Category: នយោបាយ

  • គំរោង វីឡា ជ្រេហ្គនលែន 598 បើកសម្ពោធជាផ្លូវការ ក្នុងចក្ខុវិស័យបង្កើតបទពិសោធន៍នៃការរស់នៅដ៏ពិសេស

    គំរោង វីឡា ជ្រេហ្គនលែន 598 បើកសម្ពោធជាផ្លូវការ ក្នុងចក្ខុវិស័យបង្កើតបទពិសោធន៍នៃការរស់នៅដ៏ពិសេស

    ភ្នំពេញ៖ ក្រុមហ៊ុន Dragonland Investment Co.Ltd. ដែលវិនិយោគគម្រោងដំបូង គឺ “គំរោង វីឡា ជ្រេហ្គនលែន 598” បានរៀបចំពិធីបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅលើផ្លូវ ជា សុផារ៉ា រាជធានីភ្នំពេញ។ ក្រុមហ៊ុន Dragonland Investment មានម្ចាស់ភាគហ៊ុនចំនួន ៣រូប រួមមានលោក ភូ សែ ពីង ប្រធានក្រុមហ៊ុន លោក ឈុន ហេងឡេង ជានាយកក្រុមហ៊ុន និងលោក ជែគី តាំង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន។ ថ្លែងក្នុងពិធីនេះ លោក ភូ សែ ពីង ប្រធានក្រុមហ៊ុន Dragonland Investment មានប្រសាសន៍ថា ថ្ងៃនេះ ជាថ្ងៃដែលពួកយើងប្រារព្ធពិធីបើកសម្ពោធគម្រោង Dragon Land និងជាថ្ងៃសំគាល់ចំនុចសំខាន់មួយនៅក្នុងប្រទេសកម្ពុជាដែលបង្ហាញអំពី “ការកំណត់ស្តង់ដារថ្មីក្នុងការរស់នៅបែបប្រណិត”។ លោកថា Dragon land…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២

    ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ដែលវេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា ។ វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។ ក្រៅតែពីការប្រកាសបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ហើយនោះ ក៏មានការប្រកាសបើកជាផ្លូវការ «ក្លឹបសេដ្ឋកិច្ចអាស៊ាន» ដែលបង្កើតឡើងដោយវិទ្យាស្ថានយុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) ផងដែរ ។ ពីវេទិកានេះ សម្ដេចតេជោ បានប្រកាសបើកជាផ្លូវការ នូវក្លឹបសេដ្ឋកិច្ច អាស៊ាន (ASEAN Economic Club) ដែលក្លឹបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ានឱ្យកាន់តែជិតស្និទ្ធ…

  • សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ រក្សាវិធានការសុខាភិបាល ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

    សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ រក្សាវិធានការសុខាភិបាល ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រុងប្រយ័ត្នពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយរក្សាវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។ នេះបើតាមសារសំឡេងរបស់សម្ដេច ផ្ញើជូនជនរួមជាតិ នៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២២ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីថ្ងៃទី១១កញ្ញា ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានចំនួនតិចតួចបំផុត ដែលនៅថ្ងៃនេះ យើងសង្ឃឹមថា ការមានការឆ្លងកម្រិតតិចតួចដូចគ្នា ដែលសមិទ្ធផលទាំងអស់នេះ ផ្តើមចេញពីភាពជោគជ័យ នៃប្រជាជាតិយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមដ៏ធំរួមមាន៖ ការនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ និងវិធានការនានា។ សម្តេច បានរំលឹកថា កម្ពុជាមានអត្រាឆ្លងកូវីដ-១៩ កម្រិតសូន្យរយៈពេល ៥២ថ្ងៃ និងគ្មានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ តាំងពីខែមេសា ឆ្នាំ២០២២មកម្លេះ (រយៈ៦ខែ) ដែលជាភាពជោគជ័យមួយដ៏ធំធេងរបស់កម្ពុជា និងជាការចាប់ផ្តើម នៃដំណើរការសេដ្ឋកិច្ច-សង្គម ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពេលនេះ ឆ្នាំមុនយើងស្ថិតនៅមាត់ជ្រោះមរណៈដែលបណ្តាលមកពីជំងឺកូវីដ-១៩ តែពេលនេះយើងនាំគ្នាទៅធ្វើបុណ្យដោយមុខសប្បាយរីករាយបំផុត…

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម និងឡាវ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម និងឡាវ

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ តាមជើងយន្តហោះពិសេស ។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ នៅក្នុងនោះសម្តេចប្រធានរដ្ឋសភានឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម និងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលរដ្ឋនិងបក្ស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មួយចំនួនទៀត ។ បន្ទាប់មកគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងបន្តដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២បន្តទៀត ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិក៏ដូចជានីតិប្រតិបត្តិនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចប្រធានរដ្ឋសភា ក្នុងដំណើរទស្សនកិច្ចនេះមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី…

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា ការបន្តអូសបន្លាយនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ តាមរយៈការកើនឡើងអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូន

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា ការបន្តអូសបន្លាយនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ តាមរយៈការកើនឡើងអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូន

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ការបន្តអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ដល់ការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញ តាមរយៈការបង្កឲ្យមានការកើនឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូនជាដើម។ គិតមកទល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន មានប្រមាណជាជិត១ឆ្នាំហើយ ដោយមិនទាន់មានសញ្ញាវិជ្ជមានណាមួយ ក្នុងការបញ្ចប់នៅឡើយទេ។ ថ្លែងក្នុងពិធីបើកវេទិកាភាពនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាការពិតស្របពេលអាស៊ាន បាននិងកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពឡើងវិញ ស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្នក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល នៅមានភាពផុយស្រួយ និងងាយបែកខ្ញែក ។ សម្ដេចតេជោ បានបញ្ជាក់ថា ជាក់ស្ដែង ការបន្តអូសបន្លាយនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញ តាមរយៈការបង្កឲ្យមានការកើនឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកលកាន់តែធ្ងន់ធ្ងរ ជាពិសេស នៅក្នុងវិស័យទំនិញម្ហូបអាហារ។ សម្ដេចតេជោបានបន្ថែមថា ភាពតានតឹងនៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព វិបុលភាព ក្នុងតំបន់ និងសកល…

  • សម្តេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមានស្ថិរភាព និងសុខសន្តិភាពពេញលេញ

    សម្តេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមានស្ថិរភាព និងសុខសន្តិភាពពេញលេញ

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមានស្ថិរភាព និងសុខសន្តិភាពពេញលេញ។ ក្នុងន័យនេះ អាស៊ាន ត្រូវបញ្ចៀសឱ្យបាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាសហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជន ។ ក្នុងឱកាស នៃការផ្តល់សារគន្លឹះដល់វេទិការ សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជា ដែលជាប្រទេសធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូមក្រើនរំលឹកយ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់គ្នាទៅវិញទៅមក និងការកំណត់សុខមាលភាពប្រជាជនជាអាទិភាពចម្បងបំផុត គឺជានយោបាយឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាងពិតប្រាកដ។ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមានភាពក្ដៅគគុក អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូ និងត្រូវរួមគ្នាធានាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ បន្ថែមលើនេះ…

  • សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២

    សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២
  • ខេត្តព្រះសីហនុនឹងរៀបចំ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅថ្ងៃទី៩-១៤ ខែធ្នូនាពេលខាងមុខនេះ

    ខេត្តព្រះសីហនុនឹងរៀបចំ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅថ្ងៃទី៩-១៤ ខែធ្នូនាពេលខាងមុខនេះ

    ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន បានស្វាគមន៍លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ និងឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូអញ្ជើញមកកាន់ខេត្តព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តរីករាយ ចំពោះមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកនៅចុងឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍ជួបជុំដ៏ធំមួយក្រោយកម្ពុជា បានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ព្រឹត្តិការណ៍នៃសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងពិធីបុណ្យសមុទ្រ ជាការបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ប្រកបដោយជោគជ័យ ហើយកម្ពុជាបានបើកប្រទេស និងបើកសេដ្ឋកិច្ចសង្គមមានសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោ។ ឯកឧត្តមបន្ដថា បុណ្យសមុទ្រជាបុណ្យធំសម្រាប់បណ្តាខេត្តជាប់សមុទ្រ និងមានការគៀគរភ្ញៀវជាតិ មកពីគ្រប់ទិសមកចូលរួមកម្សាន្តសប្បាយ រួមផ្សំនឹងសន្និបាតក្លឹបឆ្នេរ…

  • ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២

    ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ដែលវេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា។ វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា ។ ក្រៅតែពីការប្រកាសបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ហើយនោះ ក៏មានការប្រកាសបើកជាផ្លូវការ «ក្លឹបសេដ្ឋកិច្ចអាស៊ាន» ដែលបង្កើតឡើងដោយវិទ្យាស្ថានយុទ្ធសាស្ត្រ ដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) ផងដែរ ៕ ដោយ វណ្ណលុក

  • ធនាគារវិនិយោគអឺរ៉ុប គ្រោងនឹងពង្រីកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង

    ធនាគារវិនិយោគអឺរ៉ុប គ្រោងនឹងពង្រីកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង

    ភ្នំពេញ: កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានទទួលជួបគណៈប្រតិភូធនាគារវិនិយោគអឺរ៉ុប(European Investment Bank) ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប។ នៅក្នុងជំនួបនោះ ឯកឧត្តម សាយ សំអាល់ បានជម្រាបពីស្ថានភាពកម្ពុជាមកទល់បច្ចុប្បន្ន កម្ពុជាបានកសាងមូលដ្ឋានគ្រឹះនៃជាតិ និងរដ្ឋមួយរឹងមាំ ដែលមានឯករាជ្យ សន្តិភាព អធិបតេយ្យ ឯកភាពជាតិ បូរណភាពទឹកដីពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ ចុងក្រោយរបស់ខ្លួន។ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើក ឡើងអំពីជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជានៅតែបន្តមានកំណើនសេដ្ឋកិច្ចវិជ្ជមាន។ លោក Kris Peeters បានចូលរួមអបអរសាទរភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបាននាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយធនាគារវិនិយោគអឺរ៉ុប លើគម្រោងនានាដែលមានទំហំទឹកប្រាក់សរុប ២៤០លានអឺរ៉ូ។ បន្ថែមលើនេះទៀត លោកអនុប្រធានធនាគារវិនិយោគអឺរ៉ុប គ្រោងនឹងពង្រីកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង និងការប្រឹក្សាយោបល់បន្ថែមដើម្បីទទួលកម្ចី និងហិរញ្ញទានបៃតង។ ជាការឆ្លើយតប ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន…