Category: នយោបាយ

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមប្រធានរដ្ឋសភាឡាវ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យសមស្របស្ថានការណ៍ជាក់ស្តែង

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមប្រធានរដ្ឋសភាឡាវ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យសមស្របស្ថានការណ៍ជាក់ស្តែង

    ឡាវ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឯកភាពគ្នានៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយឡើង តាមរយៈការខិតខំអនុវត្តរាល់កិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរធ្លាប់បានឯកភាពគ្នានាពេលកន្លងមក ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានឯកភាពគ្នា ឱ្យមន្រ្តីជំនាញពិនិត្យសិក្សាថា ត្រូវធ្វើការកែសម្រួលកិច្ចព្រមព្រៀមចាស់ ឬត្រូវបង្កើតកិច្ចព្រមព្រៀងថ្មីតែម្តង ដើម្បីឱ្យឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទាំងសងខាង ។ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវបានលើកឡើងពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព លើគ្រប់វិស័យនេះ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានរដ្ឋភាឡាវ ក្នុងឱកាសសម្តេចប្រធានរដ្ឋសភា បាននិងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅក្នុងប្រទេសឡាវ។ ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានសន្យាថា នឹងខិតខំជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ឱ្យកាន់តែសកម្មឡើងនៅគ្រប់កម្រិត រួមទំាងថ្នាក់បច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរផងដែរ។ ប្រធានរដ្ឋសភាកម្ពុជានិងឡាវ ក៏បានសន្យាបន្តថែរក្សាសាមគ្គីជាប្រពៃណី និងបងប្អូនល្អ នៅក្នុងការគំាទ្រគ្នានៅលើវេទិការអន្តរសភានានា…

  • សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា

    សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា

    ភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី បានពិភាក្សា និងផ្លាស់ប្ដូរយោប់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងតួកគី ជាពិសេសរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគី និងបានពិភាក្សាអំពីព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមួយចំនួនទៀត ។ សម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍លោកជំទាវឯកអគ្គរដ្ឋទូត និងបានថ្លែងអំណរគុណរដ្ឋាភិបាលតួកគី ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អជាមួយភាគីកម្ពុជា ជាពិសេសលើវិស័យកសាងសមត្ថភាព ដោយសម្ដេចបានរំលឹកថា កាលពីឆ្នាំ២០១៩ សម្ដេចបានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសតួកគី ហើយសម្ដេចបានជួបពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី និងបានជួបនិស្សិតខ្មែរនៅទីនោះ ។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ក្រុមនិស្សិតខ្មែរ បានសម្ដែងក្ដីរីករាយដែលទទួលបានឱកាសមកសិក្សានៅប្រទេសតួកគី ហើយថាក្នុងឱកាសទស្សនកិច្ចនោះដែរ…

  • សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីមូលហេតុពីរ ដែលសម្រេចផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ

    សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីមូលហេតុពីរ ដែលសម្រេចផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកពីមូលហេតុចំនួនពីរ ដែលរាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីបុណ្យអុំទូក បណ្ដែប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំនេះ ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ តាមរយៈសារសម្លេងពិសេសជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ និងជាការឆ្លើយតបទៅមនុស្សមួយក្រុមតូច ដែលបានវិភាគថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ គឺដោយសារតែរាជរដ្ឋាភិបាល អស់លុយ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មានមនុស្សមួយក្រុម បានវិភាគថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិនៅឆ្នាំនេះ គឺដោយសារតែរាជរដ្ឋាភិបាលអស់លុយ ។ សម្ដេច សូមវាយតម្លៃខ្ពស់ចំពោះការវិភាគដ៏ឆ្កួតលីលា និងការវាយតម្លៃដ៏ឆ្កួតលីលារបស់ក្រុមមួយក្ដាប់តូច។ សម្ដេចថា ពិតជាទទួលស្គាល់ថា ប្រទេសកម្ពុជាក្រីក្រ ប៉ុន្តែមិនទាន់ដល់ថ្នាក់ថា រដ្ឋក្ស័យធននោះទេ។ យើងនៅតែមានលទ្ធភាពក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះទៅបាន ប៉ុន្តែមានមូលហេតុចំនួនពីរ ដែលសម្ដេចបានសម្រេចលុបចោលព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ ។ មូលហេតុទាំងពីរនេះ មានដូចជា៖ ទី១ បញ្ហាកូវីដ មិនទាន់ចប់ទេ។ យើងបានលុបចោលពិធីបុណ្យអុំទូកនៅឆ្នាំ២០២០-២០២១ និងបន្តលុបចោលនៅក្នុងឆ្នាំ២០២២នេះបន្តទៀត។ ដោយសារកង្វល់របស់សម្ដេច គឺមិនចង់ឱ្យមានការប្រមូលផ្ដុំទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ…

  • សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីមូលហេតុពីរ ដែលសម្រេចផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ

    សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីមូលហេតុពីរ ដែលសម្រេចផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានលើកពីមូលហេតុចំនួនពីរ ដែលរាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីបុណ្យអុំទូក បណ្ដែប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំនេះ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ តាមរយៈសារសម្លេងពិសេសជូនជនរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ និងជាការឆ្លើយតបទៅមនុស្សមួយក្រុមតូច ដែលបានវិភាគថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ គឺដោយសារតែរាជរដ្ឋាភិបាល អស់លុយ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មានមនុស្សមួយក្រុម បានវិភាគថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិនៅឆ្នាំនេះ គឺដោយសារតែរាជរដ្ឋាភិបាលអស់លុយ។ សម្ដេច សូមវាយតម្លៃខ្ពស់ចំពោះការវិភាគដ៏ឆ្កួតលីលា និងការវាយតម្លៃដ៏ឆ្កួតលីលា​របស់ក្រុមមួយក្ដាប់តូច។ សម្ដេចថា ពិតជាទទួលស្គាល់ថា ប្រទេសកម្ពុជាក្រីក្រ ប៉ុន្តែមិនទាន់ដល់ថ្នាក់ថា រដ្ឋក្ស័យធននោះទេ។ យើងនៅតែមានលទ្ធភាពក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកនេះទៅបាន ប៉ុន្តែមានមូលហេតុចំនួនពីរ ដែលសម្ដេចបានសម្រេចលុបចោល​ព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ។ មូលហេតុទាំងពីរនេះ មានដូចជា៖ ទី១ បញ្ហាកូវីដ មិនទាន់ចប់ទេ។ យើងបានលុបចោលពិធីបុណ្យអុំទូកនៅឆ្នាំ២០២០ ២០២១ និងបន្តលុបចោលនៅក្នុងឆ្នាំ២០២២នេះបន្តទៀត។ ដោយសារកង្វល់របស់សម្ដេច គឺមិនចង់ឱ្យមានការប្រមូលផ្ដុំទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ ព្រោះថា ការប្រមូលផ្ដុំទ្រង់ទ្រាយធំដូចនេះ អាចនឹងបង្កឲ្យមានការឆ្លងរីករាលជំងឺកូវីដ១៩។…

  • ក្នុងរយៈពេល៣០ឆ្នាំ ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជាប្រមាណ៤,៣ពាន់លានដុល្លារ សម្រាប់កិច្ចអភិវឌ្ឍន៍ ប្រទេស

    ក្នុងរយៈពេល៣០ឆ្នាំ ធនាគារអភិវឌ្ឍន៍អាស៊ី  ផ្តល់ហិរញ្ញប្បទាន ដល់កម្ពុជាប្រមាណ៤,៣ពាន់លានដុល្លារ សម្រាប់កិច្ចអភិវឌ្ឍន៍ ប្រទេស

    ភ្នំពេញ៖នារយៈពេល៣០ឆ្នាំមកនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ថា អេ ឌី ប៊ី(ADB) បានផ្តល់ជំនួយហិរញ្ញប្បទានដល់កម្ពុជា លើ គម្រោង អភិវឌ្ឍន៍ជាង៤០០ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤,៣ពាន់ លានដុល្លារ សម្រាប់ដំណើរការកសាងប្រទេសក្រោយភ្នក់ ភ្លើងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងកិច្ចអភិវឌ្ឍន៍នានា តាំងពីឆ្នាំ១៩៩២ មក។ នេះគឺជាការគូសបញ្ជាក់ពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការ បរទេសកម្ពុជា។ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន បាន ទទួលលោកស្រីយ៉ុតសាណា វ៉ាម៉ា(Jyotsana Varma) នាយក នៃ ស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីថ្មីប្រចាំកម្ពុជា ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ។ នាជំនួបនោះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីការជួយជ្រោម ជ្រែងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ជំនួយហិរញ្ញប្បទាន ដល់កម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាង៤០០ ដែលមានទំហំទឹកប្រាក់ ប្រមាណ ៤,៣ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ១៩៩២ មក ក្នុងការម…

  • សម្តេចចក្រីប្រធានរដ្ឋសភាអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

    សម្តេចចក្រីប្រធានរដ្ឋសភាអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

    ភ្នំពេញ:ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ភូជុង ( Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការគណៈកម្មាធិការកណ្តាលបក្ស នារសៀលថ្ងៃទី១៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ។ សេចក្តីរាយការណ៍បានឱ្យដឹងថានៅក្នុងជំនួបសម្តេចចក្រីប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមអគ្គលេខាធិការបក្ស ដែលឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូបានជួបសម្តែងការគួរសម និងបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ។ សម្តេចបានអបអរសាទរចំពោះខួបលើកទី៧៧ ទិវាបុណ្យឯករាជ្យជាតិវៀតណាម និងបានប្រសិទ្ធពរជ័យជូនថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម សូមទទួលបាននូវសេចក្តីសុខ សុភមង្គល វិបុលភាព និងវឌ្ឍនភាព ជានិច្ចនិរន្ត និងបានសម្តែងនូវការអបអរសាទរខួបលើកទី៥៥ឆ្នំា នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។ ក្នុងឱកាសនោះដែរ សម្តេចចក្រីប្រធាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

  • សម្តេចចក្រីប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តីវៀតណាមបេ្តជ្ញារួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មប្រទេសទាំងពីរឲ្យកើនឡើង

    សម្តេចចក្រីប្រធានរដ្ឋសភា  និងនាយករដ្ឋមន្រ្តីវៀតណាមបេ្តជ្ញារួមគ្នាក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មប្រទេសទាំងពីរឲ្យកើនឡើង

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ផាម ម៉ិញជិញ (Pham Minch Chinh) នាយករដ្ឋមន្រ្តីវៀតណាម បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទំាងពីរកម្ពុជា-វៀតណាម ថាបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង។ សេចក្តីរាយការណ៍ពីប្រទេសវៀតណាម ទីដែលសម្តេចចក្រីកំពុងបំពេញទស្សនកិច្ចបានឱ្យដឹងថា សម្តេចប្រធានរដ្ឋសភា និង ឯកឧត្ដម ផាម ម៉ិញជិញ បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការជំរុញទំនាក់ទំនងរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេសរួមគ្នាក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀមរវាងប្រទេសទំាងពីរដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាព ចំណុចណាដែលបានអនុវត្តល្អ បន្តខិតខំឲ្យកាន់តែល្អ ចំនុចណាដែលពុំទាន់មានលទ្ធផលល្អខិតខំធ្វើឲ្យប្រសើរឡើង។ ការបេ្តជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងឱកាស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលជួបសម្តែងការគួរសមជាមួយឯកឧត្ដម ផាម ម៉ិញជិញ នៅរសៀលថ្ងៃទី១៣ ខែកញ្ញានាការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងហាណូយ។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភានៅក្នុងប្រទេសវៀតណាមនាឱកាសនេះ ថានឹងជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរកាន់តែរីកចម្រើនឡើង។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានស្នើសម្តេចប្រធានរដ្ឋសភា បន្តគំាទ្រនិងជំរុញដល់វិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចប្រទេសទំាងពីរឲ្យកាន់តែមានកំណើនឡើង។ ឆ្នាំ២០២១ទំហំពាណិជ្ជកម្មប្រទេសកម្ពុជានិងវៀតណាម មានទំហំទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរសម្រេចបាន៧ពាន់លានដុល្លារទៅហើយ។ ឯកឧត្ដម ផាម…

