Category: នយោបាយ

  • នាយកដ្ឋានផែនការ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍ពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣”

    នាយកដ្ឋានផែនការ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំសិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍ពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣”

    ភ្នំពេញ៖ នាយកដ្ឋានផែនការ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣” ក្រោមវត្តមានឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីគ្រប់ថ្នាក់ដឹកនាំក្រសួងអប់រំ មន្ត្រីជំនាញ និងតំណាងដៃគូអភិវឌ្ឍន៍ក្នុងវិស័យអប់រំ សរុបចំនួន ១២៩រូប ស្រី ២០រូប។ ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលអប់រំសំខាន់ៗ ដែលសម្រេចបាននាពេលកន្លងមក ទោះបីជាការរីករាលដាលនៃជំងឺកូវីដ-១៩ រយៈពេលជាង២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យមានផលប៉ះពាល់មកលើវិស័យអប់រំទាំងមូល ក៏ក្រសួងអប់រំ បានប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាសសម្រាប់ធ្វើកំណែទម្រង់ដូចជា៖ ការអប់រំឌីជីថល កំណែទម្រង់សាលារៀន កំណែទម្រង់អប់រំតាមគន្លងប្រក្រតីភាពថ្មី កំណែលម្អវិធីសាស្ត្របង្រៀន និងការអភិវឌ្ឍសមត្ថភាពឌីជីថលដល់គ្រូបង្រៀន ។ ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិ ក្រសួងបានកំណត់អាទិភាពចំនួន៨ រួមមាន៖១.សាលារៀនបើក ដំណើរការ និងធានានូវការស្តារឡើងវិញនៃការសិក្សា និងការបន្តការសិក្សារបស់សិស្ស២.កំណែទម្រង់សាលារៀនដែលផ្ដោតលើ គណនេយ្យភាព ស្វ័យភាព ការវាយតម្លៃ និងការចូលរួម៣.គ្រូបង្រៀនមានគុណភាពខ្ពស់៤.ការអប់រំឌីជីថល៥.ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា៦.អភិវឌ្ឍជំនាញសតវត្សរ៍ទី២១ សម្រាប់យុវជន៧.បង្កើតមជ្ឈមណ្ឌលឧត្ដមភាពក្នុងការអប់រំឧត្ដមសិក្សា៨.ពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងប្រព័ន្ធ ក្រសួងនឹងបន្តបង្កើនថវិកាចរន្តជាតិសម្រាប់ការអប់រំពី ១៨…

  • សម្តេចតេជោ ៖ ទោះបីសម្ដេច ឈប់ពីតំណែងជានាយករដ្ឋមន្រ្តី ក៏មិនមានគណបក្សណាផ្សេង ក្រៅពីគណបក្សប្រជាជនកម្ពុជា កាន់អំណាចនោះទេ

    សម្តេចតេជោ ៖ ទោះបីសម្ដេច ឈប់ពីតំណែងជានាយករដ្ឋមន្រ្តី ក៏មិនមានគណបក្សណាផ្សេង ក្រៅពីគណបក្សប្រជាជនកម្ពុជា កាន់អំណាចនោះទេ

    ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ទោះបីសម្ដេច ឈប់ពីតំណែងជានាយករដ្ឋមន្រ្តី ក៏មិនមានគណបក្សណាផ្សេង ក្រៅពីគណបក្សប្រជាជនកម្ពុជា កាន់អំណាចនោះទេ។ សម្ដេចបញ្ជាក់ថា ទោះបីជា ហ៊ុន ម៉ាណែត ជាកូនរបស់អ្នកណាក៏ដោយ ក៏សម្តេច គាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីដែរ ព្រោះ ហ៊ុន ម៉ាណែត ជាមនុស្សមានលក្ខណៈត្រឹមត្រូវ សមនឹងកាន់តួនាទីនេះ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។ ថ្លែងនាឱកាសជួបសំណេះសំណាលនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីសម្ដេច ឈប់ពីតំណែងជានាយករដ្ឋមន្រ្តី ក៏មិនមានគណបក្សណាផ្សេង ក្រៅពីគណបក្សប្រជាជនកម្ពុជា កាន់អំណាចនោះទេ ។ សម្ដេចបញ្ជាក់ទៀតថា បើទោះបី ហ៊ុន ម៉ាណែត ជាកូនអ្នកណាក៏ដោយ ក៏ខ្ញុំ ក៏គាំទ្រ ហ៊ុន ម៉ាណែតដែរព្រោះលក្ខណៈសម្បត្តិគ្រប់គ្រាន់ វាមិនមែនស្ថិតនៅក្នុង គាំទ្រកូនខ្លួនឯងណា។…

