Category: នយោបាយ

  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៅទីស្ដីការក្រសួងមហាផ្ទៃ

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៅទីស្ដីការក្រសួងមហាផ្ទៃ

    ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៅទីស្ដីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ។ មានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានរំលឹកថាសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងមហាផ្ទៃរៀបចំតាក់តែងឡើងតាំងតែពីឆ្នាំ២០១៦ ដោយបានឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកជាច្រើនសារ និងក៏មានការចូលរួមពីភាគីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ។ សម្ដេច បានបន្តថា ជាមួយគ្នានេះ កិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់នេះ ក៏មានការចូលរួមពីក្រុមហ៊ុនធំៗអាមេរិកចំនួន៥ ហើយសម្រាប់ភាគីកម្ពុជាវិញ មានការចូលរួមពីអន្តរក្រសួង រួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងយុត្តិធម៌ ។ នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីដំណើរការនៃការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី…

  • គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ផ្តោតលើចក្ខុវិស័យ «ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើក កម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈ ការបម្រើ សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ»

    គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ផ្តោតលើចក្ខុវិស័យ «ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើក កម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈ ការបម្រើ សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ»

    ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួង មហាផ្ទៃនិងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ បានសហការរៀបចំ វេទិកា រដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ និងតាមប្រព័ន្ធ សន្និសីទ វីដេអូ ដោយមានការចូលរួមពីជាឯកឧត្តម វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងលោកចាង ស៊ូប ហាន( Chang-Seob Han )អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ។ វេទិកាដែលបានរៀបចំឡើងកាលពីថ្ងៃទី៥ខែកញ្ញានោះក្នុងទិសដៅបង្ហាញពីស្ថានភាពនិងវឌ្ឍនភាពរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក៏ដូចជាចែករំលែកចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ របស់រដ្ឋាភិបាលឌីជីថលកូរ៉េ ជូនដល់ក្រសួង ស្ថាប័ន ក្នុងវិស័យ សាធារណៈ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនៅ កម្ពុជា ដែលស្របតាម គោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កម្ពុជា។ វេទិកានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នរដ្ឋ គ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមហ៊ុន ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គម ស៊ីវិល និងដៃគូអភិវឌ្ឍសំខាន់ៗ ។ក្នុងនោះមានអ្នកចូលរួម ផ្ទាល់ប្រមាណ១២០នាក់ និងតាមប្រព័ន្ធវីដេអូ ហ្សូមចំនួន ១៥០នាក់។ ក្នុងវេទិកានេះឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានរំលេចនូវ…

  • សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា​ ការជួបជុំ​របស់ អិល ឌី ភី ជា​សកម្មភាព​«បង្ខាំងមនុស្ស»

    សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា​ ការជួបជុំ​របស់ អិល ឌី ភី ជា​សកម្មភាព​«បង្ខាំងមនុស្ស»

    សៀមរាប៖អាជ្ញាធរ​សមត្ថកិច្ច​ខេត្តសៀមរាប​ បានសន្និដ្ឋានជាជំហានដំបូងថា​ សកម្មភាពប្រមូលផ្តុំរបស់ប្រជាពលរដ្ឋនៅដីចម្ការលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ​ឬអិល ឌី ភី  (LDP) គឺជា​សកម្មភាពបង្ខាំងមនុស្សដោយខុសច្បាប់​។ ការសន្និដ្ឋាននេះ​ គឺដោយផ្អែកថា​ មានពលរដ្ឋបានទៅកកកុញនៅដីចម្ការលោក ខឹម វាសនា​ ខណៈដែលមានប្រជាពលរដ្ឋ​បានមកសុំការអន្តរាគមន៍ពីអាជ្ញាធរ​ ដើម្បីជួយរកសាច់ញាតិកូនចៅរបស់ពួកគេ​។ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត​ ស្នងការនគរបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា «ករណីខ្លះ ដែលប្រជាពលរដ្ឋបាត់កូន បាត់អីមែនទែនហ្នឹង​ គឺពិបាកចេញចូលមែន​។ ទាល់តែមានការសម្របសម្រួល​ពីខាងគាត់ ថ្នាក់ដឹកនាំ មេគាត់ខ្លាំងណាស់ ទើបឲ្យចូល​។ អីចឹង​ក្នុងករណីនេះ ក៏យើងអាចសន្និដ្ឋានបឋមថា ក៏អាចជាការ​បង្ខាំងមួយដែរ​»។ លោកឧត្តមសេនីយ៍ត្រីបន្តថា​ «យើងនឹងធ្វើការស្រាវជ្រាវបន្ថែម​ ព្រោះមានពលរដ្ឋមួយចំនួន​ គាត់ថាគាត់ចង់ចេញ​ ក៏ប៉ុន្តែគេមិនឲ្យចេញ​។ នេះជាលក្ខណៈមួយ​ដែលយើងបានទទួលព័ត៌មាន​»។ គួរបញ្ជាក់ថា​ សកម្មភាពប្រមូលផ្តុំ​ប្រជាពលរដ្ឋប្រមាណជាងមួយម៉ឺននាក់នៅដីចម្ការរបស់​លោក ខឹម វាសនា បានធ្វើឲ្យសាច់ញាតិរបស់គេ​ មកស្នើសុំការជួយអាស្រ័យពីអាជ្ញាធរ​ ដើម្បីឲ្យកូនចៅ​អាចត្រលប់ទៅផ្ទះ​។ រូបភាពនិងវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកអំពីអាណាព្យាបាលជាច្រើន ដែលឈរដង្ហោយហៅកូនចៅ ពីក្រៅរបងចម្ការ​ ត្រូវបានមហាជននិងអ្នកតាមដានសង្គម​ កត់សម្គាល់ថា ជារូបភាពបង្ខាំងមនុស្សដោយខុសច្បាប់​។ គិតមកដល់ថ្ងៃចន្ទ ទី៥ខែកញ្ញាឆ្នាំ២០២២​…

  • រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តថ្មីចំនួនន៤រូប ក្រោមអធិបតីភាព ឯកឧត្តមប៉ាវ ហ៊មផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

    រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តថ្មីចំនួនន៤រូប ក្រោមអធិបតីភាព ឯកឧត្តមប៉ាវ ហ៊មផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

    កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២២ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងខេត្តថ្មីចំនួន ០៤រូប នៅក្នុងសាលាខេត្តកំពង់ឆ្នាំងបានថ្លែងថា ក្នុងនាមគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម សូមប្រកាសគាំទ្រ និងសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលដែលផ្ដល់ទំនុកចិត្តប្រកាសតែងតាំងអភិបាលរងខេត្តថ្មីចំនួន៤រូបដល់ខេត្តកំពង់ឆ្នាំង ។ ជាក់ស្តែងក្នុងថ្ងៃនេះ ឯកឧត្តម ប៉ាវ ហ៊មផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេច ក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរងខេត្តថ្មីទាំង០៤រូប ។ ឯកឧត្តមបានបន្តថា ដើម្បីអនុវត្តឲ្យបានជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់ប្រមុខរាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំសង្កាត់និងពង្រឹងសមត្ថភាពក្នុងកា រដឹកនាំក្នុងដែនរដ្ឋបាលរបស់ខ្លួនដើម្បីអភិវឌ្ឍន៍ទឹកដីខេត្តកំពង់ឆ្នាំង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ដោយយកចិត្តទុកដាក់ដោះស្រាយទំនាស់នានាដោះស្រាយសំណូមពរនិងសេវាតម្រូវការនានា របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលានិងមានតម្លាភាពស្របតាមលិខិតបទដ្ឋានគតិយុត្តិនានារបស់ជាតិ ។ ឯកឧត្តម ប៉ាវ ហ៊មផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង នៅក្នុងពិធីនេះបានមានប្រសាសន៍ថា លោកអភិបាលរងខេត្តថ្មីទាំង៤…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាទឹក អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាទឹក អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    រដ្ឋសភា៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ដឹកនាំដោយ ឯកឧត្តម Yongdeok Cho អគ្គលេខាធិការក្រុមប្រឹក្សាទឹកអាស៊ី (Asian Water Council-AWC) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ីលើកទី៥ នៅព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០២៣ខាងមុខនេះ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រុមប្រឹក្សាទឹកអាស៊ីក្នុងដំណើរទស្សនកិច្ចការងារមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសរដ្ឋសភាជាតិនាពេលនេះ ។ លោកជំទាវបានមានប្រសាសន៍លើកឡើងអំពី សារៈសំខាន់នៃទឹកដែលជាងតម្រូវការបឋមយ៉ាងចាំបាច់បំផុតរបស់មនុស្ស។ ទឹកជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់គ្រប់ផលិតកម្ម ប្រកបដោយចីរភាព ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀង និងជាប្រភពចម្បងនៃជីវភាពរបស់ប្រជាជនទូទាំងសកលលោក។ លោកជំទាវបានគូសបញ្ជាក់ថា សន្តិសុខទឹកមានសារៈសំខាន់ ហើយមានភាពពាក់ព័ន្ធទៅនឹងវិស័យច្រើនរួមគ្នាក្នុងការគ្រប់គ្រងទឹក ដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា បរិស្ថាន សង្គម និងនយោបាយជាដើម។ ជាងនេះទៅទៀត ការគ្រប់គ្រងនិងត្រួតពិនិត្យលើបរិមាណ និងគុណភាពទឹក…

  • គណៈប្រតិភូក្រសួងបរិស្ថានកម្ពុជា អញ្ជើញចូលរួមវេទិកាអន្តរជាតិលើកទី២ ស្តីពីសត្វខ្លាធំ នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី

    គណៈប្រតិភូក្រសួងបរិស្ថានកម្ពុជា អញ្ជើញចូលរួមវេទិកាអន្តរជាតិលើកទី២ ស្តីពីសត្វខ្លាធំ នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី

    ទីក្រុង Vladivostok ៖ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ នៃក្រសួងបរិសា្ថន និងជាជនបង្គោលសម្រាប់កម្មវិធីស្តារសត្វខ្លាធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូកម្ពុជាមកចូលរួមវេទិកាអន្តរជាតិលើកទី២ ស្តីពីសត្វខ្លាធំ ដែលមានតំណាងអញ្ជើញមកពីប្រទេសសរុបចំនួន១៤ (វត្តមានជាក់ស្តែង៩ប្រទេស)ចូលរួម និងវេទិកានេះរៀបចំឡើងដោយប្រទេសរុស្ស៊ី និងប្រព្រឹត្តទៅនៅទីក្រុង Vladivostok ។ គោលបំណង នៃវេទិកាខាងលើគឺ ដើម្បីពិនិត្យពិភាក្សាទៅលើវឌ្ឍនភាព នៃការអភិរក្សសត្វខ្លាធំនៅលើពិភពលោក និងអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង Vladivostok ស្តីអំពីការអភិរក្សសត្វខ្លាធំ។ ឯកឧត្តម ជា សំអាង បានជម្រាបជូនអង្គវេទិកាថា ក្នុងពេលដែលកម្ពុជាទទួលបានសុខសន្តិភាព ឯកភាពជាតិ ស្ថេរភាពនយោបាយ និងក្នុងដំណើរនៃកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍជាតិរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រគោលការណ៍ស្តារសត្វខ្លាធំ និងផែនការសកម្មភាពចំនួន ៨ចំណុចសម្រាប់ស្តារសត្វខ្លាធំនៅតំបន់ជួរភ្នំក្រវាញជាអាទិភាពរួមមាន ១.ជំរុញការអនុវត្តគម្រោងរេដបូកនៅតំបន់ជួរភ្នំក្រវាញ។២.ដោះស្រាយបញ្ហា នៃការដាក់អន្ទាក់សត្វព្រៃតាមរយៈយុទ្ធនាការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការចូលរួម និងការយល់ដឹងរបស់សាធារណជន។៣.ជំរុញការស្ដារសត្វរំពាររបស់សត្វខ្លា។ ៤.ជំរុញកិច្ចសហការជាមួយបណ្ដាប្រទេសដែលមានសត្វខ្លាធំ ជាពិសេសប្រទេសឥណ្ឌាក្នុងការអនុវត្តកម្មវិធីស្ដារសត្វខ្លាធំនៅកម្ពុជាឲ្យបានជោគជ័យ។ ៥.រក្សាការពារតំបន់ការពារធម្មជាតិជាអាទិភាពដើម្បីកម្មវិធីស្ដារសត្វខ្លាធំនៅកម្ពុជា។៦.ពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់និងមន្ត្រីឧទ្យានុរក្ស។៧.ជំរុញកិច្ចសហការជាមួយនឹងបណ្ដាប្រទេសជិតខាងនៅក្នុងការអនុវត្តកម្មវិធីស្ដារសត្វខ្លះធំនៅកម្ពុជា និង៨.ជំរុញកម្មវិធីតាមដានត្រួតពិនិត្យសត្វខ្លានិងសត្វរំពាររបស់សត្វខ្លាដោយប្រើប្រាស់នូវស្ថិតិនិងបច្ចេកវិទ្យាថ្មីៗ ៕ ដោយ / គ្រី សម្បត្តិ

  • ក្រសួងការងារ ជូនដំណឹងពីការផ្តល់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលដល់កម្មករនិយោជិតនៃក្រុមហ៊ុន YAO TAI SHOES CO., LTDចាប់ពីថ្ងៃទី៧ខែកញ្ញាទៅ

    ក្រសួងការងារ ជូនដំណឹងពីការផ្តល់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលដល់កម្មករនិយោជិតនៃក្រុមហ៊ុន YAO TAI SHOES CO., LTDចាប់ពីថ្ងៃទី៧ខែកញ្ញាទៅ

    ភ្នំពេញ ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករនិយោជិតនៃក្រុមហ៊ុន YAO TAI SHOES CO., LTDចាប់ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២តទៅ។ បើយោងតាមសេចក្តីជូនជំណឹងនេះបានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងនឹង ចាប់ផ្ដើមបើកផ្តល់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជាជូនបងប្អូន ចាប់ពីម៉ោង ១៤:០០នាទីរសៀល ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ តទៅ នៅអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ដែលមានទីតាំងស្ថិតនៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយគ្នានេះក្រសួងការងារបានបញ្ជាក់ដោយបងប្អូនកម្មករនិយោជិតយកមកជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖១. ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។ អាស្រ័យហេតុនេះ សូម បងប្អូនកម្មករនិយោជិតទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕ ដោយ៖ម៉ាដេប៉ូ

  • កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា ដណ្តើមបានមេដាយសរុប៧ គ្រឿងពីការប្រកួតកីឡាការ៉ាតេជើងឯក (Thailand Open Karate-DO Championship 2022) ឆ្នាំ២០២២

    កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា ដណ្តើមបានមេដាយសរុប៧ គ្រឿងពីការប្រកួតកីឡាការ៉ាតេជើងឯក (Thailand Open Karate-DO Championship 2022) ឆ្នាំ២០២២

    ភ្នំពេញៈ កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា ដណ្តើមបានមេដាយសរុប៧ គ្រឿងពីការប្រកួតកីឡាការ៉ាតេជើងឯក (Thailand Open Karate-DO Championship 2022) ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ ដែលសមិទ្ធផលនេះគឺជាក្តីសង្ឃឹមកាន់តែខ្ពស់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានគូសបញ្ជាក់ថា មេដាយចំនួន ៧គ្រឿង ដែលកីឡាការ៉ាតេកម្ពុជាដណ្តើមបាន ក្នុងព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសថៃនេះ រួមមាន៖ មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធិ ៤គ្រឿង។ មេដាយប្រាក់លើវិញ្ញាសាឯកត្តជនដណ្តើមបានដោយកីឡាករ ងួន សុខក្រៃលែង, កីឡាករ ស្រៀងវិរៈ, និងកីឡាការិនី ឆន ស្រីភា, ខណៈមេដាយសំរឹទ្ធិលើវិញ្ញាសាឯកត្តជនដណ្តើមបានដោយកីឡាការិនី សំណាង ឧត្តរ៉ា, កីឡាករ ជ្រុន វិរៈបុត្រ, និងកីឡាករ ប៊ិន ម៉េងលី។ ចំពោះមេដាយសំរឹទ្ធិ១គ្រឿងទៀត(ជាក្រុម)ដណ្តើមបានដោយកីឡាការិនី ឆន ស្រីភា, កីឡាការិនី វ៉ាន់ ចរិយា,…

  • ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញចូលរួម ពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ដល់អាជ្ញាធរស្រុកបាធាយ

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញចូលរួម ពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ដល់អាជ្ញាធរស្រុកបាធាយ

    ខេត្តកំពង់ចាម ៖ ក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿងដល់អាជ្ញាធរស្រុកបាធាយ និងផ្សព្វផ្សាយលទ្ធផលសន្និបាតវិសមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតថ្មីអាណត្តិទី៥ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតអាណត្តិទី៥ ត្រូវបន្តខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ដោយអនុវត្តឱ្យបានម៉ឹងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ព្រមទាំងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានល្អ និងឆាប់រហ័ស,ខិតខំជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ឱ្យទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។ពិធីនេះ ត្រូវបានរៀបចំធ្វើនៅទីស្នាក់ការគណបក្សស្រុកព្រៃឈរ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ, ឯកឧត្តម ងួន សុជាតិ សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម, ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្តកំពង់ចាម និងសមាជិកសមាជិការក្រុមការងារគណបក្សចុះជួយស្រុកបាធាយជាច្រើនរូបទៀត។លោក ផេន សុផល ប្រធានគណបក្សស្រុកបាធាយ បានជម្រាបជូនពីលទ្ឋលផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ ដោយបញ្ជាក់ថា ស្រុកបាធាយ មាន១២ឃុំ…

  • ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ថ្លែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែក្នុងនោះសាសនាឥស្លាម ក៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ផងដែរ

    ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ថ្លែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែក្នុងនោះសាសនាឥស្លាម ក៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ផងដែរ

    កណ្តាល៖ ក្នុងឱកាសសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ នៅភូមិព្រែកតាពៅ ភូមិព្រែកតាពៅ១ ភូមិដើមមៀន ភូមិដើមមៀន១ ភូមិស្ទឹងជ្រៅ និងភូមដើមគ ក្រុងតាខ្មៅ ភូមិបារ៉ែន ស្រុកស្អាង និងភូមិព្រែកថ្មី ស្រុកខ្សាច់កណ្តាល សរុបចំនួន ៤០០គ្រួសារ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានថ្លែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់សិទ្ធិសេរីភាពដល់គ្រប់ជំនឿសាសនាទាំងអស់ ក្នុងនោះ សាសនាឥស្លាម ក៍ត្រូវបានយកចិត្តទុកដាក់ផងដែរ ដែលធ្វើឲ្យ មានសុខដុមរមណីយកម្មសាសនាពុំមាន ការរើសអើងពូជសាសន៍ ធ្វើឲ្យប្រទេស ជាតិមានសុខសន្តិភាពដែលបណ្ដាប្រទេសលើពិភពលោក បានយកគំរូតាម ។ ឯកឧត្តម អូស្មាន ហាស្សាន់ បានបន្តថា ជាមួយនឹងការផ្ដល់សិទ្ធិសេរីភាព ក្នុងការគោរពជំនឿសាសនា រាជរដ្ឋាភិបាលកម្ពុជាក៏បាន ទទួលអំណោយមនុស្សធម៌ជាបន្តបន្ទាប់ ពីបណ្ដាប្រទេសលើពិភពលោក សម្រាប់ចែកជូនប្រជាពលរដ្ឋ ខុសពីបណ្ដាប្រទេសមួយចំនួន បានបិទទ្វារ មិនទទួលយកអំណោយដោយសារការប្រកាន់ជំនឿពូជសាសន៍ ។ ឯកឧត្តម ទេសេរដ្ឋមន្ត្រី…