-
គណៈកម្មការរដ្ឋសភា និងក្រសួងអប់រំ ជួបពិភាក្សាគ្នាស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុងនិងក្រោយបរិបទជំងឺកូវីដ-១៩

ភ្នំពេញ ៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិភាក្សាគ្នាស្តីពី “វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុងនិងក្រោយបរិបទជំងឺកូវីដ-១៩”នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
-
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកក្រុមអ្នកវិភាគរឿង កំពង់ផែទឹកជ្រៅ អាចកា្លយជាអន្ទាក់បំណុលរបស់ចិន អន់ជាងសត្វតិរច្ឆាន

-
លោកហ៊ុនម៉ានីបានថ្លែងនៅថ្ងៃទី៧មករាឆ្នាំ ២០២២ថាខណៈដែលប្រជាជាតិទាំងមូលកំពុងប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ (ថ្ងៃ០៧មករាយើងក៏មិនទាន់ទៅណាឆ្ងាយពីពិធីបុណ្យចូលឆ្នាំសកលដែលយើងនៅអាចធ្វើការប្តេជ្ញាចិត្តឆ្នាំថ្មីរបស់យើងបាន

-
អាជ្ញាធររកឃើញសាច់គោ និងស្បែកជ្រូកវេចខ្ចប់រាប់តោនមានផ្ទុកវីរុសកូវីដ

-
សម្ដេចក្រឡាហោម ស ខេង ៖ សមិទ្ធផលដែលក្រសួងមហាផ្ទៃ សម្រេចបានក្នុងឆ្នាំ២០២១ ពិតជាបានមកដោយការចូលរួមធ្វើពលិកម្ម យ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ និង អាជ្ញាធរដែនដីគ្រប់ថ្នាក់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មាន ប្រសាសន៍ថា សមិទ្ធផលដែលក្រសួងមហាផ្ទៃ សម្រេចបានក្នុងឆ្នាំ២០២១ ពិតជាបានមកដោយមានការចូលរួមធ្វើពលិកម្ម យ៉ាងធំធេងរបស់កងកម្លាំងនគរបាលជាតិ និង អាជ្ញាធរដែនដីគ្រប់ថ្នាក់ដែលបានពុះពារជម្នះគ្រប់ឧបសគ្គ ដោយដៃម្ខាងចូលរួមអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងដៃម្ខាងទៀត ធានាថែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
-
សម្តេចតេជោ ហ៊ុន សែន៖ ជប៉ុន បានដើរតួរនាទីសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ហើយកម្ពុជា រីកចំរើនក៏មិនអាចកាត់ផ្តាច់ពីការជួយរបស់ជប៉ុនដែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជប៉ុន បានដើរតួរនាទីសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ហើយកម្ពុជា រីកចម្រើនក៏មិនអាចកាត់ផ្តាច់ពីការជួយរបស់ជប៉ុនដែរ ខណៈកម្ពុជា ខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យច្រើនបន្ថែមទៀត។ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម មិតាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ផងដែរ ។
-
ក្រសួងសុខាភិបាលជំរុញការយកវ៉ាក់សាំងចុះចាក់ដូសទី៣ ដល់មូលដ្ឋាន (Video Inside)

-
គ.ជ.ប ចេញសេចក្តីជូនដំណឹងស្តីពីការផ្ទេរសិទ្ធិរបស់អនុប្រធានគណបក្សនយោបាយជូនតំណាងដើម្បីចុះហត្ថលេខាលើការងារមួយចំនួន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប) សូមជូនដំណឹងដល់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធខប) ទាំងអស់ជ្រាបថា គណបក្សរស្មីខេមរា បានផ្ញើលិខិតមក គជប ស្ដីពី ការផ្ទេរសិទ្ធិរបស់ អនុប្រធានគណបក្សរស្មីខេមរា ជូនគណៈកម្មាធិការប្រតិបត្តិគ្រប់រាជធានី ខេត្តក្នុង ព្រះរាជាណាចក្រកម្ពុជា ឱ្យធ្វើជាតំណាងគណបក្ស ក្នុងការចុះហត្ថលេខាលើ “ ពាក្យសុំចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ “ និង “ ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅឃុំ សង្កាត់ ” សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
