Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម

    ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីឆែល យ៉ូស (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែកញ្ញា ឆ្នាំ២០២២ ។ សូមជម្រាបថា វិទ្យាស្ថានយុទ្ធសាស្ត្រ KSI សម្រាប់អាស៊ីប៉ាស៊ីហ្វិក ជាវិទ្យាស្ថានមួយរបស់ប្រទេសម៉ាឡេស៊ី មានគោលបំណងផ្តល់ដំបូន្មានជាយុទ្ធសាស្រ្ត សេចក្តីសង្ខេបរបស់ប្រតិបត្តិកម្រិតខ្ពស់ សន្និសីទអន្តរជាតិ តុមូលគោលនយោបាយ និងកិច្ចប្រជុំកំពូលថ្នាក់ជាតិ។ វិទ្យាស្ថានយុទ្ធសាស្ត្រ KSI គឺជាស្ពានរវាងរដ្ឋាភិបាល និងធុរកិច្ច ៕ ដោយ វណ្ណលុក

  • ទេសាភិបាលធនាគារជាតិ:សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងរង្វង់ ៥ភាគរយជាមួយការរំពឹងថា អត្រាអតិផរណា នឹងត្រូវបានថយចុះនៅឆមាសទី២

    ទេសាភិបាលធនាគារជាតិ:សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងរង្វង់ ៥ភាគរយជាមួយការរំពឹងថា អត្រាអតិផរណា នឹងត្រូវបានថយចុះនៅឆមាសទី២

    ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងរង្វង់ ៥ភាគរយ ជាមួយការរំពឹងថា អត្រាអតិផរណា នឹងត្រូវបានថយចុះទាបជាង ៥ភាគរយនៅឆមាសទី២ ឆ្នាំ២០២២នេះ។ ការបញ្ជាក់របស់ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដូចនេះ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យក្រុមបេសកកម្ម មាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Alasdair Scott ប្រធានបេសកកម្មរបស់ IMF សម្រាប់កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងជំនួបនេះ លោក Alasdair Scott បានមានប្រសាសន៍ថា បេសកកម្មមាត្រាទី IV ជាបេសកកម្មតាមដាន និងវាយតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ IMF ដើម្បីផ្ដល់ជូនអនុសាសន៍គោលនយោបាយដល់ប្រទេសជាសមាជិក ក្នុងគោលដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ លោកបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារការរាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពដែលជាកត្តាដ៏ចម្បងគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា។ ថ្លែងនាឱកាសនោះ ឯកឧត្ដម ទេសាភិបាល ជា ចាន់តូ…

  • សម្ដេចតេជោ ហ៊ុន សែន ប្តូរកាលបរិច្ឆេទបំពេញបេសកកម្មនៅអាមេរិក និងសាធាណរដ្ឋគុយបា ខណៈការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អាបេ ស៊ីនហ្សូ នៅប្រទេសជប៉ុន ត្រូវរក្សាដដែល

    សម្ដេចតេជោ ហ៊ុន សែន ប្តូរកាលបរិច្ឆេទបំពេញបេសកកម្មនៅអាមេរិក និងសាធាណរដ្ឋគុយបា ខណៈការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អាបេ ស៊ីនហ្សូ នៅប្រទេសជប៉ុន ត្រូវរក្សាដដែល

    ភ្នំពេញ៖ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានកែសម្រួលកាលបរិច្ឆេទ នៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញបេសកកម្មនៅក្រៅប្រទេស។ តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា កាលបរិច្ឆេទ នៃការអញ្ជើញបំពេញបេសកកម្មនៅបរទេសរបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកែសម្រួល ដោយរក្សាសមាសភាពគណៈប្រតិភូនៅដដែល។ លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបន្តថា កាលបរិច្ឆេទនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានកែសម្រួលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វិញ ខណៈកាលបរិច្ឆេទនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ត្រូវបានកសម្រួលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មកថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វិញ។ ដោយឡែក កាលបរិច្ឆេទនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួប ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួប ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា

    ភ្នំពេញ ៖ នៅស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ។ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិ ៤ឆ្នាំ។ ឯកឧត្តម បានជម្រាបលោកជំទាវ អំពីសក្តានុពលកសិកម្មកម្ពុជា ដែលមិនគ្រាន់តែផលិតបានគ្រប់គ្រាន់ និងលើសពីតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោកទៀតផង ។ ទោះជាយ៉ាងណា សក្តានុពលនៃផលិតកម្មកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិត ដែលទាមទារឲ្យមានការចូលរួម និងគាំទ្រពីដៃគូអភិវឌ្ឍន៍ ពិសេសវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ។ ករណីនេះ នៅចំពោះមុខ លោកជំទាវ ឯកឧត្តមរដ្ឋមន្ដ្រីបានអំពាវនាវ និងស្វាគមន៍វិនិយោគិនតួកគី ដើម្បីពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្មកម្ពុជានាពេលអនាគត។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ឯកឧត្តម វេង សាខុន បានស្នើលោកជំទាវជួយពិនិត្យ ពិចារណា ធ្វើការជំរុញការអនុវត្តការងារដែលបានចែងនៅក្នុងឯកសារអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៨…

  • ក្រសួងកិច្ចការនារីនិងអង្គការអុកស្វាមរួមគ្នារៀបចំវេទិកាថ្នាក់ជាតិស្តីអំពី«ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន»

    ក្រសួងកិច្ចការនារីនិងអង្គការអុកស្វាមរួមគ្នារៀបចំវេទិកាថ្នាក់ជាតិស្តីអំពី«ការលើកកម្ពស់សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន»

    ភ្នំពេញ៖នៅថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារី និងអង្គការអុកស្វាម រួមគ្នារៀបចំវេទិកាថ្នាក់ជាតិស្តីអំពី «ការលើក កម្ពស់ សហគ្រិនភាពរបស់ស្រ្តីនៅតំបន់អាស៊ាន តាមរយៈគោល នយោបាយគាំពារសង្គម និងគាំពារគ្រួសារ»។ វេទិកាថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងការចូលរួមពីភាគីពាក់ព័ន្ធនៅកម្ពុជានិងអាស៊ានក៏ដូចជាប្រមូលមតិយោបល់បន្ថែមទៀតដើម្បីរៀបចំផែនទីបង្ហាញផ្លូវសម្រាប់គោលនយោបាយនេះនៅកម្ពុជានាពេល អនាគតផងដែរ។ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី មានប្រសាសន៍ នថា៖ « វេទិកានេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់ កាន់ តែស៊ីជម្រៅបន្ថែមទៀត លើគោលនយោបាយ និងកម្មវិធីពាក់ព័ន្ធ នឹងការងារថែទាំគ្មានប្រាក់កម្រៃ និងគោលនយោបាយគាំពារសង្គម ដែលមាននៅក្នុងក្របខ័ណ្ឌអាស៊ាន និងនៅក្នុងតំបន់ តាមរយៈការ ចែក រំលែកនូវមេរៀនពិសោធន៍ពីវាគ្មិនកិត្តិយស និងដើម្បីប្រមូលនូវ ព័ត៌មាន និងមតិយោបល់ សម្រាប់ក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធ មករៀបចំចងក្រងជាផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដែលនឹងយកទៅ អនុវត្ត បាននាពេលអនាគត ក្នុងកិច្ចការដ៏មានសារៈសំខាន់នេះ។»។ ចំណែកលោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា៖ «គោលនយោបាយគាំពារសង្គម និង គាំពារ…

  • ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ជំរុញមន្ត្រីផ្តល់សេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ តម្លាភាព ឆាប់រហ័ស និងត្រឹមត្រូវ

    ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ជំរុញមន្ត្រីផ្តល់សេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ តម្លាភាព ឆាប់រហ័ស និងត្រឹមត្រូវ

    (កំពង់ធំ) ៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ជំរុញមន្ត្រីផ្តល់សេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ តម្លាភាព ឆាប់រហ័សនិងត្រឹមត្រូវ ។ឯកឧត្តម ឈុន ឈន់ បានថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣៩ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២ ។ ឯកឧត្តម ឈុន ឈន់ ក៏បានថ្លែងការកោតសរសើរចំពោះអង្គភាពទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើកិច្ចការរបស់ខ្លួន ទៅតាមជំនាញ ពិសេសបានអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អប្រសើរដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហា ក៏ដូចជាសំណូមពរនានារបស់ប្រជាជន ។ ជាមួយគ្នានេះដែរឯកឧត្តមបានណែនាំដល់អង្គភាពទាំងអស់ត្រូវពិនិត្យលើការងារដែលនៅសេសសល់ដើម្បីយកមកធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា ហើយចំពោះអ្នកដែលមកប្រជុំជំនួសប្រធានមិនត្រូវឆ្លើយថាមិនដឹងនោះទេ ត្រូវខិតខំធ្វើការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព និងខិតខំយកចិត្តទុកដាក់លើបញ្ហាសម្រាមនិងសម្អាតបរិស្ថានដើម្បីឲ្យមានសោភ័ណភាព ។ ក្នុងដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៣៩របស់ ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានពទ្ធផលតាមការគ្រោងទុកតាមរបៀបវារៈមួយចំនួនរួមមាន៖១-ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត២-ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត៣-ពិនិត្យ និងអនុម័ត សេចក្តីសម្រេច ស្តីពី ដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត៤-ពិនិត្យ និងអនុម័ត…

  • សិស្សានុសិស្សវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញ បំប៉នសមត្ថភាពដើម្បីឈានទៅរកភាពជោគជ័យក្នុងការសិស្សាថ្នាក់ឧត្តមសិក្សា ជីវិត និងការងារ តាមរយៈកម្មវិធី “ខ្ញុំឆ្នើម” សម្រាប់សិស្សទី១២ ត្រឡប់មកវិញជាថ្មី ក្នុងឆ្នាំ២០២២

    សិស្សានុសិស្សវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញ បំប៉នសមត្ថភាពដើម្បីឈានទៅរកភាពជោគជ័យក្នុងការសិស្សាថ្នាក់ឧត្តមសិក្សា ជីវិត និងការងារ តាមរយៈកម្មវិធី “ខ្ញុំឆ្នើម” សម្រាប់សិស្សទី១២ ត្រឡប់មកវិញជាថ្មី ក្នុងឆ្នាំ២០២២

    ភ្នំពេញ ៖ សិស្សានុសិស្សវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញ បានធ្វើការបំប៉នសមត្ថភាពដើម្បីឈានទៅរកភាពជោគជ័យក្នុងការសិស្សាថ្នាក់ឧត្តមសិក្សា ជីវិត និងការងារ តាមរយៈកម្មវិធី “ខ្ញុំឆ្នើម” សម្រាប់សិស្សទី១២ ត្រឡប់មកវិញជាថ្មី ក្នុងឆ្នាំ២០២២ ។ កម្មវិធីនេះរៀបចំឡើងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនាថ្ងៃទី ០៦ កញ្ញា ២០២២ “ខ្ញុំឆ្នើម” ឬ The Best of Me ជាថ្មីម្ដងទៀត ក្នុងឆ្នាំ២០២២ ដែលមានការចូលរួមដោយ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប ២០០នាក់ ពីវិទ្យាល័យទាំង ៥ នៅរាជធានីភ្នំពេញរួមមាន វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យបាក់ទូក វិទ្យាល័យទួលទំពូង វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យព្រែកលៀប ។ កម្មវិធី «ខ្ញុំឆ្នើម» ត្រូវបានរៀបចំឡើងក្រោមគោលបំណង បំប៉នសមត្ថភាពសិស្សានុសិស្សវិទ្យាល័យឲ្យសម្រេចចិត្តត្រឹមត្រូវ ដើម្បីឈានទៅរកភាពជោគជ័យក្នុងការសិស្សាថ្នាក់ឧត្តមសិក្សា ជីវិត និងការងារ ។ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ…

  • សម្ដេចក្រហាហោម ស ខេង ៖ អគារធិការដ្ឋាន ជាអង្គភាពគាំទ្រដល់ការអនុវត្ត តួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃឱ្យកាន់តែល្អប្រសើរ

    សម្ដេចក្រហាហោម ស ខេង ៖ អគារធិការដ្ឋាន ជាអង្គភាពគាំទ្រដល់ការអនុវត្ត តួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃឱ្យកាន់តែល្អប្រសើរ

    ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែងអគារធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ត្រូវបានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ត្រាស់បង្គាប់តែងតាំងជាអគារធិការនៃអគារធិការដ្ឋានក្រសួងមហាផ្ទៃ ជំនួស ឯកឧត្តម អ៊ីវ លាង ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ឯកឧត្តម អ៊ីវ លាង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារនៃអគារធិការដ្ឋានក្រសួងមហាផ្ទៃ។ បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការនៃអគ្គលេខធិការដ្ឋានក្រសួងមហាផ្ទៃ បានអានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម អ៊ីវ លាវ ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ…

  • សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ចូលជួបជូនសារតាំង និងសម្តែងការគួរសម

    សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ចូលជួបជូនសារតាំង និងសម្តែងការគួរសម

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Stenfan Anton Messerer ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម Stenfan Anton Messerer ត្រូវបានឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម Stenfan Anton Messerer បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណា-ចក្រកម្ពុជា ឯកឧត្តមនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព…

  • ពលរដ្ឋស្ម័ត្រចិត្តរុះរើទីលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ១០១គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ និងចូលរួមស្តាប់ការបង្ហាញពីការអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក ពិសេសការដាំដើមឈើហូបផ្លែជូនគ្រប់ដីឡូត៍ ដែលរៀបចំដោយក្រសួងបរិស្ថាន

    ពលរដ្ឋស្ម័ត្រចិត្តរុះរើទីលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ១០១គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ និងចូលរួមស្តាប់ការបង្ហាញពីការអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក ពិសេសការដាំដើមឈើហូបផ្លែជូនគ្រប់ដីឡូត៍ ដែលរៀបចំដោយក្រសួងបរិស្ថាន

    (សៀមរាប)៖ ប្រជាពលរដ្ឋដែលស្ម័ត្រចិត្តរុះរើទីលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចំនួន ១០១គ្រួសារ បានចាប់ឆ្នោតយកដីឡូតិ៍ ចូលរួមស្តាប់ការបង្ហាញពីការអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើមី្បឱ្យបានយល់កាន់តែច្បាស់ អំពីការគាំទ្រពីរាជរដ្ឋាភិបាលទៅលើការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់រុនតាឯក។ ឯកឧត្តម ហង្ស សុភសម្ភា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងថា «នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលខេត្តសៀមរាប បានដាក់បញ្ចូលប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២ ដោយតំបន់នេះមានស្ថេរភាពបានចាកផុតពីតំបន់ងាយរងគ្រោះ ហើយត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌ នៃសម្បត្តិមនុស្សជាតិ ក្រោមការគ្រប់គ្រងរបស់អង្គការយូនេស្កូ ជាអ្នកពិនិត្យតាមដាន ថែរក្សាជាមួយម្ចាស់ទ្រព្យ ដែលមានអាជ្ញាធរជាតិអប្សរា ជាអ្នកប្រតិបត្តិ»។ មន្ត្រីជាន់ខ្ពស់រូបនេះ បានឱ្យដឹងថា ក្នុងរយៈពេល៣០ឆ្នាំ ក្រោយពីបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយតំបន់អង្គរបានចាកផុតពីហានីភ័យនៃសង្រ្គាម និងស្ថិតនៅក្រោមម្លប់សុខសន្តិភាព បានកាន់តែធ្វើឱ្យមានភាពល្បាញល្បី លើពិភពលោក តាមរយៈវិស័យទេសចរណ៍។ ក៏ប៉ុន្តែតំបន់អង្គរបែជារងគ្រោះទៅវិញ នៅពេលដែលប្រជាពលរដ្ឋបានទន្ទ្រានចូលទៅកាន់កាប់ដោយអាណាធិបតេយ្យនាពេលកន្លងមកធ្វើឱ្យអង្គការយូនេស្កូ (ICCអង្គរ) បានធ្វើការដាស់តឿនក្រើនរំលឹកដល់រាជរដ្ឋាភិបាល សំខាន់អាជ្ញាធរអប្សរា ជាអ្នកប្រតិបត្តិផ្ទាល់។ ជាមួយគ្នានេះដែរ ឯកឧត្តម ហង្ស សុភសម្ភា ករណីនេះ…