-
យោធាចារ្យ នាយ-ពលទាហានចំនួន ១១២នាក់ នៃសាលាពលទាហានទី៥ បានចូលរួមស្តាប់ការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការងារអប់រំចិត្តសាស្ត្រ

ខេត្តបាត់ដំបង៖ យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន សាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោកចំនួន ១១២នាក់ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានចូលរួមស្តាប់ការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ការងារអប់រំចិត្តសាស្ត្រ និងភារកិច្ចចំពោះមុខរបស់កងយោធពលភូមិន្ទ ឧទ្ទេសនាមដោយឧត្ដមសេនីយ៍ត្រី សួន សុន នាយកសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក ។ ឧត្តមសេនីយ៍ត្រី សួន សុន មានប្រសាសន៍ថា គោលបំណងនៃការផ្សព្វផ្សាយនាពេលនេះ ដើម្បីឲ្យ នាយទាហាន នាយទាហានរង និងពលហានយើងបានយល់ជ្រួតជ្រាបពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗនៅលើសកលលោក សភាពការណ៍តំបន់ ពិសេសការប្រកាន់ភ្ជាប់នូវបទវិន័យ លក្ខនន្តិកៈ និងបទបញ្ញត្តិទូទៅរបស់កងយោធពលខេមរភូមិន្ទ ការកសាងជីវភាពចិត្តសាស្ត្រផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទ ការបន្តអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ រួមទាំងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងគោលបំណងបង្កើតភាពចលាចល បង្កអស្តិសុខដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល មិនត្រូវធ្វើអ្វីឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទឡើយ ។ ឧត្ដមសេនីយ៍ត្រី សួន សុន បានមានប្រសាសន៍ថា អនុវត្តដោយភាពជឿជាក់ និងស្មោះត្រង់គោរពនូវគោលគំនិតរបស់ឯកឧត្តមមេបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគទី៥ សាលាពលទាហានទី៥ បានសហការអនុវត្តជាប់ជាប្រចាំលើការងារអប់រំចិត្តសាស្ត្រ…
-
រដ្ឋមន្រ្តីក្រសួងការងារ បង្ហាញអំពីវឌ្ឍនភាព និងគោលដៅនៃការលើកកម្ពស់វិស័យការងារនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងសិក្ខាសិលាត្រីភាគីស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នំា២០១៩-២០២៣ ដែលរៀបចំឡើងនាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញអំពីវឌ្ឍនភាព និងគោលដៅនៃការលើកកម្ពស់វិស័យការងារនៅកម្ពុជា ដែលការចូលរួមក្នុងការអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជាក្នុងរយៈកាល ៥ដំណាក់កាលមកនេះ បានរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវសសរស្តម្ភទាំង៤នៃរបៀបវារៈការងារសមរម្យ ហើយបានចូលរួមចំណែក លើការគាំទ្រដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគោលនយោបាយទេសន្តរប្រវេសន៍ការងារ ។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានបង្ហាញការពេញចិត្តចំពោះគោលបំណងសំខាន់ៗទាំង៤ ដើម្បីជំរុញអោយមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍ស្របតាមនិន្នាការការងារ និងសក្ដានុពលនៅក្នុងប្រទេស រួមមាន ១)របាយការណ៍អំពីសមទ្ធិផលសំខាន់ៗក្នុងឆ្នាំ២០២១ ធៀបនឹងសូចនាករ និងគោលដៅ ក៏ដូចជាចំណុចសំខាន់ៗដែលបានដាក់ចេញក្នុងឯកសារកម្មវិធីការងារសមរម្យ រួមទាំងការកែសម្រួលជាបន្តបន្ទាប់ក្នុងបរិការណ៍នៃជម្ងឺកូវីដ-១៩។ ២) ចែករំលែក និងពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀនដកពិសោធន៍ ឬឧត្តរមានុវត្តន៍នៃការអនុវត្តន៍ការងារសមរម្យឆ្នាំ២០២១។ ៣)បញ្ជាក់ ឬកែសម្រួលនូវចំណុចអាទិភាពសំខាន់ៗ ជាពិសេស គាំទ្រដល់ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ១៩ និង ៤) ពិភាក្សាពីផែនទីបង្ហាញផ្លូវការរៀបចំកម្មវិធីការងារសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៤- ២០២៨។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បញ្ជាក់ជូនពីការខិតខំរបស់ក្រសួង ក្នុងការគិតគូរដោះស្រាយដល់ការផ្តល់កិច្ចគាំពារ និងផ្តល់ជូននូវអត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាធានាបានឱ្យនិយោជកអាចរក្សាបាននូវផលិតកម្ម…
-
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA)

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការស្រ្តី (WAIPA) នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការសមាជិកសភាស្រ្តី (Meeting of Coordinating Committee on WAIPA) តាមប្រព័ន្ធនិមិ្មត ផ្សាយចេញពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនាពេលនេះមានការចូលរួមពីគណៈប្រតិភូប្រទេសជាសមាជិក WAIPA មន្រ្តីពាក់ព័ន្ធ និងអ្នកជំនាញមកពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) សរុបប្រមាណ ៥០រូប។ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ថ្លែងសុន្ទរកថាបើកដោយបានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើងនៃភាពមិនច្បាស់លាស់ និងការប្រែប្រួលជាសកល។ ជាក់ស្តែង ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការប្រជែងគ្នាផ្នែកភូមិសាស្ត្រនយោបាយ និងភាពតានតឹងបាននិងកំពុងជះឥទ្ធិពលលើគ្រប់ទិដ្ឋភាពទាំងអស់នៃសិទ្ធិ…
-
មន្រ្តីជំនាញ កំពុងសិក្សាស្រាវជ្រាវ ចំនួនសត្វឈ្លូស នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការចូលរួមនិងគាំទ្រ ពីគម្រោងស្រាវជ្រាវរបស់អង្គការ WWFបានកំពុងចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិក្នុងតំបន់ស្តារសត្វព្រៃឡើងវិញ ចំនួន ២៥ទីតាំង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដើម្បីតាមដានចំនួនសត្វរំពារ(ឈ្លូស)នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ភូមិសាស្រ្តខេត្តមណ្ឌលគិរី ។ យោងតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ៣០ ខែសីហាឆ្នាំ២០២២ថា នេះជាលើកទីមួយហើយ ដែលក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ចុះដាក់កាំមេរ៉ាស្វ័យប្រវត្តិ តាមដានចំនួនសត្វរំពារ(ឈ្លូស) ក្នុងតំបន់ស្តារសត្វព្រៃឡើងវិញឈ្លូស (Red muntjac) ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក។ សត្វឈ្លូសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។ សត្វប្រភេទនេះកំពុងប្រឈមនឹងរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារនិងគ្រោះថ្នាក់ដោយសារតែពពួកសត្វស៊ីសាច់ជាអាហារ។ តាមការសិក្សារបស់អ្នកជំនាញ ឈ្លូសអាចរស់នៅគ្រប់ប្រភេទព្រៃ។ វាអាចបន្លឺសំឡេងខ្លាំងនិងតតបគ្នា រហូតដល់រយៈពេល ១ម៉ោង ប្រសិនបើវាជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះអាចឮរហូតដល់ ១គីឡូម៉ែត្រ។ ចំណីរបស់វាមានដូចជាមែកឈើតូចៗ ពិសេសស្លឹករុក្ខជាតិ ផ្លែឈើដែលធ្លាក់និងដំណុះកូនឈើ ។ នៅតំបន់ខ្លះ វាធ្វើសកម្មភាព និងចេញរកចំណីនៅពេលថ្ងៃ ប៉ុន្តែវាអាចធ្វើសកម្មភាពនិងរកចំណី ពេញមួយយប់…
-
សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោ កិច្ចខិតខំប្រឹងប្រែង ក្នុងការផ្ដល់នូវការគាំទ្រ និងកិច្ចសហ ការដល់កម្ពុជា ពីសំណាក់អគ្គលេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនារបស់អាស៊ាន (External Partner) និង បណ្តាប្រទេសទាំង ១០របស់អាស៊ាន

(ភ្នំពេញ) ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាន ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ នាទីស្ដីការក្រសួងមហាផ្ទៃ ។ ថ្លែងបើកិច្ចប្រជុំនាឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃ ក៏ដូចជាជាប្រធានប្ដូរវេននៃបណ្តាញទីក្រុងឆ្លាតអាស៊ាន សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូមកពីប ណ្តាប្រទេសអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ដែលបានឆ្លៀតឱ កាសដ៏មមាញឹកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៥នៃបណ្តាញទីក្រុងឆ្លាតអាស៊ានតាមប្រព័ន្ធ Video Conference ដ៏មានសារៈសំខាន់នាពេលនេះ។ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃបណ្តាញទីក្រុងឆ្លាតអាស៊ាននាថ្ងៃនេះ បានអនុញ្ញាតឲ្យសម្ដេចរំលឹកឡើងវិញអំពីដំណើរការរបស់អាស៊ាន ដែលរហូតមកដល់ពេលនេះ មានរយៈពេល ៥៥ឆ្នាំ ហើយ បានដំណើរការដោយឈរលើស្មារតីស្នូល “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគម ន៍តែមួយ”។ សន្តិភាពនិងស្ថេរភាពដែលអាស៊ានទទួលបាន អស់រយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក…
-
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បើកកិច្ចប្រជុំក្រុមគ្រូបន្ទោលថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាល សន្តិសុខស្បៀង និងអាហារូបត្ថម្ភ

ភ្នំពេញ ៖ កិច្ចប្រជុំក្រុមគ្រូបង្គោលថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបានរៀបចំធ្វើនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដោយមានការអញ្ជើញចូលរួមពីតំណងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៏ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទជាច្រើនរូបទៀត។ លោកវេជ្ជបណ្ឌិត ហារីដ សេសមី ប្រធានគ្រប់គ្រងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៃអង្គការ GIZ បានមានប្រសាសន៏ថា វាដល់ពេលដែលយើងទាំងអស់គ្នាត្រូវរួមគ្នាក្នុងការលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ព្រោះភាពក្រិសក្រិន និងស្គាំងស្គមរបស់កុមារនៅតែមានអាត្រាខ្ពស់នៅឡើយ ហើយអង្គការ GIZ នៅតែបន្តគាំទ្រទាំងថវិកា និងបច្ចេកទេសដល់គម្រោងនានា ដែលទាក់ទងនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។ ឯកឧត្តម សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ មានគោលបំណង ១. ពិនិត្យ និងសម្រេចឯកសារជំនួយស្មារតីសម្រាប់ក្រុមគ្រូបង្គោលថ្នាក់ជាតិត្រៀមចុះបណ្តុះបណ្តាល ស្តីពីការបញ្ជ្រាបសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធិវិនិយោគ ឃុំ សង្កាត់ ប្រកបដោយបរិយាបន្នសង្គម, ២.…
-
ការវាស់វែងតំបន់រមណីយដ្ឋានអង្គរ កើនជាង ៤.៦ម៉ឺនក្បាលដី ខណៈការឈូសឆាយតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ពលរដ្ឋទៅតាំងទីលំនៅថ្មី បានទំហំ១១១ហិកតា និងស្ថាបនាផ្លូវបានជាង ៣ពាន់ម៉ែត្រ

សៀមរាប៖ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ការចុះវាស់វែងកំណត់និយាមការ នៅតំបន់រមណីយដ្ឋានអង្គរ បានកើនដល់ជាង ៤.៦ម៉ឺនក្បាលដីហើយ ខណៈការឈូសឆាយនៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តទៅតាំងទីលំនៅថ្មី បានទំហំជាង ១១១ហិកតាផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលបណ្ដាញព័ត៌មាន អប្សរា(AMS)ទទួលបាន។ គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទទួលបានលទ្ធផលដូចខាងក្រោម៖ ១៖ ក្រុមការងារបច្ចេកទេសបាននិងកំពុងធ្វើការវាស់វែងក្បាលដីនៅភូមិចំនួន ៧៩ ភូមិ នៃភូមិគោលដៅចំនួន ១១៤ ភូមិ ក្នុងនោះ ២៦ភូមិ សម្រេចលទ្ធផលបាន ១០០%, ២៨ ភូមិ សម្រេចលទ្ធផលបាន ៧០% និង ២៥ ភូមិ សម្រេចលទ្ធផលបាន ៥% ដោយវាស់វែងក្បាលដីបាន ៤៦ ០៣៣ ក្បាលដី ទំហំ ៧ ១៦៣,៥០ហិកតា ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ២៣ ៩១៩…
-
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន ២ នៅព្រឹកស្អែក

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ។ ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួនពីរនេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងទៅប្រជាពលរដ្ឋស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន នៅកំណាត់មហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទ និងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ស្តុបផ្សារសេនជូរី) ។ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរណ៍ និងផ្អាកចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ស្តុបចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន…
-
សង្គមជាតិ រីកចម្រើនប្រកបដោយចីរភាព ត្រូវការកសាងជំនាន់យុវវ័យប្រកបដោយគុណសម្បត្តិ ៣យ៉ាងគឺ ៖បញ្ញា សីលធម៌ និងកាយសម្បទា