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ ១លានរៀលក្នុងមួយគ្រួសារ ដើម្បីសាងសង់លំនៅឋានដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯក

    សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ ១លានរៀលក្នុងមួយគ្រួសារ ដើម្បីសាងសង់លំនៅឋានដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯក

    សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ ១លានរៀលក្នុងមួយគ្រួសារ ដើម្បីសាងសង់លំនៅឋានដល់ប្រជាពលរដ្ឋ និងប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រ សម្រាប់ជួយក្នុងវិបត្តិកូវីដ-១៩ ជូនដល់គ្រួសារដែលមកតាំងលំនៅឋានថ្មីនៅតំបន់រុនតាឯក ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងពិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលមកតាំងលំនៅឋាន ថ្មីនៅតំបន់រុនតាឯក ក្នុងមួយគ្រួសារ ១លានរៀល ដើម្បីសាងសង់លំនៅឋាន និងឧបត្ថម្ភសម្ភារៈ(សាងសង់ផ្ទះមួយចំនួន) ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើនផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់ប័ណ្ណស្ត្រីមានផ្ទៃពោះ និងប័ណ្ណក្រីក្រ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់ជួយក្នុងវិបត្តិកូវីដ-១៩ ដល់ប្រជាពលរដ្ឋដែលមកតាំងទីលំនៅឋានថ្មី នៅតំបន់រុនតាឯក បន្ថែមលើការឧបត្ថម្ភ ដែលរដ្ឋបានកំណត់កន្លងមកផងដែរ ៕ ដោយ វណ្ណលុក

  • សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋ ដែលព្រមរើសំណង់ចេញពីតំបន់អង្គរ ខណៈការងាររៀបចំសណ្តាប់ធ្នាប់នៅអង្គរ មិនអាចអង្គុយបក់ផ្សែងទៀតទេ

    សម្តេចតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋ ដែលព្រមរើសំណង់ចេញពីតំបន់អង្គរ ខណៈការងាររៀបចំសណ្តាប់ធ្នាប់នៅអង្គរ មិនអាចអង្គុយបក់ផ្សែងទៀតទេ

    សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានយល់ព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមធម្មជាតិរុនតាឯកនេះ ខណៈការងាររៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ឋានអង្គរ មិនអាចអង្គុយបក់ផ្សែងទៀតទេ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងាររៀបចំសណ្តាប់ធ្នាប់នៅអង្គរនេះ យើងមិនអាចអង្គុយបក់ផ្សែងទៀតទេ ដែលអាចនាំឱ្យបាត់បង់ប្រយោជន៍ធំសម្រាប់ជាតិ និងប្រជាជន បន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។ តែយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះប្រជាពលរដ្ឋ ដែលព្រមរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាល ផ្តល់ដីជូន ក្រោយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ។ បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ប្រតិបត្តិការក្នុងការរក្សាតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០…

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ សាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ សាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ សាស្ត្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន ៥.០០០ម៉ែត្រគូប មុននឹងបន្តអញ្ជើញទៅពិនិត្យការដា្ឋន សាង សង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅតំបន់ចុងឆ្នេរអូរឈើទាល ដែល មានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន ២០.០០០ ម៉ែត្រគូប។ រោងចក្រប្រព្រឹត្តិកម្មនេះ នឹងចម្រោះ ឬធ្វើប្រព្រឹត្តិកម្មទឹកពីកខ្វក់ ឬមាន ជាតិពុលឱ្យក្លាយជាទឹកស្អាត ស្របតាមស្តង់ដារបរិស្ថាន មុនបញ្ចេញទៅ ក្នុងសមុទ្រដើម្បីធ្វើឱ្យឆ្នេរសមុទ្រក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អ គ្រប់គ្រងបានសំណល់រាវ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ខណៈខេត្តព្រះសីហនុ ត្រូវបានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណងនាពេលខាងមុខ ៕…

  • ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរស់នៅក្នុងភូមិធម្មជាតិរុនតាឯក

    ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរស់នៅក្នុងភូមិធម្មជាតិរុនតាឯក

    សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាល ផ្តល់ដី ជូន ក្រោយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ចេញ ពីតំបន់ រមណីយ ដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ ជាតិអប្សរា ។ សូមជម្រាបថា កាលពីខែសីហាកន្លងមក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ គណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។ ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុង តំបន់ រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការ ដក ប្រាសាទតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិ បេតិកភណ្ឌ ពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់ រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ…