  • សម្តេចចក្រី ហេង សំរិន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម

    សម្តេចចក្រី ហេង សំរិន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសវៀតណាម

    ភ្នំពេញ៖បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្តទៀត នៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២នេះ។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសឡាវពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ នៅពេលអញ្ជើញដល់រដ្ឋធានីវៀងចន្ទន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសឡាវ។ បន្ទាប់មក សម្តេចប្រធានរដ្ឋសភា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕ដោយ :ថេត វិចិត្រ ហេង សម្បត្តិ

  • សម្តេចចក្រី ហេង សំរិន គាំទ្រសកម្មភាពសមាគមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកក្នុងការថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសកម្ពុជា-វៀតណាម

    សម្តេចចក្រី ហេង សំរិន គាំទ្រសកម្មភាពសមាគមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកក្នុងការថែរក្សាសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសកម្ពុជា-វៀតណាម

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យ លោកជំទាវ ង្វៀន ធីថាញ់ ប្រធានគណៈកម្មការទទួលបន្ទុកការងារប្រតិភូ និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសមនៅសណ្ឋាគារ Shehraton នារដ្ឋធានីហាណូយ ក្នុងពេលសម្តេចបានកំពុងបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងឱកាសនេះលោកជំទាវ ង្វៀន ធីថាញ់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូចូលជួបសម្តែងការគួរសមនាឱកាសសម្តេចដឹកនាំគណៈប្រតិភូមក បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមនាឱកាសនេះ។ លោកជំទាវ បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាអំពីសកម្មភាពរបស់សមាគមក្នុងការរឹតចំណងមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរឲ្យកាន់តែស្អិតរមួត។ លោកជំទាវបានស្នើសុំ សម្តេចប្រធានរដ្ឋសភាជួយបន្តគំាទ្រចំពោះគម្រោងនិងសកម្មភាព ដែលជាកិច្ចសហប្រតិបត្តិការ រវាងសមាគមមិត្តភាពវៀតណាម-កម្ពុជា និងសមាគមមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងការបម្រើផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងសង្ខាងឲ្យកាន់តែរីកចម្រើនឡើង។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃនិងកោតសរសើរខ្ពស់ចំពោះ តួអង្គដ៏មានសារៈសំខាន់ របស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ក្នុងការរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិ និងប្រជាជនទាំងពីរ ឱ្យកាន់តែស្និតស្នាល រឹងមាំ និងស្ថិតស្ថិរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ក្នុងនាមរដ្ឋសភាសម្តេច មានមោទកភាពនិងរីករាយបំផុត ដោយសង្កេតឃើញវឌ្ឍនភាពនៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ ហើយប្រទេសទាំងពីរមានអភិវឌ្ឍជឿនលឿន…

  • សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យអាស៊ាន ពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតង អាស៊ាន

    សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យអាស៊ាន ពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតង អាស៊ាន

    សៀមរាប:នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញានេះ នៅខេត្តសៀមរាប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញថាអាស៊ាន គួរពិចារណាលើគំនិតផ្តួចផ្តើម បង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal)។ សម្តេចតេជោ ហ៊ុន សែន បានស្នើបែបនេះ ដោយយោងលើស្ថានភាពបច្ចុប្បន្ននេះ ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហាការប្រែប្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអនុញ្ញាតឲ្យតំបន់ របស់យើង អាចប្រែក្លាយខ្លួនបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគតបៃតង ដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។ សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលបានប្រព្រឹត្តទៅកាលពីខែសីហា កន្លងទៅនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើបង្កើតឡើងនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal)…