-
សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ពីការចង់ឃើញ ដំណោះស្រាយ សន្តិភាពនៅអ៊ុយក្រែន

ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែង នៅថ្ងៃនេះឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលចង់ដឹង អំពីប្រតិកម្មរបស់អាស៊ានជុំវិញសេចក្តីរាយការណ៍អំពីការវាយប្រហាររវាងរុស្ស៊ីនិងអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថាការធ្វើប្រតិកម្មណាមួយរបស់អាស៊ានក្នុងបញ្ហានេះត្រូវរកចំណុចកុងសង់ស៊ុសរវាងគ្នា ប៉ុន្តែក្នុងកិច្ចពិភាក្សាគ្នារវាងនាយករដ្ឋមន្ត្រីទាំង២(លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី)ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន នៅថ្ងៃនេះ គឺការចង់ឃើញ ដំណោះស្រាយមួយប្រកបដោយសន្តិភាពទាំងអស់គ្នា ។
-
សម្តេចចក្រីប្រធានរដ្ឋសភា ស្នើឱ្យនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជំរុញ វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងបណ្តុះបណ្តាល ធនធានមនុស្សដល់កម្ពុជា

-
នាយករដ្ឋមន្រ្តីកម្ពុជា-ម៉ាឡេស៊ី បានផ្លាស់ប្តូរទស្សនៈគ្នាលើ បញ្ហាតំបន់ និង អន្តរជាតិនានា

ភ្នំពេញ៖នាយករដ្ឋមន្រ្តីកម្ពុជា-ម៉ាឡេស៊ី បានផ្លាស់ប្តូរ ទស្សនៈ ដោយត្រង់ទៅត្រង់មកលើបញ្ហាតំបន់ និងអន្តរជាតិ នានា ដែលជាផលប្រយោជន៍ និងក្ដីកង្វល់រួម ដូចជាបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូងនិងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងចំណោមប្រទេសមហាអំណាច។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលទទួលបាននៅក្រោយបញ្ចប់ជំនួប រវាង សម្តេចន អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងឯកឧត្តម អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaakob) នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានសន្តិភាព ។
-
ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ៖ បេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវបន្តយកចិត្តទុកដាក់បម្រើសេវាតម្រូវការជូនពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត

កណ្ដាល ៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានប្រាប់មន្រ្តីបេក្ខជនក្រុមប្រឹក្សាឃុំ បន្តយកចិត្តទុកដាក់បម្រើសេវាតម្រូវការជូនពលរដ្ឋឲ្យបានល្អ ដើម្បីឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ នាពេលខាងមុខ ។ នេះជាការបញ្ជាក់របស់ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍របស់រណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលស្ដីពីសភាពករណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២១ និងទិសដៅកិច្ចឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
សម្ដេចតេជោ៖ ថ្ងៃនេះ ជាខួបលើកទី៤៣ឆ្នាំនៃការជួបជុំគ្នាឡើងវិញ រវាងសម្ដេចនិងភរិយា
ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន សរសេរថា៖ ថ្ងៃនេះជាខួបលើកទី៤៣ឆ្នាំ នៃការជួបជុំគ្នាឡើងវិញ រវាងខ្ញុំនិងភរិយា (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២២)។ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ជារៀងរាល់ឆ្នាំ ខ្ញុំតែង បង្ហោះ នូវដំណើររឿងនេះ ដើម្បីរំលឹកខ្លួនឯងនូវរឿងឈឺចាប់ផងនិង ចែករំលែកពីប្រវត្តិដ៏លំបាករបស់ខ្ញុំនិងភរិយាជូនបងប្អូនដែលចង់ដឹងផង។ ខ្ញុំបានក្លាយជាបុរសពោះម៉ាយមួយរយៈឬនិយាយមួយបែបគឺ (ទុក្ខប្តី ស្រីព្រាត់)។ រីឯភរិយាខ្ញុំបានក្លាយជាស្ត្រីមេម៉ាយកូនមួយ មួយរយៈ ឬនិយាយមួយបែបគឺ (ទុក្ខស្រី ប្តីព្រាត់)។
-
កម្ពុជា តួកគី ពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

តួកគី ៖ ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគី (DEIK) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅប្រទេសតួកគី ។
-
វីដេអូ ៩/៣៣ (#Episode9/33) ៖ អតីតបុគ្គលិក នៅវិទ្យុរណសិរ្សរួបរួមជាតិ

-
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យ លទ្ធភាពលើបងប្អូនខ្មែរ-អ៊ីស្លាម ឱ្យកាន់តំណែងយ៉ាងហោច ជា អភិបាលរង ស្រុក ខណ្ឌ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន ជំរុញ ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យលទ្ធភាព លើបងប្អូនខ្មែរ-អ៊ីស្លាម ដើម្បីឲ្យចូលបម្រើការងារ មុខងារសាធារណៈ យ៉ាងហោច ណាស់ ត្រឹមជាអភិបាលរង អភិបាលស្រុក ឬខណ្ឌ ប្រសិនបើនៅ តាមបណ្តាខេត្តនោះ មានពលរដ្ឋ ខ្មែរ-អ៊ីស្លាមច្រើន ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញបែបនេះ ក្នុងពិធីបិទ សន្និបាត ក្រសួងមហាផ្ទៃ នារសៀលថ្ងៃ២៣ ខែកុម្ភៈនៅ សណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ។

