-
កម្ពុជា ស្វាគមន៍ការបើកការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ភ្នំពេញ៖ កម្ពុជា ស្វាគមន៍នូវការបើកការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ។ នេះជាការបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញាតិឱ្យលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបនេះថា លោកជំទាវ Ulku Kocaefe បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីតួកគី ជូនសម្ដេចតេជោ ហើយគោរពប្ដេជ្ញាចិត្តថា បេសកកម្មរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង ។ ក្នុងន័យនេះ ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ។ លោកជំទាវ Ulku Kocaefe បានបន្តថា…
-
ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អនុញាតិឱ្យឯកអគ្គរដ្ឋទូតថ្មីតួកគី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញាតិឱ្យលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ។ សូមជម្រាបថា លោកជំទាវ Ulku Kocaefe ត្រូវបានរដ្ឋាភិបាលតួកគី តែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជំនួសលោកជំទាវ Ayda Linlu ដែលបានបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ ៕ ដោយ វណ្ណលុក
-
ប្រាំចំណុចត្រូវបានលើកឡើងនៅក្នុងជំនួបរវាងសម្ដេចក្រឡាហោម ស ខេងនិងអ្នករាយការណ៍ពិសេស សិទ្ធិមនុស្សរបស់អង្គការសហ ប្រជាជាតិ ប្រចាំកម្ពុជា

-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចេញប្រកាសផ្ទេរភារកិច្ចអភិបាលរងខណ្ឌ១២រូប និងតែងតាំងអភិបាលរងខណ្ឌចំនួន ៣៦រូប ក្នុងរាជធានីភ្នំពេញ

-
អ្នកនាំពាក្យក្រសួងរៀបចំដែនដី បញ្ជាក់ថា ក្រសួង បានរួមចំណែករកចំណូលសម្រាប់ថវិកាជាតិ បាន ប្រមាណ ១៥០លានដុល្លារ ពីវិស័យដីធ្លី និងសំណង់ ក្នុង១ឆ្នាំ

-
អាជ្ញាធរមីន និងសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា បានចុះអនុស្សរណៈ (MOU) ស្តីពីភាពជាដៃគូលើវិស័យសកម្មភាពមីន និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា

-
អប្សរាព្រឹកនេះ ២៥ សីហា ២០២២

-
ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២

-
ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្ដីពី “ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមសាលារៀន”

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្ដីពី “ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមសាលារៀន” ដែលប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅទីស្តីការក្រសួងអប់រំយុវជននិងកីឡានាថ្ងៃទៅ២៤ ខែសីហាឆ្នាំ២០២២ ។
