-
ឯកឧត្តម សាយ សំអាល់៖ បេសកកម្មរបស់បងប្អូនមន្រ្តីក្រសួងបរិស្ថានគឺជាការចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី អាជ្ញាធរអប្សរា អាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំតំបន់ធម្មជាតិរុនតាឯក សម្រាប់ការផ្លាស់ប្តូរទីតាំងលំនៅថ្មីរបស់បងប្អូននៅតំបន់អង្គរ

សៀមរាប៖ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍លើកឡើងចំពោះមន្រ្តីឧទ្យាននុរក្សថា បេសកកម្មរបស់បងប្អូនមន្រ្តីក្រសួងបរិស្ថានគឺជាការចូលរួមគាំទ្រដល់ក្រសួងដែនដី អាជ្ញាធរអប្សរា អាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំតំបន់ធម្មជាតិរុនតាឯក សម្រាប់ត្រៀមទីលំនៅរបស់បងប្អូនប្រជាពលរដ្ឋរស់នៅដោយខុសច្បាប់នៅក្នុងតំបន់អង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលតម្រូវឱ្យយើងរៀបចំ ឱ្យមានរបៀបរៀបរយ។ ឯកឧត្តម រដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ការទាំងទីលំនៅរបស់បងប្អូនប្រជាពលរដ្ឋគឺមិនអាចបន្តទៀតបាននោះទេ ប្រាសាទអង្គរវត្តមិនមែនជារបស់កម្ពុជាផ្តាច់មុខតែឯងនោះទេ គឺជារបស់ពិភពលោក ។ ឯកឧត្តម បន្តថា បើតាមក្រិត្យក្រមរបស់អង្គការយូណេស្កូ (UNESCO) គឺត្រូវថែរក្សាតំបន់មួយចំនួន ជុំវិញបរិវេណអង្គរ មិនឱ្យមានមនុស្សរស់នៅនោះទេ។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋនៅតែតាំងលំនៅឋានពាសវាលពាសកាល ដែលតម្រូវឱ្យយើងរៀបចំឱ្យបានត្រឹមត្រូវ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋបោះបង់ទីតាំងនោះ ហើយរាជរដ្ឋាភិបាល បាននិងកំពុងរៀបចំទីតាំងថ្មីស្ថិតនៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនេះ។ ឯកឧត្តម រដ្ឋមន្រ្តីបានគូសបញ្ជាក់ឱ្យដឹងដែរថា ប្រសិនបើកម្ពុជាយើងមិនរៀបចំតំបន់អង្គរនោះទេ នោះកម្ពុជាយើងនឹងបាត់បង់ចំណាត់ថ្នាក់នៅលើពិភពលោក ។ មូលហេតុគឺយើងចង់រក្សាមរតកវប្បធម៌ដូនតា ដែលជាដួងប្រលឹងជាតិរបស់យើង ហើយភ្ញៀវទេសចរណ៍ដែលមកទស្សនកម្ពុជា គឺផ្តោតជាសំខាន់លើអង្គរវត្តនេះ។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបន្តថា បេសកកម្មរបស់មន្រ្តីយើងគឺមកគាំទ្រសកម្មភាពរបស់ក្រសួងដែនដី អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋានគឺដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ដែលការចូលរួមរបស់បងប្អូនយើងគឺឈរនៅលើផ្លូវដែលត្រឹមត្រូវ ។ការធ្វើនូវហេដ្ឋារចនាសម្ព័ន្ធ នេះគឺជាការយកចិត្តទុកដាក់របស់យើង ជូនទៅដល់ប្រជាជន ដែលត្រូវរើលំនៅឋាននៅក្នុងពេលឆាប់ៗនេះ។ ក្នុងនោះផងដែររាជរដ្ឋាភិបាល…
-
លោក ខេង យ័ន ឋានន្តរស័ក ថ្នាក់ លេខ ២ ត្រូវបានតែងតាំង ជាអភិបាល នៃគណអភិបាល ក្រុងកែប ជំនួស លោកស្រី ទឹត្យ សុខា ដែលត្រូវតែងតាំងជាអភិបាលរងខេត្ត

