់គំនិតផ្ដួចផ្ដើមស្ដីពីការលើកកម្ពស់កិច្ចព្រមព្រៀងនេះ ទៅជាទម្រង់ថ្មី ៣.០ និងយល់ថា ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និង ចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញសេវាកម្ម និងវិនិយោគនានា ព្រមទាំងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs)។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញជំនឿថា ការចាប់ផ្តើមអនុវត្តអាសិបក្នុងឆ្នាំនេះ ក្រៅពីការបង្កើតបន្ថែម និងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគជាច្រើន សម្រាប់ប្រទេសក្នុងតំបន់…
-
កម្ពុជាអបអរសាទរ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដែលជាខួបលើកទី៣៧

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានចេញសារលិខិតអបអរសាទរក្នុងទិវាអូហ្សូន ពិភពលោក ១៦ កញ្ញាឆ្នាំ ២០២២ ដោយបានបញ្ជាក់ថា៖យើងប្រារព្វ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដែលជាខួបលើកទី៣៧ នៃ«អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥ និងជាខួបលើកទី៣៥ នៃ«ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន« ឆ្នាំ១៩៨៧។ ចាប់តាំងពីឆ្នាំ១៩៩៥ មក លេខាធិការដ្ឋានអូហ្សូននៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរដល់សមិទ្ធផល និងវឌ្ឍនភាពជាបន្តបន្ទាប់ ដែលយើងរួមគ្នាសម្រេចបាន សំដៅឆ្ពោះទៅការពារស្រទាប់អូហ្សូន។ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា កម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយប្រជាជាតិទាំងអស់ ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះក្រោមប្រធានបទ «ខួប៣៥ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់៖ សហប្រតិបត្តិការជាសាកល ការពារជីវិតនៅលើផែនដី» (Montreal Protocol@35: global cooperation protecting life on earth) ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋាន ឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី។…
-
ប្រតិភូអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តមណ្ឌលគិរី រតនគិរី និងខេត្តក្រចេះ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ទ្បាំ

រតនគិរីនា ៖ សៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូអគ្គកុងស៊ុលវៀតណាមដឹកនាំដោយ លោក កាវ៉ាន់ សឺន អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តមណ្ឌលគិរី រតនគិរី និងខេត្តក្រចេះ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៊ូ ទ្បាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១២:១២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ ដែលពិធីនេះធ្វើឡើងនៅគេហដ្ឋាន ឯកឧត្តម ប៊ូ ទ្បាំ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ក្នុងសមាណទុក្ខដ៏ក្រៀមក្រំនោះ អគ្គកុងស៊ុលវៀតណាម បានជូនលិខិតចូលរួមមរណទុក្ខ ជូន លោកជំទាវ ហេង ខាំពង្ស និងក្រុមគ្រួសារ និងបានឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធសព…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញទស្សនាតំបន់ផែស្ងួត Vientiane Logistice Park

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទស្សនាតំបន់កំពង់ផែស្ងួត Vientiane Logistice Park ដែលជាគម្រោងវិនិយោគលើបណ្តាញ ផ្លូវគមនាគមន៍ផ្លូវគោក ដ៏ធំមួយរបស់ប្រទេសឡាវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ខណៈដែលគណៈប្រតិភូបានកំពុងបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ។ តាមរបាយការណ៍របស់ថ្នាក់ដឹកនាំ កំពង់ផែស្ងួត Vientiane Logistice Park ថាគម្រោង វិនិយោគដោយទុននៅក្នុងស្រុកក្នុងទំហំទឹកប្រាក់ប្រមាណជាង៧០០លានដុល្លារ ក្នុងការតភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន និងពីឡាវទៅប្រទេសនៅប៉ែកអឺរ៉ុប មានអាល្លឺម៉ង់ជាដើម។ គម្រោងនេះនឹងធ្វើឱ្យប្រទេសឡាវ ដែលគ្មានកំពង់ផែសមុទ្រមានផ្លូវគមនាគមន៍ដឹកជញ្ជូនភ្ជាប់ទៅកាន់ពិភពលោក គឺLand locked to land linked។ តាមលោកអគ្គនាយកក្រុមហ៊ុន ថា ទៅថ្ងៃអនាគតក្រុមហ៊ុនមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា ដែលជាមធ្យោបាយដឹកជញ្ជូនមួយធ្វើឱ្យការដឹកជញ្ជូនទំនិញ ពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ននេះ និងនីតិវិធីងាយស្រួលទៀតផង។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគដ៏ធំនេះ។ លោកជំទាវចាត់ទុកថា គម្រោងនេះជាចក្ខុវិស័យវែងឆ្ងាយមួយ របស់ថ្នាក់ដឹកនាំប្រទេសឡាវ…
-
ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី៥ នៅវត្តវិសុទ្ធិមគ្គ ក្នុងឃុំលាងដៃ ស្រុកនគរធំ ខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសបុណ្យកាន់បិណ្ឌនៃប្រពៃណីខ្មែរ ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី៥ ក្នុងវត្តវិសុទ្ធិមគ្គ ឃុំលាងដៃ ស្រុកនគរធំ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងលោកជំទាវ ។ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីខ្មែរដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតា ញាតិការទាំង៧សណ្តាន ដែលលោកបានចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់សុគតិភព និងសូមឲ្យកូនចៅដែលនៅរស់រានមានជីវិត ជួបប្រទះតែសេចក្តីសុខចម្រើន ព្រមទាំងឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ព្រះពុទ្ធសាសនានៅកម្ពុជា អាចរីកចម្រើនទៅបានគឺអាស្រ័យ ដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបប្រជាពុទ្ធបរិស័ទមានឱកាសប្រកបកិច្ចការរកស៊ីជួញដូរដោយមិនមានការភ័យខ្លាច ដែលញ៉ាំងឱ្យកំរិតនៃសេដ្ឋកិច្ចនិងជីវភាពក្នុងគ្រួសារចេះតែរីកលូតលាស់ ហើយពួកគាត់រីករាយនិងជ្រះថ្លាក្នុងការមកធ្វើបុណ្យទានផ្សេងៗ ។ សម្រាប់ទេយ្យវត្ថុមានគ្រឿងឧបភោគបរិភោគ ដែលបានប្រគេនដល់ព្រះភិក្ខុសង្ឃក្នុងវត្ត មានបច្ច័យ ១២លានរៀល អង្ករ…