កំពត ៖ លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត មានប្រសាសន៍បែបនេះដើម្បី ក្រើនរំលឹកណែនាំ ទៅកាន់យុវជនដែលមកពីអង្គភាពស្ថាប័នចំនួន ៤ ក្នុងខេត្តគឺ យុវជន(ស.ស.យ.ក) យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងយុវជនស្រលាញ់សន្តិភាព នៅក្នុងឱកាសប្រារព្ធពិធីខួបលើកទី២៣ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២២ ក្រោម ប្រធានបទ ” សាមគ្គីភាពអន្តរជំនាន់៖ ការបង្កើតពិភពលោកសម្រាប់មនុស្សគ្រប់វ័យ ” កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត ។ លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ទៀតថា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភាជាតិ រាជរដ្ឋាភិបាលបន្តអនុវត្ត នូវកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្រចតុកោណ សំដៅពង្រីកដល់ការងារអភិបាលកិច្ចល្អ ធ្វើជាស្នូលដ៏រឹងមាំ ដើម្បីដំណើរការងារសមធម៌ និងប្រសិទ្ធភាព ការងារកាន់តែស៊ីជម្រៅថែមទៀត ។ ពិសេសក្នុងនោះការយកចិត្តទុកដាក់ចំពោះយុវជន…
-
សម្លម្ជូរដើមចេកព្រៃ ជាម្ហូបប្រចាំត្រកូល និង ពេញនិយមនៅតំបន់ទឹកធ្លាក់អូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នកទេសចរដែលបានទៅកម្សាន្តទឹកធ្លាក់អូរជាំ ដែលជារមណីយដ្ឋានល្បីឈ្មោះ និង ជាទីពេញនិយមមួយនៅ ស្រុកសំឡូត ខេត្ត បាត់ដំបង សូមកុំភ្លេចភ្លក្សរសជាតិនៃ«សម្លម្ជូរដើមចេកព្រៃ»ប្រចាំតំបន់មួយនេះ។ «សម្លម្ជូរដើមចេកព្រៃ»ជាមួយនឹងកូនត្រីធម្មជាតិត្រូវបានគេដឹងថា ៖ ជាមុខម្ហូបតាំងតែពីយូរលង់មកហើយ ប្រចាំតំបន់មួយនេះ កំពុងត្រូវបានប្រជាសហគមន៍យកមកធ្វើជាមុខម្ហូបប្រចាំតំបន់ ហើយក៏ជាមុខម្ហូបកំពុងមានឈ្មោះបោះសម្លេងប្រចាំទីកន្លែងមួយនេះផងដែរ។ ប្រជាសហគមន៍ដែលជាអ្នកស្លរ«សម្លម្ជូរដើមចេកព្រៃ»មួយរូបប្រចាំតំបន់ទឹកធ្លាក់អូរជាំ លោក ឈឿន ឈីន បានឱ្យដឹងថា៖បច្ចុប្បន្នបើនិយាយពីមុខម្ហូប «សម្លម្ជូរដើមចេកព្រៃ»ត្រូវបានអ្នកទេសចរមកកម្សាន្តទីនេះតែងភ្លក្សមិនដែលខាន។វាជាមុខម្ហូបតាំងតែពីសម័យបុរាណមក ប៉ុន្តែនៅតែពេញនិយមបរិភោគ។ «សម្លម្ជូរដើមចេកព្រៃ»មានរស់ជាតិដើមឆ្ងាញ់ ហើយសុទ្ធសឹងជាបន្លែ និងសាច់ពីធម្មជាតិសុទ្ធសាធ។ បុរស ចុងភៅ ធ្វើម្ហូបលក់ជូនភ្ញៀវទេសចរ រូបនេះបានរៀបរាប់ប្រាប់ថា ពលរដ្ឋតំបន់នេះនិយមបរិភោគសម្លរម្ជូរចេកព្រៃ ដោយសារតំបន់នេះសម្បូរដោយចេកព្រៃ ហើយគេងាយរកបំផុត ពីព្រោះលើភ្នំទឹកធ្លាក់អូរជាំ ទីកន្លែងណាក៏មានដុះដើមចេកព្រៃដែរ ពោលគឺចេកព្រៃដុះតាំងតែពីកំពូលភ្នំរហូតដល់ជើងភ្នំ។ ពេលធ្វើម្ហូបម្តងៗគឺអ្នកស្រុកគ្រាន់តែដើរទៅរកកាប់មួយភ្លែតគឺអាចធ្វើម្ហូបពីដើមចេកពីធម្មជាតិមូយនេះបានហើយ។ បុរសវ័យ៤០ឆ្នាំរូបនេះបានប្រាប់ថា “ពេលទៅកាប់ចេកព្រៃគឺគេយកតែបណ្តូលខ្ចីពីដើមវាទេ គេសកហើយយកមកចិតស្លរដូចដើមចេកស្រុកយើងដែរ។ទោះបីយ៉ាងណាបើនិយាយពីរស់ជាតិវិញដើមចេកព្រៃខុសពី ដើមចេក ស្រុកយើង ហេតុនេះនៅពេលបានភ្លក្សគឺនឹងជាប់ចិត្តចង់ភ្លក្សទៅថ្ងៃក្រោយទៀត”។ ទាក់ទិនក្នុងរឿងនេះ លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងថា៖ភ្ញៀវទេសចរ អាចភ្លក្សរស់ជាតិម្ហូបប្លែកៗប្រចាំតំបន់នេះបានដូចជា៖ ម្ជូររចេកព្រៃ ឆា ក្រវាញ មាន់ដុត ចេកព្រៃ និង…