ខេត្តកែប ៖ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណអភិបាល ខេត្ត កែប បានអញ្ចេីញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង អភិបាលក្រុងកែប នារសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២២ នៅសាលា ក្រុងកែប វត្តមានអញ្ជើញ ចូលរួម មាន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាល រងខេត្ត និង អស់លោក លោកស្រី មន្ត្រីរាជកាអាជ្ញាធរ ពាក់ព័ន្ធ ជាច្រើន នាក់ទៀតផងដែរ។ យោងតាមសំណើរ របស់ក្រសួងមហាផ្ទៃសម្រេច ប្រកា ១ ត្រូវបានតែងតាំង មន្ត្រីរាជកាឲ្យកាន់តំណែងជាអភិបាលក្រុងកែប ដូចមាន នាមខាងក្រោម ១ លោក ខេង យ័ន ឋានន្តរស័ក ថ្នាក់ លេខ ២ ជាអភិបាល នៃគណអភិបាល ក្រុងកែប…
-
សម្ដេចតេជោ ហ៊ុន សែន បង្កើតក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន, ដែលមាន ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ជាប្រធាន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ន ហៅកាត់ថា «ក.ត.អ.ប»។ នេះបើតាមសេចក្ដីសម្រេច នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ ក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្ននេះ មាន ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន អមដោយអនុប្រធានអចិន្ដ្រៃយ៍ម្នាក់, អនុប្រធាន៤រូប និងសមាជិកអចិន្ដ្រៃយ៍ សមាជិក ចំនួន ១៦រូប។ សូមជម្រាបថា អាជីវកម្មបរិយាប័ន្ន (Inclusive Business, IB) គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ប្រកបដោយនវានុវត្តភាព និងដំណោះស្រាយដែលមានវិសាលភាពធំ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនដែលមានចំណូលទាប។អាជីវកម្មទាំងនោះផ្តល់ផលិតផល សេវាកម្ម និងជីវភាពលើមូលដ្ឋាននៃគោលការណ៍ធុរកិច្ច ដែលនៅខ្នាតធំ និងដែលអាចរីកលូតលាស់ ដល់ប្រជាជនដែលស្ថិតនៅបាតនៃពីរ៉ាមីត (BoP) ដើម្បីឱ្យពួកគាត់ក្លាយជាផ្នែកមួយខ្សែច្រវាក់ផលិតកម្មដែលមានដូចជា អ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកលក់រាយ ឬអតិថិជន។ ដោយសង្កត់ធ្ងន់លើផលចំណេញរបស់អាជីវកម្ម ការជះឥទ្ធិពលដល់សង្គម និងការផ្លាស់ប្តូរជាប្រព័ន្ធ គំរូអាជីវកម្មបរិយាប័ន្ន…
-
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ អំពាវនាវកុំឱ្យបងប្អូនពលករ ជឿពាក្យញុះញង់ដែលនាំឱ្យបាត់បង់ការងារ និងត្រូវរាយការណ៍ជូនស្ថានទូតពីជនខិលខូច

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានជាថ្មីមួយដោយអំពាវនាវាឱ្យពលករកម្ពុជា ដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េមិនត្រូវជឿពាក្យញុះញង់ដែលនាំឱ្យបាត់បង់ការងារ ហើយត្រូវតែរាយការណ៍ជូនស្ថានទូតបើបានជួប ប្រទះ ឬប្រឈមនឹងករណីគំរាមកំហែង ឬបង្ខិតបង្ខំណាមួយពីសំណាក់ជនខិលខូច។ បើយោងតាមសេចក្តីប្រកាសខាងលើនេះបានបញ្ជាក់ថា”សូមជូនព័ត៌មានដល់សាធារណជនមេត្តជ្រាបថា ថ្មីៗនេះ ស្ថានទូតបានទទួលព័ត៌មានអំពីការឃោសនាប្រជាភិថុតិបែបអបិយជំនឿប្រាសចាកពីការពិត ដែលបានបំផុសបំផុលឱ្យបងប្អូនខ្មែរដែលកំពុងបម្រើការងារ និងរស់នៅសាធារណរដ្ឋកូរ៉េ មានការភិតភ័យ បោះបង់ចោលការងារ និងទ្រព្យសម្បត្តិ ហើយវិលត្រឡប់ទៅកម្ពុជាវិញយ៉ាងតក់ក្រហល់”។ ស្ថានទូតសូមអំពាវនាវដល់សាធារណជនដែលកំពុងរស់នៅធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ដូចខាងក្រោម៖១. ស្នើបងប្អូនខ្មែរកុំជឿលើការញុះញង់តាមលក្ខណៈប្រជាភិថុតិរបស់ជនអគតិមួយចំនួន អោយ បោះបង់ចោលការងារដែលជាប្រភពចំណូលដ៏ចម្បងសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ និងការកសាងអនាគត ទៅថ្ងៃខាងមុខ។២. ការវិលត្រលប់ទៅកម្ពុជាយ៉ាងប្រញ៉ាប់នេះ ដោយមិនបានទទួលការអនុញ្ញាតពីនិយោជក គឺជាអំពើខុសច្បាប់ ហើយបងប្អូនប្រឈមនឹងការបាត់បង់ការងារនិងផលប្រយោជន៍ កិត្តិយស កេរ្តិ៍ឈ្មោះនិងប៉ះពាល់ដល់ឱកាសការងារសម្រាប់បងប្អូនពលករខ្មែរដទៃទៀតទៅថ្ងៃអនាគត ព្រមទាំងធ្វើឱ្យសង្វាក់ ផលិតកម្មរបស់និយោជកកូរ៉េ រងនូវផលប៉ះពាល់ផងដែរ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ សូមធ្វើការពិចារណាឱ្យបានម៉ត់ចត់ ជៀសវាង ការជឿទៅលើសំដីបំផុសបំផុលទាំងនោះ ដែលនាំមកនូវការបាត់បង់ផលប្រយោជន៍ផ្ទាល់របស់បងប្អូននាពេលអនាគត។ ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េនេះ បានជួបប្រទះ ឬប្រឈមនឹងករណីគំរាមកំហែង ឬបង្ខិតបង្ខំណាមួយ សូមទំនាក់ទំនងមកលេខទូរស័ព្ទ ស្ថានទូត +៨២ ២…
-
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់មន្ត្រីដឹកនាំរដ្ឋបាលខេត្តព្រះវិហារ ត្រូវពង្រឹងការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់

