Category: នយោបាយ

  • ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួប រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយប្រតិភូវិនិយោគិនម៉ាឡេស៊ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា

    ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួប រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយប្រតិភូវិនិយោគិនម៉ាឡេស៊ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា

    ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យប្រតិភូវិនិយោគិនម៉ាឡេស៉ី និងតំណាងក្រុមហ៊ុនជាដៃគូនៅកម្ពុជា ចំនួនប្រមាណ ១៥០រូប ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ បេសកកម្មធុរកិច្ចនេះ ត្រូវបានរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សហការជាមួយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងជំរុញលំហូរពាណិជ្ជកម្ម វិនិយោគទ្វេភាគី និងស្វែងយល់ពីសក្តានុពលនៅប្រទេសកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា នេះជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ហើយបេសកកម្មធុរកិច្ចម៉ាឡេស៉ីនេះ គឺជាបេសកកម្មធុរកិច្ចលើកទី២ មកកាន់កម្ពុជាផងដែរ បន្ទាប់ពីភាពជោគជ័យនៃបេសកកម្មធុរកិច្ចលើកទី១ របស់ប្រតិភូម៉ាឡេស៉ីពីសហគ្រាស ធុនតូច និងមធ្យម កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងសម្តែងក្តីសោមនស្សរីករាយ ដែលកម្មវិធីនេះប្រព្រឹត្តិឡើងចំថ្ងៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសម៉ាឡេស៉ី ស្របពេលឆ្នាំ២០២២នេះ ជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច របស់ស្ថានតំណាងកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ីផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ចម៉ាឡេស៉ីនេះ…

  • ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងអំណរគុណលោកយាយ លោកតា លោកអុំ ពូ មីង ដែលបានកោតសរសើរលើអត្តចរិតឯកឧត្តម និងបងប្អូនថា ស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងស្រលាញ់គ្នា

    ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងអំណរគុណលោកយាយ លោកតា លោកអុំ ពូ មីង ដែលបានកោតសរសើរលើអត្តចរិតឯកឧត្តម និងបងប្អូនថា ស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងស្រលាញ់គ្នា

    ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហោះសារថ្លែងអំណរគុណដល់ លោកយាយលោកតា លោកអុំ ពូ មីង ជាច្រើន ដែលបានកោតសរសើរ លើអត្តចរិតលោក និងបងប្អូនបង្កើតដទៃទៀតថា ស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងស្រលាញ់គ្នា។ តាមរយៈហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា «កន្លងមកមានលោកយាយលោកតា លោកអ៊ុ ពូមីងជាច្រើនធ្លាប់បាននិយាយប្រាប់ខ្ញុំថា ឪពុកម្តាយរបស់ខ្ញុំ ចិញ្ចឹមកូនបានល្អៗណាស់ ទាំងប្រុស ទាំងស្រី គឺស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងចេះស្រលាញ់គ្នា។ ខ្ញុំសូមអរគុណលោកយាយលោកតា លោក អុំ ពូមីង ចំពោះការសរសើរនេះ»។ ឯកឧត្តម បានបន្តថា «លទ្ធផលទាំងនេះគឺមានដោយសារអ្នកមានគុណទាំងពីររបស់ខ្ញុំ គឺលោកឪពុក និងអ្នកម្តាយរបស់ខ្ញុំ ដែលគាត់តែងតែណែនាំប្រៀនប្រដៅកូនៗទាំងអស់ ជាប់ជាប្រចាំអោយប្រព្រឹត្តិនូវអំពើល្អ ប្រកាន់ខ្ជាប់នូវសីលធម៌…

  • ថ្នាក់ដឹកនាំក្រសួងបរិស្ថានចូលរួមផ្តល់ធាតុចូលក្នុង«កិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ក្នុងក្របខណ្ឌក្រុមប្រទេសG20

    ថ្នាក់ដឹកនាំក្រសួងបរិស្ថានចូលរួមផ្តល់ធាតុចូលក្នុង«កិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ក្នុងក្របខណ្ឌក្រុមប្រទេសG20