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម

    វៀតណាម៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងឱកាសដែល សម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសវៀតណាម។ សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តម វឿន ឌិញហ្វេ បានសម្តែងក្តីសោមនស្សយ៉ាងក្រៃលែងដោយសង្កេតឃើញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់នៅលើគ្រប់វិស័យ ដែលនៅក្នុងឱកាសនេះ ប្រទេសទំាងពីរបានកំពុងអបអរសាទរខួប៥៥ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងប្រទេសកម្ពុជា-វៀតណាម។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម វឿន ឌិញហ្វេ ក៏បានឯកភាពគ្នាបន្តជំរុញអនុវត្តនូវកិច្ចព្រមព្រៀង ដែលរដ្ឋសភាទាំងពីរបានឯកភាពគ្នាកន្លងមកឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ និងពិនិត្យលទ្ធភាពបន្ថែម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា និងពិនិត្យកែសម្រួលកិច្ចព្រមព្រៀង ដែលមានស្រាប់ ឱ្យកាន់តែមានភាពឆ្លើយតបខ្ពស់ជាងមុន ទៅនឹងស្ថានភាពជាក់ស្តែង។ ជាមួយគ្នានោះ សម្តេចប្រធានរដ្ឋសភាស្នើភាគីរដ្ឋសភាវៀតណាម បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់រដ្ឋសភាកម្ពុជាបន្តទៀត និងជួយជំរុញការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើផ្នែកបច្ចេកវិទ្យាវិស័យកសិកម្ម ដើម្បីជំរុញផលិតកម្មស្បៀងអាហារ នៅតំបន់មេគង្គ ប្រែក្លាយតំបន់នេះ…

  • នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល គោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែត ទី២ នៅស្ថានទូតអង់គ្លេស

    នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល គោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែត ទី២ នៅស្ថានទូតអង់គ្លេស

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) ដែលបានសោយព្រះទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវស្សា។ ក្នុងសារលិខិតរំលែកមរណទុក្ខរបស់សម្តេចតេជោ ដែលចុះហត្ថលេខា ក្នុងឱកាសអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ មានខ្លឹមសារថា៖ ខ្ញុំពិតជាមានក្ដីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹង នៃការយាងសោយទិវដង្គត របស់ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត ទី២ នៃចក្រភពអង់គ្លេស ដែលបានសោយទិវង្គត នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះរាជដំណាក់ បលម៉ូវ៉ល (Balmoral) នៅស្កុតឡែនដ៍។ ការយាងសោយទិវង្គតរបស់ព្រះមហាក្សត្រីយ៍ អេលីហ្សបែតទី២ គឺជាការបាត់បង់ដមហិមា មិនត្រឹមតែចំពោះអង់គ្លេស និងបណ្ដាប្រទេសកំមិនវែលប៉ុណ្ណោះទេ តែជាការបាត់បង់ ចំពោះពិភពលោកទាំងមូលផងដែរ។ ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត ទី២ គឺជាឥស្សរជនដ៏គួរឲ្យស្ញប់ស្ញែងមួយអង្គ ដែលតែងតែប្រកាន់ខ្ជាប់ខ្ជួននូវរាជកិច្ច រាជវិន័យ និងប្រកបដោយព្រះរាជបញ្ញាញាណ។ ព្រះមហាក្សត្រីយ៍ អេលីហ្សាបែត…

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯកឧត្តមនាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាកិច្ចប្រជុំនាថ្ងៃនេះជាផ្នែកមួយនៃការជួយគាំទ្របន្ថែមទៀតដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុដែលមានការប្រឈមទៅនឹងបទល្មើសប្រភេទនេះ។ សម្ដេចក៏បានរម្លឹកជាថ្មីទៀតអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសអនុសាសន៍ជំរុញណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្ដេចក្រឡាហោម បានបន្តថាកាលពីពេលថ្មីៗនេះ ក្រសួងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការកិច្ចប្រតិបត្តិការលើការងារនេះ ហើយក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជូរមនុស្ស…

  • គ ជ ប ខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ជូនដល់មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ

    គ ជ ប ខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ជូនដល់មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ

    សៀមរាប ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ គ ជ ប ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ជូនដល់មន្ត្រី ល.ខ.ប និងភាគីពាក់ព័ន្ធ ដែលរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាក្រុងសៀមរាប។ ពិធីបើកវគ្គនេះ បានប្រព្រឹត្តិទៅដោយមានវត្តមាន ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ាម ស៊ីណា អនុប្រធាន ល.ខ.ប លោក ដឹប ឌឹន គ្រូបង្ហាត់ គ.ជ.ប និងអង្គភាព ស្ថាប័នពាក់ព័ន្ធ គណ:បក្សនានា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត បានបង្ហាញពី គោលបំណងអនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេចស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២២ និងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ…