Category: នយោបាយ

  • អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ម្ចាស់អាជីវកម្មលើគ្រប់វិស័យ ត្រូវតែងាកមកពង្រឹងការផលិត ដោយខ្លួនឯងវិញ ខណៈបច្ចុប្បន្ន កម្ពុជាយើងនាំចូលជាង ៨០ភាគរយទៅហើយ

    អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ម្ចាស់អាជីវកម្មលើគ្រប់វិស័យ ត្រូវតែងាកមកពង្រឹងការផលិត ដោយខ្លួនឯងវិញ ខណៈបច្ចុប្បន្ន កម្ពុជាយើងនាំចូលជាង ៨០ភាគរយទៅហើយ

    ភ្នំពេញ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ម្ចាស់ក្រុមហ៊ុន សហគ្រាស និងម្ចាស់អាជីវកម្មលើគ្រប់វិស័យ ត្រូវតែងាកមក ពង្រឹងការផលិតដោយខ្លួនឯងវិញ ដូចជា ម្ហូបអាហារវេចខ្ចប់រួចជាដើម ខណៈបច្ចុប្បន្ន កម្ពុជាយើងនាំចូល ស្ទើរតែ៨០ ទៅ៩០ភាគរយទៅហើយ។ នេះជាការបញ្ជាក់របស់ធម្មទានាចារ្យ តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបក្នុងកម្មវិធីវេទិកាម្ចាស់អាជីវកម្មកម្ពុជា «ការប្រឈម និងឱកាសក្រោយកូវីដ-១៩ និងរលកសេដ្ឋកិច្ចសកលថ្មី» ដែលរៀបចំដោយហូមឌូខេសិន នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ហើយនេះ គឺជាព្រឹត្តិការណ៍ដ៏កម្រមានសម្រាប់ម្ចាស់អាជីវកម្មទាំងអស់ ក្នុងការជួបជុំគ្នាដើម្បីទទួលបាននូវព័ត៌មានសំខាន់ៗ ទាក់ទងនឹងគោលនយោបាយអភិវឌ្ឍថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នឹងវិបត្តិនាពេលខាងមុខនេះ ។ ធម្មទានាចារ្យ កឹម អឿន ស្ថាបនិក និងជាអគ្គនាយកសហគ្រាសហូមឌូខេសិន បានលើកឡើងថា វេទិកាម្ចាស់អាជីវកម្មកម្ពុជា នាថ្ងៃនេះក្នុងគោលបំណងផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសកល និងក្នុងស្រុកនាពេលថ្មីៗនេះ និងដើម្បីដាក់ចេញនូវគម្រោងគាំទ្រផ្សេងៗ និងគោលនយោបាយថ្មីដោយទីភ្នាក់ងារអន្តរជាតិ និងស្ថាប័នរដ្ឋាភិបាលក្នុងស្រុក និងដើម្បីជួយម្ចាស់អាជីវកម្មក្នុងការរៀបចំខ្លួនសម្រាប់បញ្ហាប្រឈមនាពេលខាងមុខ ក៏ដូចជាឱកាសបន្ទាប់ពី COVID-19 និងរលកនៃការធ្លាក់ចុះសេដ្ឋកិច្ចនាពេលខាងមុខ និងដើម្បីក្លាយជាមូលដ្ឋានសម្រាប់បណ្តាញអាជីវកម្ម និងកិច្ចសហប្រតិបត្តិការ ក៏ជាកន្លែងសម្រាប់ករណីបង្ហាញអាជីវកម្មព្រមទាំងផ្ដល់ឱកាសឱ្យវាគ្មិនកិត្តិយស រួមជាមួយម្ចាស់អាជីវកម្មមានការជជែកវែកញែកអំពីអាជីវកម្មរបស់ខ្លួនដែលស្របទៅនឹងបរិបទបច្ចុប្បន្ន។…

  • ក្រសួងបរិស្ថាន និងអង្គការដៃគូរួមគ្នាពង្រីកចំនួនប្រជាសាស្រ្តសត្វក្រពើភ្នំក្នុងដែនជម្រកសត្វព្រែស្រែពក ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី

    ក្រសួងបរិស្ថាន និងអង្គការដៃគូរួមគ្នាពង្រីកចំនួនប្រជាសាស្រ្តសត្វក្រពើភ្នំក្នុងដែនជម្រកសត្វព្រែស្រែពក ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី

    ខេត្តមណ្ឌលគិរី ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន និងសង្គមស៊ីវិលបង្ហាញជំហររួមគ្នាក្នុងការអភិរក្ស ក៏ដូចជារួមគ្នាបង្កាត់ពូជកូនសត្វក្រពើភ្នំក្នុងដែនជម្រកសត្វព្រែស្រែពក ឱ្យមានចំនួនកើនឡើងនៅថ្ងៃខាងមុខ ។ ថ្លែងក្នុងពិធីដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុក កោះញែក ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថាក្រសួង និងដៃគូចង់ពង្រឹងចំនួនប្រជាសាស្រ្តចំនួនសត្វក្រពើភ្នំនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។តាមរយៈការសិក្សាស្រាវជ្រាវរបស់អង្គការដៃគូគឺគេឃើញវត្តមានកូនសត្វក្រពើភ្នំ កំពុងតែរស់នៅតំបន់មួយនេះ ពិសេសនៅតាមបណ្តោយដងទន្លេស្រែពកដែលស្ថិតនៅក្នុងភូមិសាស្រ្តជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី។សម្រាប់ការសិក្សាតាំងតែពីឆ្នាំ ២០០៥មកគេឃើញមានតែស្លាកស្នាមក្នុងនេះគេឃើញ លាមក ដានជើង ឬក៏ដានកន្ទុយ ប៉ុន្តែថ្មីៗនេះគេឃើញដោយផ្ទាល់នៃវត្តមានកូនសត្វក្រពើភ្នំតែម្តង។ ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា”កន្លងមកដោយសារកត្តាការប្រែប្រួលអាកាសធាតុ ការនេសាទ ខុសច្បាប់ ហើយពិសេសការប្រមូលពងក្រពើដែលធ្វើឱ្សសត្វក្រពើភ្នំនៅកន្លែងនេះមួយចំនួនទទួលរងការបាត់បង់ ហើយយើងទើបតែរកឃើញនៅឆ្នាំ ២០២១នៅដែនជម្រកសត្វព្រៃស្រែពកនេះដែលជាការបន្ថែមទៅលើទីតាំងក្រពើភ្នំ នៅតំបន់ផ្សេងទៀតដែលយើងបានរកឃើញកន្លងមកមានតែនៅតំបន់អារែង ខេត្តកោះកុង ប៉ុន្តែឥឡូវនេះបានបញ្ជាក់វត្តមានហើយគឺនៅតំបន់ស្រែពកនេះក៏មានវត្តមានសត្តដ៏កម្របំផុតក្នុងលោកនេះផងដែរ”។ ឯកឧត្តម រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា”ពេលនេះយើងកំពុងសិក្សារួមគ្នាថា តើយើងពង្រឹងប្រព័ន្ធ ចំនួនប្រជាសាស្រ្ត នៅតំបន់សត្វស្រែពកយ៉ាងដូចម្តេច?ចំណុចសំខាន់ការដែលពង្រឹងវត្តមានសត្វក្រពើភ្នំដែលមានជាក់ស្តែងនៅកន្លែងនេះជាចំណុចអាទិភាព ។យ៉ាងណាក្តីបើចំនួនសត្វក្រពើភ្នំមានចំនួនតិច ហេតុនេះបើយើងអនុវត្តស្តារសត្វប្រភេទនេះបែបធម្មជាតិគឺវាអាចចំណាយពេលយូរ ហើយពេលខ្លះវាខាតពេលវេលាថែមទៀត ។ក្រៅពីនេះចំនួនកំណើនក៏យើងមិនអាចកំណត់ថាវាអាចកើនឡើងតាមអ្វី ដែលយើងរំពឹងទុកឡើយ។ហេតុនេះបានជាយើងសិក្សាថាតើត្រូវបង្កើនបែបថ្មីឬយ៉ាងណា។កន្លងមកសម្រាប់កម្ពុជាយើងបានធ្វើកិច្ចការបង្កាត់ពូជសត្វជាច្រើនមកហើយ ដូចជាពូជអណ្តើកហ្លួងគឺ អង្គការ មូលនិធិ សត្វព្រៃ ពិភពលោក (WWF)បានបង្កាត់ដើម្បីយកពន្លែងចូលទៅក្នុងធម្មជាតិ។ចំណែកនៅខេត្តក្រចេះប្រភេទសត្វកន្ធាយក្បាលកង្កែប ក៍មានការបង្កាត់នូវកូនរបស់វា…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញ ប្រកាសជាផ្លូវការបញ្ចូល យុវជនប្រមាណ ៣០៨៦នាក់ ជាសមាជិក សមាជិកាថ្មីនៃគណបក្សប្រជាជនកម្ពុជា នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញ ប្រកាសជាផ្លូវការបញ្ចូល យុវជនប្រមាណ ៣០៨៦នាក់ ជាសមាជិក សមាជិកាថ្មីនៃគណបក្សប្រជាជនកម្ពុជា នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប

    ខេត្តសៀមរាប៖ យុវជនម្រមាណ ៣០៨៦នាក់ នៅសង្កាត់សាលាកំរើក ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចូលជាសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ្នកឧកញា សៀង ណាំ ដំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងសមាជិក សមាជិកាបក្សជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ។ ក្នុងឱបញ្ចូលយុវជនប្រមាណ ៣០៨៦នាក់ ជាសមាជិក សមាជិកាថ្មីនៃគណបក្សប្រជាជនកម្ពុជានោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានផ្ញើសារទៅកាន់អ្នកវិភាគបែបស៊ីជម្រៅ ដើម្បីបំភ្លឺពាក់ព័ន្ធនឹងទំនាក់ទំនងបងប្អូនរវាងឯកឧត្តម និងលោក ហ៊ុន ម៉ានី ដែលត្រូវជាប្អូនប្រុសពៅនោះ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចំពោះបងប្អូនរបស់ឯកឧត្តមទាំង៥នាក់ ប្រៀបដូចជាសរសរទាំង៥ ដែលទ្រទ្រង់គ្រួសារ បើសរសេរមួយណាបាក់ក៏ធ្វើឱ្យផ្ទះនេះបាត់លំនឹង ហើយរលំបាក់គ្រោះថ្នាក់ទាំងអស់គ្នាដែរ។ ឯកឧត្តម បានបញ្ជាក់ទៀតថា…

  • មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានផ្តាំផ្ញើ អភិបាលរងខេត្តរតនគិរីថ្មី ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវយកចិត្តទុកដាក់អនុវត្តន៍តួនាទី ភារ:កិច្ចរបស់ខ្លួន ប្រកបដោយមនសិការ វិជ្ជាជីវ: និងការទទួលខុសត្រូវខ្ពស់

    មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានផ្តាំផ្ញើ អភិបាលរងខេត្តរតនគិរីថ្មី ដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវយកចិត្តទុកដាក់អនុវត្តន៍តួនាទី ភារ:កិច្ចរបស់ខ្លួន ប្រកបដោយមនសិការ វិជ្ជាជីវ: និងការទទួលខុសត្រូវខ្ពស់

    ខេត្តរតនគិរី ៖ ប្រសាសន៍ផ្តាំផ្ញើរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ងី ច័ន្ទ្រផល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តរតនគិរី ។ យោងតាមសេចក្តីសម្រេច អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរីថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនាពេលនោះមានចំនួន ៦រូប ក្នុងនោះតែងតាំងថ្មី ៤រូប និងផ្ទេរភារកិច្ច ២រូប គឺ ១-លោក ងិន ណែល ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត ,២-លោក ខ័ណ្ឌ ចំណាន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្ត ,៣-លោក ម៉ា វិចិត្រ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរងខេត្ត និង ៤-លោក វ៉ាន់ សោភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងមុខងារសាធារណៈ ជាអភិបាលរងខេត្តរតនគិរី។…

  • មន្រ្តី និង អ្នកជំនាញចង់ឃើញតំបន់ទេសភាពភាគខាងកើតដែលជាទីកន្លែងប្រៀបប្រដូចគ្រាប់ពេជ្រមិនទាន់ច្នៃឱ្យក្លាយជា សក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិ

    មន្រ្តី និង អ្នកជំនាញចង់ឃើញតំបន់ទេសភាពភាគខាងកើតដែលជាទីកន្លែងប្រៀបប្រដូចគ្រាប់ពេជ្រមិនទាន់ច្នៃឱ្យក្លាយជា សក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិ

    ខេត្តមណ្ឌលគិរី ៖ តំបន់ទេសភាពភាគខាងកើតគឺជាគ្រាប់ពេជ្រមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ ជាពិសេស នៅដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ព្រៃល្បោះដែលជាជម្រកសត្វប្រភេទក្រចកជើងចំពាម ជាពិសេសសត្វទន្សោង ដែលតំណាងឱ្យ ៦០ភាគរយនៃសត្វទន្សោងនៅលើពិភពលោក កំពុងរស់នៅតំបន់ដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរី ដើម្បីប្រែក្លាយជាសក្តានុពលនៃវិស័យទេសចរណ៍ធម្មជាតិនៅថ្ងៃខាងមុខ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជា។ ការលើកឡើងឱ្យឃើញពីសក្តានុពលនៃតំបន់ទេសភាពភាគខាងកើតប្រទេសកម្ពុជា ហើយចង់ប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍ធម្មជាតិ របស់ប្រធានអង្គការ WWF ប្រចាំកម្ពុជារូបនេះធ្វើឡើងក្នុងពិធី ពិនិត្យលើការសិក្សាស្រាវជ្រាវរបាយសត្វព្រៃរបស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWFដែលបានរៀបចំឡើងនាដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ គួរបញ្ជាក់ថា តំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតជាប្រភេទព្រៃរបោះស្ថិតនៅភាគខាងជើង និងភាគ ខាងឦសាននៃប្រទេសកម្ពុជា ចាប់ពីខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ។ តំបន់នេះជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់អេកូឡូស៊ី ដែលមានតម្លៃជីវៈចម្រុះខ្ពស់ ចំនួន៨ សម្រាប់កម្មវិធីអភិរក្សអាទិភាពក្នុងតំបន់មេគង្គ។ ទាក់ទិនក្នុងរឿងនេះ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជាបានឱ្យដឹងថា មុនពេលចង់ឱ្យតំបន់ព្រៃល្បោះដ៏ធំកន្លែងនេះក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល ពិតណាស់គេចាំបាច់ត្រូវគ្រប់គ្រង និងអភិរក្សឱ្យបានលើតំបន់អភិរក្សនេះដើម្បីបង្កើនចំនួនជីវៈចម្រុះ។ ជាមួយគ្នានេះ លោក…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ប្តេជ្ញាយកឈ្នះ ៥/៥ អាសនៈ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ប្តេជ្ញាយកឈ្នះ ៥/៥ អាសនៈ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ

    ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៨ កើត ខែភត្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២២ ។ ថ្លែង ក្នុងឱកាស នោះ លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន បាន ផ្តាំផ្ញើ ការសួរសុខទុក្ខ ពី សំណាក់ សម្តេច តេ ជោ ហ៊ុន សែន ប្រធាន គណបក្ស ប្រជាជន កម្ពុជា ជូន ដល់ សមាជិក គណបក្ស ប្រជាជន ទូទាំង ខេត្តស្វាយរៀង ទាំងអស់ ដោយក្តីនឹករលឹក ។…

  • ឯកឧត្តម នេត្រ ភក្ត្រា ៖ គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់ ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី

    ឯកឧត្តម នេត្រ ភក្ត្រា ៖ គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់ ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី

    ខេត្តមណ្ឌលគិរី ៖ «ការដាក់អន្ទាក់ចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃ និងចាប់សត្វព្រៃដោយការប្រើប្រាស់ឆ្កែប្រមាញ់ដោយខុសច្បាប់ គឺជាកត្តាគំរាមមកំហែងដែលកំពុងតែកើតឡើងមកលើសត្វព្រៃក្នុងតំបន់ការពារធម្មជាតិដែលចាំបាច់គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់នេះដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងអំឡុងពេលដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីដើម្បីពិនិត្យលើការសិក្សាស្រាវជ្រាវរបាយសត្វព្រៃរបស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWF។ ដំណើរទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងនិងការងារអភិរក្សធនធានធម្មជាតិរួមមានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ព្រៃល្បោះធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមាន ផ្ទៃដីសរុបទំហំជាង ៣៧ម៉ឺនហិកតា។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញនៃមន្ទីរបរិស្ថាន និងអង្គការ WWF បរិមាណសត្វកម្រៗមួយចំនួនក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចនៅតែប្រឈមមុខនឹង ការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ការធ្លាក់ចុះនេះដោយសារតែកត្តាគំរាមកំហែងចម្បងគឺអន្ទាក់ ការប្រើប្រាស់ កាំភ្លើងពិតនិងកាំភ្លើងកែច្នៃដើម្បីបាញ់សត្វព្រៃ និងការប្រើប្រាស់សត្វឆ្កែប្រមាញ់សត្វព្រៃដោយខុសច្បាប់ នៅតែកើតមាន។ ឯកឧត្តមបានថ្លែងថា ថ្វីត្បិតតែចំនួនសត្វក្រចកជើងចំពាមមានការប្រឈមមុខថយចុះ តែទន្ទឹមនឹងនេះប្រភេទសត្វព្រៃខ្លះប្រភេទពានររួមមានសត្វស្វាកន្ទុយស ស្វាព្រាម មានចំនួនថេរ និងមានការកើនឡើង ហើយប្រភេទសត្វស្លាបដូចជាសត្វត្មាតមានវត្តមានឡើងវិញក្នុងដែនជម្រកសត្វព្រៃស្រែពក។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាគ្រប់ភាគីទាំងអស់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វព្រៃឱ្យបានគង់វង្ស និងខិតខំដាក់ចុះវិធានការផ្សេងៗរួមទាំងវិធានការ ច្បាប់និងវិធានការសេដ្ឋកិច្ចទន្ទឹមគ្នា។ បើតាមការឱ្យដឹងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅឆ្នាំ ២០២១ កន្លងទៅ អន្ទាក់ជាង ១២០០០ ត្រូវបានដោះចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃភ្នំព្រេច។…

  • តតាំងក្តីនៅបារាំង៖ លោក សម រង្ស៊ី ព្យាយាមពន្យល់ពីស្ថានភាពនយោបាយកម្ពុជា ខណៈមេធាវីសម្តេចេជោ ហ៊ុន សែន សួររកតឹងតាងនៃការចោទប្រកាន់

    តតាំងក្តីនៅបារាំង៖ លោក សម រង្ស៊ី ព្យាយាមពន្យល់ពីស្ថានភាពនយោបាយកម្ពុជា ខណៈមេធាវីសម្តេចេជោ ហ៊ុន សែន សួររកតឹងតាងនៃការចោទប្រកាន់

    ភ្នំពេញ៖តុលាការបារាំង នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ បានបើកការស្តាប់ក្តីនៃសំណុំរឿងរវាងលោក សម រង្ស៊ី និងលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាបណ្តឹងដែលសម្តេចេ ហ៊ុន សែន ប្តឹងទៅតុលាការបារាំងកាលពីឆ្នាំ២០១៩ ក្រោយលោក សម រង្ស៊ី លើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាមនុស្សនៅពីក្រោយការស្លាប់របស់ លោក ជា វិជ្ជា ប្រធានសហជីព និងលោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ។ ជាងប្រាំម៉ោងក្នុងសវនាការលោក សម រង្ស៊ី បានព្យាយាមបង្វែស្ថានការណ៍ដោយលើកនិយាយពីបរិបទនយោបាយកម្ពុជានាខណៈមេធាវីសម្តេចតេជោ ហ៊ុន សែន ទាមទាររកភស្តុតាងរឹងមាំនៃការចោទប្រកាន់។ គួរជ្រាបថា នៅក្នុងសំណុំរឿង​ប្ដឹងផ្ដល់​ដល់​តុលាការ​ស្រុក​បារាំង​នេះ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ទៅ​បី​ឆ្នាំ ទម្រាំតុលាការបារាំងបានបើកសវនាការនៅថ្ងៃទី០១កញ្ញាម្សិលមិញ ដើម្បីជំនុំជម្រះក្តី។ ជាបណ្តឹងពីបទបរិហាកេរ្ត៍ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ក្នុងនាមជាចុងចោទ បានបង្ហាញមុខនៅតុលាការដោយផ្ទាល់ ខណៈដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើមបណ្តឹង បានចាត់ក្រុមមេធាវីតំណាងរបស់លោក ទៅបំភ្លឺរឿងក្តី។ ជាជំនួបនៅមុខតុលាការបរទេស លោក…