Category: នយោបាយ

  • ក្រសួងទំនាក់ទំនងរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច ធ្វើសន្និសីទសារព័ត៌មាន ស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក នៅទីស្តីការគណៈរដ្ឋមន្ត្រី

    ក្រសួងទំនាក់ទំនងរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច ធ្វើសន្និសីទសារព័ត៌មាន ស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក នៅទីស្តីការគណៈរដ្ឋមន្ត្រី

    ភ្នំពេញ៖ ក្រោមការរៀបចំ និងសម្របសម្រួល របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងទំនាក់ទំនងរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច (ទ រ ព អ ) បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផល៥ឆ្នាំ នៅទីស្តីការគណ:រដ្ឋមន្ត្រី និងមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ។ សន្នីសីទសារព័ត៌មាននេះ មានការចូលរួមដោយមន្រ្តីជាន់ខ្ពស់របស់ក្រសួង ចំនួន ៩ រូប ដឹកនាំដោយ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួង និងជាអ្នកនាំពាក្យ ឯកឧត្តម អនុរដ្ឋលេខាធិការចំនួន ៣រូប ឯកឧត្តម ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ចំនួន ៣ រូប នាយកវិទ្យាស្ថានជាតិអធិការកិច្ច១រូប និង នាយកខុទ្ធការល័យ១រូប។ ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាននេះ ឯកឧត្តម ណុប ចាន់ណារិន្ទ មានប្រសាសន៍ឱ្យដឹងថា ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការ គឺជាស្ថាប័នមួយដែលចំណុះឱ្យរាជរដ្ឋាភិបាលកម្ពុជា…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា និងម៉ាឡេស៊ី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោក

    រដ្ឋមន្ត្រីការបរទេសកម្ពុជា និងម៉ាឡេស៊ី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោក

    ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា (Dato’ Sri Saifuddin Abdullah) រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចការងាររយៈពេលខ្លីនៅ រាជធានីភ្នំពេញ នាថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២២ ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងសមភាគីម៉ាឡេស៊ី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក ។ ឯកឧត្ដម រដ្ឋមន្ត្រីការបរទេស ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា បានសម្ដែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដែលបានផ្តល់ «ជំនួយជាច្រើន» និងបានបំពេញ «ការងារដ៏ល្អ» ក្នុងការជួយសង្រ្គោះជនរងគ្រោះ។ ឯកឧត្ដម ក៏បានគូសបញ្ជាក់ផងដែរថា មានជនជាតិ ម៉ាឡេស៊ីជាច្រើននាក់ដែលចូលមកកម្ពុជា ដើម្បីធ្វើជំនួញ និងធ្វើការយ៉ាងជោគជ័យ ហើយមានតែមួយចំនួនតូចប៉ុណ្ណោះដែលរងគ្រោះដោយសារការបោកប្រាស់ការងារ ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន…

  • រដ្ឋាភិបាល អនុម័តសេចក្តីព្រាង គោលនយោបាយ អភិវឌ្ឍន៍ វិស័យ ប្រៃសណីយ៍ កម្ពុជា ២០២២-២០៣០ ដើម្បីដោះស្រាយ បញ្ហាប្រឈមរបស់ ពលរដ្ឋ

    រដ្ឋាភិបាល អនុម័តសេចក្តីព្រាង គោលនយោបាយ អភិវឌ្ឍន៍ វិស័យ ប្រៃសណីយ៍ កម្ពុជា ២០២២-២០៣០ ដើម្បីដោះស្រាយ បញ្ហាប្រឈមរបស់ ពលរដ្ឋ

    ភ្នំពេញៈរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទាំងស្រុងក្នុងការអនុម័តលើ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ឆ្នាំ២០២២-២០៣០។ នេះបើតាមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រទី ០៩កញ្ញា ឆ្នាំ២០២២ ។ ការសម្រេចនេះ គឺធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន ខណៈដែលតម្រូវការផ្នែកអ៊ីនធ័រនែតកំពុងកើនឡើង ។ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា «ការកសាងគោលនយោបាយអភិវឌ្ឍន៍នៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់ សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ក្នុងការឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច »។ សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ មានគោលដៅចំនួនបួន គឺទី១. ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងវិស័យ ប្រៃសណីយ៍ ដើម្បីធានាការលើកកម្ពស់គុណភាពសេវា និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ។ ទី២. ធ្វើទំនើបកម្មសេវា ប្រៃសណីយ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពង្រីកបណ្ដាញប្រៃសណីយ៍ ឱ្យមានវិសាលភាពទូលំទូលាយ ខិតទៅដល់ប្រជាជននិងអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីចល ។ ទី៣ .គឺបង្កលក្ខណៈងាយស្រួលដល់វិស័យឯកជន ក្នុងការធ្វើអាជីវកម្ម ក្នុងវិស័យប្រៃសណីយ៍ ដឹកជញ្ជូន និងចែកបញ្ញើប្រៃសណីយ៍ ដោយជំរុញការប្រកួតប្រជែងដោយសុចរិត និងទី៤ .គឺការលើកកម្ពស់តួនាទី របស់ប្រៃសណីយ៍កម្ពុជាក្នុងការផ្តល់សេវាប្រៃសណីយ៍ ។ទោះយ៉ាងណា រដ្ឋាភិបាលបានទទួលស្គាល់ថា ការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើនដែលត្រូវដោះ ស្រាយ។…

  • ក្រសួងអប់រំ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលើកទិសដៅបន្ត សម្រាប់អនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប)

    ក្រសួងអប់រំ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលើកទិសដៅបន្ត សម្រាប់អនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប)

    ភ្នំពេញ៖ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលើកទិសដៅបន្ត សម្រាប់អនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារអគ្គនាយកដ្ឋានយុវជន ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តដែលមានមណ្ឌលសិក្សា នាយកមណ្ឌលសិក្សា និងអ្នកសម្របសម្រួលកម្មវិធីប៊ីប ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងជំរុញការអនុវត្តឱ្យបានកាន់តែប្រសើរឡើង សំដៅសម្រេចបានតាមសូចនាករដែលបានដាក់នៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ (២០១៩-២០២៣)៕ ដោយ-រ៉ាវុធ

  • កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០

    កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០

    ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។ បើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០២២-២០៣០ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖ សេចក្ដីព្រាងចុងក្រោយគោលនយោបាយនេះ ជាសមិទ្ធិផលថ្មីមួយទៀតក្នុងក្របខណ្ឌគោលនយោបាយជាតិ ដើម្បីជំរុញកំណើនវិស័យសកសិកម្ម តាមរយៈការបង្កើនផលិតភាពពិពិធកម្ម និងការធ្វើពាណិជ្ជូបនីយកម្ម ប្រកបដោយភាពប្រកួតប្រជែង បរិយាប័ន្ន ដែលផ្តល់នូវផលិតផលមានគុណភាពខ្ពស់ មានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីកសិកម្ម ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។ នៅក្នុងកិច្ចដំណើរការ នៃការរៀបចំគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្មនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ជាច្រើនលើកជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលកិច្ចប្រជុំទាំងអស់នោះភាគច្រើន គឺជាការប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Virtual Meeting) ដោយស្ថានភាពនាពេលនោះ បាននិងប្រឈមទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បន្ទាប់ពីទទួលបានមិតយោបល់ និងធាតុចូលសំខាន់ៗពីកិច្ចប្រជុំខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានពិនិត្យឡើងវិញ និងបានរៀបចំបញ្ចូលធាតុចូលទាំងអស់នោះទៅក្នុងសេចក្តីព្រាងចុងក្រោយ…

  • សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ ត្រូវបានគណៈរដ្ឋមន្រ្តី សម្រេចអនុម័តទាំងស្រុង

    សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ ត្រូវបានគណៈរដ្ឋមន្រ្តី សម្រេចអនុម័តទាំងស្រុង

    ភ្នំពេញ៖ សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រថេចអនុម័តទាំងស្រុង។ សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ (ផ.យ.អ.ជ.)២០១៩-២០២៣ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖ សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០៣០ មានទិដ្ឋភាពសំខាន់ចំនួន ២ (១)គោលបំណង និងដំណើរការនៃការរៀបចំរបាយការណ៍នេះ (២)ទម្រង់ និងខ្លឹមសាររបស់របាយការណ៍នេះ។ ១.គោលបំណង និងដំណើរការនៃការរៀបចំរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣៖-សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីផែនការជាតិនេះ បានអនុវត្តរយៈពេលពីរឆ្នាំកន្លះ ហើយ មានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហាញចេញនូវលទ្ធផលនៃការអនុវត្តផែនការជាតិនេះ ជាសាធារណ។ របាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ២០១៩-២០២៣នេះ មានគោលបំណងសំខាន់ចំនួន២ គឺ(១) ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ក្នុងរយៈពេលពាក់កណ្ដាលអាណត្តិដំបូង នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១ (២)…

  • កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០”

    កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០”

    ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចអនុម័តទាំងស្រុង លើ “សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០”។ បើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០ មានខ្លឹមសារសង្ខេបដូចខាងក្រោម៖វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្ដានុពល ក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើនកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជា ដោយបានផ្សារភា្ជប់ជាមួយជីវភាពប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។ ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច ការវិវត្តនៃបច្ចេកវិទ្យា ក៏ដូចជាបែបផែនជីវិត និងរបៀបរបបរស់នៅក្នុងសង្គម ការផ្ញើសំបុត្រសម្រាប់ទំនាក់ទំនងគ្នាមានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ដោយជំនួសមកវិញ ការផ្ញើបញ្ញើជាកញ្ចប់ទាំងក្នុងប្រទេស រវាងប្រទេសនិងប្រទេស ត្រូវបានមើលឃើញថាមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័សស្របទៅនឹងការហក់ឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រួនិក។ ទន្ទឹមគ្នានេះដែរ វឌ្ឍនភាពនៃវិស័យផ្សេងៗ ការកើនឡើងនៃការប្រើប្រាស់សេវាអ៊ីនធឺណិត និងបណ្ដាញ សង្គមព្រមទាំងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកបានបង្កើតកាលានុវត្តភាព សម្រាប់ទីផ្សារសេវាប្រៃសណីយ៍ ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។ ការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើនដែលត្រូវដោះស្រាយ ក្នុងនោះវិសាលភាពនៃការផ្តល់សេវាប្រៃសណីយ៍ នៅពុំទាន់បានគ្របដណ្ដប់ទូលំទូលាយ ការអភិវឌ្ឍរបស់សហគ្រាសប្រៃសណីយ៍កម្ពុជា និងបណ្ដាញប្រៃសណីយ៍នៅមានកម្រិតនៅឡើយ ការធ្វើអាជីវកម្ម លើការផ្តល់សេវាបញ្ញើរបស់ផ្នែកឯកជន ពុំទាន់ត្រូវបានគ្រប់គ្រងឱ្យបានពេញលេញ…

  • ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីឆ្លងរបៀបរវារៈសំខាន់ចំនួន ៤

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីឆ្លងរបៀបរវារៈសំខាន់ចំនួន ៤

    ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ គណៈរដ្ឋមន្រ្តី បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១- សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០។ ២- សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។ ៣- សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។ ៤- បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ៕ ដោយ វណ្ណលុក

  • គណៈប្រតិភូសាលារាជធានីភ្នំពេញបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ ជាមួយនឹងលទ្ធផលយ៉ាងត្រចេះត្រចង់

    គណៈប្រតិភូសាលារាជធានីភ្នំពេញបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ ជាមួយនឹងលទ្ធផលយ៉ាងត្រចេះត្រចង់

    ភ្នំពេញ៖ ដំណើរទស្សនៈកិច្ចផ្លូវការ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ត្រូវបានបញ្ចប់និងបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ នៅព្រលប់ថ្ងៃទី៨កញ្ញានេះ ដោយបាននាំមកនូវលទ្ធផលយ៉ាងត្រចេះត្រចង់ ។ នៅថ្ងៃទី៥កញ្ញា ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង បានដឹកនាំប្រតិភូជាន់ខ្ពស់រាជធានីភ្នំពេញ ធ្វើទស្សនកិច្ច និងសិក្សាគម្រោងរោងចក្រកែច្នៃសំរាមជាថាមពលអគ្គិសនីសុកសឺន។ បន្ទាប់មក គណៈប្រតិភូបានបន្តទស្សនកិច្ចអាងប្រព្រឹត្តិកម្មទឹកកង្វក់ ហើយនៅរសៀល គណៈប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងជាមួយ ឯកឧត្ដម TRAN SY THANH សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ រួមជាមួយប្រតិភូជាន់ខ្ពស់រដ្ឋធានីហាណូយ។ បន្ទាប់មក គណៈប្រតិភូបានបន្តជួបសម្ដែងការគួរសមជាមួយឯកឧត្តម DING TIEN DUNG សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ។ នៅរសៀលថ្ងៃដដែរនោះឯកឧត្តម ឃួង ស្រេង ក្នុងជំនួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោកជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ដោយបានជំរុញឲ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគនៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគនៃទីក្រុងទាំង២ឲ្យបានយល់កាន់តែច្បាស់ ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសំរាប់ទីក្រុងទាំង២។ បន្តមកគណៈប្រតិភូបានចូលជួបសំដែងការគួរសមចំពោះ ឯកឧត្តម…

  • គណៈប្រតិភូសាលារាជធានីភ្នំពេញបានបញ្ចប់ទស្សនៈកិច្ចនៅទីក្រុង ហូជីមិញ ដែលជាទីក្រុងសម្ព័ន្ធភាព

    គណៈប្រតិភូសាលារាជធានីភ្នំពេញបានបញ្ចប់ទស្សនៈកិច្ចនៅទីក្រុង ហូជីមិញ ដែលជាទីក្រុងសម្ព័ន្ធភាព

    វៀតណាម៖ ដំណើរទស្សនៈកិច្ចផ្លូវការ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅទីក្រុង ហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវត្រូវបានបញ្ចប់នៅថ្ងៃទី៨កញ្ញា ខណៈដែល ឯកឧត្តមអភិបាលនិងលោកជំទាវរួមទាំងប្រតិភូរួមដំណើរ បានចូលរួមក្នុងពិធីសម្ពោធពិពណ៏ទីផ្សារណាត់ទេសចរណ៏អន្តរជាតិ(ITE)លើកទី១៦នៅទីក្រុងហូជីមិញពីថ្ងៃទី៨ដល់ថ្ងៃទី១០កញ្ញា ឆ្នាំ២០២២ដែលមានប្រទេសជាច្រើនក្នុងពិភពលោកក្នុងនោះក៏មានកម្ពុជាផងដែលរៀបចំឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ក៏ដូចបើកទី ផ្សារទេសចរណ៏អោយបានល្អប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ.១៩។ នាឱកាសនោះឯកឧត្តម ឃួង ស្រេង ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម PHAN VAN MAI ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញផងដែរ។ ឯកឧត្តម PHAN VANMAIបានបង្ហាញនូវទឹកចិត្តស្និតស្នាលនិងស្វគមន៏យ៉ាងកក់ក្តៅរាក់ទាក់ ចំពោះឯ.ឧឃួង ស្រេង និងប្រតិភូដែលបានមកបំពេញទស្សនៈកិច្ចនាពេលនេះ នៅទីក្រុងហូជីមីញចំពេលនៃការបើកសម្ពោធពិពណ៏ផ្សារណាត់ទេសចរណ៏អន្តរជាតិ(ITE)លើកទី១៦សំដៅរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៏ និងជំរុញទីផ្សារទេសចរឲ្យដំណើរការល្អ ប្រសើរឡើងវិញក្រោយវិបត្តិជំងឺកូវីដ.១៩។ ឯកឧត្តម PHAN VAN MAI ក៏បានជំរុញឲ្យមានការកើនឡើងបន្ថែមទៀតរវាងទីក្រុងទាំង២ ហូជីមីញ.ភ្នំពេញលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម,វិនិយោគ,ទេសចរណ៏,សុខាភិបាល អប់រំ ជាដើម និងជាប់ជាប្រចាំទាំងផ្លូវគោក និងផ្លូវទឹកក្នុងនាមទីក្រុងសម្ពន្ធ័ភាព។ ជាមួយគ្នានោះដែរ ឯកឧត្តម ឃួង ស្រេង បានឯកភាពតាមការលើកឡើងរបស់ឯកឧត្តម PHAN VAN MAI ទៅលើការផ្តល់ឱកាសដល់អ្នកវិនិយោគនៃទីក្រុងទាំង២តាមរយៈការលើកទឹកចិត្ត និងផ្សព្វផ្សាយពីច្បាប់វិនិយោគដើម្បីអោយអ្នកវិនិយោគ បានយល់កាន់តែច្បាស់គោលបំណងវិនិយោគរវាងទីក្រុងទាំង២។ ឯកឧត្តម…