    ឥណ្ឌូនេស៊ី៖ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ»ដែលបានរៀបចំឡើងក្របខណ្ឌក្រុមប្រទេសG20 ក្រោមមូលបទ «ស្តារឡើងវិញរួមគ្នា ស្តារឡើងវិញកាន់តែរឹងមាំជាងមុន» នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅបាលី សាធារណរដ្ឋឥណ្ឌូនេស៊ីត្រូវបានបិទបញ្ចប់ទៅវិញហើយដោយថ្នាក់ដឹកនាំក្រសួងបរិស្ថានបានសម្តែងស្វាគមន៍ការពង្រីកភាពជាដៃគូអន្តរជាតិនិងវិស័យឯកជនពីការប្រែប្រួលអាកាសធាតុ។ គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សា មុនសរុបបិទ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានចូលរួមផ្តល់ធាតុចូលដល់អង្គប្រជុំថា៖ ការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ចាំបាច់ត្រូវអនុវត្តទន្ទឹមគ្នា ដែលនឹងជួយធានាថា ដំណោះស្រាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនឹងមានប្រសិទ្ធភាពប្រសិទ្ធផល ចូលរួមលើកកម្ពស់អត្ថប្រយោជន៍រួម និងសុខុមាលភាពសង្គម។ ឯកឧត្តម បានថ្លែងក្នុងពិធីនេះថា” កម្ពុជាស្វាគមន៍ការពង្រីកភាពជាដៃគូជាមួយដៃគូអន្តរជាតិ និងវិស័យឯកជន ដើម្បីអនុវត្តយន្តការជំរុញបន្លាស់ប្តូរឈានទៅរកសេដ្ឋកិច្ចធន់ និងបញ្ចេញកាបូនទាប ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូនដល់ក្រុមប្រទេសG20 បណ្តាប្រទេស និងភាគីនានាដែលបានចូលរួមកិច្ចប្រជុំនេះថា៖ កម្ពុជាក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានកំពុងដឹកនាំរៀបចំសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់សន្និសីទកំពូលលើកទី២៧បណ្តាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP-27) នៅប្រទេសអេហ្សីបនាចុងឆ្នាំនេះ។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីបរិស្ថាន និងព្រៃឈើ ឥណ្ឌូនេស៊ី ក្នុងនាមជាប្រទេសប្រធានផ្លាស់វេនក្រុមប្រទេសG20សម្រាប់ឆ្នាំ២០២២ ដែលមានប្រតិភូចូលរួម រួមមានរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៃបណ្តាក្រុមប្រទេស G20 បណ្តាប្រទេសជាភ្ញៀវដែលក្នុងនោះមានកម្ពុជាផងដែរក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន និងអង្គការក្រោមឆ័ត្រអង្គការសហប្រជាជាតិមួយចំនួន ៕ ប្រភព…

  • ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ៖ តួនាទី គឺជាបន្ទុកដែលត្រូវរែក មិនមែនយកតួនាទីដើម្បីទាញយកផលប្រយោជន៍ពីប្រជាពលរដ្ឋនោះទេ តួនាទីជាការរែក គឺខាងក្រោយរែកច្បាប់ ខាងមុខរែករាស្ត្រ

    ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ៖ តួនាទី គឺជាបន្ទុកដែលត្រូវរែក មិនមែនយកតួនាទីដើម្បីទាញយកផលប្រយោជន៍ពីប្រជាពលរដ្ឋនោះទេ តួនាទីជាការរែក គឺខាងក្រោយរែកច្បាប់ ខាងមុខរែករាស្ត្រ

    ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនមានប្រសាសន៍ថា តួនាទី គឺជាបន្ទុកដែលត្រូវរែក មិនមែនយកតួនាទីដើម្បីទាញយកផលប្រយោជន៍ អំពីប្រជាពលរដ្ឋនោះទេ តួនាទីជាការរែក គឺខាងក្រោយរែកច្បាប់ ខាងមុខរែករាស្ត្រ ពាក្យថា រែករាស្ត្រ គឺយើងត្រូវមានភាពទំនួលខុសត្រូវ នូវអ្វីៗទាំងអស់ដែលប្រជាពលរដ្ឋយើងត្រូវការ ឱ្យយើងបំពេញ និងបម្រើ រាល់សេវាផ្សេងៗដល់បងប្អូន អ្វីទៅដែលហៅថា រែកច្បាប់ ។ ច្បាប់គឺតឹងរឹងមុតស្រួច ប៉ុន្តែអ្នក អនុវត្តច្បាប់ ត្រូវមានចរិតបត់បែន ផ្អែកលើស្ថានភាព ជាក់ស្តែង របស់បងប្អូនប្រជាពលរដ្ឋ និងតម្រូវការប្រចាំថ្ងៃ របស់លោក ប៉ុន្តែមិនអាចឲ្យខុសឬចេញពីគន្លងច្បាប់នោះទេ ហើយត្រូវចេះបំបែក ដូច្នេះការអនុវត្តច្បាប់ ត្រូវពិនិត្យ ឱ្យដល់ឬសកែវ នៃច្បាប់សឹមអនុវត្ត ទើបយើងមិនមានវិប្បដិសារី ហើយគាត់នឹងទទួលបាននូវភាពកក់ក្តៅអំពីយើង ។ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាស តែងតាំង លោក អុឹម ចាន់សោធន ឋានន្តរ:ស័ក្តិ វរ:មន្ត្រី ថ្នាក់លេខ ៣ ជាអភិបាលនៃគណៈអភិបាលស្រុកទឹកឈូ…