ខេត្តព្រះវិហារ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់មន្ត្រីដឹកនាំរដ្ឋបាលខេត្តព្រះវិហារ ត្រូវខិតខំពង្រឹងយន្តការគ្រប់គ្រងលើមេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាល និងមេភូមិ ឲ្យពង្រឹងការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ រដ្ឋខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុ ម៉ារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ៤រូប នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តព្រះវិហារ។ អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ទាំង ៤រូប ដែលត្រូវប្រកាសចូលកាន់មុខតំណែង នាល្ងាចថ្ងៃម្សិលមិញនោះ គឺ ១.លោក មិន ស៊ីថា អតីតអនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ នៃក្រសួងមហាផ្ទៃ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ,២.លោក អ៊ុក គឹមសាន អតីតមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ,៣.លោក សុខ សាន្តដារ៉ា អតីតអភិបាលស្រុកឆែប ជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ…
-
សិក្ខាកាមជំនាន់ទី២២ ចំនួន ១០៥នាក់ សិក្សានៅសាលាពលទាហានទី៥ រយៈពេល៦១ថ្ងៃ បានញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្មដោយជោគជ័យ

ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី២៦ ខែសីហា នៅសាលាពលទាហានទី៥បន្ទាប់ពីបានឆ្លងកាត់ការសិក្សាអស់រយៈពេល ៦១ថ្ងៃកន្លងមក ។ ឧត្តមសេនីយ៍ទោ ហង្ស សុខា នាយសេនាធិការរង នាយការិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោក បានឲ្យដឹងថាៈ យោងតាមផែនការហ្វឹកហ្វឺន ឆ្នាំ២០២២ របស់កងយោធពលខេមរភូមិន្ទ និងតាមផែនការហ្វឹកហ្វឺនកងទ័ពជើងគោក ឆ្នាំ២០២២ និងដោយបានការយកចិត្តទុលដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការររង មេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី៥ ព្រមទាំងមានការចូលរួមគាំទ្រពីគណៈកម្មការជាតិជំរុញចលនាភូមិ១ ផលិតផល១ ទីស្តីការគណៈរដ្ឋមន្រ្តី ការិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោកបានដំណើរការបើកវគ្គវគ្គហ្វឹកហ្វឺនបំប៉នចំណេះដឹងមូលដ្ឋានកសិកម្ម ដល់នាយទាហាន នាយទាហាន និងពលទាហាន នៃយោធភូមិទី៥ សិក្សារយៈពេល ៦១ថ្ងៃ មានសិក្ខាកាមសរុបចំនួ ១០៥នាក់ ។ ជាលទ្ធផលក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ៣៣រូប ស្មើ ៣១,៧៣% និទ្ទេសល្អបង្គួរចំនួន ៤៥រូប ស្មើ ៤៣,២៧%’និងនិទ្ទេសមធ្យមចំនួន ២៥រូប ស្មើ ២៥% ។ ជំនួសមុខឲ្យឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក…
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចេញសេចក្តីអំពាវនាវឱ្យភាគីទាំងអស់ បន្តសហការផ្តល់ព័ត៌មាន និងតម្រុយ ដើម្បីរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជ.ប.ជ) នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីអំពាវនាវឱ្យសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសជាមិត្ត បន្តសហការផ្តល់ព័ត៌មាន ឬតម្រុយនានាពាក់ព័ន្ធអំពើជួញដូរមនុស្ស ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ នៅក្នុងប្រទេសកម្ពុជា។ តាមរយៈលិខិតអំពាវនាវដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជាង មួយឆ្នាំមកនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានទទួលសំណើ និងពាក្យបណ្ដឹងពីជនបរទេស និងស្ថានតំណាងបរទេសប្រចាំកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងការស្នើសុំស្រាវជ្រាវស្វែងរកពលរដ្ឋ ដោយបានអះអាងថា ជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្ស ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។សម្តេចបានបន្តថា បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើសំណើ និងពាក្យបណ្តឹងទាំងនោះ ករណីភាគច្រើន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកឃើញ និងជួយសង្គ្រោះបានទាន់ពេលវេលា ព្រមទាំងបានលើកលែងការផាកពិន័យផ្សេងៗពាក់ព័ន្ធនឹង ស្ថានភាពអន្តោប្រវេសន៍របស់ពួកគ និងបានផ្ដល់ការសម្របសម្រួលនីតិវិធី ដើម្បីបណ្តេញចេញពីកម្ពុជា ស្របតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាក់ស្តែង គិតពីថ្ងៃទី០១ ខែមករា…
-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ អនុវត្តផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រទី២៦ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំក្រុមការងារអនុវត្តផែនការប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ, អភិបាលរាជធានី-ខេត្ត និងអ្នកចូលរួមជាច្រើនរូបទៀត ៕ ដោយ-រ៉ាវុធ
-
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាការងារទ្វេភាគី ជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន តាមប្រព័ន្ធនិម្មិត