  • នាយឧត្តមសេនីយ៍ សៅ សុខា ក្រើនរំលឹកដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចស្នូល ស្មោះត្រង់ចំពោះប្រទេសជាតិ ប្រជាជន និងត្រូវគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត

    នាយឧត្តមសេនីយ៍ សៅ សុខា ក្រើនរំលឹកដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចស្នូល ស្មោះត្រង់ចំពោះប្រទេសជាតិ ប្រជាជន និងត្រូវគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត

    ខេត្តកំពង់ធំ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែង ក្រើនរំលឹកបែបនេះ ក្នុងគ្រាដែល លោកនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំថ្មី នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ។ យោងតាមសេចក្តីសម្រេច អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ត្រូវបានផ្លាស់ប្តូរមុខតំណែងជា សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែតាំង លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ជំនួសវិញ។ នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា ការតែងតាំង ដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ និងការផ្លាស់ប្តូរមុខតំណែង គឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ ១- ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន…

  • រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ឱ្យដំណើរការយន្តការច្រកចេញចូលនៅតាមឃុំ សង្កាត់ទាំង ៦៧ក្នុងខេត្ត ដើម្បីកាត់បន្ថយអំពើពុករលួយ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ

    រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ឱ្យដំណើរការយន្តការច្រកចេញចូលនៅតាមឃុំ សង្កាត់ទាំង ៦៧ក្នុងខេត្ត ដើម្បីកាត់បន្ថយអំពើពុករលួយ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ

    បន្ទាយមានជ័យ ៖ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត បានដាក់ឱ្យដំណើរការយន្តការច្រកចេញចូលនៅតាមឃុំសង្កាត់ទាំង ៦៧ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមកាត់បន្ថយអំពើពុករលួយ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាពលរដ្ឋ។ យើងជាមន្ត្រី ជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន និងធានាគុណភាព។ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត នៅស្រុកអូរជ្រៅនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ។ តាមអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានតែងតាំង លោក កែវ តារារស្មី ជាអភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ។ បន្ទាប់ពីលោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្តអានអនុក្រឹត្យប្រគល់អនុក្រឹត្យ និងមតិប្តេជ្ញាចិត្តរួចមក ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់អាជ្ញាធរស្រុក បំពេញការងារដោយទំនួលខុសត្រូវ និងទទួលបានសមិទ្ធផលជាច្រើនក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដូច្នេះយើងត្រូវរួមគ្នាសម្រេចនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានក្រើនរលឹកដល់អភិបាលស្រុកទើបទទួលបានការតែងតាំងថ្មីរួមនិងថ្នាក់ដឹកនាំ មន្ត្រី កងកម្លាំងប្រដាប់អាវុធ មន្ត្រីពាក់ព័ន្ធ ត្រូវបន្តខិតខំបម្រើសេវាឲ្យកាន់តែល្អថែមទៀតជូនប្រជាពលរដ្ឋ…

  • កិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ ត្រូវបានបិទបញ្ចប់ដោយកម្ពុជាសម្តែងស្វាគមន៍ការពង្រីកភាពជាដៃគូអន្តរជាតិ និងវិស័យឯកជន

    កិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ ត្រូវបានបិទបញ្ចប់ដោយកម្ពុជាសម្តែងស្វាគមន៍ការពង្រីកភាពជាដៃគូអន្តរជាតិ និងវិស័យឯកជន

    ប្រទេសឥណ្ឌូនេស៊ី ៖ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ដែលបានរៀបចំឡើងក្របខណ្ឌក្រុមប្រទេសG20 ក្រោមមូលបទ «ស្តារឡើងវិញរួមគ្នា ស្តារឡើងវិញកាន់តែរឹងមាំជាងមុន» នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ីត្រូវបានបិទបញ្ចប់ទៅវិញហើយដោយកម្ពុជាសម្តែងស្វាគមន៍ការពង្រីកភាពជាដៃគូអន្តរជាតិ និង វិស័យឯកជនដើម្បីអនុវត្តយន្តការជំរុញបន្លាស់ប្តូរឈានទៅរកសេដ្ឋកិច្ចធន់ និងបញ្ចេញកាបូនទាប។ គួរបញ្ជាក់ថានៅក្នុងកិច្ចពិភាក្សា មុនសរុបបិទ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានចូលរួមផ្តល់ធាតុចូលក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានចូលរួមផ្តល់ធាតុចូលដល់អង្គប្រជុំនេះដោយថ្លែងថា៖ ការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ចាំបាច់ត្រូវអនុវត្តទន្ទឹមគ្នា ដែលនឹងជួយធានាថាដំណោះស្រាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនឹងមានប្រសិទ្ធភាពប្រសិទ្ធផល ចូលរួមលើកកម្ពស់អត្ថប្រយោជន៍រួម និងសុខុមាលភាពសង្គម។ ឯកឧត្តមបានថ្លែងក្នុងពិធីនេះថា” កម្ពុជាស្វាគមន៍ការពង្រីកភាពជាដៃគូជាមួយដៃគូអន្តរជាតិ និងវិស័យឯកជនដើម្បីអនុវត្តយន្តការជំរុញបន្លាស់ប្តូរឈានទៅរកសេដ្ឋកិច្ចធន់ និងបញ្ចេញកាបូនទាប ហើយបានជម្រាបជូនដល់ក្រុមប្រទេសG20 បណ្តាប្រទេស និងភាគីនានាដែលបានចូលរួមកិច្ចប្រជុំនេះថា៖ កម្ពុជាក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានកំពុងដឹកនាំរៀបចំសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់សន្និសីទកំពូលលើកទី២៧បណ្តាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP-27) នៅប្រទេសអេហ្សីបនាចុងឆ្នាំនេះ។ សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីបរិស្ថាន និងព្រៃឈើ ឥណ្ឌូនេស៊ី ក្នុងនាមជាប្រទេសប្រធានផ្លាស់វេនក្រុមប្រទេសG20សម្រាប់ឆ្នាំ២០២២ ដែលមានប្រតិភូចូលរួម រួមមានរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៃបណ្តាក្រុមប្រទេស G20 បណ្តាប្រទេសជាភ្ញៀវដែលក្នុងនោះមានកម្ពុជាផងដែរក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន និងអង្គការក្រោមឆ័ត្រអង្គការសហប្រជាជាតិមួយចំនួន៕ដោយ៖ម៉ាដេប៉ូ

  • ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្តេចតេជោ តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាពក្នុងបុព្វហេតុសង្រ្គោះស្តារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

    ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្តេចតេជោ តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាពក្នុងបុព្វហេតុសង្រ្គោះស្តារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

    កំពង់ឆ្នាំង ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និងអាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ។ នេះជាលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលព្រឹកថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ នៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជានិងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន“ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម”ដើម្បីខេត្តកំពង់ឆ្នាំងអស់មីន ។ កិច្ចប្រជុំខាងលើនេះ មានការចូលរួមពី ឯកឧត្តម អម សុភា អភិបាលរងខេត្តនិងជាប្រធាឲនគណៈកម្មាធិការសកម្មភាពមីនខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងអង្គភាពស៊ីម៉ាក់ មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលស្រុកនិងក្រុមការងាររៀបចំផែនការសកម្មភាពមីន ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា បេសកកម្មនៃការងារបោសសម្អាតមីននេះ គឺជាការអនុវត្តនូវទស្សនវិស័យ និងគោលបំណងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់នូវការឈឺចាប់ ការភ័យខ្លាចនិងទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្រោយសង្រ្គាម។ ឯកឧត្តមបានបន្តទៀតថា សម្តេចតេជោ តែងតែចាត់ទុកការងារបោសសម្អាតមីន…

  • រាជរដ្ឋាភិបាលកម្ពុជា សូមអភ័យ​ទោសកូរ៉េ ជប៉ុន និងថៃ កុំឱ្យប្តឹង​ពលករដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសនា ខឹម វាសនា

    រាជរដ្ឋាភិបាលកម្ពុជា សូមអភ័យ​ទោសកូរ៉េ ជប៉ុន និងថៃ កុំឱ្យប្តឹង​ពលករដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសនា ខឹម វាសនា

    រាជរដ្ឋាភិបាលកម្ពុជា សូមការអភ័យទោសពីរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ ហើយស្នើកុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារ ព្រោះចាញ់បោកការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ។ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ។ លោកក៏អំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយបាន។

  • ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ភ្នំគូលែន

    ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ភ្នំគូលែន

    យោងមតិដឹកនាំ សម្រេចដ៏ខ្ពង់ខ្ពស់បំផុត ខ្ញុំគោរពសុំកិច្ចសហការ ពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា តំណាងស្ថាននីយ៍ វិទ្យុនិងទូរទស្សន៍ និងបណ្តាញសង្គម មេត្តាផ្សព្វផ្សាយឱ្យបានទូលាយ នូវ Video ៖ «ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ភ្នំគូលែន» – សូមគោរពអរគុណ