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៦ខែសីហាឆ្នាំ២០២២ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ង ឈិន (Wang Chen) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន តាមប្រព័ន្ធនិម្មិត។ ប្រភពរដ្ឋសភាបានឱ្យដឹងថា ក្នុងជំនួបនេះឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតនូវការរៀបចំ ឱ្យមានជំនួបនេះឡើង ដោយសភាប្រជាជនចិន ក្នុងគោលបំណង ដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ ប្តូរទស្សនៈគ្នាទៅវិញទៅមក ក្នុងនាមមហាមិត្តចិនជាប្រទេសដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបរបស់កម្ពុជា។ ចំណែកឯកឧត្តម វ៉ង ឈិន បានលើកឡើងពីចំណង មិត្តភាពដ៏ល្អប្រពៃ ដែលត្រូវបានកសាងឡើង តាំងពីថ្នាក់ដឹកនាំជំនាន់មុន និងបន្តពង្រឹង រហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន នៃប្រទេសទាំងពីរ ចិន កម្ពុជា និង ថាភាគីទាំងពីរអាចជំរុញការអនុវត្តផែនការខ្សែក្រវាត់ និងផ្លូវ។ ការធ្វើ ទំនើបកម្ម សេដ្ឋកិច្ចឌីជីថល ការផ្តល់វ៉ាក់សាំង ហើយចិននឹងផ្ដល់បទ ពិសោធន៍ក្នុងការផលិតវ៉ាក់សាំង ដល់ភាគីកម្ពុជា។ ឯកឧត្តម…
-
នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា របស់នាយកដ្ឋានបណ្តុះបណ្តាល

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែកក្កដានិងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២២ ព្រមទាំងអំពីវឌ្ឍនភាពរបស់សាលានគរបាលជាតិភូមិភាគទាំង៦ ចំណុះឱ្យនាយកដ្ឋានបណ្តុះបណ្តាល ដោយមានថ្នាក់ដឹកនាំនាយកដ្ឋានមួយចំនួន និងមន្ត្រីពាក់ព័ន្ធចូលរួមដោយផ្ទាល់នៅបន្ទប់ប្រជុំបាយ័ន ចំណែកនាយកសាលាទាំង ៦ និងមន្ត្រីពាក់ព័ន្ធចូលរួមតាមវីដេអូ Zoom meeting ដែលមានសមាសភាពសរុបចំនួន ១០២នាក់(នារី១២នាក់)។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃនាយកដ្ឋានបណ្តុះបណ្តាលនិងបានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មាតីយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ ។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានអង្គប្រជុំ បានលើកឡើងអំពីវឌ្ឍនភាពរបស់សាលានគរបាលជាតិភូមិភាគទាំង៦ ចំណុះឱ្យនាយកដ្ឋានបណ្តុះបណ្តាល ដែលកំពុងទទួលបានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជានិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស មានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែម្តង ដែលសម្រេចទើបបានអញ្ជើញទៅសំណេះសំណាលជាមួយនឹងសិស្សនគរបាលនៅតាមសាលានគរបាលជាតិ នាពេលថ្មីៗនេះ។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានថ្លែងបន្តថា ដើម្បីសម្រេចបាននូវផែនការអភិវឌ្ឍន៍នេះ ថ្នាក់ដឹកនាំសាលានគរបាលជាតិទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតលើការងារដឹកនាំ គ្រប់គ្រងការងារ និងថែទាំសមិទ្ធផលនានាឱ្យបានល្អប្រសើរព្រមទាំងបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ខិតខំបំពេញការងារឱ្យបានល្អប្រសើរថែមទៀត ៕ ដោយ-រ៉ាវុធ